Back

ⓘ ព្រះមហាក្សត្រកម្ពុជា គឺជា ព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ព្រះមហាក្សត្រ ទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត អ ..



                                               

អឡស្សរាជ

ព្រះបាទ អឡស្សរាជ រឺ ស្ដេចកំជិលផេះ រជ្ជកាល ពង្សាវតារសម្ដេច​វាំង​ជួន​បាន​សរសេរ​ថា​ ​ព្រះ​ម្នាង​ស្វាយ​ ​មហេសី​ព្រះមហាក្សត្រ​ ​ក្នុង​ឆ្នាំវក​ ​ប្រសូត​បាន​បុត្រ​មួយ​ព្រះ​អង្គ​ព្រះ​នាម​ ​អឡស្សរាជ។​ ក្រោយ ​ដែល​ព្រះបាទបក្សីចាំក្រុង ​ព្រះមហាក្សត្រ​ខ្មែរ​ទី​១៩​ ​ចូល​ទិវង្គត​ ​ព្រះរាជបុត្រ​ព្រះ​អឡស្សរាជ​ ​បាន​ឡើង​សោយរាជ​សម្បត្ដិ​ប្រទេស​កម្ពុជា​បន្ដ​ពី​ព្រះ​អង្គ។ ទ្រង់ជាក្សត្រខ្មែរទី២០។ ​ព្រះ​អង្គ​ទ្រង់មាន​ព្រះ​បរម​នាម​ថា​ ​ព្រះបាទ​សម្ដេច​ ​ព្រះ​អឡស្ស​ ​វរោរង្សី​ ជាតិ​ក្សត្រា​មហា​រាជា​ធិរាជ ។

                                               

ប្រាសាទ

ប្រាសាទគឺជាគ្រឹហាទីនាំចិត្តនាំចិត្តឱ្យជ្រះថ្លា ឬជាទីស្រឡះភ្នែកគឺជាផ្ទះមានថ្នាក់ខ្ពស់ស្រឡះ។ ខ្មែរយើងហៅតាមទម្លាប់ហៅជំពោះរាជដំណាក់ឬគ្រឹហាដែលមានកំពូល សូម្បីសង់មួយជាន់ក៏ហៅប្រាសាទដែរ តែវិហារសាសនា ឬសាលា ទោះបីមានកំពូលក៏ពុំហៅប្រាសាទឡើយ។ ប្រាសាទនីមួយៗ តែងតែមានឈ្មោះបុរាណតាមសិលាចារឹកដោយតាមឈ្មោះព្រះសិវលិង្គ បដិមាករទីកន្លែងដូចជា ត្រីភុវនមហេស្វរៈគឺជាឈ្មោះប្រាសាទបន្ទាយស្រី តាមសិលាចារឹកK-៨៤២ ក្នុងសតវត្សរ៍ទី១០។

                                               

សែណ្ណ័ករាជ

​ ព្រះបាទ ​សែណ្ណ័ករាជ រឺ ស្ដេចពាល គ.ស ១១៧០-១២៣៨ រជ្ជកាល គ.ស ១១៩៥-១២៣៨ ​បាន​ទទួល​ព្រះរាជ​អភិសេក​ ​នៅ​ថ្ងៃ​​ ១០​កើត ខែ​ផល្គុន​ ​ឆ្នាំថោះ​ ​ព.ស​ ១៧៣៩ ត្រូវជា​ ​ម.ស ​១១១៧​ ​ច.ស​ ៥៥៧​ ​និង​ត្រូវជា​ ​គ.ស​ ១១៩៥។ កាលនោះ​ព្រះ​អង្គ​បាន​ព្រះ​ជន្ម​​ ២៥​ វស្សា។ ព្រះ​អង្គ​ជា​មហាក្សត្រ​ខ្មែរ​ទី​២៣​ ​ហើយ​មាន​ព្រះ​បរម​នាម ​ព្រះបាទ​សម្ដេច​ ព្រះ​សែណ្ណ័ករាជ ​បរមនាថ​បរម​បពិត្រ ​ នេះ​ជា​កំណត់​របស់​ពង្សាវតារ​សម្ដេច​វាំង​ជួន​ ​ដែល​បាន​បញ្ជាក់​ថា​ព្រះ​អង្គ​ជា​កូន​ព្រះបាទ​សិង្ខក័ង្ខា​ ​ប៉ុន្តែ​ពង្សាវតារ​របស់​គណៈកម្មការ​សម្ដេច​នាយក​ទៀង​ ​និង​វត្ដ​ទឹកវិល​ ​បាន​សរសេរ​ថា​ ​ក្នុង​សម័យ​ចន្លោះ​រាជ្យ​ព្រះ​សិង្ខក័ង្ខា​ ​និង ...

