Back

ⓘ គង់ ប៊ុនឈឿន កវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន កើតនៅថ្ងៃ ១៨ ខែតុលា ឆ្នាំ ១៩៣៩ នៅភូមិចំការសំរោង ឃុំចំការសំរោង ស្រុក បាត់ដំបង ខេត្តបាត់ដំបង ។ ឪពុកឈ្មោះ គង្គ ឈិនស្រុ ..



                                               

ស្ពានអូតាគី

បទ ស្ពានអូតាគី ច្រៀងដោយ លោក ស៊ីន ស៊ីសាមុត និពន្ធទំនុកច្រៀងដោយ លោក គង់ ប៊ុនឈឿន និពន្ធបទភ្លេងដោយ លោក គង់ ប៊ុនឈឿន I. សម្រស់ទឹកខ្មៅលើដំបៅចាស់ នឹកឡើងសែនខ្មាស់ស្ពានអូរតគី កាលបងនឹងអូនសាងក្បូនជីវីៗ ក្រោមដើមដើមគគីរក្នុងខ្ទមទុរគត។ II. អូនតាមម្ដាយទៅមង្គលបុរី គ្មានផ្ញើរសំដីអោយបងមួយមាត់ បងជាកម្មកររថភ្លើងកំសត់ៗ លួវផ្ញើរសំបុត្រតាមអ្នករត់ពន្ធ។ R. ស្រាប់តែអូនមានថ្មីហើយ ជីវិតខ្ញុំអើយទុក្ខស្នេហ៍សែនធ្ងន់ ម្ដាយអូនជេរផ្ញើរតាមអ្នករត់ពន្ធ មើលងាយរិះគន់ថាបងក្រខ្លាំង។ III. ស្ពានអូរតាគីស្ពានអូរតាកែ ឲ្យពពាលខែនឹងស្រែបារាំង បើដឹងរឿងខ្ញុំសូមជួយបិទបាំង ធ្វើជារនាំងបាំងនេះផង។ ភ្លេង R. ស្រាប់តែអូនមានថ្មីហើយ ជីវិតខ្ញុំអើយទុក្ ...

                                     

ⓘ គង់ ប៊ុនឈឿន

គង់ ប៊ុនឈឿន

កវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន កើតនៅថ្ងៃ ១៨ ខែតុលា ឆ្នាំ ១៩៣៩ នៅភូមិចំការសំរោង ឃុំចំការសំរោង ស្រុក បាត់ដំបង ខេត្តបាត់ដំបង ។ ឪពុកឈ្មោះ គង្គ ឈិនស្រុកកំណើតនៅ ខេត្តតាកែវ ម្តាយឈ្មោះ ម៉រ ភឹងបាត់ដំបង ។ លោកបានចូលប្រឡូកក្នុងវិស័យតែងនិពន្ឋ ចាប់តាំងពីកំឡុងឆ្នាំ ១៩៥៥ មក រហូតបានប្រលងជាប់លេខមួយ ជាលើកដំបូង នៅក្នុង ឱកាសមហោស្រពអក្សរសិល្ប៍មួយ នៅក្នុងខេត្តបាត់ដំបងក្នុងឆ្នាំ១៩៥៧ ក្នុងស្នាដៃឈ្មោះ ” ស្នេហាលុះអវសាន”។

លោកជាអ្នសរសេរកាសែត អ្នកនិពន្ឋ ប្រលោមលោកពាក្យរាយ ប្រលោមលោកពាក្យកាព្យ កំណាព្យ ចម្រៀង សេណារីយ៉ូភាពយន្ត ជាអ្នកដឹកនាំសម្តែង ជាអ្នកនិពន្ឋបទភ្លេង ដ៏ល្បីឈ្មោះម្នាក់។ ក្រៅពីនេះ លោកក៏ជាអ្នកគូរ គំនូរអប់រំផងដែរ។

