Back

ⓘ បំណែងចែករដ្ឋបាលនៃកម្ពុជា. កម្ពុជាត្រូវបានបែងចែកទៅជា ២៤ខេត្ត ក្រុង និងរាជធានីភ្នំពេញមួយ។ ដូច្នេះហើយអង្គរដ្ឋបាលខុសពីគេ ភ្នំពេញក៏ស្ថិតក្នុងថ្នាក់ខេត្តដែរ អញ្ជឹងជាក ..



                                     

ⓘ បំណែងចែករដ្ឋបាលនៃកម្ពុជា

កម្ពុជាត្រូវបានបែងចែកទៅជា ២៤ខេត្ត ក្រុង និងរាជធានីភ្នំពេញមួយ។ ដូច្នេះហើយអង្គរដ្ឋបាលខុសពីគេ ភ្នំពេញក៏ស្ថិតក្នុងថ្នាក់ខេត្តដែរ អញ្ជឹងជាក់ស្ដែងកម្ពុជាមាន ២៥ ខេត្ត។ ប៉ុន្តែភ្នំពេញជាទីតាំងរដ្ឋបាលពិសេសដោយឲ្យឈ្មោះថា រាជធានីភ្នំពេញ។

ខេត្តទាំង ២៥ ត្រូវបានបែងចែកទៅជា ក្រុង ស្រុក ខណ្ឌ aលពី ថ្ងៃ2010 ២៦ក្រុង ដែលមាន ១៥៩ ស្រុក និង ១២ ខណ្ឌនៅភ្នំពេញ រហូតមកទល់ពេលនេះ ក្នុងឆ្នាំ២០១៩ រដ្ឋាិបាលបានសម្រេចបង្កើតក្រុងស្រុកខណ្ឌចំនួន៦ទៀតក្នុងនោះមានខណ្ឌចំនួន២ ស្រុកចំនួន៣ និងក្រុងចំនួន១ ជារួមទៅសរុបក្រុង២៧ ស្រុក១៦២ និង ខណ្ឌ១៤។ ។ ខេត្តនីមួយៗមានទីរួមខេត្តមួយដែលឲ្យឈ្មោះថាក្រុង ឧ. ខេត្តសៀមរាប មាន ក្រុងសៀមរាប។ លើកលែងតែបន្ទាយមានជ័យ កណ្ដាល តាកែវ កំពង់ស្ពឺ​ កំពង់ធំ ត្បូងឃ្មុំ​ មណ្ឌលគីរី ឧត្តរមានជ័យ ព្រះវិហារ និង រតនគីរី ដែលឈ្មោះខេត្តនិងទីរួមខេត្តក្រុងដែលមានឈ្មោះមិនដូចគ្នា។

នៅភ្នំពេញ ខណ្ឌ ត្រូវបានបែងចែកទៅជា សង្កាត់ ដែលមានទំហំតូចជាងគេបើប្រៀបទៅនឹងឃុំនៅក្នុងខេត្តផ្សេងៗ។

សង្កាត់ ត្រូវបានបែងចែកបន្តទៅទៀតជាភូមិ ទោះជាយ៉ាងណា ភូមិ ទាំងឡាយដោយចាំបាច់ទៅមិនបានគ្របដណ្ដប់ការតាំងលំនៅតែមួយនោះទេ។

នៅខេត្ត ត្រូវបែងចែកជាក្រុង ស្រុក។ ក្រុងចែកជា សង្កាត់ ហើយសង្កាត់ចែកជាភូមិ។ ដោយឡែកស្រុកត្រូវចែកជាឃុំ សង្កាត់ និងឃុំសង្កាត់ចែកជាភូមិ។

                                     

1. បំណែងចែកថ្នាក់ទីមួយ៖ ខេត្ត-រាជធានី

ខេត្ត និងរាជធានីគឺជាចំណែករដ្ឋបាលថ្នាក់ទីមួយរបស់កម្ពុជា ដែលឲ្យឈ្មោះថា រដ្ឋបាលរាជធានី ខេត្ត ។ ខេត្តត្រូវចែកជា១៥៩ស្រុក និង ២៦ក្រុង។ រាជធានីចែកជា ១២ខណ្ឌ។

រដ្ឋបាលរាជធានី ខេត្ត គ្រប់គ្រងដោយក្រុមប្រឹក្សារាជធានី ខេត្ត និងដឹកនាំដោយគណៈអភិបាលរាជធានី ខេត្ត ដែលមានអភិបាលរាជធានី ខេត្តមួយរូប និងអភិបាលរងតាមការកំណត់របស់រាជរដ្ឋាភិបាល ព្រមទាំងជំនួយការដោយនាយករដ្ឋបាល។

ក្រមប្រឹក្សារាជធានី ខេត្ត ជ្រើសតាំងដោយការបោះឆ្នោតអសកលពីក្រុមប្រឹក្សាឃុំ សង្កាត់។ គណៈអភិបាលរាជធានី ខេត្ត តែងតាំងដោយព្រះមហាក្សត្រ ដោយព្រះរាជក្រឹត្យតាមសំណើរបស់ក្រសួងមហាផ្ទៃតាមរយៈរាជរដ្ឋាភិបាល។

