Back

ⓘ សន្ធរវោហារម៉ុក. ប្រវត្តិរបស់កវីវោហារសន្ធរម៉ុក ឧកញ៉ាសន្ធរវោហារម៉ុក ១៨៣០? - ​១៨៩០? កវី សន្ធរ ម៉ុក ឬ ឧកញ៉ា​សន្ធរវោហារម៉ុក ឬ អម្រឹត​ក្សត្រីម៉ុក ជា​រាជកវីរបាក្សត្រ​វ ..




                                     

ⓘ សន្ធរវោហារម៉ុក

ប្រវត្តិរបស់កវីវោហារសន្ធរម៉ុក

ឧកញ៉ាសន្ធរវោហារម៉ុក ១៨៣០? - ​១៨៩០? កវី សន្ធរ ម៉ុក ឬ ឧកញ៉ា​សន្ធរវោហារម៉ុក ឬ អម្រឹត​ក្សត្រីម៉ុក ជា​រាជកវីរបាក្សត្រ​វិទូ ដែល​គេ​ស្គាល់​ជាងគេនា​សតវត្ស​ទី​១៩ មុន​ពេល​លាចាក​លោក​នេះ​ទៅ លោកបានបន្សល់ទុក​នូវ​បុត្រ​ដ៏​ឆ្នើម ​៥ ​រូបហើយ​ក្នុងនោះ​បុត្រ​ទី​៣ ​ជា​អ្នក​ស្នង​តំណែង​របស់​លោកផ្នែក​តែង​និពន្ធ។

                                     

1. ជីវប្បវត្តិ

លោកត្រូវបានទំនុកបំរុងដោយព្រះ​មាតា​របស់​ព្រះបាទនរោត្តម គឺ​អ្នក​ម្នាង​រស់ ក្រោយមកត្រូវបាន​ទ្រង់​តែងតាំង​ជា សម្តេចព្រះ​វរ​រាជិនី​ខ​ត្តិ​យាវ​ង្ស​សិរី​សេដ្ឋោ​វរោត្តម​បរម​វ​រា​តុល្យ​សកល មង្គល​បរមបពិត្រ ដោយសារ​ទ្រង់មាន​គុណបំណាច់​ក្នុងកា​ទំនុកបំរុង​កវីនិពន្ធ​ទាំងឡាយ មាន​កវី​សន្ធរម៉ុកជាដើម។ ព្រះបាទអង្គដួង ទ្រង់​បាន​ចាត់ចែង​ឱ្យ​កវី​ទាំងឡាយ​តែង​និពន្ធ​នូវ​សាស្ត្រាល្បែង​ផ្សេងៗ​ជាពាក្យកាព្យ។​ លោកជា​មន្ត្រី​ក្នុង​ព្រះ​បរម​រាជវាំងខាង​ក្រុម​ព្រះ​អាល័ក្ស ហើយ​ជា​កវី​១រូប​យ៉ាង​ឯក​ខាង​កាព្យ​ឃ្លោង មាន​កិត្តិស័ព្ទ​ល្បីល្បាញ​ក្នុង​ជំនាន់​រាជ្យ​ព្រះកុរណា​សុវណ្ណកោដ្ឋស្តេចនរោត្តម។

                                     

1.1. ជីវប្បវត្តិ គ្រួសារ

​នា​ទីក្រុង​ភ្នំពេញ នៅ​ថៃ្ង​ទី​១៣ ខែកក្កដា ឆ្នាំ​១៨៨០ ភរិយា​របស់ឧកញ៉ា​សន្ធរវោហារម៉ុក គឺ​លោកជំទាវសមបាន​ផ្តល់​កំណើត​ឱ្យ​ទារក​ម្នាក់ ហើយ​ឱ្យឈ្មោះ​ថា សំ​ឱក ដែលក្រោយមក​ត្រូវបាន​គេ​ស្គាល់​ថា ជា​កវីនិពន្ធ នៅ​ដើម​សតវត្ស​ទី​២០ ដែល​មាន​គោត្តនាម និង នាម​ថា ម៉ុក-សំ​ឱក។ ពួក​អ្នក​ស្រាវជ្រាវ​ទាំងឡាយជឿថាលោកមានបុត្រច្រើន តែមានតែប៉ុន្មាននាក់ ដែល​គេ​ស្គាល់​ជា​ផ្លូវការ​គឺ​៖