នៅឆ្នាំ ២០០០ លោកជាអ្នកនិពន្ឋជនជាតិខ្មែរ ទី ២ បន្ទាប់ពី ឯកឧត្តម ពេជ្រ ទុំក្រវិល ដែលបានទទួលជ័យលាភី ស្នាដៃតែងនិពន្ឋក្របខ័ណ្ឌអាស៊ាន ។

លោកត្រូវបាន អ្នកនិពន្ឋខ្មែរទាំងឡាយ ចាត់ទុកជា អ្នកនិពន្ឋដ៏ឆ្នើមម្នាក់របស់កម្ពុជា ដែលបានបន្សល់ទុក នូវស្នាដៃផ្នែកតែងនិពន្ឋ យ៉ាងច្រើនសន្ធឹកសន្ធាប់ មានប្រលោមលោក និង ចម្រៀងសម័យដើម ដែលមាន អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត អ៊ឹង ណារី រស់ សេរីសុទ្ឋា ប៉ែន រ៉ន និង អ្នកចម្រៀងល្បីៗ ជាច្រើនរូបទៀត បានបកស្រាយ ហើយស្នាដៃទាំងអស់នោះ នៅតែ ស្ថិតក្នងមនោសញ្ចេតនា អ្នកអាន និងអ្នកស្តាប់រហូតមកដល់សព្ឋថ្ងៃនេះ ។

គឺ​ជា​កវី​និពន្ធ​ល្បី​ឈ្មោះ​មួយ​រូប​តាំង​ពី​ទសវត្សរ៍​ទី​៥០ រហូត​មក។ លោក​មាន​ជំនាញ​ទាំង​ផ្នែក​បទ​ចម្រៀង ភាពយន្ត និង​សិល្បៈ​មួយ​ចំនួន​ទៀត។ លោក គង្គ ប៊ុនឈឿន បាន​ទទួល​មរណភាព​ក្នុង​វ័យ ៧៧​ឆ្នាំ​នៅ​ប្រទេស​ន័រវេសន៍ Norway ដោយ​ជំងឺ​មហា​រីក។ លោក​បាន​បន្សល់​ទុក​ស្នាដៃ​និពន្ធ​ជាច្រើន​សម្រាប់​ឲ្យ​កូន​ខ្មែរ​សិក្សា​ស្វែង​យល់ ហើយ​មហាជន​ក៏​តែង​ស្ងើច​សរសើរ​មិន​ដាច់​ពី​មាត់​ថា លោក​ជា​កវី​និពន្ធ​ជើង​ចាស់​ដ៏​ឆ្នើម ដែល​ច្រើន​សរសេរ​បង្ហាញ​អំពី​តថភាព​ពិត​នៅ​ក្នុង​សង្គម​ជាតិ រហូត​ដល់​លោក​បាន​រត់​គេច​ពី​ការ​តាម​ចាប់​ខ្លួន​ពី​រដ្ឋាភិបាល​ទៅ​នៅ​ក្រៅ​ប្រទេស​រហូត​ដល់​ថ្ងៃ​ទទួល​មរណភាព។

                                     

1. ជីវប្រវត្តិ

កវី​និពន្ធ​ម្ចាស់​ដង​ស្ទឹង​សង្កែ ជា​កូន​កសិករ​ក្រីក្រ​ម្នាក់​ក្នុង​ចំណោម​បង​ប្អូន ២​នាក់ តែ​ជា​អកុសល បង​ប្រុស​របស់​លោក​បាន​ស្លាប់​ទៅ​តាំង​ពី​រូប​លោក​នៅ​វ័យ​កុមារ​ភាព។

