Back

ⓘ ស្រុកកំពុងបាយ. ភូមិអរតូច គឺជាភូមិមួយដែលស្ថិតនៅក្នុង ឃុំអណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត ដែលមានផ្ទៃ ខាងជើងចាប់ពីគល់ស្ពានឥន្ធធនូខាងលិចព្រែករហូតដល់ស្ពានBCI ខាងត្បូង ..




ស្រុកកំពុងបាយ
                                     

ⓘ ស្រុកកំពុងបាយ

ភូមិអរតូច គឺជាភូមិមួយដែលស្ថិតនៅក្នុង ឃុំអណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត ដែលមានផ្ទៃ ខាងជើងចាប់ពីគល់ស្ពានឥន្ធធនូខាងលិចព្រែករហូតដល់ស្ពានBCI ខាងត្បូងជាប់ជាមួយឃុំត្រើយកោះ ខាងលិចនិងខាងកើតជាប់ព្រែក។ប្រជាជននៅក្នុងភូមិទ្វីខាងត្បូងភាគច្រើនប្រកបមុខរបរជា អាជីវករ មន្រ្ដីរាជការ លក់ដូរ និងមុខរបរផ្សេងៗទៀត។ ហើយមាន រោងម៉ាស៊ីនទឹកកកដែលបានផ្គត់ផ្គងនៅក្នុងតំបនផង និង​ អាចផ្គត់ផ្គងទៅកាន់តំបន់ដ៏ទៃទៀតបានផងដែរ។

                                     

1. ឃុំអណ្តូងខ្មែរ

គឺជាឃុំមួយដែលមានចំងាយ២គីឡូម៉ែត​ ពីទីរួមខេត្តកំពតស្ថិតក្នុង​​ស្រុកកំពុងបាយហើយកំពុងមានការអភិវឌ្ឍន៍ផ្នែកហេត្ថារចនាសម្ព័ន ដូចជា៖​ ផ្លូវលំ ស្ពាន​ សាលារៀន មន្ទីពេទ្យ មណ្ឌលសុខភាពជាដើមប្រជាជនមានជីវភាពមធ្យម មានប្រជាជន៧៥%ប្រកបរបរជាកសិករ ២០%ជាអាជីវករលក់ដូរ ១៥%ជាមន្រី្ត​រាជការ។

                                     

2. ភូមិអូរតូច

ភូមិអូរតូច គឺជាភូមិមួយដែលមានចំងាយ២គីឡូម៉ែត​ ពីទីរួមខេត្តកំពត​)ស្រុកកំពុងបាយខេត្តកំពត ដែលស្ថិតនៅក្នុងស្រុកកំពុងបាយ ហើយបច្ចុប្បន្ននេះឃើញថា ភូមិនេះកំពុងមានការអភិវឌ្ឍន៍ផ្នែកហេត្ថារចនាសម្ព័ន ដូចជា៖​ ផ្លូវលំ ស្ពាន​ សាលារៀន មន្ទីពេទ្យ មណ្ឌលសុខភាព ជាពិសេសសំណង់ផ្ទះប្រជាជន គឺមានការកែប្រែពីផ្ទះចាស់មកផ្ទះថ្មីដែលមានទីធ្លារយ៉ាងស្រស់ស្អាត ហើយឃើញថាប្រជាជនមានជីវភាពធូរធាជាងមុន គឺដោយសារតែវិស័យកសិកម្ម ដែលពួកគេខិតខំប្រឹងប្រែង ទាំងគំនិតច្នៃប្រឌិតនិងការកែប្រែ ពីការធ្វើស្រែប្រវាសមេឃ មកធ្វើស្រែបែបប្រពលវប្បកម្មវិញ ដូចនេះពួកគេលែងខ្វាយខ្វល់ពីបញ្ហាទឹកភ្លៀង គឺគេមានប្រព័ន្ធប្រលឡាយទឹកគ្រប់គ្រាន់ ហើយផលស្រូវដែលទទួលបាន ពីមួយឆ្នាំទៅមួយឆ្នាំ គឺកាន់តែប្រសើរឡើងៗ ដូចនេះដំណាំស្រូវគឺមានសារៈសំខាន់ណាស់ ចំពោះប្រជាជនទាំងអស់។

