Back

ⓘ អូម៉ូសាព្យាង គឺជា​​ឈ្មោះ​បែប​វិទ្យាសាស្ត្រ សម្រាប់ អំបូរ​មនុស្ស. អូម៉ូ ជាអំបូរ​មនុស្ស​ដែល​រួម​បញ្ចូល​ទាំង​ Neanderthals និងប្រភេទដែលបាន​ផុត​ពូជ​ដទៃ​ទៀ​ត​នៃ​ hom ..




                                     

ⓘ អូម៉ូសាព្យាង

អូម៉ូសាព្យាង គឺជា​​ឈ្មោះ​បែប​វិទ្យាសាស្ត្រ សម្រាប់ អំបូរ​មនុស្ស. អូម៉ូ ជាអំបូរ​មនុស្ស​ដែល​រួម​បញ្ចូល​ទាំង​ Neanderthals និងប្រភេទដែលបាន​ផុត​ពូជ​ដទៃ​ទៀ​ត​នៃ​ hominid។ អូម៉ូសាព្យាង ​ជាអំបូរឬ​ប្រភេទ​ Homoដែល​នៅ​សេសសល់​ងតែមួយ​គត់។ មនុស្ស​បច្ចុប្បន្ន​ជា​អនុប្រភេទ​​ អូម៉ូសាព្យាង​ សាព្យាង​ អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ខុស​ប្លែក​នោះ​ត្រូវ​បា​នគេ​ជជែក​តវ៉ា​ថា​មក​ពីបុព្វបុរស​ផ្ទាល់​របស់​គេ​នោះគឺ​អូម៉ូសាព្យាង​ អ៊ីដាល់ទូ។

                                     

1. អនុប្រភេទ

អនុប្រភេទ​ របស់​​អូម៉ូសាព្យាង​រួមមានអូម៉ូ​សាព្យាង​ អ៊ីដាល់ទូHomo sapiens idaltu និង​អនុប្រភេទ​ដ៏​ចំណាស់​គឺ អូម៉ូសាព្យាង​ សាព្យាង​Homo sapiens sapiens។ ប្រភពខ្លះ​បាន​បង្ហាញ​ថា Homo sapiens neanderthalensis ជាអនុប្រភេទ​របស់​ អូម៉ូសាព្យាង។ ស្រដៀង​គ្នា​នោះ​ដែរ​គឺ​ ការ​រក​ឃើញនូវ​ប្រភេទ​ Homo rhodesiensis ត្រូវ​បាន​គេ​ចាត់​ចូល​ជា​អនុ​ប្រភេទ​​​ប៉ុន្តែ​ការ​ចាត់​ចូល​នេះ​មិន​ត្រូវ​បាន​គេ​ទទួល​ស្គាល់ទូលំទូលាយ​នោះ​ទេ។

                                     

2. ការ​វិវត្តន៍

ការសិក្សា​បែប​វិទ្យាសាស្ត្រ​នៃ​ ការវិរត្តន៍​របស់​មនុស្ស ត្រូវបាន​គេ​ព្រួយ​បារម្ភ​ យ៉ាង​ខ្លាំង​ ពិសេស​ គឺ​​ការ​អភិវឌ្ឍន៍​នៃ​អំបូរ​ អូម៉ូ តែ​ជាធម្មតា​តែង​តែ​មាន​សិក្សា​ពាក់ព័ន្ធ​និង​ប្រភេទ hominids និង hominines ផ្សេង​ទៀត​ផង​ដែររូមទាំង​ Australopithecus។ "មនុស្ស​បច្ចុប្បន្ន" ត្រូវ​បានគេ​ចាត់​ទុក​ថាជាប្រភេទអូម៉ូ​សាព្យាង​,ដែល​ជា​អនុប្រភេទ​ចំណាស់​តែ​មួយគត់​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ អូម៉ូសាព្យាង​ សាព្យាង​។.