កវី​និពន្ធ​រូប​នេះរស់នៅ ​ភូមិ​ចម្ការសំរោង ឃុំ​ចម្ការសំរោង ស្រុក​បាត់ដំបង ខេត្ត​បាត់ដំបង។ លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ អ្នកស្រី តាត គឹមលន នៅ​ឆ្នាំ​១៩៦៣ ហើយ​មាន​កូន​ចំនួន ៦​នាក់ គឺ​ប្រុស​ម្នាក់ និង​ស្រី ៥​នាក់ ហើយ​ក្នុង​នោះ កូន​ចំនួន ៥​នាក់​បាន​ទៅ​រស់នៅ​ប្រទេស​ន័រវេសន៍ និង​កូន​ស្រី​ម្នាក់​នៅ​រាជធានី​ភ្នំពេញ។

កូន​ច្បង​ទី​មួយ អ្នកស្រី ប៊ុនឈឿន សូរិដា ថ្លែង​ថា ប្អូនៗ​របស់​អ្នកស្រី​បាន​ចាក​ចេញ​ពី​ស្រុក​ខ្មែរ​ទៅ​រស់នៅ​ក្រៅ​ប្រទេស​តាម​ឪពុក​របស់​អ្នកស្រី តាំង​ពី​ឆ្នាំ​២០០០ រហូត​មក។ អ្នកស្រី​បន្ថែម​ថា អំឡុង​ពេល​រស់នៅ​ក្រៅ​ប្រទេស គឺ ៤​ឆ្នាំ​ដំបូង​នៅ​ប្រទេស​ថៃ ហើយ​ក្រោយ​មក បាន​ផ្លាស់​ទៅ​រស់នៅ​ប្រទេស​ន័រវេសន៍ វិញ។

                                     

2. ស្នាដៃ

កវី​និពន្ធ គង្គ ប៊ុនឈឿន បាន​បន្សល់​ស្នាដៃ​ជាច្រើន​ដល់​ក្មេង​ជំនាន់​ក្រោយ​នៅ​មុន​ពេល​លោក​បាន​លា​ចាក​លោក។ លោក​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​កវី ម្ចាស់​ស្ទឹង​សង្កែ។ ការ​និរទេស​ខ្លួន​របស់​ក្រុម​គ្រួសារ លោក គង្គ ប៊ុនឈឿន កាល​ពី​ឆ្នាំ​២០០០ មិន​មែន​លោក​ចង់​ទៅ​រស់នៅ​ឯ​បរទេស​នោះ​ទេ។

យើង ​ត្រូវ​តែ​រួបរួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ បាន​ប្រទេស​ជាតិ​របស់​យើង​រស់នៅ​រុងរឿង​បាន ហើយ​បើ​កាលណា​បែក​បាក់​គ្នា នឹង​វិនាស​ហិនហោច​អស់​គ្មាន​ថ្ងៃ​រីក​ចម្រើន​បាន​នោះ​ទេ។ នេះ​ជា​បណ្ដាំ​ចុង​ក្រោយ​របស់​កវី​និពន្ធ គង្គ ប៊ុនឈឿន។ កូន​ស្រី​របស់​លោក​ឲ្យ​ដឹង​ថា ឪពុក​របស់​អ្នកស្រី​ចង់​នៅ​ក្នុង​ស្រុក​ណាស់ ដើម្បី​បន្ត​អាជីព​របស់​លោក និង​ចង់​បណ្ដុះបណ្ដាល​យុវជន​ជំនាន់​ក្រោយ​ឲ្យ​មាន​ជំនាញ​តាក់តែង​និពន្ធ​បន្ត​ពី​លោក និង​ចង់​លើក​ស្ទួយ​វិស័យ​សិល្បៈ។ អ្នកស្រី​បន្ថែម​ថា កវី​និពន្ធ គង្គ ប៊ុនឈឿន ធ្លាប់​បួស​រៀន​នៅ​វត្ត​ពោធិ៍វាល ក្រុង​បាត់ដំបង ហើយ​ទទួល​បាន​សញ្ញាបត្រ​បឋម​ភូមិ​ភាសា​បាលី ឬ​ហៅ​ថា​ឌីប្លូម ប៉ុន្តែ​អ្នកស្រី​មិន​ចាំ​ថា​នៅ​ឆ្នាំ​ណា​ពិត​ប្រាកដ​នោះ​ទេ។

