Back

ⓘ ខេត្តសៀមរាប. ស្ថានភាពទូទៅ ខេត្តសៀមរាបជាខេត្តមួយដែលមានទីតាំងនៅភាគខាងពាយ័ព្យនៃប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅក្បែរបឹងទន្លេសាប។ ទីរួមខេត្តរបស់ខេត្តសៀមរាបនេះគឺ ក្ ..




                                               

ភូមិក្បាលដំរី

                                               

ឃុំស្រែខ្វាវ

ឃុំស្រែខ្វាវ ជាដែនរដ្ឋបាលស្ថិតនៅក្នុង ស្រុកអង្គរជុំ ខេត្តសៀមរាប មាន ភូមិ ៖ ព្រំប្រទល់នៃឃុំស្រែខ្វាវ ឃុំស្រែខ្វាវ ស្ថិតនៅក្នុង ស្រុកអង្គរជុំ ខេត្តសៀមរាប។ ឃុំស្រែខ្វាវ មាន ១១ភូមិ÷ ភូមិរណ្ដាស ភូមិស្រែប្រាំង ភូមិរលំ ភូមិរាជជន្ទល់ ភូមិគោកក្នាំង ភូមិស្លាត ភូមិជំនុំរាជ្យ ភូមិរវៀងថ្មី ភូមិស្រែខ្វាវ ភូមិទឹកថ្លា ភូមិគោកចាស់

                                               

សង្កាត់ស្វាយដង្គំ

                                               

ខេត្តជីក្រែង

                                               

សង្កាត់ទឹកវិល

                                               

ឃុំពង្រលើ

                                               

ឃុំស្រែណូយ

                                               

ស្ទឹងអរញ្ញ

ដងស្ទឹងអារញ្ញ ជាបទចំរៀង​ របស់លោក អ៊ឹង យ៉េង ដែលមានប្រវត្តិពិតនៅខេត្តសៀមរាប បញ្ជាក់៖បទចំរៀង ដងស្ទឹងអារញ្ញ ប្រវត្តិពិតនៃ​ ចំរៀងនេះ គឺ ជាការរៀបរាប់ប្រវត្តិ ស្នេហា របស់បុរសម្នាក់ ជានាយទាហាន​ គាត់បានលួច ស្រលាញ់ នារីម្នាក់ ឈ្មោះ អ៊ុក រំចេក​ រស់នៅ ភូមិអារញ្ញ ក្រុងខេត្ត សៀមរាប ។ ផ្ទះរបស់ នារីដែលបានរៀបរាប់ នៅក្នុងបទចំរៀង ផ្ទះរបស់គាត់នៅមុខវត្ត អារញ្ញសាគរ ខេត្តសៀមរាប។​ វត្តអារញ្ញសារគរ មាន មានទីតាំង នៅភូមិអារញ្ញ នៅក្នុងវត្តនេះ មានវិហារ​ ព្រះអង្គតាំង នៅក្នុងវិហារ​ ឈ្មោះ សុវណ្ណសក្តិ សុវណ្ណរាជ ហើយមានរូបស្តេចដំរី ស ធំខ្ពស់តាំងនៅ រហូត​មកដល់សព្វថ្ងៃ ដូច តាមការរៀបរាប់បទចំរៀងនេះ។

                                               

សង្កាត់ជ្រាវ

                                               

សង្កាត់សំបួរ

                                               

សង្កាត់គោកចក

                                               

ឃុំឫស្សីលក

                                               

ឃុំកំពង់ក្តី

                                               

សង្កាត់សៀមរាប

                                               

សង្កាត់ក្របីរៀល

                                               

សង្កាត់អំពិល

                                               

សង្កាត់ចុងឃ្នៀស

                                               

ឃុំគោកធ្លកក្រោម

                                               

ឃុំពង្រក្រោម

                                               

ឃុំស្ពានត្នោត

                                               

ឃុំល្វែងឫស្សី

                                               

ឃុំគោកធ្លកលើ

                                               

ឃុំជីក្រែង

                                               

ឃុំសង្វើយ

                                               

សង្កាត់សាលាកំរើក

                                               

ឃុំវ៉ារិន

                                               

ឃុំល្វាក្រាំង

                                               

មហាវិថី ស៊ីវុត្ថា

                                               

