Back

ⓘ សទ្ទានុក្រម​វាក្យស័ព្ទ​សារព័ត៌មាន. សិទ្ធិទទួលព័ត៌មាន: ជាសិទ្ធិរបស់សាធារណជន ក្នុងនោះរួមមានអ្នក កាសែតផងដែរ ក្នុងការស្វែងរក និងទទួលឯកសារសាធារណៈ ឬ សួរដេញដោលមន្ត្រីស ..




                                     

ⓘ សទ្ទានុក្រម​វាក្យស័ព្ទ​សារព័ត៌មាន

សិទ្ធិទទួលព័ត៌មាន: ជាសិទ្ធិរបស់សាធារណជន ក្នុងនោះរួមមានអ្នក កាសែតផងដែរ ក្នុងការស្វែងរក និងទទួលឯកសារសាធារណៈ ឬ សួរដេញដោលមន្ត្រីសាធារណៈអំពីសេចក្តី សម្រេច និងសកម្មភាពរបស់គេ ។ ភាពត្រឹមត្រូវ Accuracy: ជាភាពត្រឹមត្រូវនៃព័ត៌មាន បរិបទ និងការបកស្រាយ ព័ត៌មាន ។ ដើម្បី ធានានូវភាពត្រឹមត្រូវ អ្នកយកព័ត៌មានចាំបាច់ត្រូវផ្ទៀងផ្ទាត់ព័ត៌មានសំខាន់ៗ ទាំងអស់ជាមួយប្រភពដែលគួរឱ្យទុកចិត្តបាន។ មុំ ឬ ជ្រុង Angle: ជាចំណុចផ្តោតនៃរឿង ដែលអ្នកយកព័ត៌មានកំណត់យកធ្វើជា ប្រធានបទនៃដំណឹងមួយ ។ ប្រភពអនាមិក Anonymous source: ជាប្រភពព័ត៌មានដែលយល់ព្រមផ្តល់ ព័ត៌មានដល់អ្នកកាសែត ក្នុងលក្ខខ័ណ្ឌមិនប្រាប់ឈ្មោះ ឬ បង្ហាញអត្តសញ្ញាណរបស់ខ្លួន ។ អ្នកកាសែតត្រូវប្រុងប្រយ័ត្នចំពោះការយល់ព្រមធ្វើកិច្ចសន្យាបែបនេះ ពីព្រោះអត្តសញ្ញាណ របស់ប្រភពជាព័ត៌មានសំខាន់ ដែលសាធារណៈត្រូវការ ដើម្បីវាយតម្លៃថាតើព័ត៌មានដែលគេ ផ្តល់ឱ្យនោះគួរឱ្យទុកចិត្តបានដែរ ឬក៏អត់។ អ្នកយកព័ត៌មានគួរតែយល់ព្រមរក្សា ការសម្ងាត់ របស់ប្រភពតែក្នុងករណីដែលប្រភពនឹងទទួលផលប៉ះពាល់ធ្ងន់ធ្ងរ ប្រសិនបើគេស្គាល់ អត្តសញ្ញាណខ្លួន ហើយអ្នកយកព័ត៌មានប្រាកដក្នុងចិត្តថាព័ត៌មានដែលគេផ្តល់ឱ្យនោះគួរឱ្យ ទុកចិត្...