Back

ⓘ មង្គលត្ថទីបនី. ១. អសេវនា ច ពាលា​នំ កិរិយា​មិន​សេពគប់​នូវ​បុគ្គល​ពាល​ទាំងឡាយ ។ ​ព្រះសម្មាសម្ពុទ្ធ បាន​បង្រៀន​ថា បុគ្គល​ពាល​មាន​៣​ជំពូក​គឺ ៖ ​ ក​. បុគ្គល​ល្ងង់​ខ្ ..




                                     

ⓘ មង្គលត្ថទីបនី

១. អសេវនា ច ពាលា​នំ កិរិយា​មិន​សេពគប់​នូវ​បុគ្គល​ពាល​ទាំងឡាយ ។ ​ព្រះសម្មាសម្ពុទ្ធ បាន​បង្រៀន​ថា បុគ្គល​ពាល​មាន​៣​ជំពូក​គឺ ៖ ​ ក​. បុគ្គល​ល្ងង់​ខ្លៅ គ្មាន​គំនិត ប្រាជ្ញា ហើយ​មិន​គិត​កសាង​សមត្ថភាពនិង​គំនិត​ប្រាជ្ញា ជា​បុគ្គល​រីករាយ​ក្នុង​ភាព​លង់​ខ្លៅ មិន​ស្តាប់​ដំបូន្មាន​លោក​អ្នកប្រាជ្ញ ឬចាស់ព្រឹទ្ធាចារ្យ ចាត់ទុក​ជា​បុគ្គល​ពាល​ជំពូ​កមូយ ដោយហេតុ ធ្វើខ្លួន​ឱ្យ​ជា​បុគ្គល​មិន​មាន​ប្រយោជន៍ ឬធ្វើខ្លួន​ឱ្យ​បាត់បង់​ឱកាស​ក្នុងការ​សាង​គុណ​តម្លៃ​ក្នុង​ពេល​ដែល ខ្លួន​មាន​ឱកាស​កើត​ជា​មនុស្ស​ ។​ ​ខ​. បុគ្គល​ស្វែងរក​ក្តី​សុខ ឬប្រយោជន៍​ខ្លួនឯងដោយការធ្វើឱ្យខូច​ប្រយោជន៍អ្នក​ដទៃ ខូច​ក្តី​សុខ​អ្នកដទៃ ឬ​ស្វែងរក ក្តី​សុខ​ឱ្យ​ខ្លួន​ឯង​ដោយ​ការ​បៀត​បៀត​ក្តី​សុខ​អ្នកដទៃ​ ។​ ​ គ​. បុគ្គល​ធ្វើឱ្យ​ខូច​ប្រយោជន៍​អ្នក​ដទៃ​ផង ខ្លួនឯង​ផង ។ ​ព្រះពុទ្ធ​បង្រៀន​ថា ដើម្បី​ញ៉ាំង​ជីវ​លោក​ឱ្យបាន​ប្រសើរ បុគ្គល​គ្រប់​រូប​ត្រូវតែ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ផង​គ្នា ប៉ុន្តែ​ការ​សេពគប់​ត្រូវតែ​ធ្វើ​ឡើង​ដោយ​បញ្ញា ត្បិត​ថា បើ​សេពគប់​ជាមួយ​មនុស្ស​ប្រភេទ​ណា យើង​នឹង​ក្លាយជា​មនុស្ស​ប្រភេទនោះដែរ​ ។ បុគ្គល​ពាល​ទាំង​៣​ជំពូក​នេះ ជា​ប្...