Back

ⓘ អេឡិចសាន់ដឺ ដឹ ហ្គារ៉ែត. ការដណ្ដើមដីធ្វើសញ្ច័យនិង សិទ្ធអំណាចរបស់ស្ដេច អេឡិចសាន់ដឺ ដឹ គ្រែត បានកើតនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ៣៥៦មុនគ.សនៅភិឡា មេសិដូនៀ។ កំឡុងពេលនៃកា ..




អេឡិចសាន់ដឺ ដឹ ហ្គារ៉ែត
                                     

ⓘ អេឡិចសាន់ដឺ ដឹ ហ្គារ៉ែត

ការដណ្ដើមដីធ្វើសញ្ច័យនិង សិទ្ធអំណាចរបស់ស្ដេច អេឡិចសាន់ដឺ ដឹ គ្រែត បានកើតនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ៣៥៦មុនគ.សនៅភិឡា មេសិដូនៀ។ កំឡុងពេលនៃការគ្រប់គ្រងរបស់ព្រះអង្គ ទ្រង់បានបង្រួបបង្រួមរដ្ធធានីក្រិក ហើយបោះបង់ចោល ខូរីនឌៀន លៀជឺ។ ព្រះអង្គបានក្លាយជាស្ដេចនៃភឺសៀ បាប៊ីឡោន ហើយនិងអេស៊ី ហើយក៏​បានប​ង្កើត​អាណានិគម មេសិដូនៀន ក្នុងប្រទេសអ៊ីរ៉ែនផងដែរ។ខណៈពេលដែលទទួលដឹងថាការ​ច្បាំងទទួលបានជ័យជំនះ​លើ​ទីក្រុង​ខាដែជនិង ទីក្រុងរ៉ូមព្រះអង្គអេឡិចសាន់ក៏បានស្លាប់ដោយសារជម្ងឺគ្រុនចាញ់នៅទី​ក្រុង បាប៊ីឡោន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ៣២៣មុនគ.ស។

                                     

1. រឿងរ៉ាវដំបូងនៃឆាកជីវិត

អេឡិចសាន់ដឺ ដឹ គ្រែតបានកើតនៅខែកញ្ញា ថ្ងៃទី២០ ឆ្នាំ៣៥៦មុនគ.ស នៅភិឡាPella មេសិដូនៀ Macedoniaដែលបិតាគឺសម្ដេច ភីលីព ទី២នៃក្រុងមេសិដូនៀ ហើយមាតានាម អូលីផៃដែលជាកូនស្រីរបស់សម្ដេច និអប់ប្លូលីម៉ូស។រាជាធិរាជក្មេងនិងកូនស្រីត្រូវបានលេចឡើង​នៅ​ព្រះ​រាជ​វាំងស្ដេច។អេឡិចសាន់ដឺបានធំធាត់ឡើងជាមួយនិង ភ្នែកពណ៍ខ្មៅ និងសក់រួញអង្គាសដី។ទ្រង់ កម្រនិងបានជួបបិតាទ្រង់ណាស់​ដោយសារ​ព្រះអង្គ​បាន​ចំនាយពេលវេលាភាគច្រើនរបស់ព្រះអង្គទៅលើការបញ្ចុះបញ្ចូលយោធានិងករណីកិច្ចរវាងប្ដីប្រពន្ធខាងក្រៅ។ទោះបីជា អូលីផៃ បានផ្ដល់​ជា​គំរូដល់មានថាមពលក៏ដោយ អេឡិចសាន់ឌឺនៅតែ បាន ធំឡើងមកដោយមានការ​អាក់អន់ចិត្តនិងអវត្តមាន​របស់បិតា​និង​ភាព​ជាព្រាន​របស់​ទ្រង់​ដដែល។ អេឡិចសាន់ដឺបានទទួលការអប់រំ យ៉ាងលឿនបំផុតក្រោម ការគ្រប់គ្រងរបស់លោក គ្រូ លីអូនីដាសLeonidas។លីអូនី​ដាសជាអ្នក​ដែល​ត្រូវបានជួលដោយស្ដេច ភីលីព ទី២ដើម្បីបង្រៀនអេឡិចសាន់ដឺនូវមុខវិជ្ជាគណិតវិទ្យា សិល្បះនៃការជិះសេះ ការបាញ់ព្រួញ ការ​តស៊ូ​ដើម្បី​គ្រប់គ្រង សិស្សរបស់ព្រះអង្គ ដែលបះបោរ។អធ្យាបកាទី២របស់អេឡិចសាន់ដឺគឺ លីស៊ីម៉ាឆូសLysimachusដែលបានប្រើការបន្លំខ្លួន ដើម្បីចាប់​កំហុស ការមិនប្រុងប្រយត្ន័របស់ក្មេងប្រុស។អេឡិចសាន់ដឺមានការសប្បាយចិត្តជាពិសេសចំពោះការបន្លំខ្លួនជាអ្នកចម្បាំងអេឈីលេសAchilles។ នៅឆ្នាំ៣៤៣មុនគ.ស សម្ដេចភីលីព ទី២បានជួលទស្សនវិទូ អារីស្ដូត ដើម្បីបងៀនអេឡិចសាន់ដឺនៅ៝ឯប្រាសាទ នីមស៍Nymphsនៅ មៀសា Meirsa។អស់រយះពេលជាងបីឆ្នាំ អារីស្ដូតបានបង្រៀនអេឡិចសាន់ នូវមុខវិទ្យាទស្សវិជ្ជាតែមួយក្ដាប់តូច មាន កំនាព្យ ល្ខោន វិទ្យាសាស្ត្រ និង នយោបាយ។ដោយបានឃើញនូវ ហូមឺស អ៊ីលេដ៏ បានញុំងអោយអេឡិចសាន់ដឺមានក្ដីសុបិន្ដចង់កា្លយជាអ្នកចម្បាំងដ៏កា្លហាន ហេតុនេះហើយ​អារីស្ដូត បានបង្កើតនូវសៀវភៅកំណែប្រែសង្ខបថ្មីសម្រាប់អេឡិចសាន់ដឺដើម្បីអោយទ្រង់យកតាមខ្លួនពេលទៅបញ្ចុះបញ្ចូលយោធា។