Back

ⓘ បេអាត​ រិចន័រ. លោកវេជ្ជបណ្ឌិត បេអាត រិចន័រ ជាវេជ្ជបណ្ឌិតកុមារ និងជាអ្នកលេងសេឡូជនជាតិស្វីស។ លោកបានបង្កើតមន្ទីរពេទ្យកុមារជាច្រើននៅព្រះរាជាណាចក្រកម្ពុជា គាត់ជាអ្នក ..




បេអាត​ រិចន័រ
                                     

ⓘ បេអាត​ រិចន័រ

លោកវេជ្ជបណ្ឌិត បេអាត រិចន័រ ជាវេជ្ជបណ្ឌិតកុមារ និងជាអ្នកលេងសេឡូជនជាតិស្វីស។ លោកបានបង្កើតមន្ទីរពេទ្យកុមារជាច្រើននៅព្រះរាជាណាចក្រកម្ពុជា គាត់ជាអ្នកបង្កើតមូលនិធិគន្ធបុប្ផា និងជាប្រធានមូលនិធិនេះផងដែរ។

                                     

1. វិជ្ជាជីវៈ

បន្ទាប់ពីទទួលបានសញ្ញាប័ត្រវេជ្ជសាស្រ្ត ជំនាញវេជ្ជវិជ្ជាខាងជំងឺកុមារ ក្នុងឆ្នាំ១៩៧៣ លោកវេជ្ជបណ្ឌិត បេអាត រិចន័រ ធ្វើជាពេទ្យកុមារ នៅឯមន្ទីរពេទ្យកុមារនៅទីក្រុងហ្សូរិចZurich។ ក្រោយមក នៅពេលធ្វើការជាមួយកាកបាទក្រហមស្វីស លោកត្រូវបានបញ្ជូនមកប្រទេសកម្ពុជា និងបានធ្វើការនៅមន្ទីរពេទ្យ គន្ធបុប្ផានៅទីក្រុងភ្នំពេញក្នុងចន្លោះឆ្នាំ១៩៧៤ និងឆ្នាំ១៩៧៥។ មន្ទីរពេទ្យនេះត្រូវបានប្រសិទ្ធិភាពនាមដើម្បីជាការចងចាំដល់សម្តេចព្រះអង្គម្ចាស់ នរោត្តម គន្ធបុប្ផា ១៩៤៨-១៩៥២ ដែលជាព្រះរាជបុត្រីនៃព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុដែលបានសោយវិលាល័យក្នុងព្រះជន្មក្មេងវស្សា។ នៅពេលដែលខ្មែរក្រហមបានកាន់កាប់ប្រទេសកម្ពុជា លោកត្រូវបានបង្ខំចិត្តចាកចេញទៅប្រទេសស្វីសវិញ និងបន្តការងារនៅមន្ទីរពេទ្យកុមារនៅទីក្រុងហ្សូរ៉ិច។

ក្នុងដំណើរអាជីពជាវេជ្ជបណ្ឌិត និង ដោយមានចំណាប់អារម្មណ៍ខាងតន្ត្រីផងដែរនោះ លោកវេជ្ជបណ្ឌិត រិចន័រ បានបង្កើតតួអង្គមួយហៅថា "Beatocello" Beat គឺជាឈ្មោះរបស់លោក និង Cello ជាឧបករណ៍តន្រ្តីសេឡូ ដែលគឺជាការរួមបញ្ចូលគ្នារវាងសិល្បៈ និងតួអង្គត្លុកកំប្លែងកំពុងលេងសេឡូ។ លោកបានដើរតួជាតួអង្គ "Beatocello" នេះដើម្បីស្វែងរកមូលនិធិជូនគន្ធបុប្ផា ព្រមទាំងបានបោះពុម្ពសៀវភៅកុមារជាច្រើនដែលផ្អែកលើ "Beatocello" នេះផងដែរ។

នៅ ខែធ្នូ ១៩៩១ រិចន័របានត្រឡប់មកកម្ពុជា និងបានឃើញការបំផ្លិចបំផ្លាញបានកើតឡើងជាបន្តបន្ទាប់ ដែលជាលទ្ធផលពី​សង្រ្គាម​។ លោកត្រូវបានស្នើសុំអោយបើក និងសាងសង់មន្ទីរពេទ្យគន្ធបុប្ផាឡើងវិញដោយរដ្ឋាភិបាលកម្ពុជា។ លោករិចន័រ បានត្រឡប់មកកម្ពុជាជាផ្លូវការវិញ និងបង្កើតមូលនិធិគន្ធបុប្ផានៅខែមីនា ១៩៩២ ហើយមន្ទីរពេទ្យគន្ធបុប្ផាត្រូវបានបើកទ្វារឡើងវិញនៅខែវិច្ឆិកា ឆ្នាំ ១៩៩២ រហូតដល់សព្វថ្ងៃនេះ មន្ទីរពេទ្យបានពង្រីកមានសាខាចំនួនប្រាំផងដែរ។