ឃុំអន្លង់សំណរ

                                               

វិថី ២ធ្នូ

                                               

វិថីអាចារ្យស្វា

ខេត្តសៀមរាប
                                     

ⓘ ខេត្តសៀមរាប

ស្ថានភាពទូទៅ

ខេត្តសៀមរាបជាខេត្តមួយដែលមានទីតាំងនៅភាគខាងពាយ័ព្យនៃប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅក្បែរបឹងទន្លេសាប។ ទីរួមខេត្តរបស់ខេត្តសៀមរាបនេះគឺ ក្រុងសៀមរាប។ ខេត្តសៀមរាបត្រូវបានដាក់ឈ្មោះបែបនេះដើម្បី រំលឹកដល់ជ័យជំនះនៅកងទ័ពខ្មែរលើកងទ័ពសៀមនៅសម័យលង្វែកសតវត្ស១៦។ សព្វថ្ងៃខេត្តសៀមរាបត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាខេត្តតាំងនៅនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។ ខេត្តសៀមរាបស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។ ខេត្តនេះជាតំបន់ទេសចរណ៍ដ៍សំខាន់របស់ប្រទេសកម្ពុជា ដោយសារខេត្តនេះមានប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញ និងប្រាសាទបុរាណដទៃទៀតជាច្រើន។ ថ្មីៗនេះ ក្រុងសៀមរាបកំពុងប្រែក្លាយរូបរាងជាក្រុងទំនើបតាមរយៈកំនើនសណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ ជាដើមដែលបម្រើឱ្យវិស័យទេសចរណ៍។ រមណីយដ្ឋានផ្សេងទៀតដែលនៅក្បែរក្រុងសៀមរាបមានរាជធានីអង្គរធំ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទភ្នំបាខែង ប្រាសាទបក្សីចាំក្រុង ប្រាសាទបាពួន ប្រាសាទភិមានអាកាស ប្រាសាទបន្ទាយស្រី ប្រាសាទតាព្រហ្ម និងប្រាសាទរាប់រយផ្សេងទៀត។ តំបន់អង្គរត្រូវបានរងការលុកលុយជាច្រើនដងពីពួកសៀម ហើយទីបំផុតរាជធានីអង្គរត្រូវបានបោះបង់នៅឆ្នាំ ១៤៣១។ គួររំលឹកផងដែរថា រាជធានីរបស់ប្រទេសកម្ពុជាត្រូវបានពីប្តូរពីអង្គរទៅរាជធានីចតុមុខនៅឆ្នាំ ១៤៣២ រួចទៅបន្ទាយលង្វែក និង រាជធានីឧដុង្គ និងត្រលប់ទៅរាជធានីចតុមុខវិញនៅឆ្នាំ ១៨៦៦។ ជនជាតិបទេស ដែលបានមកដល់ប្រាសាទអង្គរវត្តមុនគេគឺអ្នករុករកជនជាតិបារាំង លោក ហង់រី មូហូ ក្នុងឆ្នាំ១៨៦០។ តំបន់សៀមរាបអង្គរគឺជាគោលដៅចម្បងសម្រាប់ភ្ញៀវទេសចរទូទាំងពិភពលោក ហើយក៏ជាតំបនដែលសម្បូរណ៍ទៅដោយសំណង់ប្រាសាទបុរាណតូចធំជាច្រើន ដែលជាទីស្ថានរបស់ពពួកអាទិទេពទាំងឡាយទាំងពួងផងដែរ។

                                     

1. ប្រជាសាស្រ្ត

នៅទាំងខេត្តសៀមរាបទាំងមូល មានអត្រាប្រជាជនសរុបចំនួន ៩២០,១២៣នាក់។ ក្នុងនោះអ្នកដែលរស់ក្នុងក្រុងសៀមរាបមានចំនួន ១៩៧,៣០១នាក់។ ខេត្តសៀមរាបទាំងមូលមានផ្ទៃក្រឡាចំនួន ១០,២៩៩គីឡូម៉ែត្រការ៉េ មានក្រុងចំនួនមួយ ស្រុកមានចំនួន១១ ឃុំមានចំនួន ៨៧ សង្កាត់ចំនួន ១៣ និងភូមិចំនួន ៨៧៥។ ប្រជាជនដែលរស់នៅក្រុងសៀមរាបភាគច្រើនជាអ្នកផ្លាស់ទីលំនៅមកពីកន្លែងផ្សេងៗរបស់ប្រទេសកម្ពុជាដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម បន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ជាដើម។ សៀមរាបគឺជាតំបន់គោលដៅទេសចរណ៍។

