Back

ⓘ ប្រវត្តិរបស់ប្រាក់ History of Money. ប្រាក់បានចាប់ផ្ដើមបង្កើតឡើងនៅរង្វង់២៥០០ឆ្នាំមុនគ.ស កន្លងមកហើយជាមួយនិងការចាយប្រាក់កាក់ដំបូងដែល ប្រហែលជាប្រាំមួយទៅប្រាំពីរ​សត ..




                                     

ⓘ ប្រវត្តិរបស់ប្រាក់(History of Money)

ប្រាក់បានចាប់ផ្ដើមបង្កើតឡើងនៅរង្វង់២៥០០ឆ្នាំមុនគ.ស កន្លងមកហើយជាមួយនិងការចាយប្រាក់កាក់ដំបូងដែល ប្រហែលជាប្រាំមួយទៅប្រាំពីរ​សតវត្សមុនគ.ស។ប្រាក់ត្រូវបានគេប្រើសម្រាប់ទូទាត់ទូទៅជាមួយនិងការចំនាយទៅលើទំនិញ ទូទាត់បំណុលក្នុងទីផ្សារ-ល-។តាំងពី​សម័យ​បុរាណ​មនុស្ស​​បានធ្វើការផ្លាស់ប្ដូរទំនិញគ្នាទៅវិញទៅមកទៅតាមភាពសមគួរនៃទំនិញនៅផ្សារ។ ផ្សារជា កន្លែងមួយដែលមនុស្សបានមកជួបជុំគ្នា​ដើម្បី​ធ្វើ​ការ​ផ្លាស់ប្ដូរទំនិញគ្នា។ មានវត្ថុជាច្រើនដែលត្រូវបានធ្វើការ ដោះដូរនៅតាមទីផ្សារ ឧទាហរណ៏ បសុបសត្វ ហើយនិងសូត្រ ក្រមួន………វត្ថុទាំងសុទ្ធ​តែ​បាន​បម្រើផលប្រយោជន៏ពួកគេទាំងអស់ ប៉ុន្តែ ជួនកាលមានវត្តុខ្លះបានទាក់ទាញអារម្មណ៏ពួកគេ អោយដោះដូរ ដូចជា គុជខ្ចង ឬ អង្គាំ ដែល​ត្រូវ​បាន​គេ​ដូរ ជាមួយនិងរបស់ដែលមានប្រយោជន៏ជាច្រើនទៀត។ពេលនោះ លោហៈធាតុ ដែលជារូបធាតុដើមត្រូវបានបង្កើតសម្រាប់បង្កើតកាក់ ធ្លាក់មកប្រភេទទីពីរ។ អ្នកវិទ្យាសាស្រ្ដខាងរូបិយវត្ថុបានសិក្សាអំពីប្រវត្តិប្រាក់និងភាពផ្សេងគ្នាទាំងអស់របស់លក្ខណៈរបស់វា។ គ្មានការប្ដូរ​ប្រាក់​ក្នុងសៀវភៅនយោបាយ1:9ទស្សនៈវិទូអារីស្តូតបានសញ្ជឹងគិតពីប្រភេទនៃបា្រក់។ គាត់បានគិតមិន​យល់​ស្រប​​ជាខ្លាំងនិងការបង្កើតអោយមានប្រាក់ពីរប្រភេទអញ្ចឹងនោះ ទីមួយគឺការរស់នៅតាមគោលបំណងដើមជាអ្វីដែលមិនយល់ស្របនិងការចៃ្នម៉ូត និងទីពីរ គឺសម្ថតភាពដើម្បីបង្កើតការប្រឆាំងដោយសារការលក់ទំនិញបើមិនដូច្នេះទេគឺត្រូវធ្វើការប្ដូរទំនិញវិញ។ កិច្ចការនៃតម្លៃរូបិយវត្ថុបន្ទាប់​គឺធ្វើ​យ៉ាង​ណា​ដើម្បីអោយវាមានភាពងាយស្រួលឡើងដូចជាការបង្កើតកាក់ ឬ លិខិតសន្យាដែលមានការឯកភាពពី​មនុស្សផ្សេងទៀតនិងពាណិជ្ចកម្ម​របស់ពួកគេដែលទាក់ទងនិងការវិវត្តន៍សម្ថតភាពខាងចិត្តវិទ្យាទៅនិងកន្លែងពិតមួយផ្សេងទៀតហើយនិងការនៅខាងក្រៅច្បាប់ក្នុងក្របខណ្ឌ័ការដោះដូរ។ ជាមួយនិងការដោះ​ដូរ​ចំពោះ​កម្មសិទ្ធរបស់បុគ្គលម្នាក់ៗដែលលើសចំនួន ដូចជាការវាល់គ្រាប់ធញ្ញាជាតិឬ កម្រិតចំនួននៃបសុសត្វ​ដែលអាច​ធ្វើ​ការ​ដោះ​ដូរ​បាន​ភ្លាមៗ សម្រាប់វត្ថុខ្លះដែលមានតម្លៃប្រហាក់ប្រហែលគ្នា អាចមានតម្លៃច្រើនជាងឬមានអត្ថប្រយោជន៍ច្រើនជាង ដូចជាផើងដីឥដ្ធ​ឬ​របស់ផ្សេងទៀត.។សម្ថតភាពបដិវត្តន៍នៃជំនួញគឺមានព្រំដែន គឺវាអាស្រ័យលើការចង់បានដែលកើតព្រមគ្នា។ អ្នកដែលលក់អាហារធញ្ញា​ជាតិ​ត្រូវ​ស្វែង​រក​អ្នកដែលចង់ទិញគ្រាប់ធញ្ញាជាតិហើយនិងអ្នកដែលអាចផ្ដល់មកវិញនូវរបស់ខ្លះដែលអ្នកលក់នោះចង់ទិញមកវិញ។ ទីនោះមិនមាន​ការ​វាស់តាមខ្នាតមាត្រាដ្ធាននោះទេ ដែលទាំងអ្នកលក់និងអ្នកទិញអាចដោះដូរគ្នាបានយ៉ាងទូលំ ទូលាយ អាស្រ័យទៅតាម​ការប្រែប្រួលតម្លៃរាល់​គ្រប់​ប្រភេទទំនិញនីមួយៗនិងការផ្ដល់ភាពងាយស្រួលដល់ដៃគូប៉ុណ្ណោះ។ ការរិះគន់ ដាវីដ គីនលីយ៍បានរកឃើញកំហុស​អំពី​ទ្រឹស្ដី​អារីស្ដូត​ពី​ព្រោះ​អ្នកទស្សន​វិទូប្រហែលជាខ្វះការយល់ ដឹងគ្រប់គ្រាន់ពីវិធីនិង ភាពងាយស្រួលប្រើក្នុងសង្គមមុនដំបូងនោះ ហើយប្រហែលជា​មាន​ការ​គ្រោងទុកក្នុងគំនិត របស់គាត់ពីបទពិសោធន៍ផ្ទាល់ខ្លួននិងការសា្មនរបស់គាត់។ នៅក្នុងសៀវភៅរបស់គាត់ បំណុល:៥០០០ឆ្នាំដំបូង ប្រហែល​មនុស្សបានបដិសេដនិងសំណើរដែលថាប្រាក់ត្រូវបានបង្កើតឡើងដើម្បីជំនួសការដោះដូរទំនិញ។បញ្ហាជាមួយកំណែប្រែថ្មីនៃប្រវត្តិសាស្រ្ត គាត់​បាន​នឹកឃើញដល់ខ្វះខាតនៃភស្តុតាងគាំទ្រ។ការស្រាវជ្រាវរបស់គាត់បានបញ្ចាក់អោយឃើញថាដំណើរការ​របស់សេដ្ធកិច្ចបានដំណើរការជា​ធម្មតាទេ រហូតដល់ការចាប់ផ្ដើមដំបូងនៃកំណែទម្រង់ដីធ្លីក្នុងសង្គម ជាពេលដែលមនុស្សបានប្រើប្រពន្ធ័ឥណទាន យ៉ាងល្អិតល្អន់ម្យ៉ាងវិញទៀត​ដោយ​សារតែការដោះដូរទំនិញមិនសូវមានភាពងាយស្រួលទើបគេមានគំនិតបង្កើតកាក់ឡើងមក ហើយពេលនោះដែលគេក៏បានបង្កើត​កាក់ដែល​មាន​ទំហំ ទ្រង់ទ្រាយនិង ពណ៍ឬរូបភាពប្លែកៗពីគ្នាដើម្បីកំណត់តម្លៃរបស់វា។