  • ២. ម៉ុក ត្រ​ចាត់ ប្រុស
  • ១. ម៉ុក​ ម៉ិ​ល ប្រុស

ទាំង​២​នាក់​នេះ បាន​ទៅ​សិក្សា​នៅ​ទីក្រុង​ប៉ារីស ​ប្រទេស​បារាំង។ លុះ​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ ម៉ិ​ល បាន​ធ្វើ​ជា​ចៅហ្វាយស្រុក។ ចំណែកត្រ​ចាត់បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​លាវហើយ​បាន​ទទួល​មរណភាព​នៅ​ទីនោះ​។​

  • ៥. ម៉ុក​ រំ​ដេញ ស្រី កូនស្រីគាត់នេះ ជាប្រពន្ធព្រះអង្គម្ចាស់ដួងចក្រ កូនស្តេចនរោត្តម ដែលត្រូវបារាំងនិរទេសឲ្យទៅរស់នៅប្រទេសអាល់ហ្សេរី ដោយសារប្រឆាំងនឹងបារាំង។
  • ៤. ម៉ុក​ សំ​អែល ប្រុស​
  • ៣. ម៉ុក សំឱក * ប្រុស ជាកវីស្នងពីលោក

* លោកម៉ុក-សំឱក មាន​ភរិយា​ឈ្មោះ អ្នក​ស្រី​ពុំបាន​កូន​ស្រី​មួយ​ឈ្មោះ សំឱក-ម៉ាលីយ៉ាន។

                                     

1.2. ជីវប្បវត្តិ ស្នាដៃ និង កេរ្តិ៍ដំណែល

  • រឿងទុំទាវនៅឆ្នាំ១៨៥៧ ឧកញ៉ាសន្ធរវោហារម៉ុក បានចារជាកាព្យពាក្យ៧ ប្រកបដោយសិល្ប៍និពន្ធយ៉ាងល្អ គួរឲ្យចាប់អារម្មណ៍ ព្រោះលោកចេះរើសពាក្យដែលមានន័យចំ និងត្រឹមត្រូវ ដូចនេះហើយបានជារឿងរបស់លោកមានទំហំខ្លី ប៉ុន្តែមានន័យគ្រប់គ្រាន់ ទស្សនៈវណ្ណៈ និងប្រជាជនច្បាស់លាស់ ដែលនាំឲ្យលោកបង្ហាញលក្ខណៈតួបានជាក់លាក់និងរូបី។ ប៉ុន្តែគួរឲ្យស្តាយ ព្រោះរឿងទុំទាវស្នាដៃឧកញ៉ាសន្ធរម៉ុក បានត្រូវបាត់ផ្នែកខាងចុង រកមិនឃើញ គឺបាត់ត្រង់វគ្គ "ស្តេចដាក់ទោសលើអរជូន" ។ បន្ទាប់មកទៀត ភិក្ខុសោម ក៏លើកយករឿងនេះមកសរសេរឡើងវិញ នៅឆ្នាំ១៩១៥។ ដូចសេចក្តីក្នុងអារម្ភកថានៃរឿងបានបញ្ជាក់ស្រាប់ ហើយនៅឆ្នាំ១៩៤២ ឧកញ៉ានូ-កន ក៏សរសេរបានមួយបែបទៀត ដោយដាក់ចំណងជើងថា "ទាវឯក" ។
  • ដើម្បីរំលឹកដល់កិត្តិសព្ទវោហារសាស្ត្ររបស់លោកគេក៏បានយកឈ្មោះលោកទៅដាក់ជាឈ្មោះវិទ្យាល័យមួយនៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម ហៅថា វិទ្យាល័យសន្ធរម៉ុក និងដាក់ឈ្មោះវិថី មួយហៅថា វិថីសន្ធរម៉ុកដូចគ្នាដែលមានលេខផ្លូវ៩៨។
  • រឿងស្រីទេវន្ទ ១៨៥៩។