                                     

2. លក្ខណៈភូមិសាស្ត្រ

ខេត្តសៀមរាបជាខេត្តមួយស្ថិតនៅតំបន់ពាយ័ព្យ នៃប្រទេសកម្ពុជា តាមបណ្តោយផ្លូវជាតិលេខ៦ ដែលមានចំងាយប្រវែង៣១៤គ.ម ពីរាជធានីភ្នំពេញ មានពំ្រប្រទល់ខាងកើតជាប់នឹងខេត្តកំពង់ធំ និងខេត្តព្រះវិហារខាងលិចជាប់នឹងខេត្តបន្ទាយមានជ័យ ខាងជើងជាប់នឹងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ និងខាងត្បូងជាប់នឹងខេត្តបាត់ដំបង និងបឹងទន្លេសាប ។ ព្រំប្រទល់ជាប់បឹងទន្លេសាបមានប្រវែង ៨២ គ.ម ដែលស្ថិតនៅជាប់ស្រុកជីក្រែង ស្រុកសូត្រនិគម ស្រុកប្រាសាទបាគង ស្រុកសៀមរាប ស្រុកពួក និងស្រុកក្រឡាញ់។ ស្របតាមលក្ខណៈភូមិសាស្ត្រនៃតំបន់ និងនិយមនៃសីតុណ្ហភាព ការហួតហែង សំនើម ភាពរាំងស្ងួត និងជំនន់ យើងអាចបែងចែកតំបន់ទាំងនេះជាបីផ្នែកគឺ ផ្នែកខាងលើមាន ១៣ ឃុំ ផ្នែកកណ្តាលមាន៦៩ឃុំ និងផ្នែកខាងក្រោមជាប់នឹងបឹងទន្លេសាបមាន ១៨ឃុំ។ តំបន់ខាងលើសំបូរទៅដោយព្រៃភ្នំមានសណ្ឋានដូចជាដីទូលឬខ្ពង់រាប ខ្វះខាតទឹក និងជួបប្រទះគ្រោះរាំងស្ងួតញឹកញាប់តំបន់កណ្តាលជាវាលស្រែល្វឹងល្វើយ និងលំនៅឋានព្រមទាំងប្រាង្គប្រាសាទនានា និងតំបន់ក្រោមជាវាលទំនាបរងទឹកជំនន់រៀងរាល់ឆ្នាំ។ ជាតំបន់ជលវេគពេលណាមានភ្លៀងធ្លាក់ជន់លិចលង់ ពេលណាគ្មានភ្លៀងស្ងួតហួតហែង មានផ្ទៃក្រលាសរុបប្រមាណ ១២.០១៥ គ.ម២ ចែកចេញជា ១២ក្រុងស្រុក ១០០ឃុំ និង៩០៧ភូមិ ដោយមានប្រជាជនសរុប៧៣៣.៨៨២នាក់ ត្រូវជា ៦,០៩% នៃប្រជាជនសរុបទូទាំងប្រទេស។ មុខរបរសំខាន់នៃផ្នែកទាំងបីនេះមានភាពខុសៗគ្នាពោលគឺ៖

ក. ខាងលើធ្វើស្រូវចំការ និងរុករកអនុផលព្រៃឈើ ខ. កណ្តាលធ្វើស្រែនិងសេវាកម្មផ្សេងៗ គ. ខាងក្រោមធ្វើស្រែនិងចំការដំនាំតាមរដូវ និងប្រកបអាជីវកម្មនេសាទ។

ជាទូទៅខេត្តសៀមរាបមានចរិតជាតំបន់ជនបទ។ ប្រជាជនប្រមាណ ៧០% រស់នៅតាមទីជនបទឆ្ងាយពីក្រុងដែលផ្អែកលើមុខរបរកសិកម្មជាអាជីព។ ប្រជាជនប្រមាណ ១៨% រស់នៅតាមតំបន់ជាប់បឹងទន្លេសាបផ្អែកលើអាជីវកម្មនេសាទនិងធ្វើចំការដំនាំផ្សេងៗ និង១២%ទៀតរស់នៅតាមទីប្រជុំជន និងក្រុងដែលមានមុខរបរពាណិជ្ជកម្ម ទេសចរណ៍ និងបុគ្គលិករដ្ឋ។ ខេត្តសៀមរាបចែកចេញជា១២ស្រុក ១០០ឃុំ និង៩០៧ភូមិ៖

