Back

ⓘ អំពី​ភិក្ខុសង្ឃ. នៅ​ក្នុង​អត្ថបទ​មុន យើង​បាន​ពិនិត្យ​មើល​អំពី​ភិក្ខុ​សង្ឃ​រួច​ហើយ ។ នៅ​ក្នុង​អត្ថបទ​នេះ​វិញ យើង​នឹង​ពិនិត្យ​មើល​អំពី​ភិក្ខុ​នីសង្ឃ នៅ​ក្នុង​ប្រវ ..




                                     

ⓘ អំពី​ភិក្ខុសង្ឃ

នៅ​ក្នុង​អត្ថបទ​មុន យើង​បាន​ពិនិត្យ​មើល​អំពី​ភិក្ខុ​សង្ឃ​រួច​ហើយ ។ នៅ​ក្នុង​អត្ថបទ​នេះ​វិញ យើង​នឹង​ពិនិត្យ​មើល​អំពី​ភិក្ខុ​នីសង្ឃ នៅ​ក្នុង​ប្រវត្តិ​ពុទ្ធសាសនា​កន្លង​ទៅ ដើម្បី​មាន​ជា​គំនិត​ជួយ​បំភ្លឺ​ទៅ​លើ​និន្នាការ​ថ្មី​បច្ចុប្បន្ន​នេះ ក្រោម​ការ​ជំរុញ​នៃ​អង្គការ​សិទ្ធិ​មនុស្ស ក្នុង​ការ​ប៉ុន​ប៉ង​ពង្រីក​ពង្រឹង​សិទ្ធិ​ស្ត្រី ឈាន​ទៅ​ដល់​ការ​ចាត់​តាំង​អង្គការ​ដូន​ដី ហើយ​ឆ្ងាយ​ជាង​នេះ​ទៀត ឈោង​ទៅ​រក​ការ​ចាត់​តាំង​ឲ្យ​មាន​ឡើង​វិញ​នូវ​គណៈ​ភិក្ខុ​នី ឬ​ភិក្ខុ​នីសង្ឃ ។ ភិក្ខុ​នី គឺ​ជា​ស្មូម​ភេទ​ស្រី​នៃ​គណៈ​សង្ឃ​ពុទ្ធសានិក ដែល​បាន​ឧទ្ទិស​ជីវិត​ចំពោះ​សាសនា រស់​នៅ​ក្នុង​អាស្រម ឬ​កុដិ ក្នុង​ភាព​ក្រី​ក្រ និង​រក្សា​ព្រហ្មចរិយា​ធម៌ ជា​អចិន្ត្រៃយ៍ ។ ឈ្មោះ​ភិក្ខុ​នី ត្រូវ​បាន​គេ​ស្គាល់​ដូច​នេះ ដោយ​សារ​ទម្លាប់​របស់​គេ​ដើរ​សុំ​ទាន​អាហារ ឬ​ហៅ​តាម​ភាសា​ខ្មែរ​យើង​ថា បិណ្ឌបាត​ចង្ហាន់ ។ ពាក្យ​ភិក្ខុ​នី​នេះ ក្លាយ​ពី​កិរិយាស័ព្ទ​បាលី​ថា ភិក្ខតិ សំ. ភិក្សតិ ដែល​មាន​ន័យ​ថា សុំ ទាន ។ មាន​និយម​ន័យ​ជា​ច្រើន​របស់​ពាក្យ​ភិក្ខុ, ក៏​ត្រូវ​បាន​គេ​យក​មក​អនុវត្ត​ចំពោះ​ពាក្យ​ភិក្ខុ​ដែរ, គេ​ឃើញ​មាន​ប្រើ​ពាក្យ​នេះ​ជា​ញឹក​ញយ...