Back

ⓘ ទូរគមនាគមន៍នៅប្រទេសកម្ពុជា. ទូរគមនាគមន៍​នៅ​ប្រទេស​កម្ពុជា រួម​មាន ទូរសព្ទ វិទ្យុ ទូរទស្សន៍ និង ​សេវាកម្ម អន្តរជាតិ​ ត្រូវ​បាន​កំណត់ដោយ ក្រសួង​ប្រៃសណីយ៍និង​ទូរគម ..




ទូរគមនាគមន៍នៅប្រទេសកម្ពុជា
                                     

ⓘ ទូរគមនាគមន៍នៅប្រទេសកម្ពុជា

ទូរគមនាគមន៍​នៅ​ប្រទេស​កម្ពុជា រួម​មាន ទូរសព្ទ វិទ្យុ ទូរទស្សន៍ និង ​សេវាកម្ម អន្តរជាតិ​ ត្រូវ​បាន​កំណត់ដោយ ក្រសួង​ប្រៃសណីយ៍និង​ទូរគមនាគមន៍ ។ ការដឹកជញ្ជូន និង​ការប្រកាស ​ត្រូវ​បាន​ស្តារ​ឡើងវិញ​​ភាគច្រើនបំផុត​នៅ​ទូទាំង​ប្រទេស​នេះ​ក្នុង​ដើមទសវត្សរ៍​ឆ្នាំ 1980 អំឡុង​ពេល សាធារណរដ្ឋប្រជាមានិត​នៃ របបកម្ពុជា បន្ទាប់​ពី​ត្រូវ​បាន​បង្អាក់​ក្រោម របប​ខ្មែរ​​ក្រហម។

នៅ​ក្នុង​ខែមករា ឆ្នាំ1987 ស្ថានីយ៍​ទំនាក់ទំនង​ទំហំ Intersputnik របស់​សូវៀត​បាន​ចាប់ផ្តើម​ប្រតិបត្ដិការ​នៅ​ក្នុង​រាជធានីភ្នំពេញ និង​បាន​បង្កើត​ការភ្ជាប់​ទំនាក់​ទំនង​២ មាន ទូរគមនាគមន៍​​រវាង កម្ពុជា និង​រដ្ឋធានីម៉ូស្គូ,ហាណូយ,វៀងចាន់ និង​ទីក្រុងប៉ារីស។ ការបញ្ចប់​នៃស្ថានីយ៍​ផ្កាយរណប​ផែនដី​បាន​ស្ដារ​ឡើងវិញ ទូរស័ព្ទ និងtelex បាន​តភ្ជាប់​ក្នុង​ចំណោម រាជធានីភ្នំពេញ, ទីក្រុងហាណូយ និង​បណ្តា​ប្រទេស​ផ្សេង​ទៀត ​ជាលើក​ទីមួយ​ចាប់​តាំង​ពី​ឆ្នាំ 1975។ បើទោះបីជា​សេវា​ទូរគមនាគមន៍​ត្រូវ​បាន​កំណត់​ពីដំបូង​ទៅកាន់រដ្ឋាភិបាល ការ​ទំនាក់ទំនង​នេះ​បាន​ជួយ​បំបាត់​ភាព​ឯកោ​របស់ប្រទេស​មួយ​ទាំងខាងក្នុងនិង អន្តរជាតិ។ នាពេល​បច្ចុប្បន្ន​នេះ​ដោយ​លទ្ធភាព​នៃ​ទូរស័ព្ទ​ចល័ត ការ​ទំនាក់ទំនង​​បើកចំហ​ដល់មនុស្សទាំងអស់គ្នា។

==dfgsdfgsdfga

សេវា Fixed line នៅក្នុងរាជធានីភ្នំពេញនិងបណ្តាខេត្តផ្សេងទៀតគឺអាចប្រើបាន។ ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត​ត្រូវ​បាន​គេ​ប្រើ​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​តំបន់​ទីក្រុង​ដើម្បី​ជៀសវាង​បញ្ហាកង្វះ fixed-line network។ ប្រព័ន្ធ​គ្រប​ដណ្តប់​របស់ទូរស័ព្ទដៃ​ត្រូវ​បាន​ពង្រីក​យ៉ាង​ឆាប់​រហ័ស​នៅក្នុង​តំបន់​ជនបទ។

ការទទួល​បាន​ការ​ហៅ​អន្តរជាតិ​គឺ​មាន​គ្រប់គ្រាន់ប៉ុនតែ​មានតម្លៃថ្លៃ។ Fixed line និង​សេវា​ទូរស័ព្ទ​ចល័ត​មាន​សម្រាប់ប្រទេសទាំងអស់​មក​ពី​រាជ​ធានី​ភ្នំពេញ និងបណ្តា​ទីក្រុង​ឬទីរួមខេត្ត ។

                                     