                                               

ព្រះវិស្ណុ

ព្រះវិស្ណុ ឬ ព្រះនរាយណ៍ ឬព្រះភគវន្ត ឬព្រះអនន្ដៈ ឬហរិ ជាអាទិទេពមួយអង្គក្នុងចំណោមអាទិទេពទាំងបីក្នុង ព្រហ្មញ្ញ សាសនា ហិណ្ឌូសាសនា ព្រះវេទ ។

                                               

ចៅហ៊្វាកៅ

សម្ដេចចៅហ៊្វាកៅ សម្ដេចកៅត្រូវជាប្អូនប្រុសរបស់មាតាស្ដេចកន។ ព្រះស្រីជេដ្ឋា​ ព្រះស្ដេច​កន​កាល​បើ​ឡើង​សោយរាជសម្បត្តិ​ជា​ព្រះមហាក្សត្រ​កម្ពុជា ព្រះអង្គ​ចាត់​ចែង​តែងតាំង​មា​ព្រះអង្គ​ឈ្មោះ​កៅ ជា​សម្ដេច​ចៅហ៊្វាវាំង។ គណៈសង្ឃ​ ព្រម​ទាំង​ទ្រទ្រង់​ព្រះរតនៈ​ទាំង​៧​ អង្គ ក៏​បាន​ត្រូវ​តែងតាំង​ដែរ។ ព្រះអង្គ​ត្រាស់​បង្គាប់​ឲ្យ​បោះ​ប្រាក់​ស្លឹង មាស​ស្លឹង ត្រា​រូប​នាគឲ្យ​រាស្ត្រ​ចាយ​វាយ​ដោះដូរធ្វើ​ចលន​ក្នុង​ព្រះរាជាណាចក្រ។

                                               

ស្រីសុរិយោវង្ស

​ ព្រះបាទ ស្រីសុរិយោវង្ស សំស្ក្រឹត: ឝ្រីសូយ៌្យវំឝគ.ស ១៣១៨-១៣៦៩ រឺ ១៣៥៣-១៤១៣ រជ្ជកាល គ.ស ១៣៥៩-១៣៦៩ រឺ ១៤០០-១៤១៣ បើតាមឯកសារមហាបុរសខ្មែរព្រះស្រីសុរិយោវង្ស ព្រះអង្គឡើងសោយរាជ្យ ទទួលរាជាភិសេក ក្នុងឆ្នាំកុរឯកស័កព.ស.១៩០៣ - គ.ស. ១៣៥៩ - ម.ស. ១២៨១ - ច.ស. ៧២១ ក្នុងព្រះជន្មាយុ ៤១ឆ្នាំ ព្រះអង្គទ្រង់ព្រះនាមថា ព្រះបាទសម្ដេចព្រះស្រីសុរិយោវង្ស ហើយទ្រង់ប្រទានរង្វាន់ពិសេស ជាយសស័ក្ដិ ទ្រព្យសម្បត្តិ ឲ្យសេនាទាហាន ដែលមានបំណាច់ បានជួយបង្ក្រាប អរិន្ទ មកពី អរិ = ឥន្ទប្រែថា សត្រូវជាធំ រាជភ័យរី ប្រហែលជាបានន័យថា ភ័យ កើតមកពីស្ដេចជាសត្រូវ។ ព្រះអង្គទ្រង់តាំង សេនាបតី មន្ត្រីគ្រប់តំណែង។ បើតាមឯកសារផ្សេងទៀត ព្រះ​រាជាភិសេក​ ​ត ...

