Back

ⓘ ខ្មែរ, ជនជាតិ. ពួកខ្មែរ អ.ស.អ: kʰmaːe គឺ​ជា​ក្រុម​ជន​ជាតិ​ដ៏​ច្រើន​លើស​លប់​នៅ​កម្ពុជា ដោយ​គណនា​ប្រហែល​ ៩០% ក្នុង​ចំណោម​ប្រជាជន ១៤,៨ លាន​នាក់​ក្នុង​ប្រទេស​នេះ ។ ..




                                               

ជនជាតិមិល

by ឈូកខ្មែរ ជនជាតិ​មិល មិល នៅ​ក្នុង​វចនានុក្រម​ខ្មែរ​បោះពុម្ព​ឆ្នាំ​១៩៦៧ សរសេរ មិលក្ខៈ ជា​ជនជាតិភាគតិច​មួយ​ក្រុម​ដែល​ប្រជាជន​ខ្មែរ​ភាគច្រើន​ស្ទើរតែ​មិន​ដឹង​ថា អ្នក​ទាំង​អស់នោះ​កំពុង​តែ​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង ។ ជនជាតិ​នោះ​ហៅ​ខ្លួនឯង​ថា "មិល" ។ ជនជាតិ​មិល​គ្មាន​សាសនា​ដូច​ជនជាតិ​ដទៃ​ទេ ។ បច្ចុប្បន្ន​ជនជាតិ​នេះ​មាន​ចំនួន ៦១​គ្រួសារ កំពុង​រស់​លាយឡំ​ជាមួយ​ប្រជាជន​ខ្មែរ​នៅ​ក្នុងភូមិ​មួយ​ចម្ងាយ ៤០​គីឡូម៉ែត្រ ពី​ទីរួមខេត្ត​ក្រចេះ ។ ភូមិកំណើត​របស់​ជនជាតិ​នេះ​ពី​ដើម​ឡើយ​ស្ថិត​នៅ​ភូមិ​ឆក់ត្រាច ហៅ​ភូមិ​ក្លិក្លក់ ចម្ងាយ​ប្រហែល​៣០​គីឡូម៉ែត្រ​ខាងកើត​ភូមិ​អូរពោធិ៍ ខេត្តក្រចេះ ។ ដោយសារ​មាន​ជ ...

                                               

ពិធីបុណ្យចូលឆ្នាំខ្មែរ

ចូលឆ្នាំខ្មែរ គឺជាថ្ងៃចូលឆ្នាំថ្មី ប្រពៃណីជាតិ របស់ប្រជាជនខ្មែរ ដែលកំណត់យក ថ្ងៃទី ១៣ ឬ ១៤ ខែមេសា ជារៀងរាល់ឆ្នាំ ។ នៅក្នុងភាសា សំស្ក្រឹត ពាក្យចូលឆ្នាំថ្មី មានន័យថា សង្ក្រាន្ត ដំណើរ​ឃ្លាត​ចាក​ទី, ការ​ឈាន​ចូល​ដល់, ដំណើរ​ដែល​ព្រះ​អាទិត្យ​ចរ​ណ៍ចូល​ដល់​ទី​​មួយ​ជុំ​រាសីចក្រ គឺ​ដំណើរ​ដែល​ដើម​និង​ចុង​នៃ​រាសី​ចក្រ​ជួប​គ្នា ពេញ​គម្រប​ជា​មួយ​ឆ្នាំ នៃពិធី​ចូល​ឆ្នាំ​ថ្មី ។ នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដែលគេកំណត់យកជាថ្ងៃឈប់សំរាក ជួបជុំគ្រួសារ នៅតាមតំបន់ផ្សេងៗ នៅក្នុងប្រទេសកម្ពុជា ដែលសម្រេចប្រមូលភោគផល នៃដំណាំកសិកម្មរបស់ប្រជាជនខ្មែរ ដែលពួកគេហត់នឿយ អស់ពេលពេញមួយឆ្នាំ ។ ចូលឆ្នាំខ្មែរ ស្របគ្នាជាមួយឆ្នាំថ្មីនៃ ...

                                               

ខ្មែរអាមេរិកាំង

ខ្មែរអាមេរិកាំង សំដៅទៅលើបុគ្គលដែលមានសញ្ជាតិអាមេរិក ប៉ុន្តែត្រូវបានកើត ធំឡើង ឬមកពីប្រទេសកម្ពុជា ដែលភាគច្រើនមានអំបូរជាជនជាតិខ្មែរ ប៉ុន្តែក៏រាប់បញ្ចូលផងដែរនូវខ្មែរកាត់ចិន, ខ្មែរកាត់វៀតណាម, ជនជាតិចាម និងក្រុមអំបូរជនជាតិដទៃទៀតដែលមាននៅកម្ពុជា។ បច្ចេកសព្ទនេះប្រហែលក៏សំដៅទៅជនជាតិអាមេរិកដែលមានដូនតាដែលកើត ធំធាត់ រឺ មកពីកម្ពុជា។

                                               

ជនជាតិចារាយ(ខ្មែរលើ)

ប្រទេសកម្ពុជាយើងគឺជាប្រទេសមួយដែលមានប្រជាជនរស់នៅចំរុះលាយឡំគ្នា ដោយឡែក ជនជាតិចារាយ គឺជាក្រុមមនុស្សមួយក្រុម ដែលមានដើមកំណើតនិង រស់នៅលើទឹកដីខ្មែរជាអំបូរវៀតណាមនិងរស់នៅលើទីតាំងដែលមានដីភ្នំខ្ពស់ៗ ។ ភាសាចារាយ​ឬ​ជ្រាយ គឺជាភាសាមានដើមកំណើតពីដែលជាមែកធាងនៃក្រុមភាសា។ ភាសាចារាយមានទំនាក់ទំនងទៅនឹងភាសាចាមនៃពាក់កណ្ដាលជាភាសាវៀតណាមនិងភាសានៃឥណ្ដូនេស៊ី,ម៉ាឡេស្យា,ម៉ាដាហ្គាស្កា,ហ្វីលីពីន ហើយមានផ្សេងៗទៀតអ្នកដែលរស់នៅលើកោះជាច្រើនមានដូចជាៈ ហាវ៉ៃ, ញ៉ូហ្សឺឡែន, រ៉ាប៉ានុយ, សាម៉ូ, ហ្គាម, ហ្វីជី-ល-។ មានមនុស្សប្រមាណជា៣៣២,៥៥៧ បាននិយាយថា ពួកគេគឺជាក្រុមដែលរស់នៅលើទីទួលខ្ពស់ៗ ដូចជា ឌីហ្គា ឬ ម៉ូថាញ់ណាត។ជនជាតិចារាយរស់នៅតំបន់ដំបូង នៅ ...