                                     

3. សេដ្ឋកិច្ច

ទីផ្សារនៅខេត្តសៀមរាប។

  • ផ្សារ៖ កណ្ដាល កំពង់ក្ដី កំពង់ថ្កូវ ក្រឡាញ់ ក្រោម ខ្វាវ ឃ្លាំង ចារឈូក ចាស់ ចុងឃ្នាស ញ៉ែ ដើមក្រឡាញ់ ដំដែក ទឹកវិល បន្ទាយស្រី បុរីប្រិមប្រិយ ពពេល ពួក ព្រៃជ្រូក ភូមិទ្រាំង ភូមិអូរ ភ្នំបូក រលួស រាត្រីសៀមរាប រាត្រីអង្គរ រ៉ូម៉ាលី លើធំថ្មីលើ វត្តបូព៌ សសរស្ដម្ភ សាមគ្គី ស្ពានដែកពោធិ៍លង្កា ស្រីស្នំ ស្រែណូយ ស្វាយធំ ស្វាយលើ អង្គ្រង អធ្វារ អន្លង់សំណផ្សារក្របីរៀល ផ្សារកោកថ្លោក ផ្សារក្រវ៉ាន់
                                     

4. តំបន់ទេសចរណ៍ខេត្តសៀមរាប

តាមប្រវត្តិសាស្ដ្រ ទឹកដីខេត្តសៀមរាបជាតំបន់រាជធានីរបស់ចក្រភពខ្មែរអំឡុងពីសតវត្សទី៩ដល់សតវត្សរ៍ទី១៣។ ដោយសារមូលហេតុខាងលើនេះហើយទើបរហូតមកទល់បច្ចុប្បន្ននេះគេនៅឃើញមានប្រាសាទយ៉ាងច្រើនស្អេកស្កះតំរៀបគ្នានៅក្នុងទឺកដីដ៏បវរនៃខេត្តសៀមរាប។ ប្រាសាទទាំងឡាយនៅតំបន់អង្គរ ដែលមានឈ្មោះល្បីទូទាំងពិភពលោកគឺ ស្ថិតនៅប៉ែកពាយ័ព្យនៃប្រទេសកម្ពុជាក្នុងខេត្តសៀមរាប ដែលគ្របដណ្តប់ដោយផ្ទៃក្រលា ៦០០ គ.មការ៉េ។ សព្វថ្ងៃប្រាសាទចំនួនជាង១០០ត្រូវបានរកឃើញ។ ប្រាសាទទាំងឡាយ ត្រូវបានកសាងឡើងរវាងសតវត្សទី៩ និងទី១៣។ កម្មវិធីកសាងឥតឈប់ឈរត្រូវបានប្រកាន់ដោយព្រះរាជាខ្មែរជាបន្តបន្ទាប់ អាចប្រៀបធៀបបានទៅនឹងសំនង់រាងជាពីរ៉ាមីតដោយព្រះចៅផារ៉ាអុងក្នុង ប្រទេសអេហ្សីប។ ព្រះរាជាខ្មែរបានសាងសង់ប្រាសាទទាំងនេះ ដោយប្រើកំលាំងទាសករយ៉ាងច្រើន តាមការប៉ាន់ស្មាន ការធ្វើសំនង់ថ្មីនីមួយៗអាចប្រើមនុស្សប្រហែល ៧៥០.