                                               

សីហនុរាជ

​ ព្រះបាទ សីហនុរាជ គ.ស ១២១៩-១២៩០ រជ្ជកាល គ.ស ១២៣៨-១២៩០ ក្រោយ​ដែល​ស្ដេច​ពាល​ ​ឬ​ព្រះបាទសែណ្ណ័ករាជ ព្រះមហាក្សត្រ​ខ្មែរ​ទី​២៣​ ​បាន​ចូល​ទិវង្គត​ ​ព្រះរាជបុត្រ​ព្រះ​នាម​សីហនុកុមារ​បាន​ឡើង​សោយរាជ្យ​បន្ដ។ ថ្ងៃ ​១​រោច​ ​ខែបុស្ស​ ​ឆ្នាំច​ ​ព.ស​ ១៧៨២ ត្រូវជា​​ម.ស​១១៦០​ ​ច.ស ​៦០០ និង​ត្រូវជា​គ.ស ​១២៣៨​ ​ព្រះ​សីហនុកុមារ​បាន​ទទួល​ព្រះរាជាភិសេក​ ​ជា​ព្រះមហាក្សត្រ​ខ្មែរ​ទី​២៤។​ ​កាលនោះ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​ ១៩​វស្សា។​ ​ព្រះ​បរម​នាម​របស់​ព្រះ​អង្គ​គឺ​ ព្រះបាទ​សម្ដេច​ ​ព្រះ​សីហនុ​ ​មហារាជាធិរាជ​ ​រាមាធិបតី ។​ ​ព្រះ​អង្គ​ទ្រង់​គង់នៅ​ព្រះ​បរមរាជវាំង​មហានគរ។ ព្រះបាទ​សីហនុរាជ​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​២៤​ ​ ...

                                               

វុឌ្ឍិយា

​ ព្រះបាទ ​វុឌ្ឍិយា ​ រឺ ស្ដេចពំនោល គ.ស ១០៩៥-១១៤៧ រជ្ជកាល គ.ស ១១១១-១១៤៧ ទ្រង់ជា​បុត្រ​ច្បង​របស់​ព្រះ​អឡស្សរាជ ​ត្រូវ​ឡើង​សោយរាជ្យ​បន្ដ​ពី​បិតា។ ពិធី ​អភិសេក​ព្រះ​វុឌ្ឍិយា​ ​ជា​ព្រះមហាក្សត្រ​ប្រទេស​កម្ពុជា​ ​បាន​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃជា​ពេលា​ល្អ​ ​ថ្ងៃ​ ១១​កើត​ ​ខែកត្ដិក​ ​ឆ្នាំជូត​ ​ព.ស​ ១៦៥៥ ត្រូវជា​ ​ម.ស​ ១០៣៣ ច.ស​ ៤៧៣ និង​ត្រូវជា​ ​គ.ស ​១១១១។ កាលនោះ​ ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​ ​១៦ វស្សា។ ​ព្រះអង្គ​ជា​ព្រះមហាក្សត្រ​ខ្មែរ​ទី​២១។ ព្រះ​អង្គ​បាន​ទទួល​ព្រះ​គោរម​នាម ​ ព្រះបាទ​សម្ដេច​វុឌ្ឍិយា​មហានគ​រិន្ទ្រ​ ​រាជាធិរាជ​បរមបពិត្រ ។​ ​ព្រះរាជវាំង​ស្ថិត​នៅ​មហានគរ​ដដែល។​

                                               

