Back

ⓘ រដ្ឋសភាកម្ពុជា. រដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា ជាសភាជាន់ទាប នៃសភាតំណាងរាស្រ្ត ដែលមានសមាជិកចំនួន ១២៣ រូប ជ្រើសតាំងតាមប្រព័ន្ធសមាមាត្រ ដោយការបោះឆ្នោតជាសកល។ សម ..




                                               

ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

និមិត្តសញ្ញានៃក្រុមប្រឹក្សាធម្មនុញ្ញមានរូបព្រះព្រហ្មមានព្រះភ័ក្ត្រ៤ និង ព្រះហស្ត៤ កាន់កេតនភណ្ឌ គង់លើបល្ល័ង្ក។ ព្រះព្រហ្ម ជានិមិត្តរូបនៃអ្នកបង្កើតលោក ។ ព្រះភ័ក្ត្រព្រះព្រហ្ម តំណាងឱ្យព្រហ្មវិហារធម៌ទាំងបួនគឺ មេត្តា ករុណា មុទិតា និង ឧបេក្ខា ព្រះហស្ត ឆ្វេង ខាងលើកាន់ផ្កាឈូក តំណាងការកកើត ព្រះហស្ត ស្តាំ ខាងលើកាន់ផ្កា តំណាងឱ្យការរម្ងាប់អារម្មណ៍ ការឧទ្ទិសកុសល ការចម្រើនភាវនា រកអំពើល្អ ផ្លូវធម៌ ផ្លូវលោក ព្រះហស្ត ឆ្វេង ខាងក្រោមកាន់សាស្ត្រា តំណាងគម្ពីរក្បួន ច្បាប់ ព្រះហស្ត ស្តាំ ខាងក្រោមកាន់ពួចទឹក តំណាងទឹកអម្រិតប្រោះព្រំ ឱ្យសុខសប្បាយត្រជាក់ត្រជុំ ឱ្យរស់ ។ គួរកត់សម្គាល់ដែរថា រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ត្រូវប ...

                                               

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

គឺជាប្រមុខរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ នាយករដ្ឋមន្រ្តីក៏ត្រូវជាប្រធានទីស្តីការគណៈរដ្ឋមន្ត្រីនិងជាតំណាងរដ្ឋាភិបាលទាំងក្នុងនិងក្រៅប្រទេសផងដែរ។ ក្រោមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា នាយករដ្ឋមន្រ្តីគឺត្រូវបោះឆ្នោតជ្រើសរើសសម្រាប់រយៈពេល ៥ ឆ្នាំ ដោយមិនកំណត់អាណត្តិនោះទេ។ ចាប់តាំងពីឆ្នាំ១៩៤៥ មក ប្រទេសកម្ពុជាគឺមាននាយករដ្ឋមន្ត្រីចំនួន ៣៦ រូប ហើយក្នុងចំណោមនោះមាន ៤ រូបជានាយករដ្ឋមន្រ្តីស្តីទី ។ យោងតាមរដ្ឋធម្មនុញ្ញ នាយករដ្ឋមន្រ្តីគឺតម្រូវឱ្យធ្វើជាសមាជិកនៃរដ្ឋសភាជាតិ។ លោក/នាងត្រូវតែជ្រើសតាំងដោយសភាភាគច្រើនសិន មុនពេលធ្វើពិធីស្បថឡើងកាន់អំណាចនៅឯព្រះបរមរាជវាំង។ ក្នុងនោះ នាយករដ្ឋមន្រ្តីដែលប ...

                                               

សាយ ឈុំ

សាយ ឈុំ គឺជាអ្នកនយោបាយកម្ពុជាហើយសព្វថ្ងៃមានតំណែងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ ដំបូង លោកបានឡើងកាន់តំណែងជាអនុប្រធានហើយក្រោយមកក៏ក្លាយជាប្រធាននៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ ក្រោយពីឯកឧត្តមជា ស៊ីម ដែលជាអតីតប្រធានព្រឹទ្ធសភា បានទទួលមរណភាព។ លោកធ្លាប់បានបម្រើការជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។ លោកត្រូវបានគេបោះឆ្នោតជ្រើសតាំងជាតំណាងឱ្យខេត្តកំពង់ស្ពឺនៅក្នុងរដ្ឋសភាជាតិនៅឆ្នាំ២០០៣។ លោកក៏ធ្លាប់បានបម្រើការជាអនុប្រធានទីពីរនៃរដ្ឋសភាជាតិផងដែរ។ ក្នុងនាមជាអនុប្រធានទី១ នៃព្រឹទ្ធសភា, ឯកឧត្តមបានបម្រើការជាប្រធានស្តីទីព្រឹទ្ធសភានៅពេលអវត្តមានរបស់សម្តេច ជា ស៊ីម។ បន្ ...

