Back

ⓘ ឝ្រីន្ទ្រវម៌្ម, អង្គរ. វ្រះបាទ ឝ្រីន្ទ្រវម៌្ម រជ្ជកាល ព្រះនាមសោយរាជ្យ វ្រះ​បាទ​កម្រតេង​ អញឝ្រីឝ្រី​ន្ទ្រវម៌្មទេវ ។ ព្រះ​អង្គ​ស្ថាបនា​ប្រាសាទ​ថ្ម​តូច​មួយ នៅ​តំបន ..                                               

ឝ្រីន្ទ្រជយវម៌្ម

វ្រះបាទ ឝ្រីន្ទ្រជយវម៌្ម រជ្ជកាល ព្រះនាមពេលសោយរាជ្យ ឝ្រីឝ្រីន្ទ្រជយវម៌្មទេវ ។ ព្រះរាជគ្រូ ជយមង្គលាថ៌។ ក្រោយ​ពី​វ្រះបាទ​ឝ្រីន្ទ្រវម៌្ម ដាក់​រាជ្យហើយ​យាង​ទៅ​គង់​យ៉ាង​ស្ងាត់ស្ងៀម​ក្នុង​ព្រៃ វ្រះបាទ​ឝ្រីន្ទ្រជយវម៌្មដែល​ជា​ព្រះ​ញាតិ ទ្រង់​ឡើង​សោយរាជ្យ​ស្នង​ព្រះអង្គ។ ទ្រង់ត្រូវបានស្នងរាជ្យបន្តដោយជយវម៌្មបរមេឝ្វរ។ លោកឆាលស៍-ហ៊ិខហ៊ែម ពោលតាមកំណត់ត្រាសំស្ក្រឹតចុងក្រោយនៅអង្គរ។

                                               

ន្ឫបតីន្ទ្រវម៌្មទី២

វ្រះបាទ ឝ្រីន្ឫបតីន្ទ្រវម៌្មទី២ រជ្ជកាល ព្រះនាមពេលសោយរាជ្យ វ្រះបាទកម្រតេង អញឝ្រីន្ឫបតីន្ទ្រវម្ម៌ ។ ព្រះអង្គគ្រងរាជ្យនៅរាជធានីយឝោធរបុរ ដោយសារជាប់សាច់ញាតិជាមួយ ឬអាចជាព្រះអនុជវ្រះបាទឧទយាទិត្យវម៌្មទី២ និងហឝ៌វម៌្មទី៣។ បន្ទាប់ ​វ្រះបាទ​ហឝ៌វម៌្ម​ទី៣ គឺ​វ្រះបាទ​ន្ឫបតីន្ទ្រវម៌្មទី២ ​ដែល​ត្រូវ​បាន​តែង​តាំង​ជា​ព្រះ​មហាក្សត្រ​ សោយរាជសម្បត្តិ​ប្រទេស​កម្ពុជា ក្នុង​គ.ស ​១០៨០។ គេ​ពុំ​បាន​ស្គាល់​ដើម​កំណើត​ពិត​ប្រាកដ​របស់​ព្រះអង្គ​ទេ។ តែ គេ​ដឹង​ថា​ព្រះអង្គ​ជា​ព្រះមហាក្សត្រ​ដែល​ប្រកប​ទៅ​ដោយ​ធម៌ គោរព​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់​វិន័យ។ ព្រះអង្គ ​ដែល​គង់​នៅ​មហានគរ ត្រូវ​ធ្វើ​សង្គ្រាម​ប្រយុទ្ធ​ទប់ទល់​នឹង​វ្រះបាទ​ជយ ...

                                               

ជយវម៌្មទី៩

វ្រះបាទ ជយវម៌្មទី៩ រឺ សីហនុរាជ រជ្ជកាល ព្រះនាមពេញ វ្រះបាទជយវម៌្មបរមេឝ្វរ ។ រាជបុរោហិត វិទ្យេឝវិទ និង វិទ្យេឝធិមន្ត។

                                               

