Back

ⓘ ថេរគាថា. ព្រះត្រ័យបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > ថេរគាថា ព្រះ​ត្រៃបិដក​ខ្មែរ សៀវភៅ​ភាគ ៥៦ ទំព័រ​ទី ១៣៥ ដល់ ២៣៨ និង សៀវភៅ​លេខ ៥៧ ទំព័រទី ១ ដល់​ ១៤៣ ..




                                     

ⓘ ថេរគាថា

ព្រះត្រ័យបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > ថេរគាថា

ព្រះ​ត្រៃបិដក​ខ្មែរ សៀវភៅ​ភាគ ៥៦ ទំព័រ​ទី ១៣៥ ដល់ ២៣៨ និង សៀវភៅ​លេខ ៥៧ ទំព័រទី ១ ដល់​ ១៤៣

                                     

1. សៀវភៅ​ភាគ ៥៦ ទំព័រ​ទី ១៣៥ ដល់ ២៣៨

ខុទ្ទកនិកាយ ថេរគាថា

សូមនមស្ការ ព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ អង្គនោះ។

ចាប់ ត្រីដោយ​សន្ទូច ចាប់ ស្វា​ដោយជ័រ កាមគុណ​ទាំង ៥ នេះឯង តែងប្រាកដ​ក្នុងរូប​នៃស្រី។ ពួកបុថុជ្ជនណា មានចិត្ត​ត្រេកអរ ហើយចូលទៅ​គប់រកស្រី​ទាំងនុ៎ះ ពួកបុថុជ្ជន​នោះ ឈ្មោះថា ធ្វើ​សង្សារវដ្ដ ដែលមាន​ទុក្ខដ៏​ពន្លឹក ឲ្យចំរើនឡើង ទាំងឈ្មោះ​ថា សន្សំនូវ​ភពថ្មី។ មួយទៀត បុគ្គលណា វៀរចេញ​ចាក​ស្រីទាំង​នុ៎ះបាន ដូចគេជៀសវាង​ក្បាលពស់​ដោយជើង បុគ្គល​នោះ ឈ្មោះថា ជាអ្នកមាន​ស្មារតី ប្រព្រឹត្ត​កន្លងនូវ​តណ្ហាជា​គ្រឿងផ្សាយ​ទៅក្នុងលោក​នេះ​បាន។ ខ្ញុំឃើញ​ទោសក្នុង​កាមទាំងឡាយ ឃើញការ​ចាកចេញកាម ដោយ​ក្សេមក្សាន្ដ រលាស់​ចេញចាក​កាមទាំង​អស់ បានដល់នូវ​ការអស់​អាសវៈ​ហើយ។ - សព្វកាមត្ថេរ។

ឧទ្ទាន

និយាយអំពី​ឧរុវេលកស្សបត្ថេរ ១ តិកិច្ឆកានិត្ថេរ ១ មហានាគត្ថេរ ១ កុល្លត្ថេរ ១ មាលុង្ក្យបុត្តត្ថេរ ១ សប្បទាសត្ថេរ ១ កាតិយានត្ថេរ ១ មិគជាលត្ថេរ ១ ជេន្តបុរោហិតបុត្តត្ថេរ ១ សុមនត្ថេរ ១ ន្ហាតកមុនិត្ថេរ ១ ព្រហ្មទត្តត្ថេរ ១ សិរិមណ្ឌលត្ថេរ ១ សព្វកាមត្ថេរ ១ ក្នុង​ឆក្កនិបាត​នេះ ព្រះថេរៈ ១៤ អង្គ បានពោល គាថា ៨៤។

ចប់ ឆក្កនិបាត។

ចប់ ភាគ៥៦។