                                               

ខ្មែរសុរិន្ទ

ខ្មែរសុរិន្ទ ក៏ត្រូវបានស្គាល់ជាភាសាសៀមថា ថៃជ័រខ្សែខ្មែរ រឺ ន័យចំ "ថៃជាប់ខ្សែខ្មែរ" គឺជានាមកត្តាប្រើសំដៅលើជនជាតិខ្មែរមានដើមកំណើតនៅភាគឦសាននៃប្រទេសថៃ។ ខ្មែរធ្លាប់មានវត្តមានក្នុងតំបន់នេះយ៉ាងហោចណាស់ក៏ចាប់តាំងពីសម័យចក្រភពខ្មែរមកម៉្លេះ។ ដោយមានការធ្លាក់នៃសម័យអង្គរ យ៉ាងណានោះ ខ្មែរនៅភាគឦសានត្រូវបានស្ថិតនៅក្រោមឥទ្ធិពលសៀមដែលកំពុងតែកើនឡើង។ នៅសតវត្សទី១៨ ប្រទេសសៀមបានដាក់បញ្ចូលអតីតខេត្តខ្មែរសុរិន្ទជាផ្លូវការជាទឹកដីរបស់ខ្លួន។ អ្នករស់នៅជាអចិន្ត្រៃយ៍ដែលជាជនជាតិខ្មែរបានក្លាយជាប្រជារាស្ត្រនៃព្រះមហាក្សត្រថៃ យ៉ាងពិតប្រាកដ The Khmer residents became de facto subjects of the Thai monarchy and a long process of cul ...

                                               

ស្រុកពាមរ​ក៏

ស្រុកពាមរ​ក៏ គឺជាស្រុកមួយក្នុងចំណោមស្រុកទាំង១៤ ដែលស្ថិតនៅចំងាយ៣០គីឡូម៉ែតពីទីរួម ខេត្តព្រៃវែង ហើយមានព្រុំប្រទល់ជាប់នឹង ស្រុកកំពង់លាវ ស្រុកបាភ្នំ ស្រុកព្រះស្ដេច ខេត្តកណ្ដាល និង ខេត្តស្វាយរៀង។ ស្រុកពាមរ មាន ឃុំ ឃុំព្រៃកណ្ដៀង ឃុំពាមរ​ក៏ ឃុំអ្នកលឿង ឃុំបាបោង ឃុំព្រែកខ្សាយ ក ឃុំព្រែកខ្សាយ ខ ឃុំពាមមានជ័យ ឃុំបន្លិចប្រាសាទ ស្រុកពាមរ​ក៍ គឺជាតំបន់ អាជីវកម្ម ចំពោះប្រជាជនដែលរស់នៅក្នុងស្រុកនោះភាគច្រើនប្រកបរបរលក់ដូរ ទាំងទំនិញចេញចូលពីទីក្រុងភ្នំពេញ ឬប្រទេសវៀតណាម។ ជាពិសេសមានលក់នំចំនីច្រើនមុខនិងម្ហូបអាហារស្រស់ៗ ដែលអ្នកអាជីវកម្មទិញបន្តពីប្រជាជនដែលប្រកបរបរនេសាទនៅទន្លេមេគង្គ។ ការលក់ទាំងនោះ គឺមានទីតាំងនៅមាត់ច្រក ...

                                               

ឃុំជុំគ្រៀល

ជាឃុំមួយដែលមានទីតាំងស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត ដែលមានប្រជាជនរស់នៅចំនួន 5.531 នាក់​ ក្នងឆ្នាំ​ 1998-03-03,និង 5.834 នាក់ ក្នុងឆ្នាំ 2008-03-03 ។) ហើយប្រជាជនដែលរស់នៅទីនោះមានចម្រុះជាតិសាសន៏ដូចជា ជនជាតិខ្មែរ និង ជនជាតិ ខ្មែរកាត់ចិន និង ជនជាតិអីុស្លាមផងដែរពូកគេភាគច្រើនជាអ្នកស្រែចម្ការនិងប្រកបរបរលក់ដូរនៅតាមផ្ទះនិងតាមសាលារៀន​ ។និងមួយផ្នែកទៀតប្រកបរបរនេសាទត្រី និង​ កម្មករស្រែអំបិល និង​ មួយផ្នែកទៀតផលិតនំទៅតាមរដូវកាល ហើយនៅពេលរដួវផលិតនំម្ដងៗធ្វើអោយប្រជាជនដែលរស់នៅទីនោះមានការងារធ្វើច្រើន និង​ មានប្រាក់ចំនូលច្រើនផងដែរទៅតាមរដូវកាលផងដែរ។ព្រោះនៅពេលរដូវកាលផលិតនំ គេច្រើនធ្វើនៅរដូវភ្លៀងធ្លាក់ ព្រោះរដូវនោ ...

                                               

ស្រុកអូរជុំ

ស្រុកអូរជុំ ស្រុកអូរជុំគឺជាស្រុកមួយដែលស្ថិត នៅប៉េកខាងត្យូង នៃទីរូមខេត្តរតនគិរី​ដែលមានចំងាយផ្លូវ៧គីឡូម៉ែតពីរួមខេត្ត នៅក្នុងស្រុកនេះមានជនជាតិ ចំរុះគ្នជាច្រើនដែលរស់នៅក្នុងទីរួមស្រុក រូមមាន​ជនជាតិទំពួន ជនជាតិគ្រឹង​ ជនជាតិឡាវ​ និង ជនជាតិខ្មែរ​និងជនចំណាក់ស្រុកជាច្រើនភាសារទៀតដែលមិនបានរៀបរាប់អស់ ប្រជាជនភាគច្រើនប្រកមមុខរបរ ផ្សេងៗគ្នាដូចជា ធ្វើស្រែចំការ ជំនួញ និងធ្វើការរាជការនិង ស្ថាប័នអង្គការក្រុមហ៊ុនផ្សែងៗ ហើយការកាន់នូវសាសនា និង ទំនៀមទំលាប់ព្រពៃណីមានភាពខុស់ៗដែរ នៅតាមភូមិនិងតំបន់ផ្សេងៗ។ ស្រុកអូរជុំ អង់គ្លេស ៖ Ou Chum District ជាដែនរដ្ឋបាលស្ថិតនៅ ខេត្តរតនគិរី ដែលមានរដ្ឋបាល ៧ឃុំ និង ៣៧ភូមិ÷

                                               

កុម៉ែរាជ (រឿងនិទាន)

ព្រះថោង រឺ ព្រះបាទ កុម៉ែរាជ រឺ អាទិច្ចវង្សា រជ្ជកាល ជាស្ដេចខ្មែរទីមួយតាមរឿងព្រេងខ្មែរ ​ទ្រង់បានឡើងសោយរាជ្យនៅឆ្នាំ ២៦៧ ម.គ.ស. ​ទទួលគោរម្យនាមថា ព្រះ​បាទ​សម្ដេច​កុម៉ែ​រាជ ​សេដ្ឋា​ធម្មិក​វរោត្ដម​បថម​ខេមរា ខត្ដិ​យា​វង្ស​សកូល កំពូល​ក្រុង​កម្ពុជា​ធិបតី​សិរិ​យស​សោភា​ បវរ​រាជ​ធានី បូណ៌មី​ឧត្ដម​មហា​ដ្ឋាន ។ ជាក្សត្រទីមួយដែលបានសោយរាជ្យនៅនគរគោកធ្លក រឺ ក្រុងកម្ពុជាធិបតី។ ព្រះថោង ឬ សម្ដេចព្រះកុម៉ែរាជ សោយរាជសម្បត្ដិនៅនគរគោកធ្លក បាន ៧៧ ឆ្នាំ។ ព្រះអង្គបានចូលទិវង្គត នៅឆ្នាំ​រកា ក្នុង​ព្រះ​ជន្ម ១២២ ព្រះ​វស្សា​។