វិឝ្វរូប

ព្រាហ្មណ៍ វិឝ្វរូប គឺជាព្រះស្វាមីនៃព្រះនាង សរស្វតី។ កាលណោះ វ្រះបាទឝ្រីពាលាទិត្យ បានសោយរាជ្យនៅឯអនិន្ទិតបុរ តាមរយៈព្រះមាតារបស់ព្រះអង្គ។ ​ម៉្យាងទៀត យើងក៏បានដឹងតាមរយៈសិលាចារឹក នៃប្រាសាទមេបុណ្យខាងកើត ដែលបានចារឡើងនៅឆ្នាំ៩៥២ នៃ គ.ស ថាព្រះអង្គបានសាងនូវសិវលិង្គមួយនៅឯស្វគ៌ទ្វារបុរ និងនៅកន្លែងផ្សេងទៀតក្នុងព្រះនគរ។ ប្រភពសិលាចារឹកក៏បានឲ្យដឹងទៀតថា ព្រះរាជបុត្រីរបស់ព្រះអង្គគឺ សរស្វតី បានរៀបអភិសេកជាមួយព្រាហ្មណ៍ម្នាក់ឈ្មោះ វិឝ្វរូប ហើយក្នុងចំណោមព្រះរាជបុត្រដែលប្រសូត្រពីគូស្វាមីភរិយានេះ គេឃើញមានវ្រះបាទន្ឫបតីន្ទ្រវម៌្មទី១ ដែលត្រូវជាព្រះបិតារបស់វ្រះបាទបុឝ្ករាក្ឝ។ វ្រះបាទបុឝ្ករាក្ឝគឺជាអ្នកបង្កើតនូវរាជវង្សឝម្ភុ ...

                                               

ឧទយាទិត្យវម៌្មទី២

វ្រះបាទឝ្រី ឧទយាទិត្យវម៌្មទេវទី២ រជ្ជកាល ព្រះនាមសោយរាជ្យ ធូលីវ្រះបាទធូលីជេង វ្រះកម្រតេង អញឝ្រីឧទយាទិត្យវម៌្មទេវ ឬ ធូលីជេងវ្រះកម្រតេងកំត្វន អញឝ្រីឧទយាទិត្យ វម៌្មទេវ ។ ព្រះអង្គជាបុត្រវ្រះបាទសូយ៌្យវម៌្មទី១ បានបង្កើតក្រុងអង្គរទី២ ដែលផ្ចិតនគរនៅត្រង់ប្រាសាទបាពួន ដែលជាប្រាសាទទេវរាជរបស់ព្រះអង្គ។ ក្នុងរាជព្រះអង្គមានការបះបោរបីលើក នៅក្នុងនោះមានការបះបោរដឹកនាំដោយកំវៅ បានបំផ្លិចបំផ្លាញឝិវលិង្គ បដិមាព្រះព្រហ្ម ព្រះនរាយណ៍ និងព្រះពុទ្ធ។ ជននេះត្រូវបានបង្ក្រាបដោយមេទ័ពរបស់ទ្រង់ឈ្មោះ សង្គ្រាម។ ព្រះអង្គបានស្ថាបនាបារាយណ៍ខាងលិច ប្រាសាទមេបុណ្យខាងលិច នៅកណ្ដាលបារាយណ៍ ដោយតំកល់ព្រះបដិមាព្រះវិឝ្ណុផ្ទំ ធ្វើអំពីសំរឹទ្ធ។ ...

                                               

ហឝ៌វម៌្មទី៣

វ្រះបាទ ហឝ៌វម៌្មទី៣ រជ្ជកាល ព្រះនាមពេលសោយរាជ្យ ធូលីវ្រះបាទ ធូលីជេងវ្រះកម្រតេង អញឝ្រីហឝ៌វម្ម៌ទេវ ។ ព្រះអង្គជារាជបុត្រវ្រះបាទសូយ៌្យវម៌្មទី១។ ព្រាហ្មណ៍បុរោហិត យោគេឝ្វរបណ្ឌិត ឯកសារលោកត្រឹង-ងា ថារាជបុរោហិតព្រាហ្មណ៍ ទិវាករបណ្ឌិត។ ទ្រង់មានព្រះបរមមរណនាមថា វ្រះបាទសទាឝិវបទ ។ វ្រះបាទន្ឫបតីន្ទ្រវម៌្មទី២ មានជាប់សាច់ញាតិជាមួយ ឬអាចជាព្រះអនុជវ្រះបាទឧទយាទិត្យវម៌្មទី២ និងហឝ៌វម៌្មទី៣។ ទ្រង់បានសោយរាជបន្តពីព្រះជេដ្ឋាព្រះអង្គ ឧទយាទិត្យវម៌្មទី២ ហើយរាជធានីរបស់ទ្រង់ក៏អាចហៅថា យឝោធរបុរទីពីរ ក៏បានដែលមានមណ្ឌលនៅចំកណ្ដាលជាប្រាសាទបាពួន សាងឡើងដោយព្រះភាតារបស់ទ្រង់ និងបារាយណ៍ខាងលិចជាបារាយណ៍ធំ។ រជ្ជកាលរបស់ទ្រង់ច្របូកច្របល់ដោ ...