អូម៉ូ​សាព្យាង​ អ៊ីដាល់Homo sapiens idaltu បក​ប្រែ​ថា​: "មនុស្ស​មាន​ប្រាជ្ច"ទូ​ដែល​ជាអនុ​ប្រភេទដទៃ​ទៀត​នោះ​បាន​ផុត​ពូជ​ទៅ​ហើយ​។ Homo neanderthalensis, ដែល​បាន​ផុត​ពូជ កាល​ពី ៣០០០០ឆ្នាំ​មុន​ត្រូវ​បាន​គេ​ចាត់​ទិក​ថា​ជា​អនុ​ប្រភេទ។ការ​សិក្សា​ពី​សែន​បាន​បង្ហាញ​ថា​មុខងារ​សែន​របស់​មនុស្សបច្ចុប្បន្ននិង​ពពួក​ Neanderthals បានផ្ដាច់​ចេញពី​គ្នា​កាល​ពី​៥០០០០០ឆ្នាំ​មុន។

ស្រដៀង​គ្ន​និង​នេះ​ដែរ​ ការ​រក​ឃើញ​នៃ ប្រភេទ Homo rhodesiensis ត្រូ​វ​បាន​អ្នក​ខ្លះ​ចាត់​ទុក​ជា​អនុប្រភេទ។

មនុស្ស​បច្ចុប្បន្ន​ លេច​ឡើង​លើក​ដំបូង​ក្នុង​ការ​កត់​ត្រា​ផូស៊ីល​នៅ​ទ្វីប​អាហ្វ្រិច​ កាល​ពី​១៩៥០០០ឆ្នាំ​មុន​។ការ​សិក្សា​ជីវវិទ្យា​ម៉ូលេគុល​ក៏​បាន​ផ្ដល់ភស្តុតាង​ដែរ​ថា​​ពេល​នៃ​ការ​ផ្ដាច់​ចេញ​ពី​គ្នា​ពី​បុព្វ​បុរស​តែ​មួយ​នៃ​មនុស្ស​បច្ចុប្បន្ន​គឺ​ប្រហែល​កាល​ពី​២០០០០០​ឆ្នាំ​មុន ការ​សិក្សា​នៃ​ភាព​ចម្រុះ​គ្នា​នៃសែន​អាហ្វ្រិចបាន​រក​ឃើញSan peopleទំព័រគំរូ:Which ដើម្បី​បង្ហាញ​ពី​ភាព​ចម្រុះ​គ្នា​នៃ​សែន​ដ៏​អស្ចារ្យ​ក្នុង​ចំណោម​គម្រូ​ខុសគ្នា​១១៣​យ៉ាង​ដែល​ធ្វើ​ឲ្យពួក​គេជា​ម្រង​បុព្វបុរស​១​ក្នុ​ង​ចំណោម​១៤​​ ។ការស្រាវជ្រាវ​ក៏​បាន​រក​ឃើញ​ប្រភព​ដើម​នៃ​ការ​អន្តោប្រវេសន៍​របស់​មនុស្ស្​បច្ចុប្បន្ន​នៅ​​​ ភាគ​ខាង​ត្បូង​ឈាង​ខាង​លិច​នៅ​ទ្វីប​អាហ្វ្រិច​ ជិត​ព្រំ​ប្រទល់ឈូង​សមុទ្រ​រវាង​ Namibiaនិង Angola។

                                     

