Back

ⓘ អស្សាជយ. កុរុង អស្សាជយ រជ្ជកាល កាល ​នោះកុរុងឝ្រីមារញ មាន​បុត្រ​មួយ​អង្គ​ទៀត​ដែល​នៅ​ជា​ទារក​នៅ​ឡើយ។ អាយុ​បាន​ ២០ ​ឆ្នាំ ដឹងក្ដី​កាលណា ព្រះរាជបុត្រ​អង្គ​នេះ ប្រមែ ..




                                     

ⓘ អស្សាជយ

កុរុង អស្សាជយ រជ្ជកាល កាល ​នោះកុរុងឝ្រីមារញ មាន​បុត្រ​មួយ​អង្គ​ទៀត​ដែល​នៅ​ជា​ទារក​នៅ​ឡើយ។ អាយុ​បាន​ ២០ ​ឆ្នាំ ដឹងក្ដី​កាលណា ព្រះរាជបុត្រ​អង្គ​នេះ ប្រមែប្រមូល​បក្សពួក ក​កង​ទ័ព​យោធា លើក​មក​ធ្វើ​សង្គ្រាម ហើយ​ក៏​បាន​សម្រេច​ធ្វើ​ឃាតកុរុងធរណីន្ទ្រវម៌្ម ដើម្បី​សងសឹក​ឪពុក។ ព្រះអង្គ​បាន​ដណ្ដើម​យក​រាជ្យ​មក​វិញ។ តែ​ព្រះរាជបុត្រ​អង្គ​នេះ មិន​បាន​សោយរាជសម្បត្តិ​ដូច​ក្ដី​បំណង​ទេ។ ព្រះអង្គ​ត្រូវ​មេទ័ព​ធំ​ម្នាក់​របស់​ស្ដេចធរណីន្ទ្រវម៌្ម ឈ្មោះអស្សាជយ ធ្វើ​ឃាត។ នេះ ​គឺ​ជា​ព្រះនាម​ថ្មី​របស់​មេទ័ព​អស្សាជយ ជាភាសាចិនថា ផ្វានស៊ីយូន ដែល​ទើប​តែ​បាន​ឡើង​សោយរាជ្យ។ មេទ័ព​អស្សាជយ​បាន​លើក​ទ័ព​មក​ច្បាំង​ដណ្ដើម​អំណាច ដោយ​សម្អាងយក​លេស​ថា​មក​សងសឹក​ជំនួស​ស្ដេច។ ឆ្លៀត​ឱកាស​ដ៏​ល្អ​នោះ មេទ័ព​អស្សាជយ ក៏​ប្រកាស​ខ្លួន​ភ្លាម​ជា​ស្ដេច​នគរភ្វូណាន គឺ​ប្រហែល​ជា​ក្នុង​គ.ស​ ២៤០ ។

                                     

1. ការទូត

ឯកសារ ​ប្រវត្តិសាស្ត្រ​ចិន​បាន​គូស​បញ្ជាក់​ថា ព្រះអង្គ​ជា​ក្សត្រ​មួយ​អង្គ​និយម​សន្តិភាព​ មិន​ប្រើ​ចម្បាំង​អាវុធ ចូលចិត្ត​កសាង ហើយ​គោរព​ប្រកាន់​នូវ​ករណីយកិច្ច​ជា​ស្ដេច ឥត​មាន​ធ្វេស​ប្រហែស។ ជារៀង​រាល់ថ្ងៃ ទាំងព្រលឹម​ទាំងថ្ងៃ​ត្រង់ ព្រះអង្គ​តែងតែ​ទទួល​សាវនាការ​ជា​សាធារណៈ ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេងៗ។

