Back

ⓘ ខេត្តផ្សារដែក. ផ្សារ​ដែក គឺជា​ខេត្ត​ខ្មែរ​មួយ​នៅ​ដែនដី​ កម្ពុជាក្រោម កូសាំងស៊ីន មុន​សម័យ​ស្តេច​យួន​ចូល​ឈ្លានពាន​កម្ពុជា​ក្រោម​ខេត្ត​មួយ​នេះ​ឋិត​នៅ ក្នុង​ទឹកដី​ក ..




                                               

រមណីដ្ឋានភ្នំព្រះរាជទ្រព្យ

ភ្នំនេះមានឈ្មោះបីគឺ ភ្នំឧត្តុង្គ ភ្នំព្រះរាជទ្រព្យ និង ភ្នំអដ្ឋរស្ស ។ ដើម្បីទៅដល់ទីនោះត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៥" ភ្នំពេញ-បាត់ដំបង”លុះដល់គីឡូម៉ែតលេខ៣៧ មានផ្លូវលំបែកចូលខាងឆ្វេងដៃចំងាយ ៣.៥ គ.ម ។ ចំងាយសរុបពីភ្នំពេញដល់ភ្នំគឺ៤០.៥គ.ម បើគិតពីតាខ្មៅវិញមានចំងាយ ៥១.៥០ គ.ម ។ នៅជើងភ្នំមានតូបស្បូវលក់ចំណីអាហារជាច្រើន ។ ឧត្តុង្គជាខ្សែភ្នំមួយដែលលាតសន្ធឹងពីជើងទៅត្បូងប្រវែង ១៥០០ ម៉ែត និង ទទឹង ៧០០ ម៉ែត ។ ខ្សែភ្នំអដ្ឋរស្សនេះមានកំពូល ៥ គឺ កំពូលភ្នំចេតីយ៍ទន្ទឹមកំពូលភ្នំត្រៃត្រឹង កំពូលភ្នំចេតីយ៍កំពូលបួន ព្រះអង្គចូលព្រះនិពាន្ត និង កំពូលភ្​នំអរិយ្យកាប្បស ។ ភ្នំនេះមានផ្លូវព័ទ្ធជុំវិញដែលក្នុងនោះរួមមានផ្លូវលំមួយខ ...

                                               

ពិជ័យនាគគឹម

ព្រះពិជ័យនាគគឹម លោកជាមន្ត្រីធំនៅខេត្តបាសាន ក្រោយមកប្រែឈ្មោះថាស្រីសឈរ រឺ ស្រីសន្ធរ។ ភរិយារបស់លោកគឺនាងបានដែលមានវណ្ណៈជាពលព្រះ មានបុត្រាជាព្រះស្ដេចកន និង អ្នកព្រះម្នាងកេសរបុប្ផា មានចៅជាសម្ដេចយសរាជា ត្រូវជាអ្នកព្រះបិតា ព្រះបាទឝ្រីឝៅគន្ធបទ។

                                               

ប្រទេសខ្មែរក្រោមអាណាព្យាបាលភាពបារាំង

ក. ប្រភពអត្ថបទ និងគោលបំនងអ្នកសរសេរ អត្ថបទនេះត្រុវបានដកស្រង់ទាំងស្រុងចេញពីសៀវភៅ"ប្រវត្តិសាស្រ្តខ្មែរ"ត្រឹង ងា ភាគ ១-២ ព.ស២៥១៧។ហើយសៀវភៅនេះបានចងក្រងឡើងដោយផ្អែកលើឯកសារយោង មួយចំនួនធំដែលភាគច្រើនជាឯកសារពីបរទេស។គោលបំណងក្នុងការសរសេរអត្ថបទនេះឡើង គឺដើម្បីផ្ដល់ការផ្សព្វផ្សាយនូវឯកាសារចំណេះដឹង និងជួយលើកស្តួយវិគីភេឌៀ ជាភាសាខ្មែរយើងឲ្យកាន់តែមានភាពរីកចម្រើនឡើង។ ខ. សេចក្ដីផ្ដើម ក្រោយពីសម័យអង្គរបានបញ្ចប់ទៅ ប្រទេសខ្មែរចាប់ផ្ដើមធ្លាក់ចូលក្នុងភាពច លាចល ប្រទេសជាតិបែកបាក់កាប់ចាក់គ្នាឯងធ្វើឲ្យប្រទេស ជិតខាងឆ្លៀតឱកាស ឈ្លានពានយកទឹកដី និងគ្រប់គ្រងលើអធិបតេយ្យភាពរបស់ខ្មែរ។ សម័យកាលដ៏ជូរចត់នេះបានអូសបន្លាយរហូតដល់ការគ្រប់គ្ ...

