Back

ⓘ យស អានុភាព; ឥស្សរ​ភាព; បរិវារ; ទ្រព្យ​ធន; កេរ្តិ៍​ឈ្មោះ​ល្អ; សេចក្ដី ថ្កើងថ្កាន: មាន​យស, ថ្កើង​យស ។ ខ្មែរ​ច្រើន​ប្រើ​សំដៅ​លំដាប់ ឋានន្តរ​ស័ក្តិ​ធំ​តូច ឬ​អំណាច​ត ..




                                               

បច្ចយសន្និសិ្សតសីល

                                     

ⓘ យស

យស អានុភាព; ឥស្សរ​ភាព; បរិវារ; ទ្រព្យ​ធន; កេរ្តិ៍​ឈ្មោះ​ល្អ; សេចក្ដី ថ្កើងថ្កាន: មាន​យស, ថ្កើង​យស ។ ខ្មែរ​ច្រើន​ប្រើ​សំដៅ​លំដាប់ ឋានន្តរ​ស័ក្តិ​ធំ​តូច ឬ​អំណាច​តាម​មុខ​ងារ, មុខ​ក្រសួង: ស័ក្តិ ៩ ហ៊ូពាន់ តែ​យស​ជា​សេនាបតី គឺ​ស័ក្តិ​ត្រឹមតែ ៩ ហ៊ូពាន់​ទេ ប៉ុន្តែ​ទទួល​ស្តីទី​ជា​សេនាបតី​បណ្តោះអាសន្ន ។

                                     

1. យស និង អយស

ការ​មាន​យស និង​ការ​អត់​យស ក៏​ជា​ព្រឹត្តិការណ៍​មួយ ដែល​សត្វ​លោក​គ្រប់គ្នា​ត្រូវ​តែ​ប្រឈម​មុខ ដោយ​មិន​អាច​ជៀស​ផុត។

យស តែង​ធ្វើ​ហឫទ័យ​របស់​មនុស្ស​ជា​ច្រើន​ឲ្យ​សប្បាយ​រីករាយ​ភ្លើត​ភ្លើន និង​ទទួល​បាន​ដោយ​សេចក្ដី​សោមនស្ស។

អយស គឺ​ជា​ព្រឹត្តិការណ៍​មួយ ដែល​មនុស្ស​ជា​ច្រើន ភ័យ​ខ្លាច និង​មិន​ចង់​ឲ្យ​កើតឡើង​ជា​ដាច់​ខាត តែ​គ្រប់​គ្នា​មិន​អាច​គេច​វេស​បាន​ឡើយ ហើយ​បញ្ចប់​ទៅ​ដោយ​សេចក្ដី​ទុក្ខ និង​តូច​ចិត្ត យ៉ាង​គួរ​ឲ្យ​អាណិត។

សព្វ​ថ្ងៃ​នេះ មាន​មនុស្ស​ច្រើន​ណាស់​ដែល​ខ្វល់​ខ្វាយ​នឹង​ការ​ស្វែង​រក​កិត្តិយស អ្នក​ខ្លះ​ចង់​បាន​ល្បី ក៏​ចុះផ្សាយ​ពី​សកម្មភាព​ ឬ​ថា​រូប​ភាព​របស់​ខ្លួន​តាម​រយៈ​សារពត៌មាន ឬ​ក៏​តាម​ទស្សនាវដ្ដី​ទៀត​ផង។

អ្នក​ខ្លះក៏​រៀប​ចំ ពិធី​ជប់​លៀង​ណា​មួយ​ដើម្បី​យក​ចិត្ត​អ្នក​ធំ ព្រោះ​ប្រាថ្នា​ចង់បាន​នូវ​កិត្តិយស​ផ្ទាល់​ខ្លួន​របស់​គេ។

អ្នក​ខ្លះ​រៀប​ចំ​ធ្វើ​ពិធី​បុណ្យ យ៉ាង​ឱឡារិក​គគ្រឹក​គ្រេង ធ្វើ​ពិធី​រាប់​បាត្រ​​ព្រះសង្ឃ​រាប់​ពាន់​អង្គ ប៉ុន្តែ​គេ​មិន​យក​ចិត្ត​ទុក​ដាក់ទាល់​តែ​សោះ ចំពោះ​ជន​ទុគ៌ត ក្រខ្សត់​ ស្រេកឃ្លាន នៅ​ជុំ​វិញ​ខ្លួន​របស់​គេ គេ​អាច​ចោទ​ប្រកាន់ ហើយ​ផ្ដន្ទាទោស​ដល់​មនុស្ស​ស្រេក​ឃ្លាន​ម្នាក់ ដែល​បាន​លួច​បេះ​ផ្លែ​ដូង​មួយ​នៅ​ក្នុង​ចំការ​របស់​គេ ប៉ុន្តែ​គេ​មិនស្ទាក់​ស្ទើរ​នឹង​ឲ្យ​ដូង​មួយ​ពាន់​ផ្លែ ដើម្បី​បាន​កេរ្តិ៍​ឈ្មោះ​ឬ​កិត្តិយស​ល្អ​នោះ​ឡើយ។

ទាំង​នេះ គឺ​ជា​ចំណុច​ខ្សោយ​របស់​មនុស្ស ហើយ​មនុស្ស​ភាគ​ច្រើន តែង​តែ​មាន​គំនិត​អាថ៌កំបាំង នៅ​ពី​ខាង​ក្រោយ​សកម្មភាពរបស់​ខ្លួន មិន​ងាយអ្នក​ណា​ម្នាក់​ស្មាន​ត្រូវ​ឡើយ ដូច​គេ​និយាយ​ថា ស្គាល់​មុខ តែ​មិនងាយ​ស្គាល់​ចិត្ត។

មនុស្ស​ជា​ច្រើន ចូល​ចិត្ត​និយាយ​អួត​អាង ដើម្បី​បាន​នូវ​កិត្តិយស ឬ​គុណ​សម្បត្តិ ប៉ុន្តែ​កិត្តិយស ឬ​គុណ​សម្បត្តិ​មិនមែនកើត​ឡើង ដោយ​ការ​អួត​អាង​នោះ​ទេ វា​នឹង​កើត​ឡើង​សម​ទៅ​នឹង​សមត្ថភាព និង​ការ​ប្រព្រឹត្ត​របស់​មនុស្ស​ម្នាក់​ៗ។

ពេល​ដែល​មាន​ពន្លឺ​ចាំង​មក មនុស្ស​យើង​តែង​តែ​មាន​ស្រមោល បើ​យើង​ខំ​ប្រឹង​ដេញ​ចាប់​ស្រមោល ពិត​ជា​ចាប់​មិន​បាន​ឡើយ តែ​បើ​យើង​មិន​តាម​ចាប់​ទេ ស្រមោល​នោះ​ក៏​មិន​បាន​ឃ្លាត​ទៅ​ណា​ឆ្ងាយ​ពី​យើង​ដែរ គឺ​តែង​តែជាប់​តាម​ទៅ​ជានិច្ច។ សូម​កុំ​ធ្វើ​ជា​មនុស្ស​ដេញ​ចាប់​ស្រមោល​ ទុក​ឲ្យ​ស្រមោល​ដើរ​តាម​យើង​វិញ​ទៅ​ចុះ។