Back

ⓘ រាជបណ្ឌិត្យសភាកម្ពុជា. នៅឆ្នាំ១៩៦៥ រាជបណ្ឌិត្យសភាបានចាប់បដិសន្ធិឡើងតាមព្រះរាជក្រម លេខ ២៦១ ប.រ និងព្រះរាជក្រឹត្យ លេខ ៤៩៩ ប.រ. ចុះ ថ្ងៃទី២៥ ខែសីហា ឆ្នាំ១៩៦៥ ប៉ុន្ ..




រាជបណ្ឌិត្យសភាកម្ពុជា
                                     

ⓘ រាជបណ្ឌិត្យសភាកម្ពុជា

នៅឆ្នាំ១៩៦៥ រាជបណ្ឌិត្យសភាបានចាប់បដិសន្ធិឡើងតាមព្រះរាជក្រម លេខ ២៦១ ប.រ និងព្រះរាជក្រឹត្យ លេខ ៤៩៩ ប.រ. ចុះ ថ្ងៃទី២៥ ខែសីហា ឆ្នាំ១៩៦៥ ប៉ុន្ដែមិនទាន់មានដំណើរ ការនៅឡើយទេដោយសារសង្គ្រាមស៊ីវិលចាប់ពី ឆ្នាំ១៩៧០ ក៏បានកាត់ផ្ដាច់ការខិតខំទាំង នោះទៅ។ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ១៩៩៩ រាជបណ្ឌិត្យសភា បានបង្កើតឡើងវិញដោយ ព្រះរាជក្រឹត្យលេខ នស/រកត /០៥៩៩/៩៧ គឺ នៅដើមអាណត្ដិទី២នៃរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី និងក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។ រាជ បណ្ឌិត្យសភាកម្ពុជាជាស្ថាប័នស្រាវជ្រាវនិងបណ្ដុះបណ្ដាលជាន់ខ្ពស់ដ៏ធំមួយរបស់ជាតិ ដែលត្រូវបានបង្កើតឡើងវិញក្នុងដំណាក់កាល ដែលកម្ពុជា ចាកផុតពីសង្គ្រាមស៊ីវិល និងទទួលបាននូវសន្ដិភាពពេញលេញ តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។

                                     

1. បេសកកម្ម

រាជបណ្ឌិត្យសភាកម្ពុជាមានបេសកកម្មលើកទឹកចិត្ត ណែនាំ គ្រប់គ្រង និងពង្រីកការស្រាវជ្រាវគ្រប់មុខជំនាញនៅក្នុងប្រទេស និង ស្ថាបនាទំនាក់ទំនងសហប្រតិបត្តិការផ្នែកស្រាវជ្រាវជាមួយអង្គការជាតិនិងអន្តរជាតិ ដែលមានគោលបំណងដូចគ្នា។ តាមរយៈអនុក្រឹត្យ លេខ៤៤ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០០០ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់មុខងារ និងភារកិច្ចដល់ រាជបណ្ឌិត្យសភាកម្ពុជា ដូចតទៅ៖

