Back

ⓘ ប្រព័ន្ធខ្នាតអន្តរជាតិ. ប្រព័ន្ធ​ខ្នាត​អន្តរជាតិ គឺ​ជា​ទ្រង់ទ្រាយ​ទំនើប​មួយ​នៃ​ប្រព័ន្ធម៉ែត្រ។ ឈ្មោះ​ប្រព័ន្ធ​នេះ​អាច​ហៅ​កាត់ថា SI មក​ពី​ពាក្យ​បារាំង S ystème I ..




                                               

សង់ទី

សង់ទី ជាបុព្វបទនៅក្នុងប្រព័ន្ធខ្នាតអន្តរជាតិ សំដៅលើ 10 −2 = 1/100 ។ បុព្វបទនេះត្រូវបានដាក់អោយប្រើនៅឆ្នាំ១៧៩៥។ សង់ទីក្លាយពីភាសាឡាតាំងថា centum ដែលមានន័យថា មួយភាគមួយរយ ។ បុព្វបទសង់ទីឃើញមានប្រើនៅក្នុងខ្នាតរបស់ថ្នាំទឹក cc សង់ទីម៉ែត្រគូប ជាដើម។

                                               

ដេស៊ី

ដេស៊ី ជាបុព្វបទនៅក្នុងប្រព័ន្ធខ្នាតអន្តរជាតិ សំដៅលើ 10 −1 = 1/10 ។ បុព្វបទនេះត្រូវបានដាក់អោយប្រើនៅឆ្នាំ១៧៩៥។ ដេស៊ីក្លាយពីភាសាឡាតាំងថា decimus ដែលមានន័យថា មួយភាគដប់ ។ បុព្វបទនេះមិនសូវត្រូវបានគេប្រើប្រាស់ទេ លើកលែងតែក្នុងខ្នាតសំលេងដែលនិយមគិតជា ដេស៊ីបែល។

                                               

សុញ្ញកាស

សុញ្ញកាស សំដៅលើស្ថានភាពដែលមានសំពាធទាបជាងសំពាធបរិយាកាស។ និយមន័យរបស់ពាក្យសុញ្ញកាស ខុសគ្នាក្នុងទ្រឹស្ដីបទរូបវិទ្យាក្លាស់សិច និងទ្រឹស្ដីបទរូបវិទ្យាកង់ទិច ។

ប្រព័ន្ធខ្នាតអន្តរជាតិ
                                     

ⓘ ប្រព័ន្ធខ្នាតអន្តរជាតិ

ប្រព័ន្ធ​ខ្នាត​អន្តរជាតិ គឺ​ជា​ទ្រង់ទ្រាយ​ទំនើប​មួយ​នៃ​ប្រព័ន្ធម៉ែត្រ។ ឈ្មោះ​ប្រព័ន្ធ​នេះ​អាច​ហៅ​កាត់ថា SI មក​ពី​ពាក្យ​បារាំង S ystème I nternational dunités ។

ប្រព័ន្ធ​ខ្នាត​អន្តរជាតិ គឺ​ជា​ប្រព័ន្ធ​រង្វាស់​មួយ​ដែល​ផ្អែក​លើ​ខ្នាត​គោល​ចំនួន​៧ ដូច​ជា៖ ម៉ែត្រ ប្រវែង, គីឡូក្រាម ម៉ាស, វិនាទី ពេល​វេលា, អំពែរ ចរន្ត​អគ្គិសនី, កែលវិន សីតុណ្ហភាព, ម៉ូល បរិមាណ, និង កង់ដេឡា ពន្លឺ។ គេ​អាច​ប្រើ​ខ្នាត​គោល​ទាំង​នេះ ដើម្បី​ផ្សំ​គ្នា​ទៅ​វិញ​ទៅ​មក។ ការ​ផ្សំ​បែប​នេះ​បង្កើត​ឲ្យ​មាន​ជា ខ្នាត​កម្លាយ ដែល​គេ​អាច​យក​ទៅ​បក​ស្រាយ​បរិមាណ​ដទៃ​ទៀត​ដូច​ជា កម្រិត​សំឡេង, ថាមពល, អានុភាព, និង ល្បឿន។

