Back

ⓘ កោះត្រល់ ដែលមាន​ចម្ងាយ ៤ គ.ម ពី កោះសេះ ប្រមាណ ១៣ គ.ម ពីឆ្នេរសមុទ្រកម្ពុជា ជាស្រុកចំណុះអោយ ខេត្តក្រមួនស និង​ មានចម្ងាយប្រហែល ៤៥ គ.មពី ខេត្តពាម កម្ពុជាក្រោម ​។ កោ ..




កោះត្រល់
                                     

ⓘ កោះត្រល់

កោះត្រល់ ដែលមាន​ចម្ងាយ ៤ គ.ម ពី កោះសេះ ប្រមាណ ១៣ គ.ម ពីឆ្នេរសមុទ្រកម្ពុជា ជាស្រុកចំណុះអោយ ខេត្តក្រមួនស និង​ មានចម្ងាយប្រហែល ៤៥ គ.មពី ខេត្តពាម កម្ពុជាក្រោម ​។ កោះនេះមានផ្ទៃក្រឡា ៥៧៤ គ.មការ៉េ ហើយមានទំហំជិតប៉ុនប្រទេសសង្ហបូរី នៅលើកោះមានប្រជាជនប្រម៉ាណជា៥សែនអ្នកក្នុងនោះមានប្រជាជនខ្មែរប្រហែលជា ២០០គ្រួសារ រួមបញ្ចូលទាំងខ្មែរកម្ពុជាក្រោម និងខ្មែរដែលមកពីខេត្តកំពត ក្រៅពីនោះសុទ្ធសឹងតែជាប្រជាជនយួន ហើយប្រជាជនវៀតណាមបាននៅទីនោះយូរជាងគេចាប់តាំងពីឆ្នាំ ១៧៧០ ។

កោះត្រល់មានឆ្នេរសមុទ្រសរុបជាង១០០គម ហើយមានឆ្នេរស្អាតៗជាច្រើន តែគួរឲ្យស្តាយណាស់កោះនេះមិនមាននៅសេះសល់ឈ្មោះខ្មែរសួម្បីតែមួយម៉ាត់បើនិយាយពីរមណីយដ្ឋាននៅទីនោះ រួមមាន ទឹកឆាឬ ទឹកធ្លាក់ មាន២កន្លែង ១ រមណីយដ្ឋានទឹកឆា គំនូរ SUOI TRANH ២ រមណីយដ្ឋានទឹកឆា ថ្មតុក SUOI DA BAN មានឆ្នេរស្អាត់ៗជាច្រើនទៀតដូចជា ១ ឆ្នេរផ្កាយ BAI SAO ២ ឆ្នេរ ធំ BAI THOM ៣ ឆ្នេរ វែង BAI DAY នឹងឆ្នេរមួយចំនួនធំទៀតដែលមិនបានរៀបរាប់អស់នៅក្នុងអត្ថបទនេះ។ កោះនេះមានឆ្នេរចំនួន២ប្រភេទឆ្នេរមួយប្រភេទដែលនៅខាងត្បូងកោះជាឆ្នេរមួយដែលអំណោយផលដល់វិស័យទេសចរណ៍សម្រាប់ជិះទូកលើរលក នឹងជិះទូកប្រដេញខ្យល់យ៉ាងសប្បាយ ព្រោះឆ្នេរនេះមានខ្យល់ខ្លាំងហើយរលកធំៗដែលអំណោយផលទៅដល់ទេសចរណ៍ប្រភេទនេះ ចំណែកឆ្នេរខាងជើងកោះជាឆ្នេរស្ងប់ខ្យល់ដូចនៅក្រុងព្រះសីហនុ ដោយសារស្ងប់ខ្យល់នេះហើយវាអំណោយផលដល់ការងូតទឹកកម្សាន្តរបស់ភ្ញៀវទេសចរ ហើយឆ្នេរនេះមានខ្សាច់សក្បុសស្អាត់ហួសនឹងថ្លែង។

កោះត្រល់មានហេដ្ឋារចនាសម្ព័ន្ធដូចជា ស្ពាន ថ្នល់ អាកាសយានដ្ឋាន និងរមណីយដ្ឋា សណ្ឋាគារ ផ្ទះសំណាក់ ទីផ្សា ផ្សារាត្រីលក់គ្រឿងសមុទ្រស្រស់ ៗ នឹងវត្ថុអានុស្សាវរីយ៍ក្នុងតំបន់។

  • សំគាល់:​ កោះត្រល់មានចម្ងាយប្រហែលតែ៤គមប៉ុណ្ណោះពី កោះសេះ នៃខេត្តព្រះសីហនុ។