០០០នាក់ ក្នុងអំឡុងសតវត្សទី១២ និង១៣។ ទោះបីជាបន្សល់ទុកនូវ ប្រាសាទជាច្រើនក៏ដោយ សព្វថ្ងៃនេះគឺមានភស្តុតាងបន្តិចបន្តួចចំពោះមនុស្សដែលរស់នថាប្រាកដជាទីក្រុងមួយដែលជាងគេនៅលើផែនដីនាពេលនោះ។ អ្នកដំនើរព័រទុយហ្គាល់ត្រូវបានគេជឿថាជាជនស្ចឹមប្រទេសដំបូងគេដែលបានសំលឹងមិនដាក់ភ្នែកទៅលើភាពអស្ចារ្យនៃប្រាសាទអង្គរ នាពេលទស្សនាក្នុងអំឡុងសតវត្សទី១៦។ ទោះបីយ៉ាងណាក៏ដោយ កិត្តិយសធំបំផុតចំពោះការរកឃើញអង្គរបានធ្លាក់ទៅអ្នកភូមិសាស្ដ្រជនជាតិបារាំងឈ្មោះ ហង់រី មូហូត Henri Mouhot ដែលបានមកទស្សនាអង្គរឆ្នាំ១៨៦០ ដែលបានតំកល់ទុកនូវឯកសារនាទីក្រុងប៉ារីសក្រាយមរណភាពក្នុងឆ្នាំ១៨៦៨។ ក្នុងសតវត្សទី ១៩និង២០ បេសកកម្មរបស់បារាំងជាច្រើនបានមកទស្សនាប្រាសាទ និង ធ្វើការកាប់ឆ្ការសំអាតព្រៃពីប្រាសាទ ហើយដែលបានប្រមូលនូវឯកសារយ៉ាងច្រើនបំផុត។ ក្នុងឆ្នាំ ១៩០៧ ប្រទេសថៃ បានប្រគល់ទឹកដីអង្គរមកអោយខ្មែរគ្រប់គ្រងវិញ ហើយនៅក្នុងនាំនោះហើយដែលភ្ញៀវទេសចរបានមកទស្សនាជាលើកដំបូង។ ប្រសិនបើពេលមានកំនត់អ្នកទស្សនាអាចជ្រើសរើសតាមវង់តូចដែលរួមមានទីក្រុងរបស់ស្តេច គឺអង្គរធំដែលមានប្រាសាទជាច្រើន ប្រាសាទអង្គរវត្ត ស្រះស្រង់ និងរមណីយដ្ឋានជាច្រើនទៀត។ ការបន្តដំនើរទស្សនាទៅវង់ធំគេនឹងបានឃើញប្រាសាទមួយចំនួនផ្សេងទៀតនិងបារាយណ៍នៅសម័យអង្គរ។ ប្រសិនបើពេលវេលាអនុញ្ញាតិ ភ្ញៀវទេសចរអាចទស្សនាប្រាសាទល្បីឈ្មោះដូចជាប្រាសាទបន្ទាយស្រី ឬប្រាសាទបន្ទាយសំរ៉ែ ដែលស្ថិតនៅឆ្ងាយពីប្រាសាទនៅតំបន់អង្គរបន្តិច។



                                     

