Back

ⓘ ហ្វារ័វ រឺ វារីរូៈ ជាស្ថាបនិកនៃនគររាមញ្ញមានទីតាំងស្ថិតនៅភូមាភាគខាងក្រោមសព្វថ្ងៃនេះ ។ នគរត្រូវបានគេស្គាល់ជាទូទៅថា នគរហង្សាវត្តីបាគូ រឺ ជាធម្មតាថា បាគូ បើទោះជារាជ ..




                                     

ⓘ ហ្វារ័វ

ហ្វារ័វ រឺ វារីរូៈ ជាស្ថាបនិកនៃនគររាមញ្ញមានទីតាំងស្ថិតនៅភូមាភាគខាងក្រោមសព្វថ្ងៃនេះ ។ នគរត្រូវបានគេស្គាល់ជាទូទៅថា នគរហង្សាវត្តីបាគូ រឺ ជាធម្មតាថា បាគូ បើទោះជារាជធានីដំបូងគេនៅមុំហ៍ក៏ដោយ។ ដោយប្រើប្រាស់ជំនាញខាងការទូតនិងយោធា សាមញ្ញជនដែលជាបច្ឆាញាតិនៃពួកឝាន និងមន បានឆ្លាក់ចេញជារូបរាងនូវនគរមួយឱ្យជនជាតិមននៅភូមាក្រោមបន្តបន្ទាប់ពីការស្រុតចុះនៃចក្រភពបាកាននៅឆ្នាំ១២៨៧។ ហ្វារ្យូធ្លាប់ជាសាមន្តរាជនៃព្រះបិតាក្មេករបស់ទ្រង់ដែលមានតែឈ្មោះ បិតាក្មេកទ្រង់មានព្រះនាមថា រាមកំហែងនៅសុខោទ័យ និង ក៏ជាសាមន្តរាជរបស់ពួកម៉ុងហ្គោលដែរ ហើយទ្រង់ក៏បានវាយរុញច្រានការវាយប្រហារពីបងប្អូនឝានទាំងបីនៃម្យិនហ្សែនដោយទទួលបានជោគជ័យនៅឆ្នាំ១២៨៧ និង ១២៩៤។

ព្រះហ្វារ្យូត្រូវបានធ្វើគត់ដោយពួកព្រះនត្តារបស់ទ្រង់នៅខែមករា ១៣០៧ និងត្រូវបានស្នងរាជ្យដោយព្រះភាតារបស់ទ្រង់ ឃុនល។ សមិទ្ធិផលដ៏ធំបំផុតក្នុងរាជ្យព្រះអង្គគឺព្រះតំរិះផ្ដួចផ្ដើមចាត់តាំងឱ្យមានគណៈកម្មាការដើម្បីចងក្រងធម្មសាស្ត្រ ក្រមច្បាប់ដែលមានគង់វង្សនៅភូមា; និងការស្ថាបនានគរមនឱ្យបានរុងរឿងថ្កុងថ្កើងអស់រយៈពេលពីរសតវត្សកន្លះតទៅមុខទៀត។

                                     

1. ព្រះនាម

ព្រះនាមមនរបស់ទ្រង់គឺ ម៉ាហ្កាឌូ ។ ឯកសារប្រវត្តិសាស្ត្រសៀមពោលថា ព្រះបាទរាមកំហែងបានប្រទានព្រះនាម ហ៊្វារួ ដែលមានន័យថា "ធ្លាក់ពីលើមេឃ" ពីព្រោះទ្រង់មានគុណបំណាច់ធំធេងហាក់បីដូចជាលេចចេញពី រឺ ចុះពីលើមេឃ។

ទ្រង់ត្រូវបានគេកត់ត្រាជាភាសាឝានថា សៅផា អ.ស.អ.: /saʊpa/ ដែលត្រូវគ្នានឹងគោរម្យងារសៀម ចៅហ៊្វា เจ้าฟ้า, "ម្ចាស់មេឃ"។ សៅ និង ចៅ ពាក្យទាំងពីរក្លាយចេញមកខុសប្លែកពីគ្នាតែមានឫសគល់ចេញពីភាសាចិនថា ម្ចាស់ ដូចគ្នា។

