Back

ⓘ ឝ្រីជយរាជចូឌាមណី. ព្រះនាង ឝ្រីជយរាជចូឌាមណី រជ្ជកាល តាមការស្រាវជ្រាវរបស់សិលាចារឹកអំពី ប្រាសាទព្រះខ័នមានទីតាំងស្ថិតនៅក្នុងក្រុម ប្រាសាទវង់ធំក្នុងទឹកដីនៃខេត្ដសៀមរា ..




ឝ្រីជយរាជចូឌាមណី
                                     

ⓘ ឝ្រីជយរាជចូឌាមណី

ព្រះនាង ឝ្រីជយរាជចូឌាមណី រជ្ជកាល តាមការស្រាវជ្រាវរបស់សិលាចារឹកអំពី ប្រាសាទព្រះខ័នមានទីតាំងស្ថិតនៅក្នុងក្រុម ប្រាសាទវង់ធំក្នុងទឹកដីនៃខេត្ដសៀមរាប មានចំងាយ ៣ គ.ម ពីប្រាសាទបាយ័ន និង១,៥ គ.ម ពីទ្វារដីឆ្នាំង ។ ឈ្មោះនៃប្រាសាទនេះមានន័យថា" ដាវ” ។ តាមការស្រាវជ្រាវនៅសម័យបច្ចុប្បន្នគេយល់ថា កាលពីអតីតកាលសំណង់នៃប្រាសាទព្រះខ័ន គឺជាកន្លែងដាក់គ្រឿងសឹកសង្គ្រាម។ ដូច្នេះព្រះខ័នជាឈ្មោះសម័យទំនើបនៅរក្សាឈ្មោះទីក្រុងពីបុរាណ ដែលមានឈ្មោះថា" ជ័យស្រី” មានន័យថា" ព្រះខ័ន” និងមានន័យម្យ៉ាងទៀតថា" ម្លូ” ។ ប្រាសាទព្រះខ័នកសាងឡើងដោយព្រះបាទជយវម៌្មទី៨ នៅចុងសតវត្សរ៍ទី១២ក្នុង គ.ស ១១៩១ ដើម្បីឧទ្ទិសចំពោះលទ្ធិព្រះពុទ្ធសាសនាពុទ្ធសាសនាវិជ្រយាន។ ព្រះអង្គបានកសាងព្រះបរមរូបព្រះបាទធរណេន្ទ្រវម៌្មទី៣ ជាព្រះវររាជបិតា ជាទេវរាជតំណាងព្រះពោធិសត្វអវលោកេស្វរៈ ដូចគ្នានឹងប្រាសាទតាព្រហ្ម ដែលព្រះអង្គបានកសាងព្រះបរមរូបព្រះវររាជមាតា ជយរាជចូឌាមណី ជាទេវរាជតំណាងព្រះនាងប្រាជ្ញាបារមីតា។ ព្រះនាងជាព្រះញាតិវង្សចុះមកពីព្រះមហាក្សត្រខ្មែរ ជំនាន់មុន មហានគរ ។