Back

ⓘ វិឝ្វរូប. ព្រាហ្មណ៍ វិឝ្វរូប គឺជាព្រះស្វាមីនៃព្រះនាង សរស្វតី។ កាលណោះ វ្រះបាទឝ្រីពាលាទិត្យ បានសោយរាជ្យនៅឯអនិន្ទិតបុរ តាមរយៈព្រះមាតារបស់ព្រះអង្គ។ ​ម៉្យាងទៀត យើងក៏ ..




                                     

ⓘ វិឝ្វរូប

ព្រាហ្មណ៍ វិឝ្វរូប គឺជាព្រះស្វាមីនៃព្រះនាង សរស្វតី។ កាលណោះ វ្រះបាទឝ្រីពាលាទិត្យ បានសោយរាជ្យនៅឯអនិន្ទិតបុរ តាមរយៈព្រះមាតារបស់ព្រះអង្គ។ ​ម៉្យាងទៀត យើងក៏បានដឹងតាមរយៈសិលាចារឹក នៃប្រាសាទមេបុណ្យខាងកើត ដែលបានចារឡើងនៅឆ្នាំ៩៥២ នៃ គ.ស ថាព្រះអង្គបានសាងនូវសិវលិង្គមួយនៅឯស្វគ៌ទ្វារបុរ និងនៅកន្លែងផ្សេងទៀតក្នុងព្រះនគរ។ ប្រភពសិលាចារឹកក៏បានឲ្យដឹងទៀតថា ព្រះរាជបុត្រីរបស់ព្រះអង្គគឺ សរស្វតី បានរៀបអភិសេកជាមួយព្រាហ្មណ៍ម្នាក់ឈ្មោះ វិឝ្វរូប ហើយក្នុងចំណោមព្រះរាជបុត្រដែលប្រសូត្រពីគូស្វាមីភរិយានេះ គេឃើញមានវ្រះបាទន្ឫបតីន្ទ្រវម៌្មទី១ ដែលត្រូវជាព្រះបិតារបស់វ្រះបាទបុឝ្ករាក្ឝ។ វ្រះបាទបុឝ្ករាក្ឝគឺជាអ្នកបង្កើតនូវរាជវង្សឝម្ភុបុរ។ ក្នុងព្រឹត្តិការណ៍មួយទៀត ដែលយើងត្រូវផ្តោតការយកចិត្តទុកដាក់ដែរ ពីព្រោះរាជបុត្រនិងព្រាហ្មណ៍វិឝ្វរូបខាងលើនេះ បានប្រសូត្រនូវរាជបុត្រីមួយព្រះអង្គ ដែលត្រូវជាជាយារបស់ វេទវតី មានជំនាន់ក្រោយមួយអង្គព្រះនាម រុទ្រវម៌្ម ដោយក្រោយមកចុះមក ព្រះញាតិវង្សតមកទៀតក៏មានបុត្រីមួយអង្គព្រះនាម មហេន្ទ្រទេវី យឝោវម៌្មទី១ និង ជយទេវី ។ ព្រះនាងមហេន្ទ្រទេវីបានរៀបការជាមួយវ្រះបាទមហេន្ទ្រវម៌្មដែលបានតពូជពង្សព្រះបិតារបស់វេទវតីដែលបានគង់នៅភវបុរ។ វ្រះបាទមហេន្ទ្រវម៌្ម និង មហេន្ទ្រទេវី បានប្រសូត្របុត្រមួយព្រះអង្គគឺវ្រះបាទរាជេន្ទ្រវម៌្មទី២ ដែលបានសោយរាជ្យនៅតំបន់សៀមរាប-អង្គរ។

                                     

1. ព្រះរាជពង្សាវតារ

  • ជំនាន់ក្រោយដែលប្រសូតពីវេទវតី គឺ រុទ្រវម៌្ម ប្ឫថិវេន្ទ្រវម៌្ម និងឥន្ទ្រវម៌្មទី១
  • ព្រះនត្តា គឺព្រះបាទ បុឝ្ករាក្ឝ នត្តាក្សត្រីមួយអង្គទៀតត្រូវជាព្រះជាយានៃព្រាហ្មណ៍វេទវតី ដែលមានជំនាន់ក្រោយ ព្រះនាម រុទ្រវម៌្ម
  • ព្រះមហេសីព្រះនាម សរស្វតី ត្រូវជាបុត្ររបស់ព្រះបាទពាលាទិត្យ ម្ចាស់នៃបុរៈអនិន្ទិតបុរ ដែលក្រោយមកក្លាយជា ពាលាទិត្យបុរ។
  • បុត្រព្រះនាម ន្ឫបតីន្ទ្រវម៌្មទី១