                                     

2. ព្រះរាជជីវភាពពីដំបូង

មគទោបានប្រសូតនៅក្បែរសុធម្មដែលមានបិតាជាតិជាឝាន និងមាតាជាមន។ ទ្រង់ជាបុត្រច្បង និងមានតែព្រះភាតាពីរអង្គ និងព្រះភគិនីមួយអង្គ។ ជាយុវរាជមួយអង្គ ព្រះមគទោបានក្លាយជាពាណិជ្ជករមួយរូបដែលធ្វើដំណើររវាងមុំហ៍ និង សុខោទ័យ។ នៅទសវត្សឆ្នាំ១២៧០ ព្រះអង្គបានចូលទៅធ្វើខ្ញុំរាជការនៃស្ដេចសុខោទ័យ រាមកំហែង រ. ១២៧៨-១២៩៨ នៅរោងដំរី ហើយបានឡើងតំណែងក្លាយជាមេកងអង្គរក្សរាជវាំង។ នៅឆ្នាំ១២៨០ ទ្រង់បានលួចរៀបអភិសេកជាមួយបុត្រីរបស់ស្ដេចសុខោទ័យ ម្នាងសយដាវ សៀម ៖ แม่นางสร้อยดาว, ព.ប.ប.ស.ថ: Mae-nang Soidao និងបានភៀសព្រះកាយចេញពីសុខោទ័យមកជាមួយរាជបរិពារម្ភៃសាមសិបនាក់។

                                     

3. ការចំរើនអំណាច ១២៨១–១២៨៧

ត្រឡប់មកមុំហ៍វិញ ព្រះហ្វារ្យូបានរៀបផែនការដើម្បីដណ្ដើមតំណែងចៅហ្វាយខេត្តនៅទីនោះ។ តាមរយៈពង្សាវតារភូមា ព្រះហ្វារ្យូបានធ្វើជាព្រះរាជទានព្រះភគិនីដ៏ស្រស់សោភាទ្រង់ នីអ៊ូយ៉ាញ ឱ្យរើសទីស្រង់ព្រះគង្គានៅក្នុងទន្លេត្រង់កន្លែងដែលអាឡេម៉្មាអាចមើលឃើញព្រះនាង។ អាឡេម៉្មាបានសុំព្រះនាងរៀបអភិសេក។ នៅក្នុងពិធីរៀបអភិសេក ព្រះហ្វារ្យូបានសំលាប់ចៅហ្វាយខេត្ត រួចមកក៏បានក្លាយជាម្ចាស់នៃមុំហ៍។ ឆ្នាំបះបោរគឺឆ្នាំ ១២៨១ តាមរយៈកំណត់ត្រារបស់មន ប៉ុន្តែត្រូវនឹងឆ្នាំ១២៨៦ បើតាមរយៈកំណត់ត្រាភូមា។ យ៉ាងណាមិញ ចក្រភពបាកាន កំពុងកាន់កាប់ស្របពេលជាមួយការលុកលុយរបស់ពួកម៉ុងហ្គោល គឺជាដំណាក់កាលឈរជើងចុងក្រោយរបស់ចក្រភពនេះ ដែលជាចក្រភពលែងមានឥទ្ធិពលតទៅទៀតហើយ។