ប្រព័ន្ធ​នេះ​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ជា​សាកល ក៏​ប៉ុន្តែ​មាន​ប្រទេស​មួយ​ចំនួន​មិន​ប្រើ​ប្រព័ន្ធ​នេះ​ជា​ខ្នាត​រង្វាស់​ផ្លូវ​ការ​ឡើយ ដូច​ជា មីយ៉ាន់ម៉ា, លីបេរៀ, និង សហរដ្ឋអាមេរិក។ នៅ​ក្នុង​ប្រទេស​ទាំង​នេះ គេ​តែង​ប្រើ​ប្រព័ន្ធ​ខ្នាត​អន្តរជាតិ​នៅ​ក្នុង​វិទ្យាសាស្ត្រ និង​វេជ្ជសាស្ត្រ។

                                     

1. ប្រវត្តិ​និង​ការ​ប្រើ

ប្រព័ន្ធម៉ែត្រ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ប្រទេស​បារាំង ក្រោយ បដិវត្តន៍បារាំង ក្នុង​ឆ្នាំ​១៧៨៩។ ប្រព័ន្ធ​ដើម​នេះ​មាន​តែ​ខ្នាត​គំរូ​ពីរ​ប៉ុណ្ណោះ​គឺ​គីឡូក្រាម និង​ម៉ែត្រ។ ប្រព័ន្ធ​ម៉ែត្រ​នេះ​មាន​ភាព​ពេញ​និយម​នៅ​ក្នុង​ចំណោម​អ្នក​វិទ្យសាស្ត្រ​ជាច្រើន។

នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៨៦០ James Clerk Maxwell និង William Thomson ដែល​ក្រោយ​មក​ត្រូវ​គេ​ស្គាល់​ថា​ជា Lord Kelvin បាន​ស្នើ​ប្រព័ន្ធ​មួយ​ទៀត​ដែល​មាន​ខ្នាត​គោល​ចំនួន​បី មាន​ប្រវែង ម៉ាស និង​ពេល​វេលា។ ចំណែក​ខ្នាត​ដទៃ​ទៀត គេ​បាន​ធ្វើ​កម្លាយ​ចេញ​ពី​ខ្នាត​គោល​ទាំង​បី​នោះ។ ក្រោយ​មក​ទៀត គេ​បាន​ប្រើ​សំណើ​នោះ ដើម្បី​ប្រព័ន្ធ​ថ្មី​មួយ​ទៀត​មាន​ឈ្មោះ​ថា ប្រព័ន្ធ​ខ្នាត​សង់ទីម៉ែត្រ-ក្រាម-វិនាទី centimetre–gram–second system of units ហៅ​កាត់​ថា CGS។ ខ្នាត​មួយ​នេះ​ប្រើ​សង់ទីម៉ែត្រ​ជា​ខ្នាត​គោល​សម្រាប់​ប្រវែង, ក្រាម​ជា​ខ្នាត​គោល​សម្រាប់​ម៉ាស និង​វិនាទី​ជា​ខ្នាត​គោល​សម្រាប់​ពេល​វេលា។ ក្នុង​នោះ​ក៏​មាន​រួម​បញ្ចូល​ខ្នាត ឌីន dyne ជា​ខ្នាត​គោល​សម្រាប់ កម្លាំងច្រាន និង អឺហ្កង់ ជា​ខ្នាត​គោល​សម្រាប់​ថាមពល។

នៅ​ពេល​អ្នក​វិទ្យាសាស្ត្រ​បាន​សិក្សា​ទៅ​លើ អេឡិចត្រូនិក និង ដែនម៉ាញេទិក ពួក​គេ​ក៏​បាន​នឹក​ឃើញ​ថា​ត្រូវ​មាន​ខ្នាត​គោល​ដទៃ​ទៀត ដែល​ត្រូវ​ការ​ចាំបាច់ ដើម្បី​បកស្រាយ​លើ​ប្រធានបទ​ទាំង​នោះ។ នៅ​ពាក់​កណ្ដាល​សតវស្ស​ទី​២០ កំណែ​ផ្សេងៗ​នៃ​ប្រព័ន្ធ​ម៉ែត្រ​ត្រូវ​បាន​ប្រើ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ច្រើន។

