Back

ⓘ វេទវតី. ព្រាហ្មណ៍ វេទវតី បើតាមគិតតាមរាជពង្សាវលី វ្រះបាទន្ឫបតីន្ទ្រវម៌្មទី១ ដែលត្រូវជាព្រះបិតារបស់វ្រះបាទបុឝ្ករាក្ឝ។ វ្រះបាទបុឝ្ករាក្ឝគឺជាអ្នកបង្កើតនូវរាជវង្សសម្ ..




                                     

ⓘ វេទវតី

ព្រាហ្មណ៍ វេទវតី បើតាមគិតតាមរាជពង្សាវលី វ្រះបាទន្ឫបតីន្ទ្រវម៌្មទី១ ដែលត្រូវជាព្រះបិតារបស់វ្រះបាទបុឝ្ករាក្ឝ។ វ្រះបាទបុឝ្ករាក្ឝគឺជាអ្នកបង្កើតនូវរាជវង្សសម្ភុបុរ។ ក្នុងព្រឹត្តិការណ៍មួយទៀត ដែលយើងត្រូវផ្តោតការយកចិត្តទុកដាក់ដែរ ពីព្រោះរាជបុត្រនិងព្រាហ្មណ៍វិស្វរូបខាងលើនេះ គឺវ្រះបាទ ន្ឫបតីន្ទ្រវម៌្មទី១ បានប្រសូត្រនូវរាជបុត្រីមួយព្រះអង្គ ដែលត្រូវជាជាយារបស់ វេទវតី មានជំនាន់ក្រោយមួយអង្គព្រះនាម រុទ្រវម៌្ម ដោយក្រោយមកចុះមកព្រះញាតិវង្សតមកទៀតក៏មានបុត្រីមួយអង្គព្រះនាម មហេន្ទ្រទេវី យឝោវម៌្មទី១ និង ជយទេវីទី២ ។ ព្រះនាងមហេន្ទ្រទេវីបានរៀបការជាមួយវ្រះបាទមហេន្ទ្រវម៌្មទី២ដែលបានតពូជពង្សព្រះបិតារបស់វេទវតីដែលបានគង់នៅភវបុរ។ វ្រះបាទមហេន្ទ្រវម៌្មទី២ និង មហេន្ទ្រទេវី បានប្រសូត្របុត្រមួយព្រះអង្គគឺវ្រះបាទរាជេន្ទ្រវម៌្មទី២ ដែលបានសោយរាជ្យនៅតំបន់សៀមរាប-អង្គរ។