ខេត្តផ្សារដែក
                                     

ⓘ ខេត្តផ្សារដែក

ផ្សារ​ដែក គឺជា​ខេត្ត​ខ្មែរ​មួយ​នៅ​ដែនដី​ កម្ពុជាក្រោម កូសាំងស៊ីន មុន​សម័យ​ស្តេច​យួន​ចូល​ឈ្លានពាន​កម្ពុជា​ក្រោម​ខេត្ត​មួយ​នេះ​ឋិត​នៅ ក្នុង​ទឹកដី​កំពង់ហ្លួង នៃ​អាណាចក្រ​ចេ​នឡា​ទឹក​លិច។ សម័យ​អាណានិគមនិយម​បារាំង ផ្សារ​ដែក​គឺជា​និគម​មួយ​ក្នុងចំណោម​និគម​ទាំងបី នៃ​ខេត្ត​មាត់ជ្រូក និង​ក្រោយមក​បានក្លាយ​ជា​ខេត្តតាម​កិច្ចព្រមព្រៀង​របស់​សហ​ព័ន្ធឥណ្ឌូចិន ដើម្បី​សម្រេច​ធ្វើការ​ផ្លាស់ប្តូរ​រដ្ឋបាល ភូមិសាស្ត្រ​ពី​និគម​ទៅជា​ខេត្ត។ បច្ចុប្បន្ន ផ្សារ​ដែក គឺជា​ទី​រួម​ខេត្ត​នៃ ខេត្ត​ដុង​ថាប ។​ នៅកម្ពុជាបច្ចុប្បន្ននៅមានវិថីមួយនៅ រាជធានីភ្នំពេញ ដែលមានឈ្មោះថា វិថីផ្សារដែក។

​ជនជាតិ​យួន ហៅ​ឈ្មោះ ខេត្តផ្សារដែក ទៅតាម​ភាសា​ខ្មែរ​មិន​ច្បាស់​ថា ខេត្ត​សា​ដែក ដែល​អក្សរ យួន​សរសេរថា "Sa Đéc" ។​

                                     

1. ភូមិសាស្ត្រ

​ខេត្ត​ផ្សារ​ដែក ខាងជើង​មាន​ព្រំ​ប្រ ទល់​ជាប់ នឹង​ប្រទេស​កម្ពុជា។​ ខាងកើត​ជាប់​នឹង​ខេត្តកំពង់គោ Long An និង​ខេត្តមេ ស ​បច្ចុប្បន្ន Tiền Giang ។ ខាងត្បូង​ជាប់​ខាង​ខេត្តលង់ហោរ Vĩnh Long និង​ខេត្តព្រែកឬស្សី Cần Thơ និង​ខាងលិច​ជាប់​នឹង ខេត្តមាត់ជ្រូក An Giang។ ពី​ទី​រួម​ខេត្ត​ផ្សារ​ដែក​ទៅ​ ទីក្រុង​ព្រៃនគរ​ មាន​ចម្ងាយ ១៤០ គីឡូ ម៉ែត្រ​ឆ្ពោះ ទៅ​ទិស​ខាងត្បូង។​

​ផ្ទៃដី​៖

​ខេត្ត​ផ្សារ​ដែក Đồng Tháp មាន​ផ្ទៃដី​ចំនួន ៣.២៨៣ គីឡូម៉ែត្រ​ការ៉េ ក្នុងនោះ​រួមមាន​ផ្ទៃដី​សំរាប់​ធ្វើស្រែ 408. 294 ha ផ្ទៃដី​សំរាប់​ឧស្សាហកម្ម 245.044 ha ផ្ទៃដី​សម្រាប់​ឈើ​ឧស្សាហកម្ម រៀង រាល់​ឆ្នាំ 7.062ha ផ្ទៃដី​ចម្ការ 17.521ha ផ្ទៃដី​សម្រាប់​ដាំ​ដុះ និង ជលផល 2.330ha ។​

                                     

2. ​ប្រជាជន​

​ខេត្ត​ផ្សារ​ដែក មាន​ប្រជាជន​សរុប​1.604.822 នាក់ ក្នុងនោះ​ប្រុស​មាន 779.896 នាក់ ស្រី​មាន 824.926 នាក់ អ្នក​ដែក​រស់នៅ​ទីប្រជុំជន មាន​ចំនួន 237.044 នាក់ តំបន់​ជនបទ​មាន 1.367.778 នាក់ ។​

                                     

3. រដ្ឋបាល

​ខេត្ត​ផ្សារ​ដែក បច្ចុប្បន្ន ត្រូវបាន​រដ្ឋាភិបាល​ប​ក្ស​កុ​ម្មុយ​និ​ស្ត​វៀតណាម បែង​ចែកចេញជា​ភូមិ ឃុំ​/​សង្កាត់ ស្រុក​/​ទី​រួម ស្រុក ជាច្រើន​ក្នុងនោះ​រួមមាន ទីក្រុង ១ ទី​រួម​ខេត្ត ១ និង​ស្រុក​ទាំង ៩ ។​ ខេត្តផ្សារដែក អង់គ្លេស ៖ $ Province ជាដែនរដ្ឋបាលស្ថិតនៅ ប្រទេសកម្ពុជា សម័យ ខេត្តនេះមាន ស្រុក ឃុំ និង ភូមិ÷