1.1. វិទ្យុ និង ទូរទស្សន៍ ស្ថានីយ៍វិទ្យុ

នៅ​ក្នុងឆ្នាំ 2009 មាន​ប្រហែល 50 ស្ថានីយ៍​វិទ្យុ​ដែល​ចាក់​ផ្សាយ។ ការ​ផ្សាយ​របស់​រដ្ឋ​ជាមួយ នឹង​ស្ថានីយ៍ជាច្រើន បាន​រួមក្នាដ៏ធំមួយនៃបណ្ដាញ​ផ្សព្វផ្សាយ​ជាសាធារណៈ និងឯកជន។ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិជា​ច្រើន​បាន​កើតមាន​ឡើង។

                                     

1.2. វិទ្យុ និង ទូរទស្សន៍ ស្ថានីយ៍ខេត្ត

មាន​ស្ថានីយ៍វិទ្យុ​ផ្សេង​ទៀត​គឺ​នៅ​ក្នុង​ខេត្ត​មាន​ដូច​ខាង​ក្រោម: ​បន្ទាយមានជ័យ, បាត់ដំបង, កំពង់ចាម, កំពង់ធំ, កំពត, កណ្តាល, ខេត្តប៉ៃលិន, ព្រះវិហារ, សៀមរាប, ខេត្តព្រះសីហនុ និង ខេត្តស្វាយរៀង។

                                     

1.3. វិទ្យុ និង ទូរទស្សន៍ ទូរទស្សន៍

នៅក្នុងឆ្នាំ 2009 មានស្ថានីយ៍ទូរទស្សន៍ចាក់ផ្សាយចំនួន 9 ដែលមានប្រតិបត្តិការច្រើនបំផុតនៅលើបណ្តាញ រួមមាន ស្ថានីយ៍របស់រដ្ន​ និង ស្ថានីយ៍បញ្ជូនបន្ត។ ប្រព័ន្ធខ្សែកាប និង​​ផ្កាយរណបគឺ​ចាប់ផ្តើម​មាន​ដំណើរការ។

                                     

1.4. វិទ្យុ និង ទូរទស្សន៍ ស្ថានីយ៍​ទូរទស្សន៍​ខេត្ត

  • ខេត្តកណ្ដាល - បណ្តាញ​ផ្សាយ​នៅ​លើ channel 27, ស្ថានីយ៍​ទូរទស្សន៍​បាយ័ន​គឺជា Channel UHF តែមួយ​គត់​របស់ប្រទេស​កម្ពុជា។ ក្រុមហ៊ុន​ទូរទស្សន៍​ឯកជន​ដែល​ជា​កម្មសិទ្ធិ​របស់នាយក​រដ្ឋមន្រ្តី​ហ៊ុនសែន​ប៉ុណ្ណោះ​ទេ​វា​ក៏​បាន​បើក​ដំណើរ​ការ​បាន​ វិទ្យុ​បាយ័ន FM 95 MHz ។ វា​ត្រូវ​បាន​គេ​បង្កើត​ឡើង​នៅក្នុង​ខែ​មករា​ឆ្នាំ 1998 ។
  • ខេត្តសៀមរាប - បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ 2002, ដាក់​ឡើង​វិញ TV3 នៅ channel 12.
  • ខេត្តរតនគិរី -បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ1993,​ ដាក់​ឡើង​វិញ TVK នៅ channel 7.
  • ខេត្តព្រះវិហារ -បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ2006, broadcasts on channel 7.
  • ខេត្តមណ្ឌលគិរី -បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ 1999 ដាក់ឡើងវិញ TVK នៅ channel 10.
                                     

2. អ៊ីនធឺណិត

ក្នុង​អំឡុង​ពេល​ឆ្នាំ 2012 ការចូល​ដំណើរ​កាអ៊ីនធឺណិតគឺ​មាន​អ្វីមួយ​ដែល​អាច​រក​បាន​សម្រាប់​ប្រជាជន​​កម្ពុជា​ជាពិសេស​នៅក្នុង​មជ្ឈមណ្ឌល​នៃទីក្រុង និងចំនួន 50 ភាគរយ​នៃ​ប្រជាជន​កម្ពុជា​អាច​ចូល​ដំណើរ​ការអ៊ីនធឺណិត​តាម​រយៈ​ទូរស័ព្ទ​ដៃ​របស់​ពួកគេ​នេះ​បើ​យោង​តាម​​​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។

  • អ្នក​ប្រើប្រាស់​អ៊ីនធឺណិត: 738.641 អ្នក​ប្រើប្រាស់, 122nd នៅក្នុង​ពិភពលោក ; 4.9 ក្នុង 100 នាក់, 187th នៅក្នុង​ពិភពលោក 2012
  • Mobile broadband: 1.032.781 subscriptions, 70th នៅក្នុង​ពិភពលោក ; 6.9 subscriptions ក្នុង 100 នាក់, 100thនៅក្នុង​ពិភពលោក 2012
  • Country code.kh
  • Fixed broadband: 30.653 subscriptions, 121st នៅក្នុង​ពិភពលោក; 0.2 ក្នុង 100 នាក់, 158th នៅក្នុង​ពិភពលោក 2012
  • Internet Hosts: 13.784 hosts, 129th នៅក្នុង​ពិភពលោក2012