Back

ⓘ គមនាគមន៍កម្ពុជា. ការលូតលាស់ផ្នែក កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងការរីកចម្រើនខាងផ្លូវគមនាគមន៍។ ប៉ុន្តែជាង២ទសវត្សកន្លងមកនេះហេដ ..




គមនាគមន៍កម្ពុជា
                                     

ⓘ គមនាគមន៍កម្ពុជា

ការលូតលាស់ផ្នែក កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងការរីកចម្រើនខាងផ្លូវគមនាគមន៍។ ប៉ុន្តែជាង២ទសវត្សកន្លងមកនេះហេដ្ឋារចនាសម្ព័ន្ធ ដូចជា ៖ ផ្លូវថ្នល់ ផ្លូវដែក ស្ពាន ដែលជាសរសៃឈាមសេដ្ឋកិច្ចជាតិ ត្រូវស្រុតចុះទ្រុឌទ្រោមយ៉ាងខ្លាំងដោយសារមូលហេតុផ្សេងៗ។

                                     

1. យល់ដឹង

បណ្ដាញគមនាគមន៍ជាវិស័យសំខាន់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រោះវាជាមូលដ្ឋានសម្រាប់អភិវឌ្ឍ កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។ ក្នុងប្រទេសកម្ពុជាយើងមាន ផ្លូវគោក ផ្លូវអាកាស និង ផ្លូវទឹក សម្រាប់ធ្វើដំណើរ និងដឹកជញ្ជូនទំនិញផ្សេងៗនៅក្នុងប្រទេស និងក្រៅប្រទេស។

                                     

2. ផ្លូវគោក

ផ្លូវគោកមានពីរប្រភេទគឺ៖ ផ្លូវថ្នល់ និង ផ្លូវដែក ក្នុងនោះផ្លូវថ្នល់មានសារៈសំខាន់ជាងគេ ទាំងប្រវែងនិងសកម្មភាព។

មហាវិថី

  • មហាវិថីកម្ពុជាក្រោម
  • មហាវិថីព្រះសីហនុ
  • មហាវិថីសហព័ន្ធរុស្ស៊ី
  • មហាវិថីព្រះនរោត្តម
  • មហាវិថីម៉ៅសេទុង
  • មហាវិថីព្រះស៊ីសុវត្ថិ
  • មហាវិថីព្រះមុនីវង្ស

វិថី

  • វិថីសុធារស
  • វិថីជ័យជេដ្ឋា
  • វិថីព្រះអង្គឌួង
  • វិថីប៉ាស្ទ័រ
  • វិថីខេមរភូមិន្ទ
  • វិថីនគររាជ
  • វិថីព្រៃនគរ
  • វិថីអង្គនន្ទ
  • វិថីកោះត្រល់
  • វិថីក្រមួនស
  • វិថីមាត់ជ្រូក
                                     

2.1. ផ្លូវគោក មហាវិថី

  • មហាវិថីកម្ពុជាក្រោម
  • មហាវិថីព្រះសីហនុ
  • មហាវិថីសហព័ន្ធរុស្ស៊ី
  • មហាវិថីព្រះនរោត្តម
  • មហាវិថីម៉ៅសេទុង
  • មហាវិថីព្រះស៊ីសុវត្ថិ
  • មហាវិថីព្រះមុនីវង្ស
                                     