ថ្ងៃ ២២ ធ្នូ ២០០៨ ព្រះបាទនរោត្តម-សីហមុនី បានឡាយព្រះហស្ថលើរាជក្រឹត្យមួយដែលបានផ្លាស់ប្ដូរក្រុងកែប ប៉ៃលិន និងព្រះសីហនុទៅជាខេត្ត ដូចគ្នា ហើយកែសម្រួលព្រំដែនខេត្តជាច្រើនត្រង់ចំណុចខ្លះ។

ក្រចេះ រតនគីរី ស្ទឹងត្រែង និង មណ្ឌលគីរី គឺ៤ធ្លាប់ជាប៉ែកនៃប្រទេសលាវ រហូតដល់សម័យអាណាព្យាបាលបារាំង។

                                     

2. បំណែងចែកថ្នាក់ទីពីរ៖ ស្រុក ក្រុង ខណ្ឌ

  • បន្ថែមទៅលើបំណែងចែកបន្តបន្ទាប់ទាំងនេះ ក៏មានទីក្រុងនិងទីប្រជុំជនជាច្រើនដែលមានទំនួលខុសត្រូវខ្លះលើខណ្ឌ និង សង្កាត់លើបរិវេណដែលបានគ្របដណ្ដប់ដោយក្រុង។ បណ្ដាបំណែងចែករដ្ឋបាលទាំងអស់នេះមានក្រុមប្រឹក្សាជាប់ឆ្នោតមួយក្រុម និង អភិបាលជាប់ឆ្នោតមួយរូប។

មានកម្រិតថ្នាក់ក្រុងបីប្រភេទផ្សេងគ្នា ក្រុង:

  • រាជធានី: ពលរដ្ឋច្រើនជាង ៥០ ០០០ នាក់
  • ក្រុង: ពលរដ្ឋច្រើនជាង ១០ ០០០ នាក់ រឺ ក្រុងទីរួមខេត្ត

បន្ថែមទៅលើចំនួនប្រជាជន រាជធានី និង ក្រុងត្រូវចំណូលពន្ធគ្រប់គ្រាន់ដើម្បីឱ្យរដ្ឋបាលអាចដំណើរការការិយាល័យរដ្ឋបាលបាន។

ក្រុង និង ទីរួមខេត្ត ត្រូវបានចែកទៅជា សង្កាត់ គឺស្មើនឹង ឃុំ នៅក្នុងស្រុក។

ចំពោះតំបន់ដែលឈានមិនដល់លក្ខខណ្ឌសំគាល់ដោយច្បាប់នៅត្រង់នោះក៏មានកម្រិតថ្នាក់ទាបមួយទៀតនៃបំណែងចែករដ្ឋបាលដែនដី។ បំណែកចែករដ្ឋបាននេះជាធម្មតាគ្របដណ្ដប់លើ ឃុំ ប៉ុន្តែក៏ប្រហែលជាអាចគ្របដណ្ដប់ច្រើនជាងមួយឃុំ រឺ ក៏ក្ដោបក្ដាប់រួមគ្នាជាមួយក្រុង។

ស្រុកគឺជាចំណែកបន្ទាប់នៃខេត្តនិងប្រកបដោយឃុំ និងសង្កាត់ជាច្រើន ។ ក្រុងគឺជាចំណែករងនៃខេត្តនិងប្រកបដោយសង្កាត់ជាច្រើន ។ ខណ្ឌគឺជាចំណែករងនៃរាជធានី និងប្រកបដោយសង្កាត់ជាច្រើន ។

                                     

3. ចំណែកថ្នាក់មូលដ្ឋាន

សង្កាត់ quarters

រាជធានី តំបន់ក្រុងធំ-ឧទាហរណ៍ ភ្នំពេញ គឺត្រូវបានបែងចែកទៅជាស្រុកដែលគេហៅថា ខណ្ឌ ។ ខណ្ឌទាំងនេះត្រូវបានបែងចែកទៀតទៅជាសង្កាត់quarter ដែលគឺជាកម្រិតរដ្ឋបាលតំបន់ក្នុងស្រុកនៅទីក្រុង ។

                                     

3.1. ចំណែកថ្នាក់មូលដ្ឋាន ឃុំ-សង្កាត់

  • ឃុំ គឺជាបំណែងចែករងនៃស្រុក ដែលហៅថា រដ្ឋបាលឃុំ គ្រប់គ្រងដោយ ក្រុមប្រឹក្សាឃុំ ដឹកនាំដោយ មេឃុំ មួយរូប និង ជំទប់ឃុំ តាមរយៈការបោះឆ្នោតជាសកល។
  • សង្កាត់ គឺជាបំណែងចែករងពីក្រុង ឬខណ្ឌ ដែលហៅថា រដ្ឋបាលសង្កាត់ គ្រប់គ្រងដោយ ក្រុមប្រឹក្សាសង្កាត់ ដឹកនាំដោយ ចៅសង្កាត់ មួយរូប នឹង ចៅសង្កាត់រង តាមរយៈការបោះឆ្នោតសកល។
                                     