កវី​និពន្ធ​ម្ចាស់​បទ "ស្ពាន​អូរតាគី" រូប​នេះ ទទួល​បាន​ពាន​រង្វាន់​លេខ​មួយ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​១៩៥៧ ក្នុង​ការ​ប្រឡង​រឿង​ប្រលោម​លោក ក្រោម​អត្ថបទ​មួយ​ដែល​មាន​ចំណង​ជើង​ថា "ទឹក​ភ្នែក​នារី ឬ​ស្នេហា​លុះ​អវសាន"។ ក្រៅ​ពី​នេះ លោក​ក៏​ធ្លាប់​ទទួល​ពាន​រង្វាន់​ជាច្រើន​ទៀត​ពី​សម្ដេច​ព្រះបាទ នរោត្ដម សីហនុ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

                                     

3. យោងតាមសំដី លោក សេង ដារ៉ា

កវី​និពន្ធ និង​ជា​អ្នក​ស្រាវជ្រាវ​ប្រវត្តិ​សិល្បករ​ជំនាន់​ដើម លោក សេង ដារា ដែល​បាន​សិក្សា​ច្បាស់លាស់​អំពី​ជីវប្រវត្តិ​របស់ លោក គង្គ ប៊ុនឈឿន មាន​ប្រសាសន៍​ថា កវី​និពន្ធ​ជើង​ចាស់​រូប​នេះ មាន​ថ្វី​ដៃ​និពន្ធ​សិល្បៈ​ជាច្រើន​ផ្នែក មាន​ជាអាទិ៍ ទំនុក​ច្រៀង បទ​ភ្លេង ប្រលោម​លោក ភាពយន្ត ដឹក​នាំ​រឿង ព្រម​ទាំង​ចេះ​គូរ​គំនូរ​ផង​ដែរ៖ "ដ្បិតតែ​គាត់​ក្រី​អភព្វ​រស់នៅ​គ្មាន​សេចក្ដី​សុខ​រហូត​ដល់​ថ្ងៃ​ស្លាប់ តែ​រូប​គាត់​បាន​កសាង​ទុក​ធ្វើ​ឲ្យ​យើង​ទាំងអស់​គ្នា​មើល​ឃើញ​អំពី​ភាព​អស្ចារ្យ និង​ទេពកោសល្យ​របស់​គាត់​ខ្លាំង​ណាស់ ដោយ​មិន​អាច​កាត់​ថ្លៃ​បាន​ឡើយ។ ហើយ​បើ​សិន​ជា​អាច ខ្ញុំ​សូម​ឲ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ សង់​រូប​សំណាក​របស់​គាត់​មួយ​ទុក​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​មើល​ជា​ការ​ប្រសើរ" ។

ជាង​នេះ​ទៅ​ទៀត បទ​ចម្រៀង​របស់​កវី​និពន្ធ គង្គ ប៊ុនឈឿន ភាគ​ច្រើន​បង្ហាញ​អំពី​ទិដ្ឋភាព​ជាក់ស្ដែង​នៅ​ក្នុង​សង្គម​ជាតិ ដែល​ទាក់ទាញ​អារម្មណ៍​របស់​អ្នក​ស្ដាប់​ចង់​ឃើញ និង​ចង់​ទស្សនា​ដល់​ទីកន្លែង ជាពិសេស​ទឹក​ដី​ស្រុក​កំណើត​របស់​លោក​នៅ​ខេត្ត​បាត់ដំបង តែ​ម្ដង។ ជាក់ស្ដែង បទ​ចម្រៀង​ល្បីៗ​រួម​មាន ម្លប់​ដូង​ទី​១០ អារ​សាច់​ជូន​ម្ដាយ អនុស្សាវរីយ៍​ខ្នង​ភ្នំ​សំពៅ កូន​ស្រី​អ្នក​នេសាទ ដែល​ច្រៀង​ដោយ អ្នកស្រី រស់ សេរីសុទ្ធា និង​បទ រំដួល​ដង​ស្ទឹង​សង្កែ ច្រៀង​ដោយ​អធិរាជ​សំឡេង​មាស លោក ស៊ិន ស៊ីសាមុត ជាដើម។



