Back

ⓘ រាមកេរ្ដិ៍. រឿងរាមកេរ្ដិ៍បែបខ្មែរនេះ មានច្រើនបែបយ៉ាងណាស់។ប៉ុន្តែរឿងដែលកត់ត្រាជាលាយលក្ស៍អក្សរ ហើយដែលត្រឹមត្រូវជាងគេ គីរឿដែលបោះពុម្ពផ្សាយចេញអំពី វិទ្យាស្ឋានពុទ្ធស ..




                                     

ⓘ រាមកេរ្ដិ៍

រឿងរាមកេរ្ដិ៍បែបខ្មែរនេះ មានច្រើនបែបយ៉ាងណាស់។ប៉ុន្តែរឿងដែលកត់ត្រាជាលាយលក្ស៍អក្សរ ហើយដែលត្រឹមត្រូវជាងគេ គីរឿដែលបោះពុម្ពផ្សាយចេញអំពី វិទ្យាស្ឋានពុទ្ធសាសនបណិ្ឌត្យ នៃក្រសូងធម្មការ ដែលបានបោះពុម្ពលើកទី ១ ក្នុង ព.ស ២៤៨០ គ.ស ១៩៣៧ រឿងនេះមាន ១៦ ខ្សែគីខ្សែ ១ ដល់១០ និង ខ្សែ ៧៥ ដល់៨០។ អត្តបទដើមនៃរឿងបោះពុម្ពផ្សាយអំពីវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យនេះគីជាច្បាប់របស់អ្នកអង្គមា្ជស់វ័ឌ្ឍឆាយាវង្ស និងជាច្បាប់របស់សាលាបារាំងនៅចុងបូព៌ាប្រទេស នាក្រុងហាណូយប្រទេសវៀតណាមខាងជេីង។ តាមការស្រាវជ្រាវ និងការអោយយោបល់របស់លោក ញ៉ុក ថែម សាស្រា្តចារ្យនៅមហាវិទ្យាល័យអក្សសាស្រ្ត និងមនុស្សសាស្រ្ដលោកថា ខ្សែ ១ ដល់ ១០ មានកាលបរិច្ចេទនៃការសរសេរ ប្រមាណជាក្នុងសតវត្សទី១៧ ទៅ ១៨ នៃ គ.ស គីពីរជ្ជកាលព្រះបាទជ័យជេដ្ឋាទី ៤ ដល់រាជព្រះបាទសម្ដេចព្រះអង្គអេង ។ហើយខ្សែ ៧៥ ដល់ ៨០ ប្រហែលជាតាត់តែងឡើងក្នុងគ្រឹស្តសតវត្សទី ១៨ ដល់ ១៩រជ្ជកាលព្រះបាទអង្គ អេង មកដល់ព្រះបាទសម្ដេចព្រះអង្អឌួង។

                                     

1. សង្កេតរឿង

ដូចយើងបានបញ្ចាក់បន្តិចហើយខាងដើមថា ការបាត់បង់រឿងពីខ្សែ ១១ ទៅដល់ ៧៥ គី ៦៤ ខ្សែបែបនេះជាការធើ្វអោយយើងស្ដាយហើយមានសេចក្ដីសង្ស័យងៀីងឆ្ងល់បន្ទិចត្រង់ថា ចុងខ្សែ ១០ គីថាព្រះរាមធើ្វចម្បាំង សម្លាប់បានកូនក្រុងរាពណ៍ដល់ទៅ ១០ នាក់សល់នៅតែក្រុងរាពណ៍ម្នាក់ប៉ុណ្ណោះដែលរត់ភៀសខ្លូនទៅកេណ្ឌទ៍ពនៅខាងចក្រវាឡឈ្មោះមូលផល័មដើម្បីមកតទាំងនិងព្រះរាម។

                                     

2. បញ្ចាក់រឿង

ជាមូយគ្នានិងរឿងរាមកេរ្ដិ៍ផ្សាយដោយវិជ្ចាឋានពុទ្ទសាសនបណិ្ឌត្យនេះសហជិវិន ឌឹមគាម នាយការិយាល័យបណ្ណាល័យនៃពុទ្ទសាសនបណ្ឌិត្យ បានប្រមូលយកមកពិនិត្យចុះផ្សាយក្នុងទស្សនាវដ្ដីកម្ពុជាសុរិយាឆ្នាំទី៣៦ គ.ស ១៩៦៤ ចាប់ពីលេខ ៣ ទំព័រ ៣០៧ តមក។ រឿងរាមកេរ្តិ៍នេះទំនងជាប្រែមកពីភាសាបរទេសគីព្រះគ្រូវិជ្ចាធរព្រះនាមនៅប្រែមកជាខេមរភាសាបែបពាក្យកម្រងកែវខ្លះពាក្យរាយខ្លះកាលថ្ថៃអាទិត្យ១០កើត ខែអស្សុជឆ្នាំកុរ បពា្ចស័កត្រូវនិងថ្ថៃទី២០ តុលា ១៩២៣ ដែលមានចំនូនទាំងអស់ ១០៧​ ខ្សែ ។ អត្ថបទមូយទៀត ជាកម្រងរឿងរៀបរៀងប្រៀបធៀបរាមាយណះ និងរាមកេរិ៍្តខ្មែរបស់សហជីវីន ឪម ណាគ្រី ផ្សាយចេញពី បណ្ណគារ អឹុង ហ៊ុន ក្នុងឆ្នាំ១៩៦០ មាន ៣ ខ្សែដែលមានដំណើររឿងប្លែកគ្នាពីរឿងរាមករិ៍្តរបស់វិជ្ចាឋានពុទ្ទសាសនបណ្ឌិត្យដែរ ។