នៅ​ក្នុង សន្និសីទសាកលស្ដីពីទម្ងន់និងរង្វាស់ CGPM ឆ្នាំ​១៩៥៤ គេ​បាន​បង្កើត​ឡើង​នូវ​កំណែ​ដំបូង​នៃ​ប្រព័ន្ធ​ខ្នាត​អន្តរជាតិ។ គេ​បាន​ប្រើ​ខ្នាត​គោល​ចំនួន​ប្រាំមួយ​រួម​មាន​ម៉ែត្រ គីឡូក្រាម វិនាទី អំពែរ កែលវិន និង​កង់ដេឡា។ ខ្នាត​គោល​ទី​ប្រាំង​ពីរ គឺ​ម៉ូល ត្រូវ​បាន​បន្ថែម​នៅ​ឆ្នាំ​១៩៧១។

បច្ចុប្បន្ន​នេះ គេ​បាន​ប្រើ​ប្រព័ន្ធ​ខ្នាត​គោល​អន្តរជាតិ​ស្ទើរ​គ្រប់​ទីកន្លែង​នៅ​លើ​ពិភព​លោក លើក​លែង​តែ សហរដ្ឋអាមេរិក, លីបេរៀ និង មីយ៉ាន់ម៉ា ប៉ុណ្ណោះ ដែល​គេ​នៅ​ប្រើ​ខ្នាត​ចាស់។ ប្រទេស​មួយ​ចំនួន​ដែល​មាន​ទំនាក់​ទំនង​ប្រវត្តិសាស្ត្រ​ទៅ​នឹង ចក្រភពអង់គ្លេស មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ជំនួស​ប្រព័ន្ធ​ចាស់​ដោយ​ប្រព័ន្ធ​ម៉ែត្រ ឬ​ក៏​ប្រើ​ទាំង​ពីរ​ក្នុង​ពេល​តែមួយ។

                                     

2. ខ្នាត​រង្វាស់

ខ្នាត​គោល

ខ្នាត​គោល​នៃ​ប្រព័ន្ធ​ខ្នាត​អន្តរជាតិ គឺ​ជា​រង្វាស់ ដែល​អ្នក​វិទ្យាសាស្ត្រ និង​មនុស្ស​ជុំវិញ​ពិភព​លោក​យក​ទៅ​ប្រើ​ប្រាស់។ គេ​ក៏​អាច​សរសេរ​ខ្នាត​ផ្សេង​ទៀត ដោយ​រួម​ផ្សំ​ខ្នាត​គោល​ទាំង​ប្រាំ​ពីរ​នេះ​ក្នុង​វិធី​ផ្សេងៗ។ ខ្នាត​ផ្សេង​ទាំង​នោះ ហៅ​ថា ខ្នាត​កម្លាយ ។

ខ្នាត​កម្លាយ

ខ្នាត​កម្លាយ​ត្រូវ​បាន​បង្កើត​ដោយ​ការ​ផ្សំ​រវាង​ខ្នាត​គោល។ គេ​អាច​ធ្វើ​កម្លាយ គុណ ឬ​លើក​ជា​ស្វ័យគុណ។ ខ្នាត​កម្លាយ​ខ្លះ​មាន​ឈ្មោះ​ពិសេស។ ជា​ធម្មតា គេ​ខ្នាត​កម្លាយ​ទាំង​នេះ ដើម្បី​ឲ្យ​មាន​ការ​គណនា​ងាយ​ស្រួល។

បុព្វបទ

មិន​ថា​រង្វាស់​ធំ​ឬ​តូច សុទ្ធ​តែ​អាច​សរសេរ​បាន​ដោយ​ប្រើ​បុព្វបទ។ គេ​ប្រើ​សុព្វបទ​នៅ​ពី​មុខ​ខ្នាត ដើម្បី​បង្កើត​ខ្នាត​ថ្មី​មួយ។ ឧទាហរណ៍​ថា គីឡូ មាន​ន័យ​ថា "១០០០" ដង​នៃ​ខ្នាត​ដើម ហើយ មីល្លី មាន​ន័យ​ថា "០.០០១" ដង​នៃ​ខ្នាត​ដើម។ ដូច​ច្នេះ មួយ គីឡូក្រាម ស្មើ​នឹង ១០០០ ម៉ែត្រ ហើយ​មួយ មីល្លីក្រាម ស្មើ​នឹង​ទី ១០០០ នៃ​មួយ​ក្រាម។