                                     

4. មរណភាព

កូន​ស្រី​របស់​កវី​និពន្ធ​ល្បី​ឈ្មោះ​រូប​នេះ ឲ្យ​ដឹង​ទៀត​ថា ឪពុក​របស់​អ្នកស្រី​បាន​ស្លាប់​កាល​ពី​រសៀល​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៦ នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​នៃ​ប្រទេស​ន័រវេសន៍ បន្ទាប់​ពី​ធ្លាក់​ខ្លួន​ឈឺ​ប្រមាណ ៣​ឆ្នាំ​ដោយសារ​ជំងឺ​មហា​រីក​តំរង់នោម៖ កាល​ពី​គាត់​ធ្វើ​ទុក្ខ​ដំបូង គាត់​ដូចជា​ពុំ​មាន​ជំងឺ​មហា​រីក​ទេ តែ​ក្រោយ​ពេល​វះ​កាត់​ហើយ យើង​បាន​ពិនិត្យ​តាម​ដាន​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​ឪពុក​ខ្ញុំ​គាត់​អត់​បាន​ចាប់​អារម្មណ៍​នឹង​ជំងឺ​នេះ ហើយ​ក៏​ចេះ​បណ្ដោយ​រហូត​ដល់​មាន​ការ​ដុះ​សាច់ ទើប​ចាប់​ផ្ដើម​ព្យាបាល​តែ​ម្ដង ។

កវី​និពន្ធ​គ្មាន​គូ​ប្រៀប លោក គង្គ ប៊ុនឈឿន បាន​លា​ចាក​លោក​ទៅ​ក្នុង​វ័យ ៧៧​ឆ្នាំ។ ស្នាដៃ​ចុង​ក្រោយ​របស់​លោក​មួយ​ទៀត​មុន​នឹង​លោក​ចាក​ចេញ​ពី​កម្ពុជា ទៅ​រស់នៅ​ក្រៅ​ប្រទេស គឺ​លោក​បាន​សរសេរ​សៀវភៅ​ប្រលោម​លោក​មួយ​ដែល​មាន​ចំណង​ជើង​ថា វាសនា​របស់​កញ្ញា តាត ម៉ារីណា ប្រឡោមលោកបែបសម័យបច្ចុប្បន្នដែលមានជាប់ទាក់ទងជាមួយ លោក ស្វាយ ស៊ីថា ជានរណាស្វែងយល់ដោយខ្លួនឯង និងត្រូវជាអ្វីនឹង អ្នកស្រី ឃួន សុផល ដែលសៀវភៅប្រឡោមលោកមួយក្បាលនេះមាននិយាយពី សង្គ្រាមទឹកអាស៊ីត បន្ទាប់​ពី​ចេញ​ផ្សាយ​អត្ថបទ​របស់​លោក​ភ្លាម សមត្ថកិច្ច​ខ្មែរ​បាន​តាម​ចាប់​រូប​លោក ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​កវី​និពន្ធ​ជើង​ចាស់​រូប​នេះ ត្រូវ​ជម្លៀស​ចេញ​ទៅ​ប្រទេស​ថៃ មួយ​រំពេច មុន​នឹង​បាន​សិទ្ធិ​បន្ត​ទៅ​រស់នៅ​ប្រទេស​ន័រវេសន៍។