ក្នុង ​គ.ស​ ២៤០ ព្រះអង្គ​បាន​ទទួល​អ្នកតំណាង​ពីរ​នាក់​របស់​ស្ដេច​ចិន​ព្រះនាម ស៊ុនឈាន អ៊ូខាងកើត។ គណៈប្រតិភូ​ខ្មែរ ក៏ត្រូវ​ព្រះអង្គ​បញ្ជូន​ទៅ​ប្រទេស​ចិន​ជាញឹកញាប់​ដែរ ពី​គ.ស ​២៦៨ ទៅ ២៨៧។ ការផែនដីក្នុងឆ្នាំ ព.ស ៧៨៨ កុរុងអស្សាជយទ្រង់ទទួលបដិសណ្ឋារៈរាជទូតចិនឈ្មោះ ខាងថាយ និងឈូយិង និងរាជទូតមុរុណ្ឌស ដែលមកដល់ព្រមក្នុងពេលជាមួយគ្នា ដើម្បីសូមចងជាសម្ព័ន្ធមិត្រនឹងប្រទេសខ្មែរ ទាំងមកតបការនៅនៃរាជទូតខ្មែរដែលបានទៅកាន់ប្រទេសខ្មែរ ទាំងមកតបការនៅនៃរាជទូតខ្មែរដែលបានទៅកាន់ប្រទេសទាំងពីរនោះ ក្នុងរជ្ជកាលកុរុងធរណីន្ទ្រវម៌្ម មុននេះផង។ ចិននឹងមុរុណ្ឌសបានតែងរាជទូតឲ្យនាំរាជបណ្ណាការមកសូមចងសម្ពន្ធមិត្រនឹងប្រទេសខ្មែរក្នុងរជ្ជកាលនេះជាដំបូង។ តមក រាជទូតចិនក៏បានមកកាន់ប្រទេសខ្មែរជារឿយ ៗ មកទៀត ដូចមាននិយាយក្នុងពង្សាវតារចិនស្រាប់។

                                     

2. ការវាតទឹកដី

ក្រោយពីពេលដែលទ្រង់ទទួលរាជទូតរបស់ប្រទេសទាំងពីរ បានស្ដេចលើកទ័ពហ្លួងទៅកម្រាបរដ្ឋទ្វារវត្តី បានសម្រេចហើយរួមបញ្ចូលមកក្នុងព្រះរាជអាណាខែត្ររបស់ព្រះអង្គ។

ឯកសារ​ប្រវត្តិសាស្ត្រ​ចិន​ ដដែល សរសេរ​កត់​ទុក​មក​ទៀត​ថា ព្រះរាជវង្ស​កុរុង​ហ៊ុនធៀន ព្រះនាង​លាវយ៉េក យាយលីវ គ្រប់គ្រង​សោយរាជយសម្បត្តិ​នៅ​នគរភ្វូណាន​បាន​ចំនួន​ ២ ​សតវត្ស។ ដូច្នេះ ក្សត្រ​ដែល​សោយរាជ្យ​ទាំង​ប៉ុន្មាន សឹងសុទ្ធ​តែ​ជា​បងប្អូន​ក្នុង​ចង្កោម​ព្រះរាជវង្ស​​តែ​មួយ។

ក្នុងប្រវត្តិសាស្ត្រសកល ភាគ ៩ ថា តាំងពីពុទ្ធសតវត្សទី ៨ ជាដើមមក ខ្មែររិតតែមានអំណាចរាជសក្ដិខ្លាំងឡើងៗ ផ្សាយឥទ្ធិពលទៅតាមជួរទន្លេចៅព្រះញា ទន្លេវិស្ណុ គ្រប់គ្រងប្រទេសនេះ អស់កាលជាច្រើនរយឆ្នាំ ៦០០ ឆ្នាំ។ ព្រំប្រទល់ប្រទេសខ្មែរភាគខាងលើរាប់ពីក្នុងរជ្ជកាលនេះបានផ្សាយទៅទល់នឹងដែនមន។

                                     