នៅឆ្នាំ១២៨៧ ពួកម៉ុងហ្គោលឈ្លានពានបានលួចប្លន់បំផ្លិចបំផ្លាញបាកាន ហើយអំណាចកណ្ដាលរបស់ចក្រភពនេះបានធ្លាក់ស្រុតចុះទូទាំងព្រះនគរ។ ពួកចៅហ្វាយខេត្តភាគច្រើនជាពិសេសពួកចៅហ្វាយខេត្តនៅតំបន់ឆ្ងាយៗក្នុងចក្រភព កំពុងបានគ្រប់គ្រងទឹកដីហាក់បីដូចជាក្សត្រមានអធិបតេយ្យរួចជាស្រេចទៅហើយ ពួកគេបានរើបំរះខ្លួនដោយបើកចំហ។ ព្រះហ្វារ្យូត្រៀមកិច្ចកលក្នុងការបះបោរតាំងពីឆ្នាំ១២៨១ រឺ ១២៨៦ ដើម្បីដណ្ដើមយកមុំហ៍ដោយសំលាប់ចៅហ្វាយខេត្តដែលបានតែងតាំងដោយរាជការបាកាន។ ព្រះហ្វារ្យូបានបង្កើតសម្ពន្ធភាពជាមួយតារ៉ាប្យ៉ា ចៅហ្វាយស្រុកខេត្តបាគូ ដោយរៀបអភិសេកនឹងបុត្រីគ្នាទៅវិញទៅមក។ កងពលភាគខាងត្បូងរបស់ពួកគេទាំងអស់គ្នាបានបង្ក្រាបកងពលភាគខាងជើងដែលដឹកនាំដោយរាជសិង្យន ដែលលោកក្រោយមកក្លាយជាសហស្ថាបនិកម្នាក់នៃនគរម្យិនហ្សែន និងបានចាត់វិធានការសញ្ជ័យភូមាភាគខាងក្រោមទាំងមូល។ បន្ទាប់មកទៀតមេបះបោរទាំងពីរមានជំលោះនឹងគ្នា ហើយនៅក្នុងការប្រយុទ្ធប្រទាញប្រទង់គ្នាមួយ តារ៉ាប្យ៉ាត្រូវបានចាប់ខ្លួន ហើយត្រូវគេប្រហារជីវិតចោល។

ព្រះហ្វារ្យូបានប្រកាសខ្លួនជាព្រះមហាក្សត្រនៅថ្ងៃ ៤ មេសា ១២៨៧ តាមរយៈកំណត់ត្រាមន រឺ ១៨ មករា ១២៨៨ ក្នុងកំណត់ត្រាភូមាខ្លះ។



                                     

4. រជ្ជកាល ១២៨៧–១៣០៧

ព្រះហ្វារ្យូជាកូនកាត់ឝានបានខិតខំធ្វើឱ្យខ្លួនព្រះអង្គមានគុណតំលៃជាអ្នកស្នងរាជ្យបន្តពីស្ដេចមនអង្គមុនៗដែលបានសោយរាជ្យនៅភូមាក្រោម មុនពេលនគរត្រូវបានលេបត្របាក់ដោយចក្រភពបាកាន។ ព្រះអង្គបានប្រកាសព្រះនាមព្រះនគរព្រះអង្គថា រាមញ្ញទេឝ ស្រុកពួករាមញ្ញ មន) ដែលមានមុំហ៍ជារាជធានី។ ទោះបីជាយ៉ាងណា ទ្រង់ទើបតែបានកំរាបកងទ័ពពួកភាគខាងជើងរួចទេ ហើយអធិរាជាណាចក្របាកានបានបិទបញ្ចប់វត្តមានរបស់ខ្លួន ព្រះបាទហ្វារ្យូ ទ្រង់នៅតែព្រួយព្រះទ័យចំពោះការលុកលុយពីភាគខាងជើងពេញមួយរជ្ជកាលរបស់ទ្រង់។