5. ខេត្តសៀមរាបនៅមុនសម័យអង្គរ

អ្នកស្រាវជ្រាវខាងប្រវត្តិវិទ្យា និងបុរាណវិទ្យាជាច្រើន បានអះអាងថាប្រវត្តិសាស្រ្តនៃតំបន់សៀមរាប អង្គរបានចាប់ផ្តើមឡើងនៅ ឆ្នាំ៨០២ នៃគ្រិស្តសករាជក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ ក្រោយពី ព្រះមហាក្សត្រអង្គនេះបានយាងមកពី ប្រទេសជ្វានៅឆ្នាំ៨០០ នៃគ្រិស្តសករាជ។ តាមឯកសារខាងលើបានឲ្យដឹងថា ព្រះបាទជ័យវរ្ម័នទី២ កាលក្នុងដំណាក់កាលទី២ ទ្រង់គង់នៅ ទីក្រុងឥន្រ្ទបុរៈ នៅ ខេត្តកំពង់ចាម បន្ទាប់មកគង់នៅលើ ភ្នំគូលែន និង ចុងក្រោយបំផុតទ្រង់គង់នៅ ទីក្រុងហរិហរាល័យ ឬ ទីក្រុងរលួស ដែលជារាជធានីដើមនា សម័យអង្គរ។ លោកបណ្ឌិតមីសែល ត្រាណេបានមានប្រសាសន៍ឲ្យដឹងថា វប្បធអង្គរបានផ្តើមឡើង នៅក្នុងឆ្នាំ៨០២ នៃគ្រិស្តសករាជ គឺនៅពេលដែល ព្រះបាទជ័យវរ្ម័នទី២ បានអភិសេកជាព្រះមហាក្សត្រ នៅលើ ភ្នំគូលែន។ ការអភិសេករបស់ទ្រង់ គឺឈរលើមូលដ្ឋាន នៃពិធីទេវរាជ ដែលបានផ្តល់ ចំពោះ ព្រះអង្គនូវ មហិទ្ធិប្ញទ្ធិ ដើម្បីធ្វើការ បង្រួបបង្រួមជាតិ ។ ការអះអាងបានបង្អាញឲ្យដឹងទៀតថា វប្បធម៌‌សម័យបុរេអង្គរមុនអង្គរគឺ ឯកសារ មួយចំនួនបាន ផែ្អកតាមកំណត់ហេតុ ចិន។ ឯកសាររបស់គេបាន សំអាងលើកំណត់ត្រាផង និង ស្ថាបត្យកម្មប្រាង្គប្រាសាទមួយចំនួនផង ។ ឯព្រឹត្តិការណ៍ ដែលគួរឲ្យកត់សម្គាល់ ជាខ្លាំងមួយទៀត គឺក្នុងអំឡុង សម័យចេនឡា នៅលើទឹកដីបវរនៃ ខេត្តសៀមរាបអង្គរ។ កំណត់ហេតុ ចិនបានឲ្យដឹងថា ទីក្រុងដំបូងបំផុត នៅខេត្តសៀមរាបមានឈ្មោះថា "នគរគម្ពីរ" ដែលសិ្ថតនៅរវាងបារាយណ៍ខាងលិច និងបារាយណ៍ខាងកើតនៃ តំបន់សៀមរាបអង្គរ។ សេ្តចខែ្មរដែលសោយរាជ្យសម្បត្តិនៅ នគរគម្ពីរនេះគឺ ព្រះបាទចន្រ្ទវរ្ម័ន ។ លោកបណ្ឌិតមីសែល ត្រាណេបានមានប្រសាសន៍ឲ្យដឹងបនែ្ថមទៀតថា កាលពីសម័យបុរេអង្គរនាអំឡុងឆ្នា៨០២ នេះ សេដ្ឋកិច្ច និង បរិយាកា សង្គមរបស់ តំបន់សៀមរាបអង្គរ មានការវិវឌ្ឍន៍ជាវិជ្ជមាន។ គេបានឃើញមានការរៀបចំដែនដី ឬនគរូបនីយកម្មដែនដីក្នុង តំបន់នីមួយៗនៃខេត្តនេះ យ៉ាងច្បាស់លាស់ទៅហើយ ចាប់តាំងពី ចុងសតវត្សរ៍ទី៦ នៃដើមសតវត្សរ៍ទី៧ នៃគ្រិស្តសករាជ។ ជនជាតិខែ្មរក្រោមការដឹកនាំរបស់ ព្រះមហាក្សត្រ និង ពួកព្រាហ្មបុរោហិត បានចាប់ផ្តើម គម្រោងការសាងសង់ ប្រាសាទឥដ្ឋដំបូងបង្អស់ជាច្រើនមានជាអាទិ ប្រាសាទព្រៃកេ្មង ប្រាសាទពោធិ ប្រាសាទគោកតាសៀន ប្រាសាទវត្តខ្នាត និងប្រាសាទព្រៃប្រាសាទជាដើម។ រីឯវិស័យសង្គមកិច្ចវិញ គេបានដឹងថា បុព្វការីជនខែ្មរ ចូលចិត្តកសាងទីលំនៅរបស់ខ្លួននៅកែ្បរៗ ទនេ្លសាបកែ្បរអូរ ស្ទឹងធម្មជាតិជាដើម។ ការកសាងប្រាសាទក៏ដូច្នោះដែរ គឺបុព្វការីជនខែ្មរតែងតែជ្រើសរើស រកទីតាំងណាខ្ពស់មិនលិចទឹក នៅរដូវវស្សា គំនិតរបស់ខែ្មរក្នុងការជ្រើសរើសទីតាំងខ្ពស់ សម្រាប់ការកសាងសំណង់ផេ្សងៗ ជាប្រយោជន៍រួម គឺនៅតែបន្តរហូតមកទល់សព្វថៃ្ងនេះ ។

                                               