3. ការជួយសម្ព័ន្ធមិត្ត

ក្នុងឆ្នាំ ព.ស. ៨១៣ ស្ដេចអស្សាជយ នគរចាម្ប៉ា ទ្រង់គិតនឹងលើកទ័ពទៅកម្រាបស្រុកប៉ែកខាងជើង តែមិនអាចនឹងលើកទៅដោយទំនើង ទើបមានព្រះរាជសារមកក្រាបទូលអញ្ជើញកុរុងអស្សាជយលើកទ័ពទៅជួយ កុរុងអស្សាជយ ទ្រង់លើកទ័ពកងទ័ពហ្លួងទៅជួយដោយព្រះអង្គឯង កាលស្រេចព្រះរាជសង្គ្រាមហើយ ស្ដេចលើកទ័ពត្រឡប់ព្រះនគរដោយសុវត្ថិភាព។ ប្រមាណមកដល់ក្នុងឆ្នាំ ព.ស. ៨៤០ ស្ដេចសោយទិវង្គត។ ព្រះរាជាអង្គនេះ ជាវីរក្សត្រិយ៍ប្រាកដព្រះកិត្តិយសជា រាជាធិរាជ ១ អង្គក្នុងប្រវត្តិសាស្ត្រ។

ប្រវត្តិសាស្ត្រតាំងពីផុតរជ្ជកាលកុរុងអស្សាជយ រវាង ព.ស. ៨៤០ ដល់ ៩០០ បានសូន្យទៅ សូម្បីក្នុងពង្សាវតារចិន ក៏មិនមានពោលដល់ការរៀបរៀងព្រះរាជពង្សាវតារគ្រានេះ ក៏ផុតវិស័យនឹងស្រាវជ្រាវឲ្យឃើញមកវិញ ទើបសូមផ្ញើអ្នកសិក្សាប្រវត្តិសាស្ត្រឲ្យជួយស្រាវជ្រាវតទៅ។

                                     
  • ឈ ម អស ស ជយ ធ វ ឃ ត ម ទ ព អស ស ជយប ន ល ក ទ ព មក ច ប ង ដណ ដ ម អ ណ ច ដ យ ស អ ងយក ល ស ថ មក សងស ក ជ ន ស ស ដ ច ឆ ល ត ឱក ស ដ ល អ ន ម ទ ព អស ស ជយ
  • ម នប រ កដ ក រផ នដ ក រ ងធរណ ន ទ រវម ម ទ រង ប នត ងវ រប រស ន ក ឈ ម អស ស ជយ ឲ យជ ស ន ឯករបស ព រ អង គ ទ រង ប នច ត ព រ រ ជវង ស
  • ព រ អន ជភ ត ព រ ប ទផ វ នឆ ង ព រ ភ ត អយ យក ម យ ធរណ ន ទ រវម ម អស ស ជយ ព រ ញ ត វង ស ត រ វជ ម ទ ពជ ន តរបស ព រ ប ទធរណ ន ទ រវម ម ប រវត ត ស ស ត រខ ម រដ យល ក
  • សត វបក ស .. ព រ ត ត ក រណ ន ប នក តឡ ងត ងព ឝ រ ម រស យទ វង គត ន ងរហ តដល អស ស ជយ ឡ ងស យរ ជ យគ ន រវ ងឆ ន ន ង ន ចន ល ក លក ណត ទ ងព រន ក ន ងរជ ជក លរបស

Users also searched:

កំណាព្យជួនណាត, ស្នាដៃព្រះសង្ឃរាជជួនណាត,

...

ស្ថាប័ននីតិប្រតិបត្តិ.

ពុទ្ធសាសនបណ្ឌិត្យ. អ្នកស្រាវជ្រាវ​ខ្លះ​បាន​បញ្ជាក់​ថា ស្ដេច​អង្គ​នេះ​ព្រះនាម​អស្សាជ័យ ។. សម្តេច ព្រះ សង្ឃរាជ ជួន ណាត. Srey nuch, Author at Khmernote Page 37 of 93. ព្រះ​អស្សាសប្បស្សាសៈ នៃ​ព្រះ​អង្គ បាន​​ចាក​ចេញពី​ព្រះ​កាយ ទ្រង់​សោយ​ទិវង្គត. អំណាចនីតិប្រតិបត្តិ. CNS mission is to share and grow the worlds knowledge Askcns. Запрос должен включать:. រូបព្រះសង្ឃរាជជួនណាត. 20171227 The Nature and Functions of Cambodias Parliament and. ព្រះបាទហ្វាន់ស៊ីយុន ស៊ីហុង ឬព្រះបាទ​អស្សាជ័យ គស២៤៥ ២៨៧.


...