                                               

របាំត្រុដិ

របាំត្រុដិជាកេរដំណែលវប្បធម៌មន-ខ្មែរ ដែលជនជាតិ ខ្មែរព្រៃភ្នំ ដូចជាពួក សម្រែ សួយ និងព័រ ជាដើម ព្រមទាំងជនជាតិខ្មែរនៅខេត្តស៊ីសាកេត សុរិន្ទ្រ សៀមរាប ពោធិ៍សាត់ បាត់ដំបង និងប្រជាពលរដ្ឋ មួយចំនួនទៀត នៅខេត្តផ្សេងៗ ពិសេសក្រសួង ស្ថាប័នទាំងរដ្ឋ និងឯកជនភាគច្រើន តែងតែប្រារព្ធ ក្នុងពេលចូលឆ្នាំខ្មែរ ឬក្នុងពេល ដែលសត្វព្រៃរត់ ចូលស្រុកភូមិជាដើម។ ចំណែកជនជាតិចិន គេមាន របាំម៉ុងសាយ ដើម្បីសំដែងដេញឧបទ្រព ចង្រៃ។ តាមការពិត របាំត្រុដិនេះ គឺជាបុណ្យឆ្លងពីឆ្នាំចាស់ចូលឆ្នាំថ្មី ពីភាពឧបទ្រពចង្រៃ ទៅភាពសម្បូរណ៍ សប្បាយផង។ ពាក្យ ត្រុដិ សំដៅដល់ពេល ដែលឆ្នាំ ចាស់ដាច់ ដើម្បីត្រាច់ផ្លាស់ចូលឆ្នាំថ្មី។ តាមអត្ថន័យនេះ របាំត្រុដិ ដែលត្រ ...

                                               

ដាញ់ ហុង

ជា Data Scientist ជនជាតិខ្មែរ អ្នកបង្កើតកម្មវិធីពិនិត្យអក្ខរាវិរុទ្ធខ្មែរ ជា Type Designer នៅ ជាស្ថាបនិកបច្ចេកវិទ្យា nextspell.com

                                               

ពិធីរំដោះគ្រោះ

ក្រោយពីជួបប្រទះនូវគ្រោះថ្នាក់ ឬជំងឺណាមួយ ដែលបណ្តាលមកពីប្រការផ្សេងៗជនជាតិខ្មែរទាំងពីរភេទតែងតែប្រារព្ធពិធីរំដោះគ្រោះតាមជំនឿទំនៀមទម្លាប់ដូនតាខ្លួន។ បុព្វហេតុដែលនាំឱ្យគេប្រារព្ធពិធីកម្មនេះ បណ្តាលមកពីកេចង់ឱ្យឧបទ្រពចង្រៃ ដែលកំពុងយាយីទាំងផ្លូវកាយ​និងផ្លូវចិត្តចាកចេញពីខ្លួនប្រាណរបស់ពួកគេ។​ ដើម្បីសម្រេចបំណងពិសិដ្ឋនេះគេត្រូវពឹងផ្អែកលើព្រះភក្ខុសង្ឃទាំងស្រុង ដែលជាអ្នកសូត្រមន្ត រំដោះគ្រោះដំណាងនៅទីនោះ។

                                               

ទិន ហ្វី

Stephen Chow គឺជាអ្នកសម្តែង អ្នកដឹងនាំរឿង អ្នករៀបចំឆាក ជាផលិតករភាពយន្ត និង ជាទីប្រឹក្សានយោបាយ របស់គណបក្ស Chinese Peoples Political Consultative Conference ។ Stephen Chow ឬ ទិន ហ្វី គឺជាតារាសម្តែងដែលប្រជាជនខ្មែរជាច្រើនធ្លាប់បានស្គាល់ និង ទស្សនានូវវីដេអូភាពយន្តដែលគាត់ផលិត។ គាត់ជាតារាសម្តែងដែលទទួលបានពានរង្វាន់ និង មេដាយសរសើរជាច្រើនប្រភេទ។ មិនត្រឹមតែជនជាតិខ្មែរប៉ុណ្ណោះទេ គឺស្ទើរតែពាសពេញពិភពលោកតែម្តង គឺសុទ្ធតែស្គាល់លោកចូវម្នាក់នេះ ថាជាតួសម្តែងក្រមិចក្រមើម និង ធ្វើឱ្យអ្នកទស្សនាសើចឡើងហារទឹកភ្នែកក៏មានដែរ។

                                               

ឈរគោរពទង់ជាតិ និងភ្លេងជាតិ

កាល​បើ​យើង​ដោះរ​នៅ​ថ្នល់ ឬ នៅ​ទី​ណា​មួយ​ នៅ​ប្រទះ​ប៉ះ​លើពេល​ដែល​គេ​កំពុង​ធ្វើ​ពិធិ​បង្ហូត​ទង់ជាតិ មាន​ថ្លុំ​ត្រែ​ក្ដី​ យើង​គប្បី​ឈប់ដើរ​ ឈរ​ទឹមជើង​សំយុង​ដៃ​ទាំង​ពីរ ងើប​ងើយ​ក្បាល​ឡើង ភ្នែកសំឡឹងទៅ​ទង់​ជាតិ​ដែល​កំពុង​បង្ហូត​នោះ​ រួច​ហើយ​សឹម​ដើរ​ទៅ​ទៀត​ ។ ទាំង​ភ្លេងជាតិ​នគររាជ ក៏​ដូច​គ្នា បើ​យើង​ដើរ​ក្ដី​ នៅ​លើ​រថយន្ដក្ដី លើ​ទោចក្រយាន​ក្ដី. ។ល។ បើ​ទៅ​ប្រទះ​គេ​កំពុង​លេង​ភ្លេង​ជាតិ​ក្នុង​ពិធី​អ្វី​មួយ ត្រូវ​តែ​ប្រើ​កិរិយា​ឈប់ឈរ​គោរពឲ្យអស់រយៈភ្លេងសឹមតដំណើរទៅទៀត ។ កិច្ចឈរគោរព​ទង់ជាតិនឹងភ្លេងជាតិ​នេះ ប្រសើរ​ណាស់ សម្រាប់​ជនជាតិនីមួយៗ ព្រោះក្នុងលោកនេះ គេ​តែងតែ​គោរព​ទង់ជាតិ​គេ​ដោយស្មោះ​អស់​ពី​ចិត្ត​គ ...

