Back

ⓘ ស៊ន សៀវម៉ី កើត ១៤ កញ្ញា ១៩៩៥ នៅក្នុងគ្រួសារខែ្មរដែលមានឪពុកជាដើមកំណើតចិន សៀវម៉ី គឺជាកីឡាការនីជម្រើសជាតិកម្ពុជា ផ្នែកវិញ្ញាសា តៃក្វាន់ដូ ទទួលបានមេដាយសំរឹទ្ធ កីឡាអ ..




ស៊ន សៀវម៉ី
                                     

ⓘ ស៊ន សៀវម៉ី

ស៊ន សៀវម៉ី កើត ១៤ កញ្ញា ១៩៩៥ នៅក្នុងគ្រួសារខែ្មរដែលមានឪពុកជាដើមកំណើតចិន សៀវម៉ី គឺជាកីឡាការនីជម្រើសជាតិកម្ពុជា ផ្នែកវិញ្ញាសា តៃក្វាន់ដូ ទទួលបានមេដាយសំរឹទ្ធ កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០១១ នៅប្រទេសឥណ្ឌូនេស៊ី និងមេដាយមាស នៅឆ្នាំ២០១៣ នៅប្រទេសភូមា​​។ សៀវម៉ី ទទួលបានមេដាយមាសក្នុងព្រឹត្តិការណ៍ កីឡាអាស៊ី២០១៤ នៅទីក្រុងអុីនឆុន សាធារណរដ្ឋកូរ៉េ។ សៀវម៉ី បានទទួលជោគជ័យដោយទទួលបានមេដាយមាសក្នុងការប្រកួតជម្រុះកីឡាតៃក្វាន់ដូដែលធ្វើឡើងនៅខែមេសា ឆ្នាំ២០១៦ នៅប្រទេសហ្វីលីពីន ដើម្បីទៅចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីល។ សៀវមុី ក៏ទទួលបានមេដាយប្រាក់ក្នុងការប្រកួតកីឡាតៃក្វាន់ដូទ្វីបអាស៊ី ដែលប្រារព្ធធ្វើឡើងនៅ ខែមេសា ឆ្នាំ២០១៦ ប្រទេសហ្វីលីពីនផងដែរ។