ក្នុងកិច្ចរៀបចំ ព្រះអង្គបានរៀបចំផ្លូវក្រោយរបស់នគរព្រះអង្គឱ្យមានសុខសន្តិភាពដោយបញ្ជូនសួយសារអាករជាធម្មតាមួយទៅកាន់ព្រះវររាជបិតាក្មេករបស់ព្រះអង្គ ព្រះបាទរាមកំហែង ព្រះរាជានៃសុខោទ័យ។ នៅឆ្នាំ១២៩៣ ទ្រង់បានទទួលពីសុខោទ័យមកវិញ ទាំងការទទួលស្គាល់ទ្រង់ជាក្សត្រ និង ការព្រះរាជទានដំរីសមួយក្បាលផងដែរ។ ពិតមែនហើយ ព្រះរាជដំណឹងនៃការចុះចូលបានធ្វើឱ្យមានការឆ្លើយតបមកវិញពីបងប្អូនឝានបីនាក់នៃម្យិនហ្សែន ដែលពួកគេបានបញ្ជូនកងទ័ព ៨០០០ នាក់ទៅទន្ទ្រានមុំហ៍នៅចុងឆ្នាំ១២៩៣។ ដោយសារតែមានមូលដ្ឋានទ័ពមាំមួន ព្រះហ្វារ្យូបានរុញច្រានកងកំលាំងលុកលុយឈ្លានពានទៅវិញដោយជោគជ័យនៅដើមឆ្នាំ១២៩៤ ហើយក៏មិនមានការវាយប្រហារដែលបន្សល់ក្នុងរជ្ជកាលទ្រង់តទៅទៀតឡើយ។ ទោះបីជាមាននាមជានគរចំណុះនៃសុខោទ័យក៏ពិតមែន ក៏ព្រះហ្វារ្យូនៅតែមានការព្រួយព្រះរាជហឫទ័យចំពោះឧបាយកលរបស់សុខោទ័យលើទឹកដីឆ្នេរតនាវស្រីជាដដែល។ ដើម្បីពង្រឹងរាជបល្លង្ករបស់ទ្រង់ នៅឆ្នាំ១២៩៨ ទ្រង់បានស្វែងរក និងទទួលបានការទទួលស្គាល់ពីពួកម៉ុងហ្គោល ហើយក្លាយជាសាមន្តរដ្ឋចំណុះចិនដោយផ្ទាល់ ស្របនឹងសុខោទ័យក៏ជាសាមន្តរដ្ឋរបស់ម៉ុងហ្គោលផងដែរ។

ថ្ងៃសៅរ៍មួយ ក្នុងខែមករា ១៣០៧ ព្រះហ្វារ្យូ ត្រូវបានធ្វើគត់ដោយពួកព្រះនត្តារបស់ទ្រង់ បុត្ររបស់តារ៉ាប្យ៉ា។ ក្សត្រដែលត្រូវបានសោយរាជ្យបន្តពីទ្រង់គឺព្រះភាតារបស់ទ្រង់ ឃុនល។

                                     

5. ព្រះកេរ្តិ៍

តាមរយៈសិល្ប៍វិធីរបស់ទ្រង់ខាងការទូត និង ព្រះកិត្តិនាមរបស់ទ្រង់ជាអ្នកចំបាំងអង់អាចក្លាហាន ព្រះមហាក្សត្រអង្គនេះបានឆ្លាក់ចេញនូវនគរឯកភាពមួយយ៉ាងជោគជ័យនៅភូមាក្រោមដែលបន្តទៅមុខបានពីរសតវត្សកន្លះតទៅទៀត។ ថ្វីត្បិតយ៉ាងនេះ ក៏ទ្រង់នៅតែត្រូវបានមើលឃើញថាជាអ្នកជ្រែករាជ្យជាតិឝានដោយអាណាប្រជានុរាស្ត្ររបស់ទ្រង់ដដែល ពួកគេបែរជាមានសេចក្ដីត្រេកអរទៅវិញនៅពេលទ្រង់ត្រូវបានគេធ្វើគត់។ ព្រះហ្វារ្យូចេះធម្មសាស្ត្រយ៉ាងប៉ិនប្រសប់ ក៏ត្រូវបានគេស្គាល់ថាជាក្រមហ្វារ្យូ ដែលជាក្បួនច្បាប់គង់វង្សដំបូងគេបង្អស់នៅភូមា។ ព្រះបាទហ្វារ្យូបានរិះរកវិធីដើម្បីធ្វើឱ្យក្បួនច្បាប់របស់បាកានកាន់តែរីកចំរើន ដែលជាច្បាប់ចងក្រងដោយព្រះឝិនធម្មវិល្ស ហើយបានបង្កើតរាជគណៈកម្មាការដើម្បីចងក្រងអភិប្រាយច្បាប់ពេញលេញថ្មីបន្ថែមទៀត។ គណៈកម្មាការបានធ្វើឱ្យក្រមហ្វារ្យូ ក្លាយជាមូលដ្ឋានគ្រឹះនៃច្បាប់ទំនៀមរបស់ភូមា។ សាស្ត្រាចារ្យរ៉ូប៊ែរ្ត៍-ឡាំងហ្គាំតបានអធិប្បាយថាអយុធ្យាធ្លាប់ជានគរអាស៊ីអាគ្នេយ៍តែមួយគត់ដែលបានអភិវឌ្ឍក្រមច្បាប់រដ្ឋប្បវេណី ហើយនេះក៏ជាលទ្ធផលចេញពីស្នាដៃបន្តបន្ទាប់គ្នា ហៅថា ធម្មសាស្ត្រ ដែលបានតាក់តែងឡើងដោយពួកមនពុទ្ធសាសនិក ជាក្បួនច្បាប់មួយក្នុងចំណោមក្បួនច្បាប់មានឥទ្ធិពលបំផុត ដែលនៅក្នុងនោះត្រូវបានគេសន្និដ្ឋានថាកើតចេញពីព្រះតំរិះផ្ដួចផ្ដើមរបស់ព្រះបាទវ៉ាហ្ការូ រឺ ហ្វារ្យូ សៀម:ចៅផ្វារួ។ ក្បួនច្បាប់នេះបានបន្តក្លាយជាឯកសារសរសេររហូតដល់ការបង្កើតក្រមព្រហ្មទណ្ឌសៀមនៅឆ្នាំ១៩០៨។

