Back

ⓘ សិទ្ទិអ្នកនិពន្ទ. បុណ្យភ្ជុំបិណ្ឌ បុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យដ៏ធំមួយរបស់ខេមរជន អ្នកកាន់ពុទ្ធសាសនា។ ពុទ្ធសាសនិកតែង ប្រារព្ធធ្វើ តាំងពីយូរណាស់មកហើយ ។ បុណ្យនេះគេធ្វើ ..




                                     

ⓘ សិទ្ទិអ្នកនិពន្ទ

បុណ្យភ្ជុំបិណ្ឌ បុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យដ៏ធំមួយរបស់ខេមរជន អ្នកកាន់ពុទ្ធសាសនា។ ពុទ្ធសាសនិកតែង ប្រារព្ធធ្វើ តាំងពីយូរណាស់មកហើយ ។ បុណ្យនេះគេធ្វើមាន ២ ថ្នាក់គឺ ដំបូងពីថ្ងៃ ១-២ រោច ទៅរហូតដល់ថ្ងៃ ១៤រោច ជាវារកភត្ត ភត្តធ្វើតាមថ្ងៃ ជាបន្តបន្ទាប់ ។ មួយថ្នាក់ទៀត តែមួយ ថ្ងៃនៅថ្ងៃ១៥រោច ហៅថាបុណ្យភ្ជុំ។ បុណ្យនេះក្នុងសម័យពុទ្ធកាល គេមិនហៅថាបុណ្យបិណ្ឌភ្ជុំ តែក៏មានលំនាំដូចគ្នា គឺធ្វើសង្ឃភត្តវារកភត្ត ដែលគេធ្វើរាល់ថ្ងៃ ឧបត្ថម្ភទំនុកបំរុងព្រះសង្ឃក្នុង វស្សា៣ខែនោះឯង ។បុណ្យកាន់បិណ្ឌ ជាពិធីដែលគេត្រូវចាប់ធ្វើឡើងតាំងពីថ្ងៃ ១ រោច ខែភទ្របទ ដើម្បីឧទ្ទិសផល្លានិសង្ឃដល់ជនដែលធ្វើមរណកាលទៅកាន់បរលោក ។ ពិធីនោះត្រូវធ្វើអស់កាលកន្លះខែគត់ ។នៅខែភទ្របទ មេឃមានអាកាសអួរអាប់ដោយពពកទឹក ចំនែកខាងរនោច ព្រះចន្ទដែលបញ្ចេញរស្មីនៅវេលាយប់ ក៏កាន់តែហោចទៅ ៗ ធ្វើឲ្យវេលាយប់កាន់តែងងឹតបន្តិចម្ដង ៗ ។ នៅពេលនោះហើយ ដែលយមរាជ ស្ដេចមច្ចុរាជ ដោះលែងពួកសត្វនរកទាំងឡាយ ក្នុង ១ ឆ្នាំម្ដង ដើម្បីឲ្យឡើងទៅរកបងប្អូន កូនចៅ ដើម្បីនឹងទទួលកុសលផលបុណ្យ ដែលគេធ្វើឧទ្ទិសឲ្យ ។ ដោយសត្វនរក ជាអ្នកខ្លាចពន្លឺ ទើបអ្នកស្រុកនិយមធ្វើបុណ្យឲ្យអ្នកទាំងនោះនៅខែងងឹត ។ អ្នកខ្លះនិយាយថា តែដល...