                                               

អ្នកតំណាងរាស្រ្តកម្ពុជា

សូមរៀបចំទំព័រនេះ មើលជំនួយ:មាតិកា តាមច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្រ្ត ឆ្នាំ២០០៦ តំណាងរាស្រ្តដែលត្រូវបានជ្រើសតាំងដោយការបោះឆ្នោតជាសកល ក្រោយពីបាន ប្រកាសសុពលភាព និងស្បថចូលកាន់តំណែងរួចហើយ មានអាណត្តិ ៥ ឆ្នាំ ហើយផុតកំណត់នៅពេលតំណាងរាស្រ្តថ្មីចូលកាន់តំណែង។ ក្រោយពេលបញ្ចប់អាណត្តិរបស់ខ្លួនហើយ នៅតែមាន ងារជា ឯកឧត្តមអតីតតំណាងរាស្រ្ត ឬលោកជំទាវអតីតតំណាងរាស្រ្ត ព្រមទាំងប្រាក់សោធននិវត្តន៍ប្រចាំខែរហូតដល់ទទួលមរណភាព។ អត្ថប្រយោជន៍ជាតំណាងរាស្រ្តរួមមាន ៖" ឋានៈ ៖ តំណាងរាស្រ្តមានឋានៈ និងបុព្វសិទ្ធិ ស្មើនឹងឧត្តមមន្រ្តីផុតលេខនៃព្រះរាជាណាចក្រកម្ពុជា។ តំណាងរាស្រ្តក្នុងតំណែងត្រូវបានទទួលងារជា ឯកឧត្តម ឬលោកជំទាវ។ ក្រោយពេលប ...

                                               

គោលការណ៍នីត្យានុកូលភាព

មេរៀននេះ មានគោលបំណងអោយនិស្សិតយល់ដឹងពីអំណាច ឋានានុក្រមច្បាប់ដែលមាន នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ។ និស្សិតអាចមានចំណេះដឹងជាមូលដ្ឋានដើម្បីប្តឹងប្តល់ទៅតុលា ការរដ្ឋបាល ដើម្បីសុំមោឃៈភាពរាល់លិខិតរដ្ឋបាល ដែលចេញដោយអាជ្ញាធរសាធារណៈ ទាំងឡាយណា ដែលផ្ទុយទៅនឹងឋានានុក្រមធម្មនិយាមគតិយុត្តិ ។

                                               

កូរ៉ុម

កូរ៉ុម គឺជា​ចំនួន​អ្នកចូលរួម​ជា​ចាំបាច់​អប្បបរមា​ ដើម្បី​ធ្វើឱ្យ​ការបោះឆ្នោត ឬ​សកម្មភាព ផ្សេងៗ​ទៀត​របស់​ស្ថាប័ន ឬ​អង្គការ​មួយ​មាន​សុពលភាព​។ ជាទូទៅ កូរ៉ុម​តែង​ត្រូវបាន​កំណត់ថា​មាន​ចំនួន​ភាគ ច្រើន​ដាច់ខាត​ នៃ​ចំនួន​សមាជិក​រប​ស់​ស្ថាប័ន ឬ​អង្គការ​ណាមួយ ក៏ប៉ុន្តែ​ជួនកាល​គេ​អាច កំណត់​តិចជាង ឬ​ច្រើនជាង​ចំនួន​ភាគច្រើន​ដាច់ខាត​ក៏​អាច​បាន​។ ហេតុផល​ខ្លះ ដែល​តំរូវ​ឱ្យគេ​កំណត់​ចំនួន​កូរ៉ុម​តិច ជាង​ចំនួន​ភាគច្រើន​ដាច់ខាត គឺ​ដោយសារ​គេ​យល់ថា​កំរិត​នៃ​ប្រជាធិបតេយ្យ​ត្រូវបាន​ស្ថាបនា​ល្អ​ហើយ ហើយ​ការ កំណត់​ចំនួន​តិច​បែបនេះ គឺ​ដើម្បី​ធានា​ឱ្យ​ស្ថាប័ន ឬ​អង្គការ​ណាមួយ​នោះ​ប្រតិបត្តិការ​ទៅបាន​ងាយស្រួល​។ ឯការ កំណ ...