តាមរយៈតួអង្គ "Beatocello" លោកវេជ្ជបណ្ឌិត រិចន័រ បានសម្ដែងស្វែងរកមូលនិធិដោយមិនគិតថ្លៃ ក្នុងការប្រគុំតន្ត្រីនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧នៅខេត្តសៀមរាប។ ការសម្ដែងរួមមានការលេងសេឡូ និងថ្លែងសុន្ទរកថាពីបញ្ហាសុខភាពនៅកម្ពុជា។ គាត់បានសុំភ្ញៀវទេសចរក្មេងៗឲ្យបរិច្ចាគឈាម និងសុំថវិការពីភ្ញៀវទេសចរចំណាស់ៗ និងសុំទាំងពីរចំពោះភ្ញៀវទេសចរ ដែលមានអាយុក្នុងចន្លោះនេះ។ ការងារមនុស្សធម៍របស់លោកត្រូវបានគេផលិតជាឯកសារភាគយន្តចំនួន៦គឺ "Bach at the Pagoda 1997", "the Beat Goes On 1999", "Depardieu goes for Beatocello 2002", "Money or Blood 2004", "15 Years of Kantha Bopha" 2007, "Beatocellos Umbrella" 2012 និងក្នុងឆ្នាំ 2006 "Dr Beat and The Passive Genocide of Children"។

បច្ចុប្ប​ន្ននេះ មន្ទីរពេទ្យគន្ធបុប្ផាមានបុគ្គលិកចំនួន 2.400នាក់ ដោយមានតែលោកវេជ្ជបណ្ឌិត រិចន័រ និងលោក​វេជ្ជបណ្ឌិត ដេនីស ឡូរ៉ង់ ដែលជាប្រធានរោគសាស្រ្ត​តែប៉ុណ្ណោះ ដែលជាជនបរទេសធ្វើការក្នុងមន្ទីរពេទ្យ។

លោកវេជ្ជបណ្ឌិត រិចន័រ ត្រូវបានប្រសិទ្ធនាមជា "ជនជាតិស្វីសប្រចាំឆ្នាំ" ក្នុងឆ្នាំ 2002។

                                     

2. មន្ទីរពេទ្យ គន្ធបុប្ផា

មន្ទីរពេទ្យទាំង៥ ដែលកសាងដោយលោកវេជ្ជបណ្ឌិត រិចន័រ និងមូលនិធិគន្ធបុប្ផាមានទីតាំងស្ថិតនៅទីក្រុងសំខាន់ៗ នៃព្រះរាជាណាចក្រកម្ពុជា។ មន្ទីរពេទ្យទាំងអស់ផ្ដល់ជូននូវសេវាសុខភាពដោយមិនគិតថ្លៃ។ គន្ធបុប្ផាទី១, ទី២, ទី៤បើកដំណើរការនៅខែធ្នូ ឆ្នាំ២០០៥, ទី៥បើកដំណើរការនៅខែធ្នូ ឆ្នាំ២០០៧ មានទីតាំងនៅទីក្រុងភ្នំពេញ និងមន្ទីរពេទ្យ​ជ័យ​វ័រ្មន​ទី​៧​គន្ធបុប្ផា​ទី​៣ ស្ថិតនៅខេត្តសៀមរាប។

មន្ទីរពេទ្យគន្ធបុប្ផាជួយព្យាបាលកុមារកន្លះលានអ្នកដោយមិនគិតថ្លៃក្នុងមួយឆ្នាំៗ ដោយមានកុមារឈឺធ្ងន់ប្រហែល 100.000នាក់។ ជំងឺភាគច្រើនរួមមានរលាកស្រោមខួរ, គ្រុនចាញ់, គ្រុនឈាម, និងគ្រុនពោះវៀន ហើយភាគច្រើនធ្វើឲ្យកាន់តែធ្ងន់ធ្ងរដោយជំងឺរបេង ដែលជាឃាតករលេខ១។ អត្រាការស្លាប់ក្នុងមន្ទីរពេទ្យគឺទាបបំផុត ១%។ លោកវេជ្ជបណ្ឌិត រិចន័រ បានបញ្ជាក់ថាលើសពី ៨០% នៃជំងឺកុមារនៅកម្ពុជាត្រូវបានធ្វើបានព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។

មូលនិធិរបស់មន្ទីរពេទ្យជាអាទិ៍ត្រូវបានបរិច្ចាគដោយប្រជាជនស្វីស។ ការចំណាយប្រតិបត្តិការណ៍ក្នុងឆ្នាំ២០០៦គឺមានចំនួន ១៧លានដុល្លាសហរដ្ឋអាមេរិក។ ចាប់តាំងពីចាប់ផ្ដើមមូលនិធិពីឆ្នាំ១៩៩១មក ថវិការទទួលបានពីការបរិច្ចាគគឺ ៣៧០លានដុល្លាសហរដ្ឋអាមេរិក។

                                     

3. ការងារ

  • Kantha Bopha. Als Schweizer Arzt in Kambodscha "Kantha Bopha: A childrens doctor in Cambodia", 1995, ISBN 3-85823-570-9 How the re-opening of Kantha Bopha was made possible and why it is successful
  • Hoffnung für die Kinder von Kantha Bopha, NZZ 2004, ISBN 3-03823-047-2
  • Hope for the children of Kantha Bopha: our third hospital, maternity ward, training and conference centre, translated from German, NZZ 2004, ISBN 3-03823-098-7