2.2. ផ្លូវគោក ផ្លូវថ្នល់

មានផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំ និងផ្លូវរុក្ខបាល។

  • ផ្លូវរុក្ខបាល ៖ គឺជាផ្លូវដែលធ្វើ និងថែរក្សាដោយក្រសួងរុក្ខា និងប្រម៉ាញ់សម្រាប់ដឹកនាំផលិតផលព្រៃឈើ សម្រួលតំហែទាំព្រៃឈើ និងធ្វើទេសចរណ៍ធម្មតាផងដែរ។
  • ផ្លូវខេត្ត ៖ ផ្លូវនេះថែរក្សាដោយថវិកាខេត្ត ជាផ្លូវកាត់ផ្លូវជាតិ ឬជាផ្លូវចេញពីទីប្រជុំជនមួយក្នុងខេត្តទៅទីប្រជុំជនមួយទៀត។
  • ផ្លូវជាតិ ៖ គឺជាផ្លូវដែលធ្វើ និងថែរក្សាដោយថវិកាជាតិ ហើយជាផ្លូវដែលចេញពីរាជធានីភ្នំពេញទៅកាន់ខេត្តនានា។
  • ផ្លូវលំ ៖ ផ្លូវតូចៗគ្មានក្រាលថ្ម ដែលគេឃើញមាននៅតំបន់ជនបទ។ ផ្លូវនេះកសាងដោយរដ្ឋបាលមូលដ្ឋាន សហការជាមួយអង្គការក្រៅរដ្ឋាភិបាល និងប្រជាជនក្នុងតំបន់។

ផ្លូវថ្នល់ទាំងអស់មានប្រវែង ៦០០០គ.ម ចែកជាផ្លូវជាតិ ២៨០០គ.ម ផ្លូវខេត្ត ១២០០គ.មនិងផ្លូវរុក្ខបាល ២០០០គ.ម។ ផ្លូវក្រាលកៅស៊ូហើយមានប្រវែង ២០០០គ.ម ផ្លូវក្រាលថ្ម និងដីក្រហមមានប្រវែង ២០០០គ.ម សល់ពីនេះជាផ្លូវលំ។

ផ្លូវជាតិសំខាន់ៗរួមមាន ៖

  • ផ្លូវជាតិលេខ៦ ៖ ពីភ្នំពេញទៅសេរីសោភ័ណ កាត់តាមកំពង់ធំ និង សៀមរាប មានប្រវែង ៣៨៦គ.ម។
  • ផ្លូវជាតិលេខ២ ៖ ពីភ្នំពេញទៅព្រំប្រទល់វៀតណាម កាត់តាមតាខ្មៅ និងតាកែវ ប្រវែង ១៣៧គ.ម។
  • ផ្លូវជាតិលេខ១ ៖ ពីភ្នំពេញទៅព្រំប្រទល់វៀតណាម កាត់តាមអ្នកលឿង និងស្វាយរៀង មានប្រវែង ១៦៧គ.ម។
  • ផ្លូវជាតិលេខ១៥ ៖ ពីអ្នកលឿង ទៅ ជប់ កាត់តាមព្រៃវែង ប្រវែង ៩០គ.ម។
  • ផ្លូវជាតិលេខ៧ ៖ ពីស្គន់ ទៅ ស្នួល កាត់តាមកំពង់ចាម មានប្រវែង ១៨០គ.ម។
  • ផ្លូវជាតិលេខ៤ ៖ ពីភ្នំពេញទៅក្រុងព្រះសីហនុ កាត់តាមកំពង់ស្ពឺ មានប្រវែង ២២៦គ.ម។
  • ផ្លូវជាតិលេខ១៣ ៖ ពីស្នួលទៅព្រំប្រទល់ឡាវ កាត់តាមក្រចេះ និង ស្ទឹងត្រែង ប្រវែង ២៩២គ.ម។
  • ផ្លូវជាតិលេខ៥ ៖ ពីភំ្នពេញទៅប៉ោយប៉ែត អូរជ្រៅ, ព្រំប្រទល់ថៃកាត់តាមកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងបន្ទាយមានជ័យ មានប្រវែង ៤០៨គ.ម។
  • ផ្លូវជាតិលេខ៣ ៖ ពីភ្នំពេញទៅក្រុងព្រះសីហនុ កាត់តាមកំពត និងព្រៃនប់ មានប្រវែង ២៦០គ.ម។
  • ផ្លូវជាតិលេខ១៩ ៖ ពីអូរពងមាន់ស្ទឹងត្រែង ទៅ បរកែវ កាត់តាមឡាបានសៀករតនះគីរីប្រវែង ២០៣គ.ម។