                                               

ភវវម៌្មទី១

វ្រះបាទ ភវវម៌្មទី១ រជ្ជកាល ជាបុត្ររបស់វ្រះបាទប្រថិវេន្ទ្រវម៌្ម និងត្រូវជាចៅរបស់វ្រះបាទរុទ្រវម៌្ម ស្ដេចចុងក្រោយបង្អស់នៃអាណាចក្រភ្វូណាន។ ព្រះអង្គបានរៀបអភិសេកជាមួយក្សត្រីនៃអាណាចក្រចេនឡាព្រះនាម កម្វុជរាជលក្ឝ្មី ដែលជាប់សាច់ញាតិខាងមាតានៃវ្រះបាទឝ្រេឝ្ឋវម៌្ម ដោយហេតុនេះហើយបានជាស្លោកទី១១ នៃសិលាចារឹកបក្សីចាំក្រុងបានបញ្ជាក់ថា កូនចៅឥសីកម្ពុ បានភ្ជាប់សូរ្យវង្ស ទៅនឹង សោមវង្ស ។ ព្រះអង្គមានព្រះរាជធានីឈ្មោះ ឝ្រេឝ្ឋបុរ ដែលស្ថិតនៅម្ដុំបាសាក់ ក្បែរជើងភ្នំមួយដែលជាទីតាំងវត្តភូ ។ ក្រោយពីការសោយទិវង្គតរបស់ព្រះអង្គ បុត្រាដ៏អាថ៌កំបាំងរបស់ព្រះអង្គពុំបានស្នងរាជ្យ​បន្តពីព្រះអង្គឡើយ ដែលគេបានឃើញបុត្រាអង្គនេះចេញមុខដឹកនាំប្ ...

                                               

ជយវម៌្មទី៦

ព្រះបាទ ជយវម៌្មទី៦ រជ្ជកាល ព្រះនាមពេលសោយរាជ្យ ធូលីវ្រះបាទ ធូលីជេងវ្រះកម្រតេង អញឝ្រីជយវម្ម៌ទេវ ។ រាជបុរោហិត ព្រាហ្មណ៍យោគេឝ្វរបណ្ឌិត តាមឯកសារលោកត្រឹង-ងា ថាទិវាករបណ្ឌិតទៅវិញ។ ព្រះអង្គ​មាន​ជាប់សាច់​សារលោហិត​ជាមួយនិង​ពួក​អភិជន​នៃ​ព្រះរាជវង្សានុវង្សនៅ​ម​ហិធ​រ​បុរ ដែល​ស្ថិតនៅ​ប៉ែក​ខាងជើង​នៃ​កម្វុជទេឝ ព្រះបាទ​ជយវម៌្មទី៦ ​បានប្រកាសថា ទ្រង់​ជា​ស្តេច​នៅ​គ្រិស្តសករាជ​ឆ្នាំ ១០៨០ ក្នុងខណៈដែល​ប្រទេសជាតិ​ស្ថិតក្នុង​ភាពវឹកវរ​ក្នុងចុង​រាជ្យ​ព្រះបាទ​ហឝ៌វម៌្មទី៣ ដែលជយវម៌្មទី៦ បាន​បះបោរ​នៅ​ទិស​ខាង​លិច​នៃ​ប្រទេស គឺ​នៅ​ក្រុង​មហិធរបុរ ដែល​ប្រហែល​ជា​ស្ថិត​នៅ​ខាង​ជើង​ឆៀង​ខាង​លិច​វាល​ទំនាប​ខាង​លើ​នៃ​ទន្លេ​មូល ក្នុង​ ...

                                     

ⓘ ឝ្រីន្ទ្រវម៌្ម (អង្គរ)

វ្រះបាទ ឝ្រីន្ទ្រវម៌្ម រជ្ជកាល ព្រះនាមសោយរាជ្យ វ្រះ​បាទ​កម្រតេង​ អញឝ្រីឝ្រី​ន្ទ្រវម៌្មទេវ ។ ព្រះ​អង្គ​ស្ថាបនា​ប្រាសាទ​ថ្ម​តូច​មួយ នៅ​តំបន់​គោក​ស្វាយ​ចេក សព្វ​ថ្ងៃ​មាន​សិលាចារឹក​ភាសា​បាលី​មួយ​ផ្ទាំង​ដំបូង​គេ​របស់​ព្រះ​អង្គ ដែល​មាន​កាល​បរិច្ឆេទ ១២៣០ សក ។ ព្រះ​អង្គ​គោរព​ព្រះ​ពុទ្ធសាសនា។ វ្រះ​គុរុកម្រតេងអញ យជ្ញន្វរាទ។ តាមរយៈព្រេងនិទាន ទ្រង់ល្បីឈ្មោះដោយសារតែអាវុធពិសេសរបស់ទ្រង់ ដំបងដែលធ្វើពីឈើអន្សែ។

