Back

ⓘ ច័ន្ទតារាវត្តី. ព្រះ​នាង ​ច័ន្ទតារាវត្តី ​ រឺ ចន្ទ្រាវត្តី ​ត្រូវ​បាន​ព្រះអង្គជ័យប្រទាន​ឋានៈ​ជា​ព្រះរាជ​អគ្គមហេសី​ មាន​ព្រះ​បរម​នាម​ថា​ ​ សម្ដេច​ព្រះ​ភគវត្តី​ ​ ..




                                     

ⓘ ច័ន្ទតារាវត្តី

ព្រះ​នាង ​ច័ន្ទតារាវត្តី ​ រឺ ចន្ទ្រាវត្តី ​ត្រូវ​បាន​ព្រះអង្គជ័យប្រទាន​ឋានៈ​ជា​ព្រះរាជ​អគ្គមហេសី​ មាន​ព្រះ​បរម​នាម​ថា​ ​ សម្ដេច​ព្រះ​ភគវត្តី​ ​សិរីច័ន្ទតារា​ ​មហាក្សត្រី ។​ ព្រះបាទ​ត្រសក់ផ្អែម​ ​ព្រះមហាក្សត្រ​ទី​២៥ ចូល​ទិវង្គត​នៅ​ឆ្នាំរោង​ ​ក្នុង​ព្រះ​ជន្ម​ ​១២០ ​វស្សា ក្រោយ​ដែល​បាន​សោយរាជ្យ​ ​៥១ ​ឆ្នាំ។ តែ​ពង្សាវតារ​វត្ដ​ទឹកវិល​បាន​សរសេរ​ថា​ ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​បាន​ដល់​ទៅ​ ​៥០០ ​វស្សា។

តា​ត្រសក់ផ្អែម​បាន​យក​លំពែង​ ​ដែល​បាន​ប្រហារ​ជីវិត​ព្រះ​សីហនុរាជ​ ​ទៅ​ជាប់​ជាមួយ​ដែរ។​ ​លំពែង​នេះ​ ​គេ​ដាក់​ឈ្មោះ​ឲ្យ​ថា​ លំពែង​ជ័យ។​ ​មិនតែប៉ុណ្ណោះ​ ​បើ​តាម​ពង្សាវតារ​សម្ដេច​វាំង​ជួន​ ​​នាម៉ឺន​សព្វ​មុខមន្ដ្រី​ ​បាន​រៀបចំ​ឲ្យ​តា​ត្រសក់ផ្អែម​ ​រៀប​ការ​ជាមួយនឹង​ព្រះ​នាង​​ច័ន្ទតារាវត្តី បុត្រី​ព្រះសីហនុរាជ ព្រះមហាក្សត្រ​ទី​២៤។​ ថ្ងៃ​១១ ​កើត​ ​ខែ​ផល្គុន​ ​ឆ្នាំខាល​ ​ព.ស ​១៨៣៤ ត្រូវជា​ ​ម.ស​ ​១២១២ ច.ស​៦៥២ និង​ត្រូវជា​ ​គ.ស​១២៩០ តា​ត្រសក់ផ្អែម​បាន​ទទួល​រាជាភិសេក សោយរាជ​សម្បត្តិ​ប្រទេស​កម្ពុជា។​ ​នាកាល​នោះ​ព្រះ​អង្គ​បាន​ព្រះ​ជន្ម​ ៧០​ វស្សា។​ ​ព្រះ​អង្គ​ជា​ព្រះមហាក្សត្រ​ទី​២៥​ ​ហើយ​ព្រះ​អង្គ​ក៏​ជា​ព្រះមហាក្សត្រ​ដែល​បើក​យុគ្គ​សន្ដតិវង្ស​ជាន់​ថ្មី​ មួយទៀត​ ​ដាច់​ស្រឡះ​ពី​ព្រះមហាក្សត្រ​សម័យ​អង្គរ​ដែរ។​ ​បរម​នាម​របស់​ព្រះ​អង្គ​គឺ​ ​ព្រះបាទ​ សម្ដេច​មហាបពិត្រ​ ​ធម្មិក​រាជា​ធិរាជ​ ​ជា​អង្គម្ចាស់​ផែនដី​ក្រុង​កម្ពុជា​ធិបតី ។​ ​ព្រះ​អង្គ​គង់នូវ​មហានគរ​ដដែល ។ ព្រះ​នាង​ច័ន្ទតារាវត្តី​ ​ត្រូវ​បាន​ព្រះ​អង្គ​ប្រទាន​ឋានៈ​ជា​ព្រះរាជ​អគ្គមហេសី​ មាន​ព្រះ​បរម​នាម​ថា​ ​ សម្ដេច​ព្រះ​ភគវត្តី​ ​សិរីច័ន្ទតារា​ ​មហាក្សត្រី ។​

ឆ្នាំរោង ​ ​ព្រះ​អគ្គមហេសី​ប្រសូត​បាន​ព្រះរាជបុត្រ​មួយ​ព្រះ​អង្គ​ព្រះ​នាមបរមនិព្វានបាទ។​ ​ហើយ​ក្រោយមក​ក្នុង​ឆ្នាំមមី​ ព្រះ​នាង​ប្រសូត​បាន​ព្រះរាជបុត្រ​មួយ​អង្គ​ទៀត​ព្រះ​នាម​សិទ្ធានរាជ។

                                     

1. មើលផងដែរ

  • ប្រាសាទខ្មែរនៅលើទឹកដីថៃ
  • រាយព្រះនាមម្ចាស់ក្សត្រីនៃអធិរាជចិន
  • នាគក្បាលប្រាំបួន
  • វត្តព្រះកែវមរកត
  • នាគ
  • របាំព្រះរាជទ្រព្យ
  • តួអង្គនៅក្នុងរឿងរាមកេរ្តិ៍ខ្មែរ
  • រាយព្រះនាមទេវតាចិន
  • នាគខ្មែរ និង នាគសាសនា
  • ប្រវត្តិទេពនិករការពារទិសទាំង៨
  • ព្រះម៉ែនីវ៉ាន់
  • ប្រាសាទខ្មែរដែលបាត់បង់នៅប្រទេសថៃ
  • របាំ​ព្រះ​រាជ​ទ្រព្យ​
  • រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃមីយ៉ាន់ម៉ា
  • រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃខ្មែរ
  • រាមកេរ្តិ៍
  • ហិណ្ឌូសាសនា
  • ព្រះបាទវិរូបក្ខ
  • នាងអគ្គីនាគ
  • រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃថៃ
  • ព្រះម៉ែម៉ាណាសា ម៉ូណាសា
  • រឿងរាមកេរ្តិ៍
  • ក្រុងរាពណ៍
  • ព្រហ្មញ្ញ សាសនា
  • ព្រះនាងហ្គ៉ាយ៉ាទ្រី
  • ព្រះថោង
  • រាយព្រះនាមព្រះមហេសីព្រះមហាក្សត្រនៃឥណ្ឌាបុរាណ
  • ភុជង្គនាគ
  • រាយព្រះនាមទេវតានំនៃសាសនាព្រាហ្មណ៍ ឬ ហិណ្ឌូ
  • នាង​មណ្ឌោលគីរី