                                               

ចរិយាមារយាទ

ចរិយាមារយាទ ដែលធំគឺជាវាលមួយដែលស្ថិតក្នុងចរិយាដែលស្វែងរកដើម្បីអោយយល់ពីធម្មជាតិនៃចរិមារយាទដែលអាចទាញ ធម្មនិយាម បាន។ ចំណុចរួមនៃចរិយាមារយាទដ៏ធំគឺស្ថិតនៅលើរបៀបដែលយើងយល់់ ស្គាល់ធំពីអ្វីមួយ ហើយអ្វីដែលមានន័យនៅពេលដែលយើងនិយាយអំពីអ្វីដែលត្រូវ និងអ្វីដែលខុស។ ចរិយាមារយាទដ៏ធំបានចូលមកជាមួយ G.E.Moore ដែលជាអ្នក ទស្សនៈវិទូ ជនជាតិអង់គ្លេសពីឆ្នាំ១៩០៣។ ក្នុងនោះផងដែរជាដំបូងគាត់បានសរសេរនូវអ្វីដែលគាត់ហៅថា ជំនឿខុសពីធម្មជាតិ ។ Moore បានច្រានចោលធម្មជាតិនិយមដែលស្ថិតក្នុងចរិយាមារយាទ នៅក្នុងមុនពេលកំណត់របស់គាត់ David Hume ជាទស្សនៈវិទូជនជាតិស្កតបានបង្ហាញការយល់ឃើញស្រដៀងគ្នាមួយ នៅលើភាពផ្សេងគ្នារវាង កត្តានិងការវាយតម្លៃ។ការសិ ...

ខ្មែរ (ជនជាតិ)
                                     

ⓘ ខ្មែរ (ជនជាតិ)

ពួកខ្មែរ អ.ស.អ: kʰmaːe គឺ​ជា​ក្រុម​ជន​ជាតិ​ដ៏​ច្រើន​លើស​លប់​នៅ​កម្ពុជា ដោយ​គណនា​ប្រហែល​ ៩០% ក្នុង​ចំណោម​ប្រជាជន ១៤,៨ លាន​នាក់​ក្នុង​ប្រទេស​នេះ ។ ពួក​គេ​និយាយ​ភាសាខ្មែរ ដែល​ជា​ភាសា​មួយ​ក្នុង​អំបូរ​ភាសាខ្មែរ-មនធំ​ជាង​គេ ដែល​បាន​រក​ឃើញ​ពាស​ពេញ​អាស៊ី​អាគ្នេយ៍ ។ ភាគ​ច្រើន​នៃ​ជន​ជាតិ​ខ្មែរ គឺ​ជា​អ្នក​កាន់​ពុទ្ធសាសនា​បែប​ខ្មែរ កំណែ​ជំនឿ​រួម​ដ៏​ច្រើន ដែល​ច្របាច់​បញ្ចូល​គ្នា​ធាតុ​ជា​ច្រើន​នៃ​ពុទ្ធសាសនាថេរវាទ ព្រហ្មញ្ញសាសនា វិញ្ញាណនិយម និង ការបូជាព្រលឹងដូនតា ។ ប្រជាជន​គួរ​ឲ្យ​កត់​សំគាល់​នៃ​ពួក​ខ្មែរ​តាំង​លំនៅ​ក្នុង​តំបន់​កៀក​កិត​ថៃ ខ្មែរខាងជើង និង​តំបន់​ដីសណ្ដមេគង្គក្នុង​​ប្រទេស​វៀតណាមជិត​ខាង ខ្មែរក្រោម ។

                                     

1. និរុត្តិសាស្ត្រ

តាម​លោក ឈឹម-ក្រសេម ឈ្មោះ​ជាតិ​ខ្មែរ​ហៅ​ត្រឹម​ត្រូវ តាម​សូរ​សព្ទ​ដើម ថា កុមេរុ ដូច្នេះ​តែ​តាម​សំឡេង​និយាយ​ជា​ធម្មតា​ថា កុមេរុ៍ ទំនង​ដូច​ឈ្មោះ​ភ្នំ​ព្រះ​សុមេរុ គេ​ហៅ​នៅ​ត្រឹម សុមេរុ៍ ។ លុះ​យូរ​មក ឈ្មោះ​នេះ​បាន​ក្លាយ​ចេញ​ទៅ​ទៀត ប្រាកដ​នៅ​សិលា​ចារឹក​របស់​ខ្មែរ​ថា ក្មេរ៑ ទៅ​ជា​សំឡេង​ផ្សំ​ក្រោយ​សម័យ​សិលាចារឹក​មក​​បាន​ប្រែ​ថា​ ខ្មែរ ។ បើតាមលោក ពាក្យ​​ថឆ ខ្មែរ​ បាន​ក្លាយ​ពី​ពាក្យ កុមេរុ ដែល​ជា​ឈ្មោះ​សំគាល់​ជន​ជាតិ​ខ្មែរ និង​ប្រទេស​របស់​ខ្លួន កាល​ដែល​រស់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ម៉្លេះ ។ កុមេរុ> ក្មេរ> ខ្មែរ ។

ទស្សនៈលោក ពៅ-ឈិន ជា​ព្រឹទ្ធបុរស​នៃ​ក្រុម​សាលា​សន្សំ​សុខ សង្កាត់​លេខ ៥ ក្រុង​ភ្នំពេញ យោង​តាម​វចនានុក្រម​​សម្តេច​ ជួន ណាត សរសេរ​ថា ទំនង​ជា​មក​ពី​ពាក្យ ខេមរៈ តែពាក្យនេះឃើញមានសរសេរក្នុងសិលាចារឹក​ថា ក្មេរ ហើយម្យ៉ាងទៀត ពាក្យខេមរៈ មកពី ខិ+មៈ+រៈ ប្រែជា ក្សេម​ល្អ ការ​រក្សា​នូវ​ប្រយោជន៍​ដែល​បាន​ហើយ ។ ដោយ​លោក​យោង​តាម​សាស្ត្រា​ស្លឹក​រឹត​ពីបុរាណកាល និយម​ចារ​ប្រកប​ដូច​ជា ត្មា = តាម ថ្មែ​ទាំ្ង = ថែម​ទាំង ផ្មើ = ផើម ។ល។ ដោយហេតុនេះ ខេមរ > ខ្មេរ > ខ្មែរ ស្រៈអែកើតមក ពីការនិយមរបស់ខ្មែរក្នុងការអានស្រៈ េ -បាលី-សំស្ក្រឹត ។

តាម​សន្និដ្ឋាន​របស់​លោក​បណ្ឌិត​សាស្ត្រាចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ពាក្យ​ថា ខ្មែរ ​មក​ពី​បុព្វបទ ក ឬ ខ ដែល​ក្លាយ​មក​ពី​ពាក្យ​មន-ខ្មែរ មាន​ន័យ​ថា មនុស្ស ដូច​ជា​ កួយ មាន​ន័យ​ថា មនុស្ស​ ក្នុង​ភាសា​កួយ, ពាក្យ​ ខា មាន​ន័យ​ថា មនុស្ស ​ក្នុង​ភាសា​មន-ខ្មែរ​មួយ​ចំនួន​នៅ​ប្រទេស​ឡាវ ឬ​ក្លាយ​មក​ពី​ពាក្យ កូន ហើយ​និង​ពាក្យ មីរ ឬ មឺរ ឬ ម៉ារ ដែល​មាន​ន័យ​ថា ចម្ការ ក្នុង​ភាសា​មន-ខ្មែរ​មួយ​ចំនួន មីរ ក្នុង​ភាសា​ព្នង មឺរ ក្នុង​ភាសា​ព្រៅ ម៉ារ ក្នុង​ភាសា​បះណារ ដោយ​មាន​ការ​វិវត្ត​ទៅ​តាម​សម័យ​កាល ដូច​ត​ទៅ ៖ ក- ឬ ខ- ឬ កូន + មីរ > ក្មីរ > ក្មេរ៑ > ខ្មេរ > ខ្មែរ ។ ដូច្នេះ ខ្មែរ ប្រហែល​ជា​មាន​ន័យ​ដើម​ថា អ្នក​ចម្ការ ជា​ឈ្មោះ ដែល​ជន​ជាតិ​មន-ខ្មែរ​ដទៃ​ទៀត​ បាន​ដាក់ មុន​នឹង​ជន​ជាតិ​ខ្មែរ​ក្លាយ​ជា​អ្នក​ស្រែ​វិញ ។