  • ប្រមូលកម្លាំងបញ្ញាញាណរបស់ជាតិ ដើម្បីជំរុញការអភិវឌ្ឍប្រទេសឱ្យបានឆាប់រហ័ស។
  • ពិនិត្យនិងវាយតម្លៃការវិវត្ដសង្គម និងរួមវិភាគទានជំរុញការអភិវឌ្ឍ ទាំងភាសាជាតិ ប្រវត្ដិសាស្ដ្រ ជាតិ វិទ្យាសាស្ត្រ ចំណីអាហារ។ល។
  • ពិនិត្យ និងវាយតម្លៃ ស្នាដៃស្រាវជ្រាវវិទ្យាសាស្ដ្រនានា។
  • សហការពិនិត្យនិងវាយតម្លៃសញ្ញាបត្រឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពិសេសថ្នាក់ជាតិ។
  • សហការជាមួយក្រសួងដែលពាក់ព័ន្ធ ដើម្បីជួយបង្កើត និងណែនាំការគ្រប់គ្រងសារមន្ទីរបុរេប្រវត្ដិ-សាស្ដ្រនៅតាមខេត្ដ/ក្រុងនានា
  • រួមចំណែក និងធ្វើសហប្រតិបត្ដិការក្នុងការការពារកម្មសិទ្ធិ ផ្នែកវិទ្យាសាស្ដ្រគ្រប់វិស័យទាំងក្នុងនិង ក្រៅប្រទេស។ បច្ចុប្បន្នបានសហការជាមួយនឹងសាកលវិទ្យាល័យនានា និងបណ្ឌិត្យសភា លើសកលលោកផងដែរ។
  • រៀបចំវេទិកាវិទ្យាសាស្ដ្រ និងអប់រំ ដើម្បីជួយអភិវឌ្ឍប្រទេសលើគ្រប់វិស័យ។
  • បណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។
  • ស្ថាបនាទំនាក់ទំនងសហប្រតិបត្ដិការ ផ្នែកស្រាវជ្រាវជាមួយ ក្រសួង ស្ថាប័ន អង្គការជាតិ និងអន្ដរជាតិដែលមានគោលបំណងដូចគ្នា។
  • លើកសំណើជូនគោរមងារ និងគ្រឿងឥស្សរិយយសវិទ្យាសាស្ដ្រ ដល់ឥស្សរជនឆ្នើមជាតិនិងអន្ដរជាតិ។
  • ប្រមូលនិងតម្កល់ឯកសារស្រាវជ្រាវ អំពីប្រទេសកម្ពុជា អំពីបណ្ដាប្រទេសនៅក្នុងតំបន់ និងលើពិភពលោក។
  • បោះពុម្ពផ្សាយឯកសារ និងស្នាដៃស្រាវជ្រាវជាភាសាជាតិឱ្យបានទូលំទូលាយដល់មហាជននៅក្នុងប្រទេស និងជាភាសាបរទេសដើម្បីផ្សព្វផ្សាយខេមរវិទ្យានៅលើវេទិកាអន្ដរជាតិ។
  • ត្រៀមបង្កើត និងគ្រប់គ្រងសាខានៃរាជបណ្ឌិត្យសភាកម្ពុជានៅ តាមភូមិភាគនានាលើផ្ទៃប្រទេស។
  • គ្រប់គ្រងនិងពង្រីកការស្រាវជ្រាវខេមរវិទ្យា និងគ្រប់មុខជំនាញ នៅក្នុងនិងក្រៅប្រទេស។​​​​​
  • សហការរួមចំណែកទំនាក់ទំនងជាមួយក្រសួងនានា ទៅតាមជំនាញនៃផ្នែករបស់វិទ្យាស្ថាននីមួយៗ។
                                     

2. ស្ថាប័ននានាក្រោមឱវាទ

ព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ដែលឡាយព្រះហស្ដលេខាដោយព្រះមហាក្សត្រនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៩ ស្ថាប័ននេះមាន ឈ្មោះថា" រាជបណ្ឌិត្យសភាកម្ពុជា” ចាប់ពីពេលនោះមក។ ក្រោយមកព្រះរាជក្រឹត្យនេះត្រូវបានកែសម្រួលដោយព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/១១១ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០០៥ ដើម្បីសមស្របទៅនឹងសំណូមពរការងារបច្ចុប្បន្ននិងការរីកចម្រើនរបស់ស្ថាប័ន។ បច្ចុប្បន្នរាជបណ្ឌិត្យសភាកម្ពុជាមានវិទ្យាស្ថានចំនួន០៦ជាស្ថាប័នស្រាវជ្រាវ ដែលក្នុងនោះរួមមាន៖

  • ៦ វិទ្យាស្ថានទំនាក់ទំនងអន្ដរជាតិមាន ៦ផ្នែក
  • ៣ វិទ្យាស្ថានជីវ សាស្ដ្រ វេជ្ជសាស្ដ្រ និងកសិកម្ម មាន៤ផ្នែក
  • ៤ វិទ្យាស្ថានវិទ្យាសាស្ដ្រ និងបច្ចេកវិទ្យា មាន ៥ផ្នែក
  • ៥ វិទ្យាស្ថានភាសាជាតិ មាន៤ផ្នែក និង
  • ២ វិទ្យាស្ថានមនុស្សសាស្ដ្រ និងវិទ្យាសាស្ដ្រសង្គម មាន៨ផ្នែក
  • ១ វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ មាន៥ផ្នែក

រួមមាន ៣២ផ្នែក នាយកដ្ឋាន ផ្នែកនីមួយៗមាន ២មុខជំនាញ ព្រមទាំងមានមជ្ឈមណ្ឌលចំនួនប្រាំគឺ៖

  • ផ្នែកបណ្ណាល័យ និងបោះពុម្ពផ្សាយ
  • វិទ្យាស្ថាន ខុងជឺចិន និង
  • មជ្ឈមណ្ឌលសិក្សាចិន
  • ផ្នែកបណ្ដុះបណ្ដាល និងស្រាវជ្រាវ
  • មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី កូរ៉េ
  • មជ្ឈមណ្ឌលបណ្ដុះបណ្ដាលភាសាអង់គ្លេសកម្ពុជា ឥណ្ឌា
  • ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប
  • ក្រុមប្រឹក្សាជាតិភាសាខ្មែរ

