Back

ⓘ ឝ្រុតវម៌្ម, ចេនឡា. វ្រះបាទ ឝ្រុតវម៌្ម រជ្ជកាល បើតាមសិលាចារឹកបក្សីចាំក្រុងស្ដេចចេនឡាមានដើមកំណើត ពីឥសីកម្ពុស្វយម្ភុវនិងនាងទេពអប្សរមេរា ដែលព្រះឥសូរប្រទានឲ្យធ្វើព្រ ..




                                     

ⓘ ឝ្រុតវម៌្ម (ចេនឡា)

វ្រះបាទ ឝ្រុតវម៌្ម រជ្ជកាល បើតាមសិលាចារឹកបក្សីចាំក្រុងស្ដេចចេនឡាមានដើមកំណើត ពីឥសីកម្ពុស្វយម្ភុវនិងនាងទេពអប្សរមេរា ដែលព្រះឥសូរប្រទានឲ្យធ្វើព្រះមហេសី។ ស្ដេចដំបូងមានឝ្រុតវម៌្ម ឯរាជបុត្រព្រះនាមឝ្រេឝ្ឋវម៌្ម ហើយបានកសាងក្រុងឝ្រេឝ្ឋបុរដែលប្រហែលជានៅតំបន់បាសាក់។ ប្រហែលជាស្ដេចទាំងនេះហើយ ដែលជួយរំដោះអ្នកស្រុកឲ្យផុតពីច្រវាក់សួយសាអាករ ដោយខំរើបម្រះខ្លួនពីការគ្រប់គ្រងអាណាចក្រភ្វូណាន។ នៅពាក់កណ្ដាលទី២នៃសតវត្សទី៦ ចេនឡាកាន់តែមានអានុភាពកាន់តែខ្លាំង បានវាយលុកនឹងអាណាចក្រភ្វូណាន។ ស្ថាបនិកនៃនគរនេះដែលជាអ្នកបានរំដោះខ្លួនពីអំណាចរបស់នគរភ្វូណាន គឺព្រះបាទឝ្រុតវម៌្ម។ កំណត់ត្រាចិនបុរាណបានវែកញែកអំពីស្ដេចពីរអង្គ គឺឝ្រុតវម៌្ម និងឝ្រេឝ្ឋវម៌្មដែលបានគ្រប់គ្រងនៅឯរាជធានីឝ្រេឝ្ឋបុរ ស្ថិតនៅលាវខាងត្បូងសម័យទំនើបនេះ។ ឥទ្ធិពលដ៏មហិមានៃអត្តសញ្ញាណរបស់កម្ពុជាត្រូវបានចម្រើនឡើងដោយនគរខ្មែរនៅភវបុរ នៅឯទីក្រុងកម្ពុជាកំពង់ធំសម័យទំនើបនេះ។