                                     

2. ប្រវត្តិ

ការ​ធ្វើ​អន្តោប្រវេសន៍​មក​កាន់​តំបន់​ដី​គោក​នៃ​អាស៊ី​អាគ្នេយ៍ ពី​ភាគ​ខាង​ជើង បាន​បន្ត​យ៉ាង​ល្អ​ ក្នុង​សម័យ​​នៃ​ប្រវត្តិសាស្ត្រ ។ ពួក​អ្នក​ប្រាជ្ញ​ភាគ​ច្រើន មាន​ជំនឿ​ថា ពួក​គេ​បាន​មក​នៅ​យ៉ាង​ហោច​ណាស់ ៣០០០ ឆ្នាំ​កន្លង​ទៅ​ដែរ លឿន​ជាង​ពួក​តៃ ដែល​ឥឡូវ រស់​នៅ​ភាគ​ច្រើន នូវ​អ្វី​ដែល​ដើម​ឡើយ​ជា​ទឹក​ដីអាស៊ី​ទក្សនិណ ។ ហេតុផល ដែល​ពួក​គេ​បាន​ធ្វើ​អន្តោប្រវេសន៍ ទៅ​កាន់​តំបន់​អាស៊ី​អាគ្នេយ៍ គឺ​ត្រូវ​បាន​ជជែក​ត​ទល់​ជា​ទូទៅ ប៉ុន្តែ​ពួក​អ្នក​ប្រាជ្ញ​មួយ​ចំនួន មាន​ជំនឿ​ថា ខ្មែរ-មនត្រូវ​បាន​រុញ​ច្រាន​ចុះ​មក​ក្រោម ដោយ​ការ​លុក​លុយ​ពី​អំបូរ​ពួកចិន-ទីបេ ពី​ភាគ​ខាង​ជើង តាម​ភស្តុតាង​ដោយ​វាក្យសព្ទ​អាស៊ី​ទក្សិណ ជា​ភាសា​ចិន ឬ ដោយ​គោល​បំណង​កសិកម្ម​ជា​ភស្តុតាង តាម​ផ្លូវ​អន្តោប្រវេសន៍ របស់ពួ​កគេ តាម​បណ្ដោយ​ទន្លេ​សំខាន់ៗ ជា​ច្រើន ។ ពួក​ខ្មែរ គឺ​ជា​ញាតិ​សន្តាន​នឹង​ពួក​មន ដែល​បាន​តាំង​លំនៅ​ឆ្ងាយ​ទៅៗ ទៅ​ភាគ​ខាង​លិច ។

បន្ទាប់​ពី​ការ​បង្កើត​ឡើង​នៅ​អាស៊ី​អាគ្នេយ៍ ប្រវត្តិ​នៃ​ប្រជាជន​ខ្មែរ ស្រប​នឹង​ប្រវត្តិសាស្ត្រ​ខ្មែរ ។ ក៏​ដូច​ជាម​នុស្ស​ដើម​ដំបូងៗ ផ្សេង​នៃ​អាស៊ី​អាគ្នេយ៍ ដូច​ជា ព្យូ មន ចាម ម៉ាឡាយូ ជ្វា ពួក​ខ្មែរ​ត្រូវ​បាន​រង​ឥទ្ធិពល ដោយ​ពួក​ឈ្មួញ និង​អ្នក​ប្រាជ្ញ​ឥណ្ឌា​និង​ស្រី​លង្កា ដែល​ទទួល​យក​សាសនា វិទ្យាសាស្ត្រ និង​ទំនៀម​ទម្លាប់​ពួក​គេ និង​ខ្ចី​ពី​ភាសា​ពួក​គេ ។ ខ្មែរ​ក៏​បាន​ទទួល​យក​គំនិត​សិវនិយម ទេវរាជ និង​មហាប្រាសាទ​ជា​ភ្នំ​ពិសិដ្ឋ ជា​និមិត្តរូប ។ ទោះ​បី​ជា​ពួករាជាណាចក្រខ្មែរ ដែល​បាន​ចម្រើន និង​សាប​រលាប​ និង​បាន​អាប់​រស្មី​នៅ​ទី​បំផុត ចំណូល​ចិត្ត​របស់​ខ្មែរ ចំពោះ​ការ​កសាង​ប្រាសាទ​នានា​ពី​ថ្ម​ទូទាំង​ព្រះ​រាជាណាចក្រ​នានា​របស់​ខ្លួន បាន​បន្សល់​នូវ​​បូជនីយដ្ឋាន​នានា​ នៅ​មាន​សេស​សល់​ដល់​សព្វ​ថ្ងៃ​នេះ ។