                                     

3. សង្កេតរឿងរាមកេរ្ដិ៍ខ្សែរទី១ដល់ទី១០

  • ខ្សែរទី៣៖ ព្រះរាមឃើញព្រះលក្សណ៍ទន់ដៃក្នុងការប្រយុទ្ធនឹងពិរោធ ព្រះអង្គក៍ថ្លែងសរប្រហារអសុរនោះចោលទៅ។
  • ខ្សែរទី២៖ ព្រះរាមព្រះលក្ស្ខណ៍និងនាងសីតាយាងទៅដល់អាស្រមតសីពារទ្ធាហើយសំណាក់នៅអស់មូយយប់លុះព្រឹកឡើងបន្តដំណើរទៅដល់ទន្លេកាលតីហើយរៀបចំឆ្លងបន្តទៅដល់ចិត្រកូដមហាគិរី។
  • ខ្សែរទី៧៖ ព្រះរាមព្រះលក្សណ៍គង់នៅភ្នំគន្ធមាទន៍។
  • ខ្សែរទី៦៖ សុគ្រីពភិភ័យក៍ហោះទៅលំនៅហនុមាននៅកន្ទលីវ័ន។
  • ខ្សែរទី៤៖ តាមអាកាសនាងសិតាយំសោកអាឡោះអាល័យព្រះរាមហើយកើតសេចក្ដីភិតភ័យខ្លាចព្រះរាមមានមន្ទិលមិនល្អ។
  • ខ្សែរទី៨៖ក្រុងរាពណ៍ភ្ជំពលហើយបញ្ចាឪ្យប្អូនឈ្មោះពិភេគគន់គូរទាយទស្សន៍អំពីគ្រោះស្រុក។
  • ខ្សែរទី៥៖ ព្រះរាមនិងព្រះលក្សណ៍សម្រាកក្រោមដើមស្វាយមូយ។
  • ខ្សែរទី១៖ ព្រះរាមនិងព្រះលក្ខ្សណ៍ប្រហារយក្សកាកនាសូរតាមសេចក្ដីស្នើស៉ំរបស់ឥសីពិស្វាមិត្រ។
                                     

4. ភស្តុតាងរឿងរាមកេរ្តិ៍សម័យបុរាណ

ភស្តុតាងរឿងរាមកេរ្តិ៍សតវត្សរ៍ទី៦-១៤

  • សិលាចារឹកវាលកន្ទេលលេខK.៣៥៩ សតវត្សរ៍ទី៧ និយាយពីគម្ពីរឿងរាមកេរ្តិ៍
  • មានរូបចម្លាក់តួអង្គតាំងពីសតវត្សរ៍ទី៦ ឬទី៧នៅខេត្តតាកែវ
  • មានឈ្មោះតួអង្គក្នុងរឿងរាមកេរ្តិ៍នៅក្នុងសិលាចារឹកច្រើនក្នុងសម័យអង្គរ។
  • មានចម្លាក់រឿងរាមកេរ្តិ៍ តាមប្រាសាទរាប់មិនអស់នៅសម័យអង្គរ

ភស្តុតាងសម័យកណ្តាលសតវត្សរ៍ទី១៥-១៩ រឿងរាមកេរ្តិ៍ខ្មែរ ដែលជាអត្តបទសរសេរនៅគង់វង្សគឺមានស្នាដែច្បាប់ផ្សេងៗ ដែលចារចម្លងតៗគ្នាលើសាស្រ្តស្លឹករឹត តាំងពីសតវត្សរ៍ទី១៦ ឬទី១៧៖

  • ស្នាដៃមួយនៅសល់៥០៣៤ ល្បះ
  • ស្នាដៃមួយទៀតសល់១៧៧៤ល្បះ

ភស្តុតាងរឿងរាមកេរ្តិ៍ខ្មែរសម័យទំនើប សតវត្សរ៍ទី១៩ ដល់បច្ចុប្បន្នមានដូចជា

  • មានអ្នកចេះនិទានតាមតំបន់ផ្សេងៗ
  • គូរជាគំនូរ ឬចម្លាក់នៅតាមវត្តអារាមនានា
  • មាននិយាយខ្លីៗក្នុងក្បួនទាយ ឬក្បួនមើលជំងឺនានា។ល។
  • មានអត្តបទច្រើនស្នាដៃផ្សេងៗគ្នា

រឿងរាមកេរ្តិ៍ បានជ្រួតជ្រាបក្នុងគំនិតប្រជាជនខ្មែរយ៉ាងខ្លាំង រហូតក្លាយជាទំនៀមទម្លាប់ ប្រពៃណី សិល្បះ និងអ្វីៗជាច្រើនទៀតនៅក្នុងសង្គមតាំងពីសម័យបុរាណសតវត្សរ៍ទី៦ ឬទី៧តរៀងមករហូតដល់ពេលបច្ចុប្បន្ន។