Back

ⓘ ជីវប្រវត្តិ​ ប៊ូ ប៉ូ. អ្នក​ប៊ូ នាង​ពុច ជាតិ​ខ្មែរ ជា​កសិករ ទី​លំនៅ ៗ ឃុំ​ថ្មគ ស្រុកល្វាឯម ខេត្តកណ្ដាល មាន​កូន បី នាក់​គឺ​នាង​ស៊ុម ១ នាង​អ៊ូ ១ កុមារ​ជា ហៅ ប៊ូ ប៉ ..




                                     

ⓘ ជីវប្រវត្តិ​ ប៊ូ ប៉ូ

អ្នក​ប៊ូ នាង​ពុច ជាតិ​ខ្មែរ ជា​កសិករ ទី​លំនៅ ៗ ឃុំ​ថ្មគ ស្រុកល្វាឯម ខេត្តកណ្ដាល មាន​កូន បី នាក់​គឺ​នាង​ស៊ុម ១ នាង​អ៊ូ ១ កុមារ​ជា ហៅ ប៊ូ ប៉ូ ១ ។ ក- កុមារ ប៊ូ ប៉ូ កើត​ថ្ងៃ​ពុធ ខែ​មិគសិរ ឆ្នាំ ខាល គ.ស. ១៩០១ មាន​រោគ​ក្អក​ហឺត​តាំង​ពី​កើត​មក​ជាប់​រហូត​ដល់​អាយុ ៩ ឆ្នាំ​ទើប​បាត់ ។ ប៉ុន្តែ​ដល់​អាយុ ៤០ ឆ្នាំ​ប្លាយ រោគ​នេះ​កើត​ឡើង​ទៀត​ជាប់​រហូត​ដល់​ចាស់​ជរា ។ ខ- កុមារ ប៊ូ ប៉ូ អាយុ ១០ ឆ្នាំ នៅ​វត្តបទុមវតី​រាជវរារាម​ក្រុងភ្នំពេញ​ជា​មួយ​ព្រះបាឡាត់​មង្គល​ពៅ ជា​មា​បង្កើត​ក៏​ចាប់​រៀន​អក្សរ​សាស្ត្រ​ខ្មែរ​ពី​ត្រឹម​អាយុ ១០ ឆ្នាំ​មក ។ នៅ​វត្ត​បាន​ជិត​មួយ​ឆ្នាំ នីក​រលឹក​ម្ដាយ​ពេក​ក៏​លប​រត់​ពី​វត្ត​ជិះ​កប៉ាល់​ច្រឡំ​ទៅ​លើ​កប៉ាល់​ដើរ​ផ្លូវ​ភ្នំពេញ-ក្រូច​ឆ្មារ នៅ​ក្នុង​កប៉ាល់​នេះ​កន្លះ​ខែ ទើប​បាន​ទៅ​ដល់​ម្ដាយ ។ គ- កុមារ ប៊ូ ប៉ូ អាយុ ១១ ឆ្នាំ​ចូល​លេង​យីកេ​នៅ​សន្លុង ស្វាយមាស វិហារ​សួរ បាន ១ ឆ្នាំ​ចូល​លេង​ល្ខោន​ខោល​នៅ​ឃុំ​ថ្មគ ស្រុក​កំណើត​បាន ១ ឆ្នាំ ឈប់​លេង​ល្ខោន​មក​នៅ​បំរើ​លោក​ឪពុក​បួស​ឯ​ចាស់ នៅ​វត្ត​បទុមវតី ភ្នំពេញ​បាន ២ វស្សា លោក​សឹក​ទៅ​នៅ​ស្រុក​វិញ ។ ឃ- កុមារ ប៊ូ ប៉ូ អាយុ ១៤ ឆ្នាំ បាន​បួស​នេន​នៅ​វ...