2.1. ការ​វិវត្តន៍ ប្រវត្តិ​នៃ​ការ​វិវត្តន៍​របស់​ស្វាឪ

ប្រវត្តិ​នៃ​ការ​វិវត្តន៍​របស់​ស្វាឪអាច​ឲ្យ​គេ​ដឹងថា​វា​កើត​ឡើង​កាលពី​៦៥​លាន​ឆ្នាំ​មុន​។ សត្វស្វាឪ​ជា​ប្រភេទ​សត្វចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ចំណាស់​មួយដែល​នៅ​រស់​រាន​មាន​ជីវិត។​​ប្រភេទ​សត្វចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ដែល​មាន​លក្ខណៈស្រដៀង​គ្នា​និង​ស្វាឪ មក​ពី​អាមេរិក​ខាង​ជើង​តែមក​រស់​នៅ អឺរ៉ាស៊ី​និង​អាហ្វ្រិចអំឡុង​ពេល​លក្ខណៈ​ត្រូពិច​នៃ Paleocene និង Eocene។ភស្តុតាង​ម៉ូលេគុល​សន្និដ្ឋាន​ថា​បុព្វបុរស​ចុងក្រោយ​របស់​រវាង​មនុស្ស​និង​ស្វាឪ​បាន​ផ្ថដាច់​ចេញ​ពី​គ្នា​កាល​ពី​៤-៨​លាន​ឆ្នាំ​មុន។

ស្វា​កូរីឡា​gorillasជា​ក្រុម​ទី​១​ដែល​ចាក​ចេញ​បន្ទាប់​មក​​គឺស្វា​អ៊ូរ៉ង់អ៊ូ​តង់។​DNA របស់​មនុស្ស​គឺ មាន​ភាព​ស្រដៀងគ្នា​ទៅ និង​ស្វា​អ៊ូរ៉ង់អ៊ូ​តង់ប្រហែល​៩៨.៤%។ dដូច្នេះ​ សាច់ញាតិ​ជិត​ស្និទ្ធិ​របស់​មនុស្ស​ជា​ង​គេគឺ ស្វាឪនិង​ស្វា​អ៊ូរ៉ង់អ៊ូ​តង់​ ព្រោះ​ពួកគេ​មាននបុព្វបុរស​ដូចគ្នា។

មនុស្ស​ប្រហែល​ជា​ពាក់​ព័ន្ធ​ជាមួយ​ស្វា​អ៊ូរ៉ង់អ៊ូ​តង់២​ប្រភេទ​ ស្វា​អ៊ូរ៉ង់អ៊ូ​តង់ធម្មតានិង Bonobo. ការ​សន្និដ្ឋាន​បច្ចុប្បន្ន​នៃ​ការ​ផ្ដល់​យោបល់នៃ​ភាពស្របគ្នា​រវាង​លំដាប់​មុខងារ​DNAរបស់​មនុស្សនិង​ស្វាអ៊ូរ៉ង់អ៊ូតង់​គឺ​មាន​ពី​៩៥%ទៅ៩៩%។

ការ​ប៉ាន់ស្មាន​ដំបូង​បាន​បង្ហាញ​ថា​ពូជពង្ស​មនុស្ស​ប្រហែល​ត្រូវ​បាន​បែក​ចេញ​ពី​ស្វា​អ៊ូរ៉ង់អ៊ូ​តង់ប្រហែល​កាល​ពី៥លាន​ឆ្នាំ​មុននិង​បែក​ចេញ​ពី​ស្វា​កូរីឡាប្រហែឡ​៨​លាន​ឆ្នាំ​មុន។ទោះ​ជា​យ៉ាង​ណា​លលាដ៏​ក្បាល​ដែល​មា​ន​លក្ខណៈស្រដៀង​និង​លលាដ៏​ក្បាល​មនុស្ស​ត្រូវ​បាន​គេ​រក​ឃើញ​នៅប្រទេស ឆែត ក្នុង​ឆ្នាំ​២០០១ ដែល​ត្រូវ​បាន​ចាត់​ទុក​ជា Sahelanthropus tchadensis​​ ដែល​មាន​អាយុ​ប្រហែល​៧​លាន​ឆ្នាំហើយ​ក៏​ប្រហែល​ជា​ភស្តុតាង​នៃ​ការ​បែក​ចេញ​ដំបូង​ដែរ។

ការ​វិត្តរបស់​មនុស្ស​ត្រូវបាន​បង្ហាញ​លក្ខណៈដោយ​ការ​ផ្លាស់​ប្ដូរ​សំខាន់ៗ​មួយ​ចំនួន​ដូចដែល​ទាក់​ទង​និង​ការ​អភិវឌ្ឍ​ រូបរាង​ ឥរិយាបថ និង​ទម្រង់ឆ្អឹង​​​ដែល​បាន​កើត​ឡើង​តាំងពី​ការ​បែកចេញ​នៃបុព្វបុរស​ចុងក្រោយ​រួម​គ្នា​របស់​មនុស្ស​និង​ស្វា​អ៊ូរ៉ង់អ៊ូ​តង់។