                                     

4. ​ប្រវត្តិ​

​ផ្សារ​ដែក គឺជា​ខេត្ត​ខ្មែរ​មួយ​នៅ​ដែនដី​កម្ពុជា ក្រោម មុន​សម័យ​ស្តេច​យួន​ចូល​ឈ្លានពាន​កម្ពុជា ក្រោម ខេត្ត​មួយ​នេះ​ឋិត​នៅក្នុង​ទឹកដី​កំពង់ហ្លួង ​ខេត្ត មាត់ជ្រូក​បច្ចុប្បន្ន​ នៃ​អាណាចក្រ​ចេ​នឡាទឹកលិច។ សម័យ​អាណានិគមនិយម​បារាំង ផ្សារ​ដែក​គឺជា​និគម មួយ​ក្នុងចំណោម​និគម​ទាំងបី នៃ​ខេត្ត​មាត់ជ្រូក An Giang និង​ក្រោយមក​បានក្លាយ​ជា​ខេត្ត​តាម​កិច្ច​ព្រម ព្រៀង​របស់​សហព័ន្ធ ឥណ្ឌូ ចិន ដើម្បី​សម្រេច​ធ្វើការ ផ្លាស់ប្តូរ​រដ្ឋបាល​ភូមិសាស្ត្រ​ពី​និគម​ទៅជា​ខេត្ត។​

​សម័យ​អាណានិគមនិយម​បារាំង​ឬ សម័យ​កូស័ងស៊ីន Cochin China៖

​ក្រោយពេល​បារាំង​បាន​ចូលធ្វើ​អាណានិគម​បាន ៣ ខេត្ត​នៅ​ដែនដី កម្ពុជា​ក្រោម​ឆ្នាំ ១៨៦៧ គឺ នៅ​ឆ្នាំ ១៨៦៨ ទឹកដី​ខេត្ត​ផ្សារ​ដែក​គឺជា​និគម​មួយ ក្នុងចំណោម​និគម​ទាំងបី​នៃ​ខេត្ត​មាត់ជ្រូក An Giang។​

​និគម​ទាំងបី​នៃ​ខេត្ត​មាត់ជ្រូក​មុន​សម័យ​បារាំង​ចូល ត្រួតត្រា​រួមមាន ៖

  • និគម​មាត់ជ្រូក Châu Đốc
  • និគម​ផ្សារ​ដែក Sa Đéc
  • និគម​ឃ្លាំង Ba Xuyên

​ឆ្នាំ ១៨៧៦ ផ្សារ​ដែក បានក្លាយ​ទៅជា​និគម arrondissement ឋិត​នៅក្នុង​ចំណោះ​ខេត្ត​លង់ហោរ Vĩnh Long ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​បារាំង ។​ ​ក្នុងអំឡុង​ឆ្នាំ ១៨៧៦ ដល់ ១៨៨៩ ផ្សារ​ដែក​មាន​ប្រជាជន​សរុប 102.421 នាក់ ។​

​យោងតាម​កិច្ចព្រមព្រៀង​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ១៨៩៩ របស់​សហភាព​ឥណ្ឌូចិន ដើម្បី​ធ្វើការ​ប្តូរ​រដ្ឋបាល​ភូមិសាស្ត្រ គឺ​ថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩០០ និគម​ផ្សារ​ដែក ត្រូវបាន​ក្លាយទៅជា​ខេត្ត​ផ្សារ​ដែក ដោយមាន​ទី​រួម​ខេត្ត​មួយ​ឈ្មោះថា​រួម​ខេត្ត​ផ្សារ​ដែក។​

​ចំនួន​ប្រជាជន​ខេត្ត​ផ្សារ​ដែក កាលពី​ឆ្នាំ ១៩០១ មាន 182.924 នាក់ និង ឆ្នាំ ១៩២០ មាន 203.588 នាក់។​

                                               

វិថីផ្សារដែក

វិថីផ្សារដែក Phsar Dek ជាវិថីដែលគិតចាប់ពី មហាវិថីព្រះស៊ីសុវត្ថិ ខាងត្បូង មន្ទីរពេទ្យកេតុមាលា ទៅដល់ មហាវិថីព្រះមុនីវង្ស តែត្រូវមានរបងដែកឃាំងត្រឹម វិថីប្រទេសបារាំងខាងជើង មន្ទីរពេទ្យគន្ធបុផ្ផាវត្តភ្នំ។ វិថីជាសក្ខីភាពថា ខេត្តផ្សារដែក ជារបស់ខ្មែរ នៅដែនដីកម្ពុជាក្រោមដែលបានបាត់បង់ទៅប្រទេសវៀតណាមយួន គ្រប់គ្រងសព្វថ្ងៃ។

                                               

ឃុំវាំងចាស់

ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ជាឃុំកំណើតរបស់អ្នកស្រី សោម វណ្ណសូដានី។ ឃុំវាំងចាស់ អង់គ្លេស ៖ $ Commune ស្ថិតនៅក្នុង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មាន ភូមិ÷