ការស្រាវជ្រាវរបស់គាត់បានបង្ហាញថា ”ភាពនៃសេដ្ឋកិច្ច” គឺជារឿងធម្មតា ភាគតិចនៃការចាប់ផ្ដើមនៃបញ្ហារដីធ្លីក្នុងសង្គមជាលើកដំបូង ​ពេល​មនុស​​ចេះប្រើប្រាសប្រព័ន្ធឥណទានយ៉ាងល្អិតល្អន់។ ក្រាប៊ើ Graeber មានបំណងចង់ធ្វើឲ្យលុយក្លាយជាក្រុមមួយនៃគណនេយ្យ​គឺបានបង្កើត​ភ្លាមៗ ពេលដែលគ្មានការ ខ្ញុំជំពាក់បំណុលអ្នកមួយ" កែប្រែទៅជាសញ្ញាណមួយចំនួននៃ ខ្ញុំជំពាក់បំណុលអ្នកមួយនៃក្រុមនៃអ្វីមួយ" ក្នុង​ការ​បង្ហាញនេះ ការលេចចេញឡើងនៃលុយជាលើកដំបូង គឺដូចជាឥណទាន និង ត្រឹមតែទទួលបាននូមុខងារបន្ទាប់នៃការផ្លាស់ប្ដូរកម្រិតមធ្យម និង ការប្រមូលទុកនៃតម្លៃ។

ផ្ទុយពីគំនិតដែគេនិយមគឺវាមិនមានភស្ដុតាងក្នុងសង្គម ឬ ក្នុងសេដ្ឋកិច្ចដែលបានឆ្លើយតបដូចទៅនឹងការប្ដូរទំនិញនៅខាងដើម ជំនួស គ្មានសង្គម​រូបិយវត្ថុណាធ្វើការលើគោលការណ៍ដ៏ទូលំទូលាយនិង វែងនៃការផ្លាស់ប្ដូរទម្រង់នៃផលិតផលនៃតម្រូវការទៅវិញទៅមក។ បើស្របទៅតាមក្រាប៊ើ Graeber ពេលជួបប្រទះការប្ដូរទំនិញ វាតែងតែនៅជាមួយភាពប្លែកៗ ឬ ចុះថយនៃការបន្លំដោយសត្រូវ។ ជាមួយនឹងក្រុម​ទាំង២នេះ​ដែរមាន​ការ​យល់ព្រមក្នុងការលក់ និង ទិញទំនិញរៀងៗខ្លួន។ នេះគឺជាចំនេះដឹងដូចជាចំនេះដឹងដែលកើតព្រមគ្នា២នៃការចង់បាន។ តើអ្វីដែលមនុស្សចង់​លក់ដោយពិតប្រាកដ ហើយអ្វីទៀតដែលមនុស្សចង់លក់? ក្នុងប្រព័ន្ធផ្លាសប្ដូទំនិញជាក្នលែងដីល្អ និង បានផ្លាស់ប្ដូភ្លាមៗដោយមិនបាច់ប្រើលុយ។ មានការកើតឡើងរួមគ្នា២នៃការចង់បានគឺលក្ខណៈដ៏ចាំបាច់មួយ។