Back

ⓘ សំពះ គឺជា​ការលើក​​ដៃ​​ទាំង​ពីរ​​ផ្គុំ​ម្រាម​ទាំង​១០ ឆ្ពោះ​ត្រង់​ទៅ​រក​បុគ្គល ទៅ​រក​ទី​ឬ​វត្ថុ​ដែល​គោរព។​ ពាក្យ សំពះ ប្រើ​ច្រើន​បែប​ដូច​គេ​និយាយ​ថា៖ សំពះ​ការ គេ​ ..




                                     

ⓘ សំពះ

សំពះ គឺជា​ការលើក​​ដៃ​​ទាំង​ពីរ​​ផ្គុំ​ម្រាម​ទាំង​១០ ឆ្ពោះ​ត្រង់​ទៅ​រក​បុគ្គល ទៅ​រក​ទី​ឬ​វត្ថុ​ដែល​គោរព។​ ពាក្យ សំពះ ប្រើ​ច្រើន​បែប​ដូច​គេ​និយាយ​ថា៖ សំពះ​ការ គេ​យក​កូន​ស្រី​ និង​កូន​ប្រុស​ឲ្យ​មក​ក្រាប​សំពះ​ផ្ទឹម​គ្នា​ ក្នុង​វេលា​រៀប​អាពាហ៍ពិពាហ៍ឲ្យជាភរិយា​ស្វាមី ។ សំពះគ្រូ គឺសំពះគោរពចំពោះគ្រូ ឬ ចំពោះគុណ ។ សំពះសុំទោស គឺសំពះអង្វរសុំឲ្យអត់ទោសឲ្យ ។

                                     

1. របៀប​នៃ​ការ​សំពះ

ការ​សំពះ​ត្រូវ​បាន​គេ​ចែកចេញ​ជា 5​បែបគឺ:

  • ការ​សំពះ​ដាក់ដៃ​ត្រឹមថ្ងាស ជាការសំពះ​គោរព​ដល់ព្រះរតនត្រ័យ និង​ការ​បួងសួង​នានា។
  • ការ​សំពះ​ដាក់ដៃ​ត្រឹម​ដើមទ្រូង ជាការ​សំពះ​ទៅកាន់​មនុស្ស​ដែល​បាន​វ័យ​ស្មើគ្នា ប្រហាក់ប្រហែល​គ្នា​ ឬ​មិត្តភក្ដិ។
  • ការ​សំពះ​ដាក់ដៃ​ត្រឹម​មាត់ ជាការ​សំពះ​ទៅកាន់​មនុស្ស​ដែល​មាន​វ័យចាស់ជាង​ ឬចៅហ្វាយ​នាយ។
  • ការ​សំពះ​ដាក់ដៃ​ត្រឹម​ចុង​ច្រមុះ ជា​ការ​សំពះ​ទៅកាន់​មាតា​បិតា ជីដូន​ជីតា និង​គ្រូបាធ្យាយ។
  • ការ​សំពះ​ដាក់ដៃ​ត្រឹម​ចិញ្ចើម ជា​ការ​សំពះ​ទៅ​កាន់​ព្រះ​មហាក្សត្រ និង វត្ថុ​សក្ដិសិទ្ធ​ជាទីសក្ការៈ។