ព្រះ​បាទ ជ័យវរ្ម័ន​ទី ២ គ.ស. ៨០២-៨៣០ បាន​ធ្វើ​ឲ្យ​អំណាច​ខ្មែរ​រស់​រាន​ឡើង​វិញ និង​បាន​សាង​នូវ​មូលដ្ឋាន​គ្រឹះ សម្រាប់​ចក្រភព​អង្គរ ដោយ​ការ​ស្ថាបនា​រាជធានី​បី ឥន្ទ្របុរៈ ហរិហរាល័យ និងមហេន្ទ្របវ៌តសំណល់​បុរាណវត្ថុ​ជា​ច្រើន​ក្នុង​នោះ ដែល​បង្ហាញ​ច្រើន​អំពី​សម័យ​កាល​របស់​ទ្រង់ ។ បន្ទាប់​ពី​ការ​ឈ្នះ​សង្គ្រាម​ក្នុង​ស្រុក​ដ៏​យូរ​យារ​មួយ ព្រះ​បាទ​ សូរ្យវរ្ម័ន​ទី ១ បាន​សោយ​រាជ្យ គ.ស. ១០០២-១០៥០ បាន​បង្វែរ​កម្លាំង​របស់​ទ្រង់ ឆ្ពោះ​ទៅ​ខាង​កើត និង​បាន​ដាក់​រាជាណាចក្រ​មន​ទ្វារវតី ក្រោម​អំណាច​របស់​ព្រះ​អង្គ ​។ ជា​លទ្ធផល ព្រះ​អង្គ​បាន​គ្រប់​គ្រង​លើ​ប៉ែក​ដ៏​ធំ​ជាង​គេ​នៃ​ថៃ​និង​លាវ​សម័យ​បច្ចុប្បន្ន ដូច​គ្នា​ដែរ​ ពាក់​កណ្ដាល​ភាគ​ខាង​ជើង​នៃ​ទៀប​កោះ​ម៉ាឡាយូ ។ សម័យ​នោះ កំលុង​ដែល​អង្គរ​វត្ត​ត្រូវ​បាន​សាង​សង់​ឡើង ត្រូវ​បាន​ចាត់​ទុក​ថា ជា​ចំណុច​កំពូល​នៃ​អារ្យធម៌​ខ្មែរ ។ ព្រះ​រាជាណាចក្រ​ខ្មែរ​ បាន​ក្លាយ​ជា​ចក្រភព​ខ្មែរ និង​មហាប្រាសាទ​អង្គរ បាន​ចាត់​ទុក​ថា ជា​ទ្រព្យ​សម្បត្តិ​ខាង​បុរាណវត្ថុ ដែល​សម្បូរ​បែប​ ជាមួយ​ចម្លាក់​លៀន​ថ្ម ដែល​លំអិត​បង្ហាញ​ទិដ្ឋភាព​​វប្បធម៌​ជា​ច្រើន រួម​មាន​ឧបករណ៍​តន្ត្រី​ខ្លះៗ សេស​សល់​ជា​បូជនីយដ្ឋាន​ចំពោះ​វប្បធម៌​ខ្មែរ ។ បន្ទាប់​ពី​មរណភាព​ព្រះ​បាទ សូរ្យវរ្ម័ន​ទី ២ គ.ស. ១១១៣-១១៥០ កម្ពុជា​បាន​ឆ្លង​កាត់​ចលាចល​រហូត​ដល់​ព្រះ​បាទ ជ័យវរ្ម័ន​ទី ៧ គ.ស. ១១៨១-១២១៨ បាន​បញ្ជា​ឲ្យ​មាន​ការ​សាង​សង់​ទី​ក្រុង​ថ្មី​មួយ ។ ព្រះ​អង្គ​គឺ​ជា​ពុទ្ធសាសនិក និង​ចំពោះ​សម័យ​កាល​មួយ ដែល​ព្រះ​ពុទ្ធសាសនា​បាន​ក្លាយ​ជា​សាសនា​លប់​លើ​នៅ​កម្ពុជា ។ ជា​សាសនា​រដ្ឋ​មួយ យ៉ាង​ណា​ក៏​ដោយ ក៏​សាសនា​នេះ ត្រូវ​បាន​សម្រប​ឲ្យ​សម​នឹង​លទ្ធិ​ទេវរាជជាមួយ​ពុទ្ធរាជការ​ជំនួស​អតីតសិវរាជ ឬ វិស្ណុរាជ ។

ការ​ងើប​ឡើង​ព្រះ​រាជាណាចក្រ​ថៃ សុខោទ័យ គ.ស. ១២៣៨ និងអយុធ្យា គ.ស. ១៣៥០ បាន​ហុច​លទ្ធផល​ជា​សង្គ្រាម​ស្ទើរ​តែ​មិន​ឈប់​ឈរ​ជាមួយ​ពួក​ខ្មែរ និង​បាន​ដឹក​នាំ​ឲ្យ​មាន​វិនាសកម្ម​អង្គរ​នៅ​ឆ្នាំ ១៤៣១ ។ ពួក​គេ​ត្រូវ​បាន​និយាយ​ថា បាន​ទទួល​ពួក​អ្នក​ទោស ៩០.០០០ នាក់ ភាគ​ច្រើន​នៃ​អ្នក​ទាំង​នោះ ដូច​ជា​ពួក​អ្នក​របាំ និង​តន្ត្រីករ ។ សម័យ​នោះ​បន្ត​មក​ដល់​ឆ្នាំ ១៤៣២ រួម​ជាមួយ​ប្រជាជន​ខ្មែរ ​អស់​​ទ្រព្យសម្បត្តិ ក្បួន​ច្បាប់​របស់​ខ្លួន និង​ពួក​អ្នក​កាន់​វប្បធម៌​មនុស្ស គឺ​ជាមួយ​នៃ​ការ​ធ្លាក់​ចុះ​យ៉ាង​រហ័ស ។ នៅ​ឆ្នាំ ១៤៣៤ ព្រះ​បាទ ពញា​យ៉ាត បាន​ធ្វើ​ឲ្យ​ភ្នំពេញ ក្លាយ​ជា​រាជធានី​របស់​ទ្រង់ និង​អង្គរ​ត្រូវ​បាន​បោះ​បង់​ចោល​នៅ​ក្នុង​ព្រៃ ។ ដោយ​សារ​ការ​ឈ្លាន​ពាន​របស់​សៀម​និង​យួន កម្ពុជា​ក៏បា​ន​អំពាវ​នាវ​ទៅ​កាន់​បារាំងសែស ដើម្បី​ឲ្យ​មាន​ការ​ការ​ពារ​នៅ​ឆ្នាំ ១៨៦៣ និង​បាន​ប្រែ​ក្លាយ​ខ្លួន​ជា​អាណាព្យាបាល​មួយ​របស់​បារាំងសែស​ នៅ​ឆ្នាំ ១៨៦៤ ។ កំលុង​ទសវត្ស​ឆ្នាំ ១៨៨០ ត្រសង​គ្នា​នឹង​យួន​ខាង​ត្បូង​និង​លាវ កម្ពុជា​ត្រូវ​បាន​ទាញ​បញ្ចូល​ទៅ​ក្នុង​សហភាព​ឥណ្ឌូចិន ដែល​គ្រប់​គ្រង​ដោយ​បារាំងសែស ។ អស់​រយៈ​ពេល​ជិត​មួយ​សតវត្ស ពួក​បារាំងសែស​បាន​ទាញ​ប្រយោជន៍​ខាង​ពាណិជ្ជកម្ម​ពី​កម្ពុជា និង​បាន​ទាម​ទារ​អំណាច​លើ​នយោបាយ សេដ្ឋកិច្ច និង​ជីវភាព​សង្គម ។