                                     

2.3. ផ្លូវគោក ផ្លូវដែក

ប្រទេសកម្ពុជាយើងមានផ្លូវដែក ៣ខ្សែ។

  • ខ្សែទី១ ភ្នំពេញ-អូរជ្រៅប៉ោយប៉ែត ជាប់ព្រំដែនប្រទេសថៃ៖ មានប្រវែង ៣៨៦គ.ម ត្រូវបានសាងសង់ឡើងពីឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៤២ ។ ផ្លូវដែកនេះ ត្រូវបានបើកឱ្យដំណើរការឡើងវិញបណ្តោះអាសន្នកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ។
  • ខ្សែទី២ ភ្នំពេញ-ព្រះសីហនុ កំពង់ផែសមុទ្រ៖ ឆ្លងកាត់ខេត្តកំពតមានប្រវែងសរុប ២៦៦ គីឡូម៉ែត្រ ត្រូវបានសាងសង់ពីឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៦៩ ។ ផ្លូវដែកនេះ ត្រូវបានបើកឱ្យដំណើរការឡើងវិញ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ ។
  • ខ្សែទី៣ ស្ថានីយភ្នំពេញ-ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ៖ មានប្រវែងសរុប ១០គីឡូម៉ែត្រ ត្រូវបានបើកឱ្យដំណើរការកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ។

ផ្លូវដែកនៅប្រទេសយើងទាំងបីខ្សែនេះមិនទាន់មានលក្ខណៈទំនើបនៅឡើយទេ។

                                     

3. ផ្លូវទឹក

ផ្លូវទឹកដែលសំខាន់គឺទន្លេមេគង្គ ពីក្រចេះដល់សមុទ្រ ទន្លេសាប បឹងទន្លេសាប ទន្លេបាសាក់ និងដៃនានា។ ប្រទេសកម្ពុជាយើងមានកំពង់ផែភ្នំពេញដែលអាចឲ្យនាវាសមុទ្រចតបានសឹងគ្រប់រដូវ។ ក្រៅពីកំពង់ផែភ្នំពេញ កំពង់ផែកំពង់ចាម ក្រចេះ កំពង់ឆ្នាំង សៀមរាប.។ល។ កំពង់ផែក្រុងព្រះសីហនុ ជាកំពង់ផែអន្តរជាតិ អាចទទួលបាននាវាសមុទ្រធំៗចូលចតបានគ្រប់រដូវ។ ក្រៅពីនេះមានកំពង់ផែរាម ដែលប្រើប្រាស់សម្រាប់ជាមូលដ្ឋាននាវាចរណ៍កងទ័ពខេមរភូមិន្ទ។ កំពង់ផែកោះកុង សម្រាប់ទូកយន្ត និងនាវាតូចៗចត។

                                     

4. ផ្លូវអាកាស

ការដឹកជញ្ជូនតាមផ្លូវអាកាស មានសកម្មភាពខ្លាំងក្លាជាលំដាប់។ អាកាសយាន្តដ្ឋានសំខាន់ៗនៃប្រទេសកម្ពុជាយើងគឺ អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ និង សៀមរាប។ ក្រៅពីនេះមានអាកាសយាន្តដ្ឋាននៅតាមទីរួមខេត្តនិងក្រុងជាច្រើនទៀតដូចជា ៖ បាត់ដំបង រតនះគីរី មណ្ឌលគីរី ស្ទឹងត្រែង កោះកុង និង ក្រុងព្រះសីហនុ។ អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញមានផ្លូវចុះប្រវែង ៣២០០ម ដែលយន្តហោះធន់ធ្ងន់គ្រប់ប្រភេទអាចចុះចតបាន។