៥,០០០រៀល(ឆ្នាំ២០០១)

ក្រដាស់ប្រាក 5000រៀល មាន រូបតំណាងខាងក្រោយ ស្ពានកំពង់ក្ដី ខេត្តសៀមរាប វិមាត្រ 146 x 68 មីលីម៉ែត្រ ដាក់អោយប្រើប្រាស់ ថ្ងៃទី 6 ខែមេសាឆ្នាំ 2001 ពណ៍ចម្បង បៃតងនិងពណ៌ប្រផេះ រូបតំណាងខាងមុខ នរោត្តមសីហនុ

                                               

ឃុំពាមបាង

ឃុំពាមបាង ស្ថិតនៅក្នុង ស្រុកស្ទោង ខេត្តកំពង់ធំ មាន ភូមិ÷ 1 06080701 ពៅវើយ Pov Veuy លេខប្រកាស ៤៩៣ ប្រ.ក 2 06080703 ពាមបាង Peam Bang លេខប្រកាស ៣៦៥៦ ប្រក ភូមិថ្មី 3 06080705 ដូនស្តើង Doun Sderng លេខប្រកាស ៣៦៥៦ ប្រក ភូមិថ្មី ព្រំប្រទល់នៃឃុំពាមបាង East ឃុំ ប្រឡាយ ឃុំ ម្សាក្រង ឃុំ សំព្រោច ស្រុកស្ទោង West ស្រុកជីក្រែង ខេត្តសៀមរាប South ទន្លាសាប North ស្រុកជីក្រែង ខេត្តសៀមរាប

                                               

ឃុំជើងទៀន

ឃុំជើងទៀន ស្ថិតនៅក្នុង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ មាន ៧ភូមិ÷ យោងតាម ប្រកាសលេខ ៤៩៣ ប្រ.ក ព្រំប្រទល់នៃឃុំជើងទៀន Boundary East ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប West ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ South ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប North ឃុំចុងកាល់ ស្រុកចុងកាល់

សាកលវិទ្យាល័យបៀលប្រាយ
                                               

សាកលវិទ្យាល័យបៀលប្រាយ

សាកលវិទ្យាល័យបៀលប្រាយ ​​​​​ ​ គឺជាគ្រឹះស្ថាននៅកម្ពុជា។​ សាកលវិទ្យាល័យចែកចេញជា មហាវិទ្យាល័យវិទ្យសាស្រ្ត និងបច្ចេកវិទ្យា មហាវិទ្យាសាស្រ្តនិងមនុស្ស មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច។ សាកលវិទ្យាល័យបៀលប្រាយមានសាខានៅក្នុងប្រទេសកម្ពុជា។​ មាននៅ៖ សាខាខេត្តបន្ទាយមានជ័យ សាខាខេត្តបាត់ដំបង សាខាខេត្តតាកែវ សាខាខេត្តរតនគីរី សាខាខេត្តព្រះសីហនុ សាខាខេត្តសៀមរាប សាខារាជធានីភ្នំពេញ។

ផ្លូវជាតិលេខ៦
                                               

ផ្លូវជាតិលេខ៦

ផ្លូវជាតិលេខ៦ ជាផ្លូវជាតិមួយដ៏សំខាន់ក្នុងប្រទេសកម្ពុជាដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅបណ្តាខេត្តផ្សេងៗដូចជា ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងតំបន់ទេសចរណ៍ ខេត្តសៀមរាប ដែលមាន ប្រវែងប្រហែល ៣១២ គីឡូម៉ែត។

                                               

ឃុំរំចេក

ឃុំរំចេក សំដៅទៅដល់៖ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម

                                               

ឃុំគោល

ឃុំគោល ជាដែនរដ្ឋបាលស្ថិតនៅក្នុង ស្រុកអង្គរជុំ ខេត្តសៀមរាប មាន ភូមិ ៖ ព្រំប្រទល់នៃឃុំគោល ឃុំគោល ស្ថិតនៅក្នុង ស្រុកអង្គរជុំ ខេត្តសៀមរាប។ ឃុំគោល មាន ៧ភូមិ÷ ភូមិដូនមៀវ ភូមិខ្វាវ ភូមិតាគួយ ភូមិគោល ភូមិខាន់សរ ភូមិអំពិលធ្នង់ ភូមិព្រៃអារ