                                               

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

គណៈម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត ​គ.ជ.ប​ត្រូវ​​បាន​​បង្កើត​​ឡើង​​ដោយ​​ច្បាប់​​ស្ដី​​អំពី​​ការ​​​បោះឆ្នោត​​ជ្រើសតាំងតំណាងរាស្រ្ដ​​ ចបតរ ដែល​​​ត្រូវបាន​​អនុម័ត​​ក្នុង​​ឆ្នាំ​​1997។ គ.ជ.ប ​មាន​​សមត្ថកិច្ច​​រៀបចំ​​ និង​​គ្រប់គ្រង​​ការ​បោះឆ្នោត​​ជ្រើសរើស​​​សមាជិក​​ព្រឹទ្ធសភា​ ការបោះឆ្នោត​​ជ្រើសរើស​​តំណាងរាស្រ្ដ​​ ការបោះឆ្នោត​​ជ្រើសរើស​ ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ និង​ការបោះឆ្នោត​​ជ្រើសរើស​ ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ដ ក្រុមប្រឹក្សា​​ក្រុង ក្រុមប្រឹក្សា​​ស្រុក ក្រុមប្រឹក្សា​​ខណ្ឌ។ គ.ជ.ប ជា​​អង្កការ​ឯករាជ​ និង​អព្យាក្រិត្យ​ក្នុងការ​អនុវរត្ត​នូវ​សមត្ថកិច្ច​របស់​ខ្លួន​។ ​​​​បាវចនា​​រ ...

                                               

សាលាក្ដីខ្មែរក្រហម

ក្នុងឆ្នាំ១៩៩៧កម្ពុជាមានរដ្ឋមន្រ្ដីពីររូបបានសរសេរលិខិតមួយច្បាប់ផ្ញើរ ទៅលេខាទូទៅនៃអង្គការសហប្រជាជាតិសំនូមពរអ្នកជំនួយការ ដើម្បីបង្កើតការកាត់ក្ដី របស់អ្នកប្ដឹងតវ៉ាម្ដងទៀតរបស់មេដឹកនាំខ្មែរក្រហម។បន្ឬាប់ពីមានការចរចាដ៏ យូរមកមានការព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជានិងអង្គការសហ ប្រជាជាតិបានយល់ព្រម ចុះហត្ថលេខានៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៣ ដើម្បីបង្កើតសាលាក្ដីខ្មែរក្រហម។ នៅពេលបូកសរុបការកាត់ក្ដីរួចមកដោយមើលឃើញការផ្ដោតយ៉ាងពិសេសលើ ច្បាប់ខ្មែរក្រហមឆ្នាំ១៩៧៥ដល់១៩៧៩កម្ពុជាបានបង្កើតកិច្ចកាកាត់ ក្ដីខ្មែរក្រហមកងកំលាំងបានបង្កើតត្រឹមត្រូវតាមច្បាប់ដើម្បីចាប់អ្នកដឹកនាំដែលនៅសល់ពីសង្គ្រាមប្រឆាំង មនុស្សជាតិប៉ុន្ដែការចាប់គ ...

                                               

ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ឱសថ

ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​ឱសថ - បាន​ឃើញ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា - បាន​ឃើញ​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា​ ឆ្នាំ​១៩៩៣ ស្ដី​ពី​ការ​តែងតាំង​នាយករដ្ឋមន្ត្រី​ទី​១ និង នាយករដ្ឋមន្ត្រី​ទី​២ - បាន​ឃើញ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​០១ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៣ ស្ដី​ពី​ការ​តែងតាំង​រាជរដ្ឋាភិបាល​កម្ពុជា - បាន​ឃើញ​ព្រះរាជក្រម​លេខ​០២ នស.៩៤ចុះ​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ ១៩៩៤ ស្ដី​ពី​ការរៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈរដ្ឋមន្ត្រី - បាន​ឃើញ​ព្រះរាជក្រឹត្យ​លេខ នស.រកត.១០៩៤.៨៣ ចុះ​ថ្ងៃ​ទី ២៤ ខែ​តុលា ឆ្នាំ ១៩៩៤​ស្ដី​ពី​ការ​កែ​សំរួល​សមាសភាព​រាជរដ្ឋាភិបាល​កម្ពុជា - បាន​ឃើញ​ព្រះរាជក្រឹត្យ​ ...