ដើមព្នៅ

បុរាណបានឱ្យដាំដើមព្នៅនៅក្បែរផ្ទះ ដើម្បីការពារអមនុស្ស ខ្មោច បិសាច និងជាសិរីមង្គលក្នុងភូមិស្ថាន។ ដើមព្នៅក៏ជាឧសថបុរាណដ៏ពូកែផងដែរ។ ផ្កាព្នៅមានពណ៌សបរិសុទ្ធស្អាត ឬមានពណ៌សលាយពណ៌បៃតង និងមានក្លិនក្រអបគួរឱ្យចង់ស្រស់ស្រូប ផ្ការបស់វានៅចន្លោះស្លឹក និងចុងមែក វាជារុក្ខជាតិចូលចិត្តពន្លឺ និងធន់និងអាកាសធាតុ ព្រមទាំងអាចដាំដុះនៅគ្រប់ទីកន្លែងនៃព្រះរាជាណាចក្រកម្ពុជា។ ស្លឹកព្នៅមួយទង់មានស្លឹកចំនួន ៣ស្លឹក តំណាំងឱ្យត្រីវេទម្កុដពេជ្រ តំណាងឱ្យអាទិទេព៣អង្គគឺ ព្រះវិស្ណុ ព្រះព្រហ្ម និងព្រះឥសូរ ឬសិវៈ ដែលអាទិទេពទាំងបីអង្គពង្រួមចូលគ្នាក្នុងទងតែមួយ មិនបែកគ្នាបង្ហាញពីភាពសាមគ្គីនៃអនុភាពសិរីមង្គល ឈ្នះអស់មារសត្រូវ។

ព្រះមហាក្សត្រកម្ពុជា
                                     

ⓘ ព្រះមហាក្សត្រកម្ពុជា

ព្រះមហាក្សត្រកម្ពុជា គឺជា ព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ព្រះមហាក្សត្រ ទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និង និរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និង ការគោរពសន្ធិសញ្ញាអន្តរជាតិ។ ព្រះមហាក្សត្រ ទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឲ្យមានភាពទៀងទាត់ ។ របបរាជានិយមកម្ពុជា ជារបបជ្រើសតាំង។ ព្រះមហាក្សត្រទ្រង់ឥតមានព្រះរាជអំណាចចាត់តាំងព្រះរជ្ជទាយាទ សម្រាប់គ្រងរាជ្យសម្បត្តិឡើយ។ ក្នុងករណីដែលព្រះមហាក្សត្រ ពុំអាចបំពេញព្រះរាជភារៈជាព្រះប្រមុខរដ្ឋបានដូចធម្មតា ដោយព្រះអង្គទ្រង់ប្រឈួនជាទម្ងន់ មានការបញ្ជាក់ដោយក្រុមគ្រូពេទ្យជំនាញ ជ្រើសរើសដោយប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និង នាយករដ្ឋមន្ត្រី នោះប្រធានព្រឹទ្ធសភា បំពេញភារកិច្ចប្រមុខរដ្ឋជំនួសព្រះអង្គក្នុងឋានៈជា ព្រះរាជានុសិទ្ធិ។

ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋជំនួស ព្រះមហាក្សត្រក្នុងឋានៈជាព្រះរាជានុសិទ្ធិ ពេលព្រះអង្គទ្រង់ប្រឈួនជាទម្ងន់ ដូចមានចែងក្នុងវាក្យខ័ណ្ឌខាងលើ ប្រធានរដ្ឋសភាជាអ្នកបំពេញភារកិច្ចនេះ។ តំណែងជាប្រមុខរដ្ឋ ជំនួសព្រះមហាក្សត្រក្នុងឋានៈជាព្រះរាជានុសិទ្ធិនេះ អាចនឹងដូរឥស្សរជនផ្សេងទៀត ក្នុងករណីដូចដែលបានចែងក្នុងវាក្យខ័ណ្ឌខាងលើ តាមឋានានុក្រមដូចតទៅ:

  • ក-អនុប្រធានទី ១ ព្រឹទ្ធសភា
  • ខ-អនុប្រធានទី ១ រដ្ឋសភា
  • ឃ-អនុប្រធានទី ២ រដ្ឋសភា
  • គ-អនុប្រធានទី ២ ព្រឹទ្ធសភា

