Back

ⓘ រសសាស្ត្រ ជាប្រពៃណៃដ៏មានឥទ្ធិពលមួយ ដែលពួកអ្នកបដិបត្តិវិជ្ជានេះមាន ពីសម័យបុរាណ អះអាងថាអ្នកដែលប្រារភប្រតិបត្តិវាឡើងដើម្បីបានអំណាចឫទ្ធានុភាពដ៏ខ្លាំងពូកែ។ វត្ថុបំណង ..




រសសាស្ត្រ
                                     

ⓘ រសសាស្ត្រ

រសសាស្ត្រ ជាប្រពៃណៃដ៏មានឥទ្ធិពលមួយ ដែលពួកអ្នកបដិបត្តិវិជ្ជានេះមាន ពីសម័យបុរាណ អះអាងថាអ្នកដែលប្រារភប្រតិបត្តិវាឡើងដើម្បីបានអំណាចឫទ្ធានុភាពដ៏ខ្លាំងពូកែ។ វត្ថុបំណងកំណត់នូវក្នុងរសសាស្ត្រមានផ្សេងៗដោយឡែកៗ ប៉ុន្តែតាមប្រវត្តិសាស្ត្រមានគោលដៅសំខាន់ៗមួយ រឺ ច្រើនដូចតទៅ: បង្កើតថ្មទិព្វតាមរឿងព្រេង ដែលមានសមត្ថភាពបំលែងលោហធាតុដើមទៅជាលោហមានតម្លៃ និងការចម្រើនថ្នាំអាយុវែង ដែលនឹងរក្សាវ័យ និងអាយុយឺនយូរ។

ទោះបីយ៉ាងណា រសាយនសាស្ត្របានដើរតួនាទីយ៉ាងសំខាន់ក្នុងការចម្រើនជឿនលឿននៃវិទ្យាសាស្ត្រដើមសម័យទំនើបនេះដែរ វាខុសប្លែកយ៉ាងខ្លាំងពីវិទ្យាសាស្ត្រទំនើបដោយសារតែការរួមបញ្ចូលនៃគោលការណ៍ និង កិច្ចបដិបត្តិខាងហេមេទិកពាក់ព័ន្ធនឹងទេវកថា វេទមន្ត សាសនា និង ចេតោភាព។ វាត្រូវបានគេទទួលស្គាល់ ជាមូលវិទ្យាសាស្ត្រមួយដែលបានរួមចំណែកក្នុងការអភិវឌ្ឍនៃរសាយនសាស្ត្រ និង វេជ្ជសាស្ត្រ។ ពួករសសាស្ត្រិនបានអភិវឌ្ឍរចនាសម្ព័ន្ធបច្ចេកទេសមន្ទីរពិសោធន៍ជាមូលដ្ឋាន ទ្រឹស្ដី បច្ចេកសព្ទ និង វិធីពិសោធន៍ ភាគខ្លះក្នុងនោះនៅតែមានប្រើក្នុងពេលសព្វថ្ងៃនេះ។ យ៉ាងណាមិញ ពួករសសាស្ត្រិនបានភ្ជាប់មុននូវមូលដ្ឋានគ្រឹះនៃរសាយនសាស្ត្រ ដូចជាមជ្ឈធាតុនិយមវិទ្យាសាស្ត្រ ទ្រឹស្ដីបរមាណូ ការយល់ដឹងបែបថ្មីខាងធាតុរសាយនៈ និង សារធាតុរសាយនៈ តារាងខួប និងអភិរក្សនៃដុល និងធាតុមាត្រ។ ជំនួសមកវិញ ពួកលោកបានយល់ថាក្នុងធាតុបួន និងជាលា ហើយនិងនិមិត្តសញ្ញានិយមនិងអាថ៌កំបាំងនិយមខាងគុយ្ហៈ ដែលជាផ្នែកបញ្ចូលគ្នានៃស្នាដៃតាមបែបរសសាស្ត្រ។