អ្នកស្រី ប៊ុនឈឿន សូរិដា អះអាង​ថា មូលហេតុ​ដែល​អ្នកស្រី​មិន​បាន​ចេញ​ទៅ​រស់នៅ​ជាមួយ​ឪពុក​នៅ​ពេល​នោះ ដោយសារ​អ្នកស្រី​ជាប់​រវល់​ការងារ​ផ្នែក​សិល្បៈ​នៅ​រាជធានី​ភ្នំពេញ៖ កាល​ណោះ​ដោយសារ​នាង​ខ្ញុំ​រស់នៅ​ក្រៅ​បន្ទុក​ពី​ឪពុក​ម្ដាយ ខ្ញុំ​ទៅ​ហើយ។ ចំណែក​ប្អូនៗ​របស់​នាង​ខ្ញុំ ពួក​គេ​រស់នៅ​ក្នុង​បន្ទុក​គ្រួសារ​ជាមួយ​ឪពុក​ខ្ញុំ។ ហើយ​ម្យ៉ាង​ទៀត កាល​ដែល​គាត់​ចេញ​ទៅ​ក្រៅ​ប្រទេស​ក៏​ឪពុក​ខ្ញុំ​មិន​បាន​ប្រាប់​ថា​មាន​រឿងរ៉ាវ​កើត​ឡើង​ដែរ ។

ក្រោយ​ពី​ទទួល​ដំណឹង​មរណភាព​ភ្លាម ពលរដ្ឋ​ខ្មែរ​ទាំង​អ្នក​នៅ​ក្នុង​ប្រទេស និង​អ្នក​រស់នៅ​ក្រៅ​ប្រទេស បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ​របស់​កវី​និពន្ធ គង្គ ប៊ុនឈឿន និង​សម្ដែង​ការ​សោកស្ដាយ​ជា​ខ្លាំង​ចំពោះ​ការ​បាត់បង់​កវី​ជើង​ចាស់​ដែល​មាន​ថ្វី​ដៃ​រូប​នេះ។

ទន្ទឹម​គ្នា​នេះ​ដែរ បណ្ដាំ​ចុង​ក្រោយ​របស់​កវី​និពន្ធ​ម្ចាស់​បទ ស្ទឹង​សង្កែ​រូប​នេះ ដែល​បាន​បង្ហោះ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក Facebook នៅ​មុន​ពេល​លោក​ទទួល​មរណភាព​នោះ លោក​បាន​ផ្ដាំ​ផ្ញើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប ត្រូវ​រួបរួម​សាមគ្គី​គ្នា ហើយ​ត្រូវ​ចេះ​ស្រឡាញ់ និង​ថែរក្សា​ប្រពៃណី​វប្បធម៌​របស់​ជាតិ​ឲ្យ​បាន​គង់វង្ស៖ "យើង​ត្រូវ​តែ​រួបរួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ បាន​ប្រទេស​ជាតិ​របស់​យើង​រស់នៅ​រុងរឿង​បាន ហើយ​បើ​កាលណា​បែក​បាក់​គ្នា នឹង​វិនាស​ហិនហោច​អស់​គ្មាន​ថ្ងៃ​រីក​ចម្រើន​បាន​នោះ​ទេ" ។

អដ្ឋិធាតុ​របស់​កវី​ជើង​ចាស់ គង្គ ប៊ុនឈឿន សាច់ញាតិ​នឹង​យក​ទៅ​តម្កល់​ទុក​នៅ​ក្រុង​បាត់ដំបង នៅ​ខែ​ឧសភា ឆ្នាំ​២០១៦។ ទោះ​បី​ជា​យ៉ាង​ណា សាច់ញាតិ​មិន​ទាន់​បញ្ជាក់​ទីកន្លែង​សម្រាប់​បញ្ចុះ​អដ្ឋិធាតុ​នៅ​វត្ត​ណា​ឲ្យ​បាន​ច្បាស់លាស់​នៅ​ឡើយ៕

Free and no ads
no need to download or install

Pino - logical board game which is based on tactics and strategy. In general this is a remix of chess, checkers and corners. The game develops imagination, concentration, teaches how to solve tasks, plan their own actions and of course to think logically. It does not matter how much pieces you have, the main thing is how they are placement!

online intellectual game →