កំលុង​ពាក់​កណ្ដាល​ទី​ពីរ​នៃ​សតវត្ស​ទី​ម្ភៃ ស្ថានភាព​នយោបាយ​នៅ​កម្ពុជា បាន​ប្រែ​ជា​ច្របូក​ច្របល់ ។ ព្រះ​បាទ នរោត្តម សីហនុ ក្រោយ​មក ព្រះ​អង្គ​បាន​ដាក់​រាជ្យ និង​មាន​គោរម​ងារ​ជា​សម្ដេច ហើយ​បន្ទាប់​មក​ទៀត ឡើង​ជា​ព្រះ​មហាក្សត្រន​វិញ បាន​ប្រកាស​ឯករាជភាព​ប្រទេស​​កម្ពុជា​ នៅ​ឆ្នាំ ១៩៤៩ បាន​ទទួល​ពេញ​លេញ​នៅ​ឆ្នាំ ១៩៥៣ និង​បាន​ដឹក​នាំ​ប្រទេស​នេះ រហូត​ដល់​ថ្ងៃ​ទី ១៨ មីនា ១៩៧០ នៅ​ពេល​នោះ​ព្រះ​អង្គ​ត្រូវ​បាន​ទម្លាក់​ពី​ឋានៈ​ជា​ប្រមុខ​រដ្ឋ ​ដោយ​ឧត្តមសេនីយ៍ លន់ នល់ ដែល​បាន​បង្កើត​សាធារណរដ្ឋ​ខ្មែរ ។ នៅ​ថ្ងៃ​ទី ១៧ មេសា ១៩៧៥ ខ្មែរ​ក្រហម​ប្រល័យ​ពូជ​សាសន៍ ​ដឹក​​នាំ​ដោយ សាឡុត ស ដែល​គេ​ស្គាល់​ជាង​គេ​ដោយ​ឈ្មោះ​ក្លែង​ក្លាយ ប៉ុល-ពត បាន​មក​យក​អំណាច​ និង​បាន​បំផ្លិច​បំផ្លាញ​ប្រជាជន​ខ្មែរ​ជាក់​ស្ដែង ព្រម​ទាំង​សុខភាព សីលធម៌ ការ​អប់​រំ បរិស្ថាន​​​រូបសាស្ត្រ និង​វប្បធម៌​របស់​ពួក​គេ ។ នៅ​ថ្ងៃ​ទី ៧ មករា ១៩៧៩ កង​កម្លាំង​វៀតណាម​បាន​បណ្ដេញ​ខ្មែរ​ក្រហម​ចេញ ។ ក្រោយ​ពី​ដប់​ឆ្នាំ​ប្លាយ​នៃ​ការ​កសាង​ឡើង​វិញ​យឺតៗ ដោយ​ឈឺ​ចាប់​ជាមួយ​នឹង​ការ​ជួយ​ខាង​ក្រៅ​ស្ដួច​ស្ដើង​តែ​ប៉ុណ្ណោះ សហប្រជាជាតិ​បាន​ធ្វើ​អន្តរាគមន៍​ ដែល​ហុច​ជា​លទ្ធផល​ក្នុង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ប៉ារីស នៅ​ថ្ងៃ​ទី ២៣ តុលា ១៩៩២ និង​បាន​បង្កើត​លក្ខណៈ​ជា​ច្រើន ដល់​ការ​បោះ​ឆ្នោត​សកល នៅ​ខែ ឧសភា ១៩៩៣ ដែល​ដឹក​នាំ​ដល់​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​ និង​ការ​ស្ដារ​ឡើង​វិញ​នូវ​សម្ដេច សីហនុ ឲ្យ​សោយ​រាជ្យ​ជា​​ព្រះ​មហាក្សត្រ​ឡើង​វិញ នៅ​ឆ្នាំ ១៩៩៣ ។ មិន​តែ​ប៉ុណ្ណោះ​ទេ ខ្មែរ​ក្រហម​បាន​បន្ត​គ្រប់​គ្រង​ប៉ែក​ខាង​លិច​និង​ខាង​ជើង​នៃ​ប្រទេស​កម្ពុជា រហូត​ដល់​ចុង​ទសវត្ស​ឆ្នាំ ១៩៩០ នៅ​ពេល​ពួក​គេ​បាន​ចុះ​ចូល​​ទៅ​នឹង​កង​កម្លាំង​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​ដោះ​ដូរ​ចំពោះ​ការ​លើក​លែង​ទោស ឬ ការ​សម្រួល​វិញ ចំពោះ​ទី​តំណែង​មួយ​ចំនួន នៅ​ក្នុង​រាជរដ្ឋាភិបាល​កម្ពុជា និង​សន្តិសុខ​ខាង​ក្រៅ​រាជធានី​ដែល​នៅ​មាន​បញ្ហា ។

                                     

3. ភូមិសាស្ត្រ និង ប្រជាសាស្ត្រ

ភាគច្រើននៃពួកខ្មែររបស់ពិភពលោករស់នៅកម្ពុជា ប្រជាជនក្នុងនោះគឺខ្មែរ៨០%។ ក៏មានប្រជាជនខ្មែរដើមកំណើតគួរឱ្យកត់សំគាល់នៅថៃនិងវៀតណាមដែរ។ មានខ្មែរជាងមួយលាននាក់ ភាគច្រើននៅខេត្តសុរិន្ទ សូរ៉េន បុរីរម្យ បូរីរ៉ាំ និងសិរីសាកេត រឺ ស្រីសាកេត ស៊ីសាកេត នៅថៃ។ ការប៉ាន់ស្មានចំពោះចំនួនខ្មែរនៅវៀតណាម ស្គាល់ថាខ្មែរក្រោម ផ្សេងគ្នាពី១,១ លាននាក់បានផ្ដល់ដោយទិន្នន័យរដ្ឋាភិបាលដល់ទៅប្រាំពីរលាននាក់ដែលបានឧបត្ថម្ភគាំទ្រ​ដោយសហព័ន្ធខ្មែរក្រោម។

ដោយសារតែសង្គ្រាមរដ្ឋប្បវេណីកម្ពុជា រាប់ពាន់នាក់នៃខ្មែរឥឡូវមានលំនៅជាអចិន្ត្រៃយ៍នៅសហរដ្ឋ កាណាដា អូស្ត្រាលី និងបារាំងដូចគ្នា។

                                     

4. វប្បធម៌ និង សង្គម

វប្បធម៌នៃជនជាតិខ្មែរគឺដូចគ្នាសាកសមតាមរយៈលក្ខខណ្ឌភូមិសាស្ត្ររបស់ខ្លួន។ គ្រាមភាសាតាមតំបន់ជាច្រើនគង់វង្សនៅ ប៉ុន្តែអាចស្ដាប់គ្នាបានទៅវិញទៅមក។ បទដ្ឋាននេះត្រូវពឹងផ្អែកលើការនិយាយនៅភ្នំពេញ ដែលដោយសារតែស្ថានភាពទីក្រុងជាទីរួមជាតិ ដែលត្រូវបានរងឥទ្ធិពលមិនសូវច្រើនដោយឥទ្ធិពលបារាំងនិងវៀតណាមថ្មីៗនេះ។ យ៉ាងណាមិញ ភាពផ្សេងគ្នានៃភាសាខ្មែរដែលនិយាយនៅបាត់ដំបងគឺជាតំណាងនៃការនិយាយបន្ថែមទៀតភាគច្រើននៃប្រជាជន។ គ្រាមភាសាផ្សេងទៀតគឺជាគ្រាមភាសាខ្មែរភាគខាងជើង ហៅថា ខ្មែរសុរិន្ទ ដោយពួកខ្មែរ បាននិយាយដោយខ្មែរនៅថៃ និងខ្មែរក្រោមបាននិយាយដោយខ្មែរដើមកំណើតនៅតំបន់ដីសណ្ដមេគង្គនៅវៀតណាមដែលនៅក្បែរកម្ពុជា។ គ្រាមភាសាដែលគេបានសិក្សាតិចតួចជាខ្មែរខាងលិច រឺ ខ្មែរក្រវាញ ត្រូវបាននិយាយដោយប្រជាជននៅដាច់ឆ្ងាយមួយចំនួនតូចនៅជួរភ្នំក្រវាញដែលលាតសន្ធឹងចាប់ពីកម្ពុជាដល់ថៃ។ ទោះបីបានសិក្សាតិចតួច វាក៏មានតែមួយគត់នៅរក្សាទុកប្រព័ន្ធច្បាស់លាស់មួយនៃកម្ពស់សំឡេងដែលមានទាំងអស់ ប៉ុន្តែបានបាត់នៅក្នុងគ្រាមភាសាដទៃទៀតក្នុងខ្មែរទំនើប។