មនុស្ស​បាន​អភិវឌ្ឍ​ខួរ​ក្បាល​ដែល​មាន​ទំហំ​ធំ​ជាង​សត្វ​ស្វា​ផ្សេងៗ​ពោល​គឺ​មាន​ទំហំ​ធំ​ជា​ង​២​ដង។ គីរូ​ការ​លូតលាស់​របស់​ខួរ​ក្បាលមនុស្ស​គឺ​មាន​ភាព​ខុសពី​ស្វាឪ​ហើយ​អនុញ្ញាតនូ​វ​ការ​សិក្សា​ពី​សង្គម​និង​ភាសា​កាន់​តែ​ច្រើន​។ជាតិពន្ធុវិទូបាន​ជជែក​តវ៉ា​ថា​ភាព​ខុស​គ្ន​រវាង​រចនា​សម្ព័ន្ធ ខួរក្បាល​របស់​មនុស្ស ហើយ​និង​ស្វាឪ​ គឺ​មាន​ភាព​សំខានើ​មិន​មែន​ត្រឹម​តែ​ទំហំ​ខុស​គញនា​ទេ។

ភាព​ខុស​គ្នា​ដ៏​សំខាន់​ផ្សេង​ទៀត​រួម​បញ្ចូល​ទាំង​ការ​វិវត្ត​នៃ​ថាមពល​និង​ភាព​ជាក់​លាក់​​​ ការ​កាត់​បន្ថយ​នៃ​ប្រព័ន្ធនៃ​ការ​ទំពារ​ ការ​ថយ​ចុះ​នៃធ្មេញ​ចង្កូម​​និង​ខ្សែស្រលាយ​នៃ​ឆ្អឹង​ឃោសិត​និង​ឆ្អឹង​កញ្ចឹង​ក​ ដែល​ធ្វើ​ឲ្យ​មនុស្ស​អាច​និយាយ​បាន​។ ការ​ប្រែប្រួល​ខាង​រូបរាង​ដ៏​សំខាន់​មួយទៀត​គី​ការ​វិវត្ត​នៃអូវុល​តាម​ដំណាក់ៗ ដែល​ប្រហែល​ជា​មាន​ភាព​ទាក់​ទង​និង​ការ​វិវត្ត​នៃ​ការ​ផ្លាស់​ប្ដូរឥរិយាបថ​សំខាន់ៗ​ដូច​ជា​ការ​ចាប់​ដៃ​គូជាដើម។ ការ​ផ្លាស់​ម្ដូរ​ឥរិយាបថ​សំខាន់ផ្សេង​ទៀត​គឺ​ការ​អភិវឌ្ឍ​នៃ​វប្បធម៌​សម្ភារៈ ជាមួយ​និង​ឧបករណ៍​ធ្វើ​ដោយ​មនុស្សដែល​កាន់​តែ​មាន​ភាពទូទៅ​និង​សម្បូរ​បែប​។ ទំនាក់​ទំនង​រវាង​ការ​ផ្លាស់ប្ដូរទាំង​នេះ​គឺជា​ប្រធាន​នៃ​ការ​ជជែក​ពិភាក្សា​ជាបន្តបន្ទាប់។

កម្លាំង​នៃ​ការ​ជ្រើស​រើស​ដោយ​ធម្មជាតិ​បាន​បន្ត​ប្រត្តិបត្តិ​លើចំនួន​ប្រជាជន ជាមួយ​នឹ​ង​ភស្តុតាង​ថា​តំបន់​ជាក់លាក់នៃបណ្ដុំ​ពន្ធុ​បាន​បង្ហាញ​ការជ្រើស​រើស​ទិសដៅ កាលពី​១​៥០០០​ឆ្នាំមុន។