Back

ⓘ ល្ខោនបាសាក់. ទម្រង់​សិល្បៈ​ទស្សនីយភាព​ខ្មែរ​បាន​យោន​យក​ឈ្មោះ​ក្នុង​លក្ខណៈ​ខុស​ៗ ប្លែក​គ្នា​ជា​ច្រើន។ ទម្រង់​ខ្លះ​បាន​យក​ឈ្មោះ​ចេញ​អំពី​ឧបករណ៍​តន្ត្រី ឬវង់​តន្ត្ ..




                                     

ⓘ ល្ខោនបាសាក់

ទម្រង់​សិល្បៈ​ទស្សនីយភាព​ខ្មែរ​បាន​យោន​យក​ឈ្មោះ​ក្នុង​លក្ខណៈ​ខុស​ៗ ប្លែក​គ្នា​ជា​ច្រើន។ ទម្រង់​ខ្លះ​បាន​យក​ឈ្មោះ​ចេញ​អំពី​ឧបករណ៍​តន្ត្រី ឬវង់​តន្ត្រី ណា​មួយ ដូចជា​ល្ខោន​យីកេ ឬ​ល្ខោន​មហោរី​ជា​ដើម។ ប៉ុន្តែ​ទម្រង់​ខ្លះ​ទៀត​បាន​យក​ឈ្មោះ​ពី​សិល្ប​ករ​ដែល​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​លើស​លប់​ដូចជា​សិល្បៈ​ចម្រៀង​អាយ៉ៃ។ ចំណែក​ល្ខោន​បាសាក់​វិញ ក៏​មិន​ខុស​ពី​ទម្រង់​ដទៃ​ទៀត​ប៉ុន្មាន​ដែរ ប៉ុន្តែ​បាន​យក​ឈ្មោះ​របស់​ខ្លួន​ពី​ទី​កន្លែង​កំណើត​នៃ​ទម្រង់​សិល្បៈ​នេះ​បាន​រីក​ចម្រើន​ទៅ​វិញ ពោល​គឺ​ល្ខោន​បាសាក់​មាន​ដើម​កំណើត​នៅ​ ស្រុកបាសាក់ ​ខេត្តឃ្លាំង ​ទល់​មុខ​ខេត្តព្រះ​ត្រពាំង ​កម្ពុជា​ក្រោម ។ ទឹក​ដី​កម្ពុជា​ក្រោម​នេះ​ត្រូវ​បាន​ពួក​អាណានិគម​និយម​បារាំង​កាត់​ទៅ​ឲ្យ​វៀតណាម ថ្ងៃ​ទី ២១ ខែ ឧសភា ឆ្នាំ ១៩៤៩។ ឥឡូវ​ស្ថិត​នៅ" ភាគ​ខាង​ត្បូង​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​សព្វ​ថ្ងៃ”។ បាសាក់​ ជា​ឈ្មោះ​ទន្លេ​មួយ​ដែល​ជា ខ្នែង​មួយ​នៃ​ទន្លេ​មេគង្គ​ទាំង​បួន​​ដែល​ប្រសព្វ​គ្នា​នៅ​ភ្នំ​ពេញ" ចតុម្មុខ” ។ ទន្លេ​នេះ​បាន​ហូរ​កាត់​ទៅ​ទិស​ខាង​ត្បូង​ចាក់​ទៅ​ក្នុង​ឈូង​សមុទ្រ​ចិន ហើយ​នៅ​លើ​ដង​ទន្លេ​នេះ​ហើយ​ដែល​ជា​ទី​តាំង​នៃ​ស្រុក​ប...