ពួកខ្មែរមានជំនឿក្នុងព្រហ្មញ្ញសាសនា ដែលត្រូវបានយកមកពីហិណ្ឌូសាសនា និងពុទ្ធសាសនា។ ខ្មែរទំនើបបញ្ជាក់អត្តសញ្ញាណជនជាតិរបស់ខ្លួនយ៉ាងខ្លាំងជាមួយជំនឿនិងការបដិបត្តិរបស់ខ្លួនដែលផ្សំនឹងសន្ធាន្ត​នៃពុទ្ធសាសនាថេរវាទដែលមានធាតុផ្សំនៃការបូជាព្រលឹងបុព្វបុរសអ្នកស្រុក វិញ្ញាណនិយម និងគ្រូសិល្ប៍និយមរឺស្មឹងនិយម។ ភាគច្រើននៃពួកខ្មែររស់នៅនៅភូមិនានាតាមជនបទជាអ្នកស្រែ រឺ អ្នកនេសាទនិងជីវិតវិលវល់ក្បែរវត្តអារាម និងពិធីពុទ្ធសាសនានានាពេញមួយឆ្នាំ។ យ៉ាងណាមិញ បើសិនជាមានខ្មែរម្នាក់ឈឺ ពួកគេនឹងទៅជួប គ្រូខ្មែរ ជារឿយៗ ស្មឹង/អ្នកព្យាបាល ដែលជាអ្នក ពួកគេជឿថាអាចពិនិត្យព្យាបាលដោយព្រលឹងជាច្រើន អ្នកតា អ្នកដូន បានធើឱ្យមានជំងឺ និងបង្ហាញផ្លូវដើម្បីផ្គាប់ចិត្តព្រលឹងដែលអាក់អន់ចិត្ត ដោយហេតុនោះក៏ជាសះស្បើយពីជំងឺ។ គ្រូខ្មែរ ក៏បានរៀននៅក្នុងមុខវិជ្ជាថ្នាំ និងជាញឹកញាប់បានស្វះស្វែងរករៀបចំថ្នាំសង្កូវផ្សេងៗនិងឱសថទឹក រឺ រកសាក់មន្តអាគម ទាំងអស់នឹងដើម្បីផ្ដល់នូវរបស់មួយជាមួយវីរកម្មពិសេសនិងរារាំងព្រលឹងបិសាច រឺក៏ សំណាងអាក្រក់ជាទូទៅ។ ជំនឿខ្មែរក៏ពឹងផ្អែកយ៉ាងខ្លាំងលើហោរាសាស្ត្រ ជាការបន្សល់ទុកនៃហិណ្ឌូសាសនា។ អ្នកប្រាប់ពីជោគវាសនាបានហៅថា ហោរ រឺ គ្រូទាយ ជាភាសាខ្មែរ ត្រូវបានគេប្រឹក្សាជារឿយៗមុនពេលព្រឹត្តិការណ៍សំខាន់ ដូចជាការជ្រើសរើសប្ដីប្រពន្ធ ការចាប់ផ្ដើមនូវដំណើរសំខាន់ រឺ ការរកស៊ី កំណត់ថ្ងៃសម្រាប់រៀបការ និងកំណត់ទីតាំងសមរម្យដើម្បីការកសាងសំណង់ថ្មី។

ពេញមួយឆ្នាំ ខ្មែរប្រារព្ធពិធីបុណ្យជាច្រើន ភាគច្រើនសាសនា រឺ ព្រលឹង ភាគខ្លះក្នុងនោះក៏ត្រូវបានសង្កេតផងដែរ ថាជាថ្ងៃឈប់សម្រាកសាធារណៈ។ ពីរដែលសំខាន់បំផុតគឺចូលឆ្នាំខ្មែរ និងភ្ជុំបិណ្ឌ ថ្ងៃបុព្វបុរស។ ប្រតិទិនពុទ្ធសាសនាខ្មែរត្រូវបានគេបែងចែកជា១២ខែជាមួយឆ្នាំថ្មីតាមបែបប្រពៃណីដែលចាប់ផ្ដើមនៅថ្ងៃទីមួយ​នៃ ខែចែត្រ ដែលត្រូវនឹងព្រះចន្ទថ្មីទីមួយនៃថ្ងៃ១៣មេសាក្នុងប្រតិទិនលោកខាងលិច។ យ៉ាងណាមិញ ការប្រារព្ធធ្វើនាសម័យទំនើបនេះត្រូវបានធ្វើបមាណីយកម្មឱ្យត្រូវជាមួយថ្ងៃ១៣មេសា។

វប្បធម៌ខ្មែរបានជះឥទ្ធិពលដល់វប្បធម៌ថៃនិងលាវនិងត្រឡប់មកវិញ។ ពាក្យកម្ចីខ្មែរជាច្រើនត្រូវបានគេរកឃើញក្នុងភាសាសៀម និងលាវ និងពាក្យកម្ចីសៀមនិងលាវជាច្រើនក៏ត្រូវបានគេរកឃើញក្នុងភាសាខ្មែរដែរ។ អក្ខរក្រមថៃត្រូវបានយកមកពីអក្ខរក្រមខ្មែរ ដែលជាលំដាប់ ត្រូវបានដកចេញពីអក្សរបល្លវៈនៅឥណ្ឌាខាងត្បូង។



                                     

5. ឯកសារយោង

  • បិនចាមិន-វ៉ខខឺរ ចក្រភពអង្គរ: ប្រវត្តិសាស្ត្រកម្ពុជា ស៊ិហ្គណេតប៉្រិស ខាល់ឃូត្តា ១៩៩៥។

settings ===កំណត់===

settings ==តំណភ្ជាប់ក្រៅ==

  • មជ្ឈមណ្ឌលខេមរសិក្សា
  • The Khmers via Tamtofi
ជនជាតិខ្មែរអ៊ីស្លាម
                                               

ជនជាតិខ្មែរអ៊ីស្លាម

ជនជាតិអ៊ីស្លាមភាពច្រើនមានដើមកំណើតជាចាម ដែរយើងអាចហៅបានថាខ្មែរអ៊ីស្លាម ហើយនិងជនជាតិភាគតិចម៉ាឡេនៅក្នុងប្រទេសកម្ពុជា។ រូបភាពតូច|ស្តាំ|វិហារអ៊ីស្លាមអាល់សែកាល់នៅរាជធានីភ្នំពេញប្រទេសកម្ពុជា