រដ្ឋសភាកម្ពុជា
                                     

ⓘ រដ្ឋសភាកម្ពុជា

រដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា ជាសភាជាន់ទាប នៃសភាតំណាងរាស្រ្ត ដែលមានសមាជិកចំនួន ១២៣ រូប ជ្រើសតាំងតាមប្រព័ន្ធសមាមាត្រ ដោយការបោះឆ្នោតជាសកល។ សមាជិករដ្ឋសភានីមួយៗ ត្រូវបានជ្រើសតាំង ក្នុងអាណត្តិ ៥ ឆ្នាំម្តង ដែលចែកជាតំណាងខេត្ត-រាជធានីទាំង ២៥ ពី១ទៅ១៨ អាសនៈ។ គណបក្សនយោបាយសំលេងភាគដែលមានអាសនៈយ៉ាងហោច ៦២ អាចមានសិទ្ធិក្នុងការបង្កើតជារដ្ឋាភិបាលថ្មីមួយ។ រដ្ឋសភានីតិកាលទី៥ បានបើកសម័យប្រជុំដំបូងក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះបាទសម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៣។ តំណាងរាស្រ្ត​បានធ្វើសច្ចាប្រណិធាន នៅព្រះបរមរាជវាំង មុនចូលកាន់តំណែងនៅរសៀលថ្ងៃដដែល។

រដ្ឋសភាបានប្រជុំក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ​ដើម្បីបោះឆ្នោតជ្រើសតាំង​ប្រធាន អនុប្រធាន រដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញ និងផ្តល់សេចក្តីទុកចិត្តរាជរដ្ឋាភិបាល នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣។

                                     

1. ប្រវត្តិរបស់រដ្ឋសភា

ព្រះរាជាណាចក្រម្ពុជាត្រូវបានអាណានិគមនិយមបារាំងត្រួតត្រាពីឆ្នាំ១៨៦៣ ដល់ ឆ្នាំ១៩៥៣ ។ ក្នុងរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ មានព្រះរាជបញ្ញត្តិមួយ ចុះថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ១៩១៣ សម្រេចបង្កើតសភាពិគ្រោះយោបល់ដែលមាន សមាជិក ៣៩ រូប តំណាងឱ្យ ១០ ខេត្ត-ក្រុង ។ នេះជាសញ្ញាដំបូង នៃការកកើតសភា ។

  • ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ១៩៤៥ ការបង្កើតសភាពិគ្រោះយោបល់ ដែលមានសមាជិក ៣៣ រូប តំណាងឱ្យ ១៤ ខេត្ត-ក្រុង ។
  • ខែ វិច្ឆិកា ឆ្នាំ ១៩៤៥ ការបង្កើតគណៈកម្មការបារាំង-ខ្មែរមួយ ដើម្បីរៀបរៀងសេចក្តីព្រាង រដ្ឋធម្មនុញ្ញដំបូង ។
  • ឆ្នាំ ១៩៤៦ មានព្រះរាជក្រម ៤ សម្រេចផ្តល់សេរីភាពសារព័ត៌មាន សេរីភាពបង្កើតសមាគម សេរីភាពបង្កើត គណបក្សនយោបាយ និងឱ្យប្រើច្បាប់បោះឆ្នោតសាកលជ្រើសតាំងរដ្ឋសភាបណ្តោះអាសន្ន សភាធម្មនុញ្ញ ។
  • ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ១៩៤០ សភាពិគ្រោះយោបល់បានកែប្រែទៅជាសភាតំណាងប្រជាជនកម្ពុជា ក្រោម រជ្ជកាលព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ។
  • ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ១៩៤៦ ការបោះឆ្នោតសាកលលើកដំបូងនៅកម្ពុជាជ្រើសតាំង សមាជិកសភាធម្មនុញ្ញ ៦៧ រូប មានបេសកកម្មតាក់តែងរដ្ឋធម្មនុញ្ញទី ១ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាសឱ្យប្រើនៅថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ១៩៤៧ ។