                                     

6. ឯកសារយោង

  • Coedes, George 1968 The Indianized states of Southeast Asia 3 ed.
  • Hall, D.G.E. 1961 Historians of South East Asia Oxford University Press
  • Griswold, A. B.; Prasert na Nagara 1969 "Epigraphic and Historical Studies No. 4: A Law Promulgated By the King of Ayudhyā in 1397 A.D" PDF Journal of the Siam Society Siam Society Heritage Trust 57 1: pp. 109–148 ដកស្រង់នៅថ្ងៃ February 20, 2013 CS1 maint: Extra text link
  • T. Masao, Toshiki Masao 1908 "The New Penal Code of Siam" PDF Journal of the Siam Society Siam Society Heritage Trust 5 2: 1–23 ដកស្រង់នៅថ្ងៃ February 20, 2013
  • Chaophraya Phra Khlang Hon 2013 Rachathirat ราชาธิราช Thai Bangkok: Thai Quality Books 2006 Publishing ISBN 9786165144315 CS1 maint: Unrecognized language link
  • Phayre, Lt. Gen. Sir Arthur P. 1883 History of Burma 1967 ed. London: Susil Gupta
  • Harvey, G. E. 1925 History of Burma: From the Earliest Times to 10 March 1824 London: Frank Cass & Co. Ltd
  • South, Ashley 2003 Mon nationalism and civil war in Burma: the golden sheldrake Routledge ISBN 9780700716098
  • Htin Aung, Maung 1967 A History of Burma New York and London: Cambridge University Press
  • Terwiel, Barend Jan 1983 "Ahom and the study of early Tai society" PDF Journal of the Siam Society Siam Society Heritage Trust 71: p. 59 ដកស្រង់នៅថ្ងៃ February 25, 2013 CS1 maint: Extra text link
  • Pan Hla, Nai 1968 Razadarit Ayedawbon Burmese 8th printing, 2004 ed. Yangon: Armanthit Sarpay CS1 maint: Unrecognized language link
  • Prachum Phongsawadan Chabap Kanchanaphisek Lem Nueng ประชุมพงศาวดาร ฉบับกาญจนาภิเษก เล่ม ๑ Thai Bangkok: Fine Arts Department of Thailand 1999 ISBN 9744192151 CS1 maint: Unrecognized language link
  • Lingat, R. 1950 "Evolution of the Conception of Law in Burma and Siam" PDF Journal of the Siam Society Siam Society Heritage Trust 38 1: pp. 13–24 ដកស្រង់នៅថ្ងៃ February 20, 2013 CS1 maint: Extra text link