3.2. ចំណែកថ្នាក់មូលដ្ឋាន ភូមិ

ឃុំ សង្កាត់នីមួយៗ ត្រូវបែងចែកបន្តជា ភូមិ village រឺ phumជាច្រើន។ ភូមិ Villages រឺ phum, ចំណែករងភូមិសាស្ត្រនិងរដ្ឋបាលជាមូលដ្ឋានគ្រឹះនៅកម្ពុជា ជាចំណែករងនៃឃុំ commune រឺ khum និងសង្កាត់ quarter រឺ sangkat ។

កំឡុងសម័យខ្មែរក្រហម និងក្រោមរដ្ឋាភិបាលកុម្មុយនិស្តកាន់អំណាចកំឡុងការកាន់កាប់របស់វៀតណាមនៅកម្ពុជា ភូមិនានាត្រូវបានបែងចែកបន្តបន្ទាប់ជាក្រុម group រឺ krom នៃគ្រួសារ១៥-២០គ្រួ ដែលត្រូវបានដឹកនាំដោយមេក្រុម group leader រឺ Meh Krom ។ ក៏ប៉ុន្តែ ប្រព័ន្ធនេះលែងជាផ្នែកនៃប្រព័ន្ធរដ្ឋបាលផ្លូវការទៀតហើយ និងមិនត្រូវបានអនុវត្តមកទល់ឥឡូវនេះ ។

ប្រមុខរដ្ឋបាលភូមិគឺមេភូមិ village chief រឺ​ ប្រធានភូមិ ដែលជាធម្មតាជួយដោយអនុប្រធាន ។ មេភូមិបានរាយការណ៍ទៅមេដឹកនាំឃុំ រឺ មេឃុំ commune chief ។ ប្រធានភូមិស្ថិតនៅក្រោមអំណាច នៃក្រសួងមហាផ្ទៃដែលទទួលខុសត្រូវចំពោះរដ្ឋបាល និងនគរបាលជាតិ ។ ពីមុនដល់ឆ្នាំ២០០៦ ប្រធានភូមិត្រូវបានតែងតាំងដោយរដ្ឋាភិបាល និងស្នើសុំអោយមានការយល់ព្រមពីក្រសួងបន្ទាប់ពីការតែងតាំងពីឃុំ ។ យ៉ាងណាៗ នៅឆ្នាំ២០០៦ កម្ពុជាបានរៀបចំការបោះឆ្នោតរើសប្រធានភូមិលើកដំបូង ។



                                     

3.3. ចំណែកថ្នាក់មូលដ្ឋាន សង្កាត់ quarters

រាជធានី តំបន់ក្រុងធំ-ឧទាហរណ៍ ភ្នំពេញ គឺត្រូវបានបែងចែកទៅជាស្រុកដែលគេហៅថា ខណ្ឌ ។ ខណ្ឌទាំងនេះត្រូវបានបែងចែកទៀតទៅជាសង្កាត់quarter ដែលគឺជាកម្រិតរដ្ឋបាលតំបន់ក្នុងស្រុកនៅទីក្រុង ។

                                     

4. ប្រវត្តិសាស្ត្រ

នៅឆ្នាំ១៩៧៥ រដ្ឋាភិបាលខ្មែរក្រហមបានបោះបង់ចោល​ជាមួយចំណែករដ្ឋបាលតាមប្រពីណៃនៃអតីតកម្ពុជា ។ ជំនួសអោយខេត្ត កម្ពុជាប្រជាធិបតេយ្យ បានបែងចែកជា៧ភូមិភាគ: ពាយព្យ ឧត្តរ ឦសាន បូព៌ា និរតី បស្ចឹម និង កណ្ដាល ។

ភូមិភាគទាំងនេះបានមកពីចំណែក​ដែលបានបង្កើតឡើងដោយខ្មែរក្រហមនៅពេលពួកគេបានប្រយុទ្ធប្រឆាំងនឹងសាធារណរដ្ឋខ្មែរដឹកនាំដោយឧត្តមសេនីយ៍លន់-ណុល ។

).

សង្កាត់បឹងទំពុនទី១
                                               

សង្កាត់បឹងទំពុនទី១

អនុក្រឹត្យ លេខ ១៤៦ អនក្រ.បក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ត្រូវបានបំបែកពី សង្កាត់បឹងទំពុន ចាស់ ទៅជាពីរសង្កាត់គឺ បឹងទំពុនទី១ បឹងទំពុនទី២ ហើយសង្កាត់បឹងទំពុនទី១ ភូមិទាំងអស់ ១១ ភូមិ។ ភូមិក្រមគឺ ១២០៦០៦

Free and no ads
no need to download or install

Pino - logical board game which is based on tactics and strategy. In general this is a remix of chess, checkers and corners. The game develops imagination, concentration, teaches how to solve tasks, plan their own actions and of course to think logically. It does not matter how much pieces you have, the main thing is how they are placement!

online intellectual game →