នៅពេលព្រះមហាក្សត្រទ្រង់ចូលទីវង្គត ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី ក្នុងឋានៈជាព្រះរាជានុសិទ្ធិនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋស្ដីទីជំនួស ព្រះមហាក្សត្រ ក្នុងពេលព្រះអង្គចូលទិវង្គត ការទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទីក្នុងឋានៈជាព្រះរាជានុសិទ្ធិ ត្រូវអនុវត្តតាមវាក្យខ័ណ្ឌទី ២ និង ទី ៣ នៃមាត្រា ១១ ថ្មី។ ក្នុងរយៈវេលា ៧ ថ្ងៃយ៉ាងយូរ ព្រះមហាក្សត្រថ្មី នៃព្រះរាជាណាចក្រកម្ពុជាត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារាជ្យសម្បត្តិ។

សមាសភាពនៃក្រុមប្រឹក្សារាជ្យសម្បត្តិមាន:

  • សម្ដេចព្រះសង្ឃរាជ គណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ
  • អនុប្រធានទី ១ និងអនុប្រធានទី ២ ព្រឹទ្ធសភា
  • នាយករដ្ឋមន្ត្រី
  • ប្រធានព្រឹទ្ធសភា
  • អនុប្រធានទី ១ និងអនុប្រធានទី ២ រដ្ឋសភា
  • ប្រធានរដ្ឋសភា

ការរៀបចំ និង ការប្រព្រឹត្តទៅនៃក្រុមប្រឹក្សារាជ្យសម្បត្តិ នឹងមានកំណត់ក្នុងច្បាប់មួយ។ ត្រូវបានជ្រើសរើសជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាសមាជិកនៃព្រះរាជវង្សានុវង្សខ្មែរ ដែលមានព្រះជន្មាយុយ៉ាងតិច ៣០ ព្រះវស្សាហើយដែលជាព្រះរាជបច្ឆាញាតិ នៃព្រះមហាក្សត្រ អង្គឌួង ឬ ព្រះមហាក្សត្រ នរោត្តម ឬ ក៏ព្រះមហាក្សត្រ ស៊ីសុវត្ថិ។ មុនចូលគ្រងរាជ្យសម្បត្តិ ព្រះមហាក្សត្រទ្រង់ថ្លែងសច្ចាប្រណិធាន ដូចមានចែងក្នុងឧបសម្ព័ន្ធទី ៤។ ព្រះជាយានៃព្រះមហាក្សត្រ មានព្រះរាជឋានៈជាព្រះមហេសី នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះមហេសី នៃព្រះរាជាណាចក្រកម្ពុជា ពុំមានព្រះរាជសិទ្ធិធ្វើនយោបាយទទួលតួនាទីជាអ្នកដឹកនាំរដ្ឋ ឬជាអ្នកដឹកនាំរាជរដ្ឋាភិបាល ឬទទួលតួនាទីរដ្ឋបាល ឬនយោបាយឡើយ។ ព្រះមហេសី នៃព្រះរាជាណាចក្រកម្ពុជា ទុកព្រះរាជកាយពលបំពេញព្រះរាជភារៈបំរើប្រយោជន៍សង្គម មនុស្សធម៌ សាសនា និង ជួយព្រះមហាក្សត្រក្នុងព្រះរាជកាតព្វកិច្ចផ្នែកពិធីការ និង ការទូត។ ប្រការដែលព្រះមហាក្សត្រ ទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ហើយដែលមានចែងក្នុងវាក្យខ័ណ្ឌទី ១ នៃមាត្រា ៧ នៃរដ្ឋធម្មនុញ្ញនេះ មិនអាចសុំកែប្រែបានជាដាច់ខាត។ ព្រះមហាក្សត្រព្រះអង្គទ្រង់ទាក់ទងជាមួយព្រឹទ្ធសភា និងរដ្ឋសភាដោយព្រះរាជសារ។ ព្រះរាជសារនេះ ព្រឹទ្ធសភា និង រដ្ឋសភា មិនអាចយកទៅជជែកពិភាក្សាឡើយ។ ព្រះមហាក្សត្រទ្រង់តែងតាំងនាយករដ្ឋមន្ត្រី និង ទ្រង់តែងតាំងគណៈរដ្ឋមន្ត្រី តាមបែបបទដែលមានចែងក្នុងមាត្រា ១១៩ ថ្មី។ ព្រះមហាក្សត្រទ្រង់ទទួលសវនាការជាផ្លូវការពីរដងក្នុងមួយខែ ឱ្យនាយករដ្ឋមន្ត្រី និង គណៈរដ្ឋមន្ត្រីចូលគាល់រាយការណ៍ទូលថ្វាយទ្រង់ជ្រាបអំពីសភាពការណ៍ នៃប្រទេសជាតិ។ តាមសេចក្ដីស្នើរបស់គណៈរដ្ឋមន្ត្រី ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតែងតាំង ផ្លាស់ប្ដូរ ឬ បញ្ចប់ភារកិច្ចមន្ត្រីជាន់ខ្ពស់ស៊ីវិល និង យោធា ឯកអគ្គរាជទូត និង ប្រេសិតវិសាមញ្ញ និងពេញសមត្ថភាព។ តាមសេចក្ដីស្នើរបស់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតែងតាំង ផ្លាស់ប្ដូរ ឬ ដកចៅក្រមផ្នែកយុត្តាធិការ។ នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្នក្រោយពីបានមតិឯកភាពពី នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង ប្រធានព្រឹទ្ធសភា។ ព្រះមហាក្សត្រទ្រង់ជាមេបញ្ជាការកំពូល នៃកងយោធពលខេមរភូមិន្ទ។ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ត្រូវបានតែងតាំងឡើងដើម្បីបញ្ជាកងយោធពលខេមរភូមិន្ទនេះ។ ព្រះមហាក្សត្រទ្រង់គង់ជាព្រះអធិបតី នៃឧត្ដមក្រុមប្រឹក្សាការពារជាតិដែលនឹងត្រូវបង្កើតឡើងដោយច្បាប់មួយ។ ព្រះមហាក្សត្រទ្រង់ប្រកាសសង្គ្រាម ក្រោយការអនុម័តរបស់រដ្ឋសភា និងព្រឹទ្ធសភា។ ព្រះមហាក្សត្រទ្រង់ទទួលសារតាំងឯកអគ្គរដ្ឋទូត ឬ ប្រេសិតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសក្រៅមកប្រចាំព្រះរាជាណាចក្រកម្ពុជា។

ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើសន្ធិសញ្ញា និង អនុសញ្ញាអន្តរជាតិ ហើយទ្រង់ប្រទានសច្ចាប័នលើសន្ធិសញ្ញា និង អនុសញ្ញាទាំងនេះក្រោយបានទទួលការអនុម័តយល់ព្រមពីរដ្ឋសភា និង ព្រឹទ្ធសភា។ ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយទោស និង លើកលែងទោស។ ព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ ច្បាប់ ដែលរដ្ឋសភាបានអនុម័ត និង ព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់រួចហើយ និង ទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតាមសេចក្ដីស្នើសុំពី គណៈរដ្ឋមន្ត្រី។ ក្នុងពេលដែលព្រះមហាក្សត្រប្រឈួន ហើយត្រូវព្យាបាលព្រះរោគនៅបរទេស ក្នុងពេលនោះព្រះមហាក្សត្រមានសិទ្ធិផ្ទេរអំណាចឡាយព្រះហស្តលេខានៅ លើព្រះរាជក្រម ឬ ព្រះរាជក្រឹត្យខាងលើនេះ ទៅប្រមុខរដ្ឋស្ដីទីចុះហត្ថលេខាជំនួសដោយព្រះរាជសារប្រគល់ សិទ្ធិ។ ព្រះមហាក្សត្រ ទ្រង់បង្កើត និង ប្រទានគ្រឿងឥស្សរិយយសជាតិ។ ព្រះមហាក្សត្រ ទ្រង់សម្រេចប្រទានឋានន្តរសក្ដិ ឋានៈយោធា និង ស៊ីវិលតាមច្បាប់កំណត់។ ក្នុងរយៈពេលព្រះមហាក្សត្រទ្រង់អវត្ដមាន ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី។ ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋស្ដីទីជំនួសព្រះ មហាក្សត្រ ពេលព្រះអង្គទ្រង់អវត្ដមាន ការទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី ត្រូវអនុវត្តតាមវាក្យខ័ណ្ឌទី ២ និងទី ៣ នៃមាត្រា ១១ ថ្មី។​

