Back

ⓘ ប្រមោញ មាន​រូបរាង​ដូច​ប្រមា​ដែរ ខុស​ត្រង់​ប្រមោញ​មាន​ទំហំ​ខ្លួន​តូច​ជាង។ វា​មាន​ដង​ខ្លួន​គ្រប​ដណ្ដប់​ដោយ​រោម ដែល​មាន​លក្ខណៈ​ដូច​ប្រមា​ដែរ តែ​វា​មាន​ប្រវែង​ខ្លី​ ..




ប្រមោញ
                                     

ⓘ ប្រមោញ

ប្រមោញ មាន​រូបរាង​ដូច​ប្រមា​ដែរ ខុស​ត្រង់​ប្រមោញ​មាន​ទំហំ​ខ្លួន​តូច​ជាង។ វា​មាន​ដង​ខ្លួន​គ្រប​ដណ្ដប់​ដោយ​រោម ដែល​មាន​លក្ខណៈ​ដូច​ប្រមា​ដែរ តែ​វា​មាន​ប្រវែង​ខ្លី​តូច​ជាង​ប្រមា​បន្តិច ផ្នែក​ខាង​លើ​នៃ​ដង​ខ្លួន​មាន​កាំ​រាង​សំប៉ែត។ នៅ​ផ្នែក​ខាង​លើ​ខ្នង មាន​រោម បន្លា​ពណ៌​ត្នោត​ចាស់​ហើយ​វែង ចំណែក​នៅ​ខាង​ក្រោម​ពោះ​មាន​រោម​ខ្លី​ពណ៌​ត្នោត​ខ្ចី។ កន្ទុយ​របស់​វា​តូច ហើយ​ចុង​កន្ទុយ មាន​រោម​បន្លា​ជា​កញ្ចុំ​ដូច​អំបោស។

                                     

1. ជីវសាស្ត្រ

ប្រមោញ​ធ្វើ​រូង​រស់​នៅ​ក្នុង​ព្រៃ ឬ​តំបន់​ចម្ការ ជា​ពិសេស​នៅ​តំបន់​ភ្នំ។ ប្រមោញ​គឺ​ជា​ប្រភេទ​សត្វ​ដែល​រកស៊ី​នៅ​ពេល​យប់​ដូច​ប្រមា​ដែរ ហើយ​ពេល​ថ្ងៃ​វា​សម្ងំ​លាក់​ខ្លួន​នៅ​ក្នុង​រូង ឬ​ល្អាង​ថ្ម។ ពេល​ខ្លះ វា​រស់​នៅ​ជា​ហ្វូង​នៅ​ក្នុង​រូង​តែ​មួយ​ពី ២-៣ឆ្នាំ។ ប្រមោញ​អាច​រត់​បាន​យ៉ាង​លឿន និង​ហែល​ទឹក​បាន​យ៉ាង​ស្ទាត់​ជំនាញ​ទៀត​ផង។ ចំណី​អាហារ​របស់​វា​រួម​មាន ឫស​ឈើ មើម​ឈើ ផ្លែ​ឈើ​ដែល​ជ្រុះ គ្រាប់​ធញ្ញជាតិ ដំណាំ​ក្នុង​ចំការ សំបក​ឈើ​ប្រភេទ​ខ្លះ និង​ឆ្អឹង​សាកសព។