Back

ⓘ ខ្វែងអាចម៍ក្រពើ. អាចម៍ក្រពើ គឺជាខ្វែងនៃប្រទេសលាវ ស្ថិតនៅភាគអាគ្នេយ៍នៃផ្ទៃប្រទេស។ នៅខាងជើងវាមានព្រំប្រទល់ជាប់នឹងស្រែគង្គ ទៅខាងលិចជាប់ខ្វែងចម្ប៉ាស័ក្ដិ។ ខាងកើត ជួ ..




ខ្វែងអាចម៍ក្រពើ
                                     

ⓘ ខ្វែងអាចម៍ក្រពើ

អាចម៍ក្រពើ គឺជាខ្វែងនៃប្រទេសលាវ ស្ថិតនៅភាគអាគ្នេយ៍នៃផ្ទៃប្រទេស។ នៅខាងជើងវាមានព្រំប្រទល់ជាប់នឹងស្រែគង្គ ទៅខាងលិចជាប់ខ្វែងចម្ប៉ាស័ក្ដិ។ ខាងកើត ជួរភ្នំអណ្ណាមញែកអាចម៍ក្រពើចេញពីវៀតណាម។ វាមានព្រំប្រទល់ជាប់ប្រទេសកម្ពុជានៅភាគខាងត្បូង។ ខ្វែងនេះមានប្រាំមឿង ដែលគ្របដណ្ដប់ផ្ទៃដី 1.032 square kilometres ដែលមានប្រជាជន ១១៤ ៣០០ នាក់ ក្នុងឆ្នាំ ២០០៤។ ទីក្រុងទីរួមខ្វែងសណ្ដូកនៅឯអាចម៍ក្រពើ ។

វាត្រូវបានគេស្គាល់ថាជា ដែនដីនៃវីរសម្បត្តិ ។ មានតំបន់ជីវៈចម្រុះពីរគឺ ព្រៃដងអំផាម ២០០ ០០០ ហត និងព្រៃសេផាញ។ ប៉ែកដ៏ធំមួយនៃខ្វែងគឺស្ថិតនៅក្នុងតំបន់អភិរក្សជីវៈចម្រុះជាតិដងអំផាម។

                                     

1. ប្រវត្តិសាស្ត្រ

ខ្វែងនេះធ្លាប់ជាប៉ែកនៃនគរដំរីមួយលានកំឡុងរជ្ជកាលព្រះបាទជ័យជេដ្ឋាធិរាជ។ ដើមឡើយទីកន្លែងនេះធ្លាប់ជាទីលំនៅនៃពួកក្របីព្រៃដែលគេស្គាល់ថា" អាចម៍ក្របី” ដែលរបបអាណានិគមបារាំងហៅក្លាយជា អ័ត្តាពើ Attapeu ក្លាយជាអាចម៍ក្រពើ។ កំឡុងសង្គ្រាមបដិវត្តន៍ប្រឆាំងរបបបារាំង ខ្វែងនេះធ្លាប់ជាទីបញ្ជាការធំនៃកងទ័ពរំដោះជាតិ។ នៅពេលចប់សង្គ្រាម តំបន់នេះភាគច្រើនអ្វីៗដែលសេសសល់ពីការបំផ្លាញត្រូវបានឃើញមកដល់សព្វថ្ងៃនេះគឺជាកំណាត់ខ្លះៗនៃផ្លូវហូជីមិញ។

                                     

2. ភូមិសាស្ត្រ

ខ្វែងអាចម៍ក្រពើ គឺជាខ្វែងមួយក្នុងចំណោមខ្វែងលាវទាំងឡាយ គ្របដណ្ដប់ផ្ទៃក្រឡា 10.320 square kilometres 3.980 sq mi។ ខេត្តនេះមានព្រំប្រទល់ទល់នឹងខ្វែងស្រែគង្គ នៅខាងជើង វៀតណាមនៅខាងកើត ឧទ្យានជាតិវីរជ័យរបស់កម្ពុជានៅខាងត្បូង និងខ្វែងចម្ប៉ាស័ក្ដិនៅភាគខាងលិច។ ទីតាំងលំនៅគួរឱ្យកត់សំគាល់ក្នុងខ្វែងនេះរួមមាន អាចម៍ក្រពើ បានណងហ៊ិន បានហ៊ិនឡាត បានស៊ូតួត បានណងសងហុង បានរេនធុក បានភៀហម បានឈអ៊ិម បានប៉ាខា បានអង្គលួង បានហេត មួងម៉ាយ បានកងហាន បានសាខែ បានដាក់ក្រុង។

