Back

ⓘ អាណាចក្រមានជ័យ ស្ថិតនៅខេត្តពោធិ៍សាត់បុរាណត្រង់ឃុំបាក់នឹម ស្រុកបាកាន មិនមែនពោធិ៍សាត់បច្ចុប្បន្ននេះទេ បន្ទាយមានជ័យមិនមែនសំដៅលើបន្ទាយមានជ័យដែលនៅចន្លោះបាត់ដំបង និង ..




                                     

ⓘ អាណាចក្រមានជ័យ

អាណាចក្រមានជ័យ ស្ថិតនៅខេត្តពោធិ៍សាត់បុរាណត្រង់ឃុំបាក់នឹម ស្រុកបាកាន មិនមែនពោធិ៍សាត់បច្ចុប្បន្ននេះទេ បន្ទាយមានជ័យមិនមែនសំដៅលើបន្ទាយមានជ័យដែលនៅចន្លោះបាត់ដំបង និង សៀមរាបសព្វថ្ងៃនេះទេ។ បើក្រឡេកមើលផែនទីអាណាចក្រនេះស្ថិតនៅទឹកដីប៉ែកខាងឆ្វេងទន្លេធំ ជាគូសត្រូវនឹងអាណាចក្រទិសខាងកើត ដែលមានរាជធានីដើមនៅស្រីសន្ធរ ក្រោយមកស្រឡប់ដូនតីពិជ័យព្រៃនគររបស់ព្រះស្រីជេដ្ឋាទី២ ដែលមានព្រំប្រទល់ត្រង់ខាងស្ដាំទន្លេធំ។ ពេលដែលស្តេចកន ធ្វើគត់ឝ្រីឝៅគន្ធបទនៅបន្ទាយសំរោងសែន ក្នុងឆ្នាំ ១៥១២ អង្គចន្ទនៅក្រុងអយុធ្យានៅឡើយ។ ក្នុងពេលធ្វើសង្គ្រាមជាមួយស្តេចកន មន្ត្រី និងរាស្រ្តសុំអោយព្រះអង្គចន្ទឡើងសោយរាជ្យទ្រង់ក៏យល់ព្រម។ ទ្រង់ជាស្តេចមួយអង្គដ៏ល្បីល្បាញដែលបានរំដោះដីខ្មែរភាគខាងលិចពីសៀម។ ពេលព្រះចន្ទរាជា ត្រឡប់មកពីធ្វើសង្គ្រាមជាមួយស្ដេចកនក្នុងខេត្តត្បូងឃ្មុំ បានយាងមកគង់នៅបន្ទាយមានជ័យ បានបញ្ជាឲ្យអ្នកមេការ មន្ត្រី ឧកញ៉ាអធិបតី ចាត់ចែងកេណ្ឌប្រជានុរាស្ត្រកាប់ឈើ ជញ្ជូនថ្ម រែកដីដើម្បីសាងសង់ បន្ទាយលង្វែក និងព្រះបរមរាជវាំង។ ក្រោយពីសាងសង់បន្ទាយលង្វែក និង រាជវាំងហើយនៅខេត្តលង្វែកហើយ សករាជថ្មីនៃយុគសម័យរបស់ក្រុងកម្ពុជាធិបតីបានឈានដល់សម័យលង្វែក ដែលជាសម័យក្រោយពីការបង្រួបបង្រួមអាណាចក្រខាងលិចបន្ទាយមានជ័យរបស់ចន្ទរាជា និង អាណាចក្រទិសខាងកើតស្រឡប់ដូនតីពិជ័យព្រៃនគររបស់ព្រះស្រីជេដ្ឋាស្ដេចកន។ យើងអាចដឹងថាបន្ទាយមានជ័យគឺស្ថិតក្នុងខេត្តពោធិ៍សាត់តែមិនទាន់ដឹងទីតាំងនៅត្រង់ណាពិតប្រាកដនៃខេត្តនេះឡើយ។