ដែលទាំងអស់សុទ្ធតែបាននិងកំពុងបំពេញភារកិច្ចទាំងក្នុង និងក្រៅ ប្រទេសទៅតាមជំនាញរបស់ខ្លួន។

ទន្ទឹមនឹងនោះ រាជ បណ្ឌិត្យសភាកម្ពុជា មានបណ្ណាល័យអេឡិចត្រូនិកមួយ ដែលមានឈ្មោះបណ្ណាល័យអេឡិចត្រូនិកសម្តេចអគ្គមហាសេនាបតីតេជោបណ្ឌិត សភាចារ្យ ហ៊ុន សែន និង លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១១ ក្រោមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន។ បច្ចុប្បន្នបណ្ណាល័យ អេឡិចត្រូនិកនេះ មានឯកសារ ជាភាសាជាតិមាន ចំនួន៣០០ក្បាល ភាសាបរទេស ចំនួន៤លានក្បាល ៧០% ជាភាសាចិន និងមានឯកសារសិក្សាក្រាស់ៗចំនួន ១៧២.៥០០ក្បាល ដែល ក្នុងនោះឯកសារមួយចំនួន ១៥០.០០០ ក្បាលជាភាសា ចិន។ ឯកសារទាំងនោះភាគច្រើនបានទទួលពីសកលវិទ្យាល័យ ជីវ ជាំង ប្រទេស ចិន ក្រោមកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភា កម្ពុជា និងសាកលវិទ្យាល័យជីវជាំងប្រទេសចិនក្នុងបំណងបម្រើដល់ការសិក្សាស្រាវ ជ្រាវរវាងប្រទេសទាំងពីរ ក៏ដូច ជាបណ្តាប្រទេស នានាលើសាកលលោកផងដែរ។

                                     
  • ប ន រ ន ហ ន ស ន ប រធ ន ក កប ទ ក រហម កម ព ជ ជ ក ត ត ព រ ទ ធបណ ឌ ត ន រ ជបណ ឌ ត យ សភ កម ព ជ គ រមង រ ក ត ត ព រ ទ ធបណ ឌ ត Kittipritthbindit
  • ក រង រក ណ យស រ វជ រ វ ន ជ ក របញ ជ ក ព ក រ មក រង រស រ វជ រ វន រ ជបណ ឌ ត យ សភ កម ព ជ ដ លប នច ទ ត រ តព ន ត យក រង រក ណ យដ យផ ទ ល ក លព ព រ កថ ង ស ក រ រ ច
  • ខ ធ ន ឆ ន គ រមង រ ជ ក ត ត ព រ ទ ធ បណ ឌ ត ន រ ជ បណ ឌ ត យ សភ កម ព ជ ព ព រ ករ ណ ព រ ប ទ សម ដ ច ព រ បរមន ថ នរ ត ដម ស ហម ន
  • សតវត សទ - ទ ភ ន ព ញ: រ ជ បណ ឌ ត យ សភ កម ព ជ ឡ ក ស វណ ណ ក រស ថ បន ភ ម ត មទស សន ខ ម រ សម ជជ ត ស រ វជ រ វ សង គម - វប បធម អ ព កម ព ជ ល កទ ភ ន ព ញ :
  • ប រវត ត ន ភ ស ប ណ ណ វ ទ យ ស ថ ន ជ ត ភ ស ខ ម រ ជ ផ ន ក ម យ ន រ ជបណ ឌ ត យ សភ កម ព ជ ស ថ ប ន ន ក ត ច ញ ព អន ក រ ត យ ល ខ អនក រ.បក ច ថ ង ទ ម ន

Users also searched:

logo រាជបណ្ឌិត សភា កម្ពុជា,

...

រាជបណ្ឌិត្យសភាកម្ពុជាព្យាករណ៍.

រាជរដ្ឋាភិបាលកម្ពុជា. លេខ ១. ក. គឺ e ស្តីពីការ. បង្កើតរាជបណ្ឌិត្យសភាកម្ពុជា​. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង. ជូន រាជបណ្ឌិត្យសភាកម្ពុជា នៃទីស្តីការ​គណៈរដ្ឋមន្ត្ សម្រាប់ឆ្នាំ 2021. Untitled ក្រសួងមុខងារសាធារណៈ. រិទ្ធី រាជបណ្ឌិត្យសភាកម្ពុជា ចេញ​សេចក្តីជូនដំណឹងថា.


...