ទឹកដីនៃខ្វែងនេះមានលក្ខណៈសំបូរថ្ម និង ព្រៃដែលស្រស់បំព្រង។ ទីរួមខ្វែងរបស់វាគឺ អាចម៍ក្រពើ មឿងសាមគ្គីជ័យ ស្ថិតនៅតាមដងទន្លេប្រកបដោយទេសភាព។ ខ្ពង់រាបបំលៈវេនលាតសន្ធឹងពីអាចម៍ក្រពើដល់បណ្ដាខ្វែងបីដទៃទៀត ចម្ប៉ាស័ក្ដិ សារ៉ាវ៉ាន់ និង ស្រែគង្គ។ ដែនទេសភាពនៃខ្វែងនេះប្រកបដោយព្រៃក្រាស់ ទន្លេ និង ស្ទឹង ហើយតំបន់វាលទំនាបនៅពីខាងក្រោយជួរភ្នំដូចជា ភូសាភុង និង ភូហ្លួង។ ទន្លេសំខាន់មាន ស្រែគង្គ សេកាម៉ាន់ និង ទន្លេសេស៊ូ ហើយខ្វែងនេះពិបាកចូលទៅដល់ណាស់កំឡុងរដូវវស្សា។ ខ្វែងនេះក៏មានទឹកធ្លាក់ជាច្រើនក្នុងកំណត់ត្រាដែរ។ ទឹកធ្លាក់ទាំងនេះរួមមានទឹកធ្លាក់តាដសែភេដែលមានកម្ពស់ ២៣ ម. ទទឹង ១២០ ម នៅព្រៃសេផាញ ទឹកធ្លាក់តាដសាម៉ុងផាក កម្ពស់ ១០ ម. ទទឹង ៣០ ម. ចន្លោះហួយសាម៉ុង និង ទន្លេសេផាញ ទឹកធ្លាក់តាដផុក និង ទឹកធ្លាក់តាដផាភុងហូរពីទន្លេសេស៊ូ។ កំឡុងសង្គ្រាមអាមេរិកនៅវៀតណាម ប៉ែកជាច្រើននៃផ្លូវលំហូជីមិញបានឆ្លងកាត់ខ្វែងនេះ។ ផ្លូវសំខាន់ៗគឺផ្លូវ១៣ ដែលជាផ្លូវសំខាន់បំផុតក្នុងប្រទេសនេះ និងផ្លូវ១១។ ទីប្រមូលផ្ដុំប្រជាជនសំខាន់ៗគឺ អាចម៍ក្រពើ ជ័យជេដ្ឋា និង ស្នាមជ័យ។

                                     

3. Protected areas**

Dong Ampham National Biodiversity Conservation Area NBCA is the protected area which lies within the Attapeu Province on the northeastern part and Sekong Province on the southeastern part. It is situated in the southeast corner of Laos on the border with Vietnam. The NBCA is heavily forested and covers about 200.000 hectares. Established in 1993, it is one of the 23 National Biodiversity Conservation Areas of Laos. Dong Ampham is home to "some of the last intact areas of lowland and tropical forests remaining in mainland Southeast Asia." Topographical features include Xe Kaman and Xe Xou Rivers, and the volcanic lake Nong Fa Lake. Tigers and Clouded leopard are recorded fauna in remote areas.

The 71.400 hectare Attapu Plain is an Important Bird Area IBA adjacent to the NBCA. It is situated at an altitude of 200–400 metres 660–1.300 ft above sea level. The topography includes wetlands, such as the Xe Khaman and the Xe Xou rivers, as well as freshwater lakes and pools. Dry forest landscapes, dry deciduous forest, shingle and stony beaches are habitats. Notable avifauna are the Lesser Fish Eagle Ichthyophaga humilis, Red-headed Vulture Sarcogyps calvus, and White-rumped Vulture Gyps bengalensis.