                                     

1. ទ្រង់ជ្រែករាជ្យ

ព្រឹត្តិការណ៍​មួយ​ដែល​កើត​ឡើង​នៅ​ឆ្នាំ​១២៩៥ ​ដោយសារ​ព្រះរាជ​បុត្រី​របស់វ្រះបាទជយវម៌្មទី៨ ព្រះនាមឝ្រីន្ទ្រភូបេឝ្វរចូឌា បាន​លួច​ព្រះ​ខ័ន​មាស​ដែល​ជា​តំណាង​អំណាច​ព្រះរាជា យក​ទៅ​អោយ​ស្វាមី​នាង បាន​បង្ខំ​អោយ​វ្រះបាទ​ជយវម៌្មទី៨ ជា​ព្រះ​បិតា​ចុះ​ចេញ​ពី​រាជបល្លង្ក ហើយ​ប្រគល់​រាជ្យ​នេះ​ទៅ​អោយ​វ្រះបាទ​ឝ្រីន្ទ្រវម៌្មទី២ ជា​រាជធីតុបតី​សោយរាជ្យ​ស្នង​ព្រះអង្គ​ក្នុង​ឆ្នាំ​នោះ។ ព្រះអង្គសោយរាជ្យក្រោមនាមថា កម្រតេងអញស្រីស្រិន្រ្ទវម្ម៌ទេវៈ។

សមាជិក​អ្នក​ការទូត​ចិនម្នាក់ ​របស់​ព្រះ​ចៅ​អធិរាជ​តេមួរខាន់ ដែល​បាន​មក​ដល់​កម្ពុជា ក្នុង​ឆ្នាំ​១២៩៦ ឈ្មោះ ជីវតាក្វាន់ ក៏​បាន​ផ្តល់​សក្ខីកម្ម​ចំពោះ​ព្រឹត្តិការណ៍​នេះ​ដែរ។ លោក​បាន​សរសេរ​បញ្ជាក់​ថា ការ​ផ្លាស់​ប្ដូរ​រជ្ជកាល​នេះ​មាន​ភាព​ឃោរឃៅ គឺ​ស្ដេច​ដែល​ឡើង​សោយរាជ្យ​ថ្មី​ជា​កូន​ប្រសា​របស់​ស្ដេច​មុន។ លោក​បន្ត​ថា កូនស្រី​របស់​ស្ដេច​អង្គ​នេះ បាន​លួច​យក​ព្រះ​ខ័ន​មាស​របស់​ព្រះបិតា ទៅ​អោយ​ស្វាមី​នាង។

លោកជីវតាក្វាន់ បាន​អះអាង​ថា កូន​ប្រុស​របស់​វ្រះបាទ​ជយវម៌្មទី៨ ដែល​ត្រូវ​ទទួល​រាជ្យ​បន្ត​ពី​ព្រះ​បិតា ទ្រង់​មិន​ទទួល​យក​ស្ដេច​ថ្មី​ដណ្ដើម​រាជ្យ​នេះ​ទេ ហើយ​បាន​ចេញ​ពី​ព្រះបរមរាជវាំង ដើម្បី​ទៅ​កេណ្ឌ​ទ័ព។ ស្ដេច​ថ្មី​ចាប់​បាន ក៏​យក​ទៅ​កាត់​ម្រាម​ជើង​ចោល និង​យក​ទៅ​ឃុំ​ទុក​ក្នុង​បន្ទប់​ងងឹត។

                                     

2. ជំនឿ

វ្រះបាទ​ឝ្រីន្ទ្រវម៌្ម ជា​ព្រះមហាក្សត្រ​ដែល​ជឿ និង​គោរព​ព្រះពុទ្ធ​សាសនា​ហីនយាន ហើយ​គឺ​ជា​ព្រះមហាក្សត្រ​ខ្មែរ​ដំបូង ដែល​បាន​កសាង​សិលា​ចារឹក​ជា​ភាសា​បាលី ភាសា​សក្ការៈ​ខាង​ព្រះពុទ្ធ​សាសនា ជំនួស​ភាសា​សំស្ក្រឹត ភាសា​នៃ​សាសនា​ព្រាហ្មណ៍​នៅកម្វុជទេឝនេះ។

