Back

ⓘ ឝិវទត្ត, អរញ្ញប្រទេឝ. ស្វាមិន សិវទត្ត រជ្ជកាល ទ្រង់ជាបុត្រាទីពីរនៃព្រះបានឦសានវម៌្មទី១ ត្រូវបានវែកញែកក្នុងសិលាចារឹកដែលគេទើបរកឃើញថ្មីៗ មកពីអរញ្ញប្រទេឝ ។ សិលាចារឹក ..




                                     

ⓘ ឝិវទត្ត (អរញ្ញប្រទេឝ)

ស្វាមិន សិវទត្ត រជ្ជកាល ទ្រង់ជាបុត្រាទីពីរនៃព្រះបានឦសានវម៌្មទី១ ត្រូវបានវែកញែកក្នុងសិលាចារឹកដែលគេទើបរកឃើញថ្មីៗ មកពីអរញ្ញប្រទេឝ ។ សិលាចារឹកហៅព្រះសិវទត្តថាជា ស្វាមិននៃទីក្រុងជាច្រើន រួមមានជ្យេស្ថបុរ ឈ្មោះនៃបុរ នៅតំបន់អរញ្ញប្រទេឝ។ បុរផ្សេងៗទៀតនោះ សិវទត្តបានគ្រប់គ្រងមុនមកគ្រប់គ្រងនៅជ្យេស្ថបុរ រួមមានភវបុរ និងអាឍ្យបុរ ។ សិលាចារឹកទីពីរមកពីតំបន់អរញ្ញប្រទេឝ បានចុះកាលបរិច្ឆេទត្រូវនឹងឆ្នាំ៦៣៧ និយាយថាឦស្វរកុមារ ដែលជាខ្ញុំរាជការរបស់ព្រះបាទឦសានវម៌្មទី១ បានក្លាយជា ស្វាមិននៃជ្យេស្ថបុរ។ កាលបរិច្ឆេទនៃសិលាចារឹកប្រហែលធ្លាក់ចូលមកក្នុងរជ្ជកាលដ៏ទន់ខ្សោយរបស់ព្រះបានភវវម៌្មទី២។ សម្រាប់យើង ព័ត៌មាននេះបានផ្ដល់នូវសាច់រឿងនៃគម្រូមណ្ឌលនេះ។ យើងឃើញមានការអនុវត្តអោយបុត្រមួយអង្គអាចគ្រប់គ្រងលើបុរជាបន្តបន្ទាប់ក្នុងនាមបិតារបស់ព្រះអង្គ ហើយយើងក៏ឃើញមានបរិវារម្នាក់ ក្រោកឡើងយ៉ាងឯករាជ្យនៅពេលឱកាសល្អបានមកដល់ យើងយល់ថាក៏មានអ្នក "កំពុងគ្រប់គ្រង" ក្សត្របុរីនានាក្នុងសម័យតែមួយនោះ នោះដែរ។