                                     

1. គ្រឿងរាជព្រះមហាក្សត្រកម្ពុជា

ព្រះចៅក្រុងកម្ពុជា មានទំនៀមទំម្លាប់ប្រពៃណីតាំងតែពីរដ្ជកាលបុរាណមកថា ក្សត្រទាំងឡាយណាដែលរាជាភិសេកគ្រងរាជសម្បត្តិសោយរាជជា ព្រះមហាក្សត្រ ពេញលក្ខណះបានលុះត្រាតែមានគ្រឿងទ្រង់រាជ គឺ ព្រះខាន់រាជ្យ១ ព្រះលំពែងជ័យ១ និង គ្រឿងព្រះបញ្ចរក្សត្រ ប៉ុនែ្តចំណេរក្រេាយមកគេបានបញ្ចូលព្រះលំពែងជ័យ និង ព្រះខ័នរាជ្យ ចូលទៅជាគ្រឿង បញ្ចកុដភ័ណ្ឌ ឬ រាជកុដភ័ណ្ឌ ទៅវិញ ៕

                                     

1.1. គ្រឿងរាជព្រះមហាក្សត្រកម្ពុជា គ្រឿងរាជកុដភ័ណ្ទទាំង៥ នៃព្រះចៅក្រុងកម្ពុជា រួមមាន ៖

  • ១. ព្រះ​ខ័ន​រាជ្យ ៖ គឺ​ជា​ដាវ​ដ៏​ពិសិដ្ឋ​កសាង​អំពី​មាស ជា​កេរមរតក តាំង​ពី​ព្រះមហាក្សត្រ​សម័យ​អង្គរ។ អាវុធ​ដ៏​ជា​ទីសក្ការៈ​នេះ​ត្រូវ​បាន​គេ​កសាង​ឡើង​ប្រកប​ដោយ​សោភ័ណ្ឌភាព​ខ្ពស់ ដែល​មាន​ក្បូរក្បាច់​រចនា ដ៏​វិសេសវិសាល ហើយ​ក៏​ជា​អាវុធ​ពិសេស​បំផុត​សម្រាប់​ព្រះមហាក្ស័ត្រិយ៍​គ្រង​រាជ្យ​ក្នុង​សន្តិភាព និង​យុត្តិធម៌។ ព្រះខ័នរាជ​មាន​ប្រវែង ១,១០ម៉ែត្រ។ ព្រខ័នរាជ្យជាអាវុធដ៏ពិសិទ្ធដែលត្រូវតែនៅជាប់ព្រះកាយព្រះមហាក្សត្រ អាវុធនេះទ្រង់មិនអាចយកមកប្រេីប្រាស់ជាមួយសាមញ្ញជនបានឡេីយ លុះត្រាតែប្រេីប្រាស់សម្រាប់សម្លាប់ មេទ័ព ឬ ព្រះចៅក្រុងនគរដ៏ទៃ ៚
  • ២. ព្រះមកុដរាជ្យ ៖ កសាង​អំពី​មាស​ទម្ងន់​១គីឡូក្រាម និង​មាន​ដាំ​លម្អ​ទៅ​ដោយ​ត្បូង​ពេជ្រ​ចំនួន