នៅ​ក្នុង​រាជ្យ​ព្រះអង្គ ប្រទេស​ខ្មែរ​ទទួល​បាន​សុខ​សន្តិភាព​ណាស់។ ថ្វី​ត្បិត​តែ​ព្រះអង្គ​ទ្រង់​គោរព​ព្រះពុទ្ធ​សាសនា ប៉ុន្តែ​ព្រហ្មញ្ញ​សាសនា​ក៏​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​ព្រះអង្គ ហើយ​មាន​ភាព​រុងរឿង​ផង​ដែរ។ នៅ​ឆ្នាំ​ ១៣០៧ វ្រះបាទ​ឝ្រីន្ទ្រវម៌្ម បាន​ដាក់​រាជ្យ ហើយ​ផ្ទេរ​រាជ្យ​សម្បត្តិ​ថ្វាយ​ទៅ​រជ្ជទាយាទ​យុវរាជ ក្នុង​ឆ្នាំ​នោះ។ រួច​ព្រះអង្គ​ទ្រង់​យាង​ទៅ​គង់​នៅ​ក្នុង​អាស្រម​ព្រះពុទ្ធ​សាសនា​មួយ​យ៉ាង​ស្ងាត់ស្ងៀម​នៅ​ក្នុង​ព្រៃ។

                                     

3. ក្សត្រស្នងរាជបន្ត

ក្រោយ​ពីវ្រះបាទឝ្រី​ន្ទ្រវម៌្ម ដាក់​រាជ្យ ហើយ​យាង​ទៅ​គង់​យ៉ាង​ស្ងាត់ស្ងៀម​ក្នុង​ព្រៃ វ្រះបាទ​ឝ្រីន្ទ្រជយវម៌្មដែល​ជា​ព្រះ​ញាតិ ទ្រង់​ឡើង​សោយរាជ្យ​ស្នង​ព្រះអង្គ។

                                     

4. ពង្សាវលី

  • បុត្រីនាម កំណាន់ក្សត្រី ជាមហេសីព្រះចៅសុវណ្ណកំពង្សនៃមឿងផួន ក្រោយមកជាស្តេចនៃមឿងសួគ៌នៅឆ្នាំ ១៣១៦
  • ព្រះបិតាក្មេក ព្រះបាទជយវម៌្មទី៨
  • ទ្រង់ជាបច្ឆាជនរបស់ព្រះបាទស្រេស្ឋវរ្ម័នដោយព្រះអង្គមានដេីមកំណើត ជាអ្នកស្នងមរតករបស់ស្តេចបីកន្លែងគឺ ព្រះស្រុកស្បោត ស្រុកស្រីស្រិន្រ្ទរាជបុរៈ និងក្ញតជ្ញបុរៈ
  • ព្រះមហេសី ព្រះនាម ព្រះភគវតីកម្រតេងអញឝ្រីន្ទ្រភូបេឝ្វរចូឌា
  • ព្រះញាតិព្រះនាម ឝ្រីន្ទ្រជយវម៌្ម
                                               

ជយវម៌្ម

ជយវម៌្មទី៨ រឺ ជយវរ្ម័នទី៧ ១១៨១-១២១៨ ឝ្រីន្ទ្រជយវម៌្ម ១៣០៨-១៣២៧ ជយវម៌្មទី៩ រឺ ជយវរ្ម័នទី៨ ១២៤៣-១២៩៥ ជយវម៌្មទី៣ រឺ ជយវរ្ម័នទី២ ៨០២-៨៥០ ជយវម៌្មទី៧ រឺ ជយវរ្ម័នទី៦ ១០៨០-១១០៧ ជយវម៌្មទី១០ រឺ ជយវរ្ម័នទី៩ ១៣២៧-១៣៣ ជយវម៌្មទី៦ រឺ ជយវរ្ម័នទី៥ ៩៦៨-១០០១ ជយវម៌្មទី៤ រឺ ជយវរ្ម័នទី៣ ៨៥០-៨៧៧

Free and no ads
no need to download or install

Pino - logical board game which is based on tactics and strategy. In general this is a remix of chess, checkers and corners. The game develops imagination, concentration, teaches how to solve tasks, plan their own actions and of course to think logically. It does not matter how much pieces you have, the main thing is how they are placement!

online intellectual game →