Back

ⓘ អាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រិយ៍មហាចក្រីសិរិនថន សាកលវិទ្យាល័យមហាសារខាម. អាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រីសិរិនថន សាកលវិទ្យាល័យមហាសារខាម គឺជា អាហារូប ..




អាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រិយ៍មហាចក្រីសិរិនថន សាកលវិទ្យាល័យមហាសារខាម
                                     

ⓘ អាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រិយ៍មហាចក្រីសិរិនថន សាកលវិទ្យាល័យមហាសារខាម

អាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រីសិរិនថន សាកលវិទ្យាល័យមហាសារខាម គឺជា អាហារូបករណ៍របស់សាកលវិទ្យាល័យមហាសារខាម នៃព្រះរាជាណាចក្រថៃ ដែលបានបង្កើតឡើង ដើម្បីជួយដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ និងវិស័យសុខាភិបាល តាមព្រះរាជតំរិះរបស់ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រីសិរិនថន ក្នុងនោះមានកម្រិតមធ្យមសិក្សា កម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត។ អាហារូបករណ៍នេះបានចាប់ផ្តើមដំណើរការប្រឡងជ្រើសរើសនិស្សិត ដើម្បីទទួលយកអាហារូបករណ៍ក្នុងឆ្នាំ 2008 នៅស្ថានទូតថៃប្រចាំនៅទីក្រុងភ្នំពេញ។

                                     

1. ប្រវត្តិ

ជាក្តីព្រះមហាករុណាទិគុណយ៉ាងខ្ពង់ខ្ពស់ ដែលព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រីយ៍សិរិនថន បានមានព្រះរាជករណីយកិច្ចក្នុងការលើកកម្ពស់ និងផ្តល់អាហារូបករណ៍យ៉ាងទូលំទូលាយ។ ទាំងនេះគឺជាព្រះរាជករណីយកិច្ចដែលទ្រង់ទទួលបានការទុកព្រះរាជហឬទ័យ ពីព្រះបាទសម្តេចភូមិផុលអាឌុលយ៉ាដេត ផ្តល់ឱ្យទ្រង់បន្តព្រះរាជករណីកិច្ចតាមព្រះរាជតំរិះ លើវិស័យអប់រំ ដែលបានគ្របដណ្តប់លើការសិក្សាគ្រប់លំដាប់ថ្នាក់ និងទាក់ទងនឹងសកម្មភាពដែលជាគំរូល្អក្នុងការលើកកម្ពស់ការសិក្សា រួមទាំងការកសាងស្ថាប័នអប់រំគម្រោងការការសិក្សាផ្សេងៗ មូលនិធិ បណ្ណាល័យ សារមន្ទីរ សមាគម និងមូលនិធិក្នុងព្រះរាជឧបត្ថមផ្សេងៗ។

ព្រះអង្គម្ចាស់ក្សត្រី មហាចក្រីយ៍សិរិនថនបានឱ្យសា្ថប័នរដ្ឋ និងឯកជនចូលរួមថ្វាយអាហារូបករណ៍ព្រះរាជឧត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ ដែលមានឧត្តមសេនីយ៍ឯក វ៉ាភិរម្យ មនស្សរង្ស៊ី ជាប្រធានគម្រោងអាហារូបករណ៍ព្រះរាជឧបត្ថម្ភ ដើម្បីជួយផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិតកម្ពុជាទាំងកម្រិតមធ្យមសិក្សាថ្នាក់ទី 10 -12 កម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត។

នៅឆ្នាំ 2008 សាស្រ្តាចារ្យបណ្ឌិតសមសក្តិ ចក្រផៃវង្ស Prof. Dr. Somsak Jakphaiwongបច្ចុប្បន្នជាប្រធានរាជវិទ្យាល័យទន្តពេទ្យនៃព្រះរាជាណាចក្រថៃក្រោមព្រះរាជឧបត្ថម្ភ ដែលបានទទួលតំណែងជាស្តីទីសាកលវិទ្យាធិការសាកលវិទ្យាល័យមហាសារខាម ចន្លោះពេលនោះលោកបានផ្តួចផ្តើមឱ្យសាកលវិទ្យាល័យមហាសារខាមចូលរួមថ្វាយការងារក្នុងគម្រោងព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ របស់ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រីសិរិនថន។

បន្ទាប់មក សភាសាកលវិទ្យាល័យមហាសារខាមបានប្រគល់ឱ្យផ្នែករៀបចំគម្រោង និងទំនាក់ទំនងអន្តរជាតិដំណើរការរៀបចំគម្រោងអាហារូបករណ៍របស់សាកលវិទ្យាល័យ ដើម្បីឱ្យមានប្រភពថវិការក្នុងការថ្វាយការងារតាមព្រះរាជតំរិះរបស់ព្រអង្គម្ចាស់ក្សត្រិយ៍ មហាចក្រីសិរិនថន។

នៅថ្ងៃទី 15 កញ្ញា 2009 ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រីសិរិនថន បានព្រះរាជទានឈ្មោះអាហារូបករណ៍ថា "អាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រីសិរិនថន សាកលវិទ្យាល័យមហាសារខាម"។

                                     

2. ចំនួនអាហារូបករណ៍ដែលបានផ្តល់ឱ្យ

អាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រិយ៍មហាចក្រីសិរិនថន សាកលវិទ្យាល័យមហាសារខាម បានចាប់ផ្តើមផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិតកម្ពុជា ចាប់តាំងពីឆ្នាំ 2008 រហូតមកដល់បច្ចុប្បន្ន។

                                     

3. ឯកសារយោង

  • គម្រោងព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ
  • กองทุนสมเด็จพระเทพรัตนราชสุดาฯ สยามบรมราชกุมารี
  • សមាគមនិស្សិតកម្ពុជាអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រីសិរិថន សាកលវិទ្យាល័យមហាសារខាម
                                     
  • เว บไซต คณะกรรมการบร หารความร วมม อผล ตและพ ฒนาศ กยภาพกำล งคน สำน กงานคณะกรรมการการอาช วะศ กษา អ ហ រ បករណ ព រ អង គ ម ច ស ក សត រ យ មហ ចក រ ស រ ន ថន ស កល វ ទ យ ល យ មហ ស រ ខ ម

Users also searched:

...