Back

ⓘ អំពិលទឹក ជារុក្ខជាតិដែលមានដុះច្រើននៅតាមប្រទេសកម្ពុជា ថៃ វៀតណាម។ មានឯកសារមួយចំនួនគូសបញ្ជាក់ថាអំពិលទឹកជារុក្ខជាតមានកំណើតពីប្រទេសមិកសិកូ អាមេរិចកណ្ដាល និងភាគខាងជើង ..




អំពិលទឹក
                                     

ⓘ អំពិលទឹក

អំពិលទឹក ជារុក្ខជាតិដែលមានដុះច្រើននៅតាមប្រទេសកម្ពុជា ថៃ វៀតណាម។ មានឯកសារមួយចំនួនគូសបញ្ជាក់ថាអំពិលទឹកជារុក្ខជាតមានកំណើតពីប្រទេសមិកសិកូ អាមេរិចកណ្ដាល និងភាគខាងជើងរបស់អាមេរិចខាងត្បូង។ បន្ទាប់មកទើបមានការសាយពូជទៅកាន់អាមេរិចខាងជើង, ប្រទេសហ្វីលិពីន និងតំបន់អាស៊ីអាគ្នេយ៍។

  • વિલાયતી આંબલી vilayati ambli ភាសាគុជរាត,
  • তেঁতুল tetul ភាសាបាងកាលី,
  • जंगल जलेबी jungle jalebi ឬ ganga imli ភាសាហ៊ីនឌី,
  • विलायती चिंच vilayati chinch ភាសាមរាឋ្ឋី
  • guamá americano ភាសាភើតូរីកូ ʻopiuma ភាសាហាវ៉ៃ,
  • kamachile ភាសាហ្វីលិពីន,
  • ភាសាតេលូកូហៅថា సీమ చింత "seema chintakaya" ភាសាផ្សេងៗទៀតដូចជា
  • seeme hunase ភាសាកាណាដា និង
  • கோன புளியங்கா/ கொடுக்காப்புளி kodukkappuli ភាសាទមិឡ,
  • guamúchil / cuamúchil / huamúchil ភាសាអេស្ប៉ាញក្នុងប្រទេសមិកសិកូ,

អំពិលទឹកជាប្រភេទដើមឈើធំ ដើមមានបន្លា ស្លឹកស្ដើង មានសណ្ថានដូចម្រាមដៃ មានផ្កាជាចង្កោមៗ តូចៗ ពណ៌ស រំលេចកញ្ចុំកេសឈ្មោលច្បាស់។ ផ្លៃមានលក្ខណៈជាកួររង្វេលៗ។ ផ្លែខ្ចីពណ៌បៃតងខ្ចី ផ្លែចាស់មានពណ៌ផ្កាឈូក ឬ ពណ៌ក្រហម។ សាច់ផ្លែមានពណ៌សលាយក្រហមឬផ្កាឈូក មានរសជាតិផ្អែមលាយចត់។