ខាងក្រោមនេះ គឺជាតារាងស្តីពីប្រវត្តិរបស់រដ្ឋសភាកម្ពុជា ពីការកកើតមកដល់បច្ចុប្បន្ន ៖

កំណត់សំគាល់

១ ជាលើកដំបូងដែលស្ត្រីខ្មែរមានសិទ្ធិសេរីភាព ទៅបោះឆ្នោត និងឈរឈ្មោះឱ្យគេបោះឆ្នោត ។

២ ជាសម័យកម្ពុជាប្រជាធិបតេយ្យ លទ្ធផលស្រាវជ្រាវរកឃើញត្រឹមសមាសភាព គណៈកម្មាធិការ អចិន្ត្រៃយ៍ ប៉ុណ្ណោះ ។

                                     

2. រដ្ឋសភានីតិកាលទី ៥

រដ្ឋសភានីតិកាលទី៥ កើតចេញពីការបោះឆ្នោតសកល កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ តាមប្រព័ន្ធសមាមាត្រ មាន២៤​មណ្ឌល រាជធានី-ខេត្ត មានគណបក្សនយោបាយចំនួន៨ចូលរួម។ ប្រជាពលរដ្ឋបានចុះឈ្មោះបោះឆ្នោតចំនួន ៩.៦៧៥.៤៥៣នាក់ ប្រជាជនបានទៅ​បោះឆ្នោតចំនួន ៦.៧៣៥.២៤៤នាក់ ស្មើនឹង ៦៩,៦១%។ អាសនៈដែលទទួលបាន: គណបក្សប្រជាជនកម្ពុជា ៦៨ អាសនៈ ស្មើនឹង៥៥,២៨% គណបក្សសង្គ្រោះជាតិ ៥៥ អាសនៈ ស្មើនឹង៤៤,៧១%។ តំណាងរាស្រ្តសរុបចំនួន១២៣រូប ក្នុងនោះ​តំណាងរាស្ត្រស្ត្រី២៥រូប ស្មើនឹង ២០,៣២% តំណាងរាស្រ្តជនជាតិភាគតិចចំនួន ២រូប ក្រុមស្រ្តីសមាជិករដ្ឋសភាត្រូវបានបង្កើត។

                                               

ក្រុមប្រឹក្សារាជសម្បត្តិ

តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្រុមប្រឹក្សារាជសម្បត្តិមានតួនាទីជ្រើសរើសព្រះមហាក្សត្រថ្មី នៅពេលព្រះមហាក្សត្រមុនបានដាក់រាជ្យ ឬ សោយទីវង្គត។ ក្រុមប្រឹក្សារាជសម្បត្តិមានសមាជិកដូចតទៅ៖ ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី អនុប្រធានទី១ និង ទី២ នៃរដ្ឋសភា ប្រធានព្រឹទ្ឋិសភា អនុប្រធានទី១ និង ទី២ នៃព្រឹទ្ឋសភា សម្ដេចព្រះសង្ឃរាជទាំង២គណៈ

                                               

វិថីនៅប្រទេសកម្ពុជា

វិថីស្រុកទ្រាំង វិថីប្រទេសបារាំង វិថីបក្សីចាំក្រុង វិថីហស្សកណ្ឌ វិថីតេជោដំឌិន វិថីឧញ៉ា សន្ធរ ម៉ុក វិថី អង្គរ វិថីជ័យវរ្ម័នទី៧ វិថី នួន ឌួង វិថី ៣១០ វិថី​ ឧកញ៉ា ទេពផន វិថីជ័យជេដ្ឋា វិថី កែវ ជា វិថីសម្ដេច ប៉ែន នុត វិថីអង្គនន្ទ វិថីឧញ៉ា នូ កន វិថីទន្លេសាប វិថីរដ្ឋសភា វិថី និល ទៀង វិថីព្រះវិហារ វិថីឥន្ទប វិថីហ៊ីង ប៉ែន វិថីព្រះចន្ទរាជា វិថី កែវ ចន្ដា វិថីឧញ៉ាឃ្លាំងមឿង វិថីព្រះអង្គអេង វិថីឧកញ៉ា អឹុង ប៊ុនហ៊ូវ វិថីសុធារស វិថីខេមរភូមិន្ទ វិថីឧញ៉ាឌិន វិថីព្រះអង្គឌួង វិថី ឧកញ៉ា ឈុន