                                     

3. សេដ្ឋកិច្ចភូមិអូរតូច

ភូមិនេះប្រជាជន មានជីវភាពមធ្យម មានប្រជាជន៧៥%ប្រកបរបរជាកសិករ ២០%ជាអាជីវករលក់ដូរ ១៥%ជាមន្រី្ត​រាជការ។ការប្រកបរបរកសិករគឺដាំដុះទៅលើផ្ទៃដី៨០០ហិចតា ក្នុងឆ្នាំនេះប្រជាជនបានទទូល ទិន្នផលកើនជាងឆ្នាំកន្លងទៅ៣០% ។ ក្រៅពីដំណាំស្រូវ មានដាំដំណាំបន្តប់បន្សំជាច្រើនទៀតដូចជា​ ធុរេន ក្រូច​ ស្វាយ ទាប ឆៃថាវ ដំឡូង ត្រាវ ពោត​ ស្ពី.ល។ ហើយនៅក្នុងភូមិគឺកំពុងតែសាងសង់ប្រឡាយទឹក និង​ ជីកអណ្ដូងជាច្រើន ប្រព័ន្ធធារាសាស្រ្ត​ សំរាប់ធ្វើ ស្រែប្រាំង ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផល់ខ្ពស់ និងមានជីវភាពធូរធារ។ចំនែកឯអាជីវករលក់ដូរវិញ ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំង​​ ព្រោះការប្រកបរបរនេះមានការរៀបចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗ​ និងមានអាជីវកម្មក្នុងផ្សារកំពត ចំនែកឯមន្រ្តីរាជការវិញ រយះពេលប៉ុន្មានឆ្នាំនេះមានសំទុះរីកចំរើនគួរអោយគាត់សំគាល់ ជាពិសេស គ្រូបង្រៀន ប៉ូលីស ទាហាន និង ធ្វើការនៅអង្គការផងដែរ ព្រោះយុវជន យុវនារីបានរៀនច្រើន និងមានចំនេះដឹងច្រើនផងដែរ។

                                     

4. ប្រវត្តិសាស្រ្ត

តាំងពីដើមប្រជាជនភូមិអូរតូចប្រកបរបរធ្វើស្រែចម្ការធ្វើកញ្ចេឡើងត្នោតជាដើម។ល។

បច្ចុប្បន្ននេះប្រជាជនភូមិអូរតូចមានការបង្កើនមុខរបរបន្ថែមដូចជាកញ្ចេ ធ្វើនំតាមរដូវដូចជាកូរ នំចាំង​និងមានការលក់ដូរជាច្រើន។បើប្រៀបធៀបប្រជាជនតាំងពីមុនមកបច្ចុប្បន្ននេះមានជីវភាពធូរធារច្រើនណាស់​ ឯការចិញ្ចឹមសត្វប្រព្រឹត្តិទៅតាមលក្ខណះគ្រួសារានយ៉ាងល្អ។

                                     

5. វប្បធម៌

ប្រជាជនភូមិអូរតូចភាគច្រើនកាន់សាសនាព្រះពុទ្ធសាសនា។ប្រជាជនភាគច្រើនដែលកាន់ព្រះពុទ្ធសាសនា តែងតែប្រាស្រ័យទាក់ទង់ ជួយទុក្ខទុរះគ្នាទៅវិញទៅមកដូចជាក្នុងពិធីរៀបអាពាពិពាហ៌ ក្នុងពិធីបុណ្យទាននឹងពិធីបុណ្យដទៃទៀតដែលមាននៅក្នុងភូមិបុណ្យភូមិ បុណ្យឡើងលាន បុណ្យឆ្លងផ្លូវ បុណ្យអ្នកតា