២០​៨៦គ្រាប់ ហើយ​ដែល​ព្រះមហាក្សត្រ ទ្រង់​គ្រង​តែ​ថ្ងៃ​សោយរាជ្យ​សម្បត្តិប៉ុណ្ណោះ។

  • ៣. ព្រះ​វាលវីជនី ៖ គឺ​ជា​ផ្លិត​ធ្វើ​អំពី​រោម​សត្វ ក្ងោកស និង​ដង​អំពី​មាស សម្រាប់​ប្រើ​ក្នុង​ព្រះរាជ​ពិធី​រាជា​ភិសេក។
  • ៤. ព្រះ​សុពណ៌បាទុកា ៖ គឺ​ជា​ស្បែក​ជើង​ធ្វើ​អំពី​មាស​សុទ្ធ សម្រាប់​ព្រះ​មហាក្សត្រ​គ្រង​នៅ​ថ្ងៃ​ឡើង​សោយរាជ្យ។
  • ៥. ព្រះមហាស្វេតឆ័ត្រ ៖ ជាឆ័ត្រដ៏ប្រណិតធេី្វអំពីក្រណាត់ សូត្រមាស មានថ្នាក់ ៩ ជាន់ សម្រាប់ដាក់គ្រងលេីព្រះរាជបល័្លង។

សំនួរ ៖ ហេតុអ្វីព្រះមហាក្សត្រ នរោត្ដម សីហមុនី ទ្រង់មិនគ្រងមកុជ និង កាន់ព្រះខ័នរាជ្យ នាថៃ្ងរាជាភិសេកសោយរាជសម្បត្តិកាលពីឆ្នាំ ២០០៤ ៚ ចមេី្លយ ៖ បានជាទ្រង់មិនគ្រងគ្រឿងទ្រង់រាជ ព្រោះថាទ្រង់ជាព្រះមហាក្សត្រគ្រងរាជដោយប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ទ្រង់មិនកាន់អំណាចឡេីយ ហេតុដូចនេះបានជានាថៃ្ងគ្រងរាជសម្បត្តិ គ្រឿងទ្រង់រាជ ទាំង៥ ត្រូវបានដាក់តាំងបូជាជាតំណាង ៚

គួរបញ្ជក់ផងដែលថា គ្រឿងទ្រង់រាជ្យនៃនគរក្រុងកម្ពុជាដែលបានប្រេីប្រាស់មករាប់រយឆ្នាំ នៃរាប់ជំនាន់ស្តេចត្រូវបានបាត់បង់អស់នៅក្នុងសម័យកម្ពុជានៃសង្គ្រាមផ្ទៃក្នុង | Cambodia of Civil War គ.ស ១៩៧០-១៩៩២ ឯគ្រឿងគ្រងរាជដែលប្រេីក្នុងរជ្ជកាលព្រះបាទ នរោត្ដម សីហនុ ជាគ្រឿងដែលធេី្វឡេីងវិញនៅក្រេាយឆ្នាំ ១៩៩៣ ៕

រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃថៃ
                                               

រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃថៃ

រាយព្រះនាមម្ចាស់ក្សត្រីនៃអធិរាជចិន រាយព្រះនាមទេវតានំនៃសាសនាព្រាហ្មណ៍ ឬ ហិណ្ឌូ រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃខ្មែរ រាយព្រះនាមព្រះមហេសីព្រះមហាក្សត្រនៃឥណ្ឌាបុរាណ ព្រហ្មញ្ញ សាសនា ហិណ្ឌូសាសនា រាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃមីយ៉ាន់ម៉ា រាយព្រះនាមទេវតាចិន

                                               

ព្រះវិហារ

ប្រាសាទព្រះវិហារ ជាទីកន្លែងសម្រាប់ព្រះមហាក្សត្រខ្មែរធ្វើសក្ការៈបូជាដល់អាទិទេពឈ្មោះថា ស្រី សិខរិស្វរៈ ដែលមានន័យថាអំណាចនៃកំពូលភ្នំ ម្យ៉ាងទៀតប្រាសាទនេះត្រូវបានជាទីសក្ការៈនៅសម័យ សម័យអង្គរ ស្ថិតនៅលើ ភ្នំដងរែក ស្រុកជាំខ្សាន្ដ ខេត្តព្រះវិហារ ប្រទេសកម្ពុជា។

Free and no ads
no need to download or install

Pino - logical board game which is based on tactics and strategy. In general this is a remix of chess, checkers and corners. The game develops imagination, concentration, teaches how to solve tasks, plan their own actions and of course to think logically. It does not matter how much pieces you have, the main thing is how they are placement!

online intellectual game →