Back

ⓘ ដប់ប្រាំពីរមេសាជោគជ័យ. ដប់ប្រាំពីរមេសាជោកជ័យ គឺជាភ្លេងជាតិរបស់កម្ពុជាប្រជាធិបតេយ្យដែលចាប់ផ្តើមប្រើជាផ្លូវការនៅខែមករា ឆ្នាំ១៩៧៦។ ទោះបីជាចម្រៀងភ្លេងជាតិនេះត្រូវបា ..




ដប់ប្រាំពីរមេសាជោគជ័យ
                                     

ⓘ ដប់ប្រាំពីរមេសាជោគជ័យ

ដប់ប្រាំពីរមេសាជោកជ័យ គឺជាភ្លេងជាតិរបស់កម្ពុជាប្រជាធិបតេយ្យដែលចាប់ផ្តើមប្រើជាផ្លូវការនៅខែមករា ឆ្នាំ១៩៧៦។ ទោះបីជាចម្រៀង/ភ្លេងជាតិនេះត្រូវបានធ្លាប់ប្រើនៅតាម"តំបន់រំដោះ"មុន ៧ មករាក៏ដោយ ប៉ុន្តែនៅក្នុងមាត្រា ១៨ នៃរដ្ឋធម្មនុញ្ញកម្ពុជាបានថ្លែងថា ភ្លេងនេះត្រូវបានប្រកាសឱ្យប្រើជាលើកដំបូងនៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦។ មនុស្សមួយចំនួនបានសន្មតថាប៉ុល-ពត និងខ្មែរក្រហមគឺជាអ្នកនិពន្ធចម្រៀងនេះ ក៏ប៉ុន្តែប្រវត្តិវិទូមួយចំនួនទៀតបានជំទាស់ដោយអះអាងថាប៉ុល-ពតគឺមិនមែនជាអ្នកនិពន្ធពិតប្រាកដទេ, អ្នកនិពន្ធពិតប្រាកដអាចប្រហែលជាត្រូវខ្មែរក្រហមសម្លាប់ ឫត្រូវបានលាក់មុខ។

បន្ទាប់ពីប្រទេសវៀតណាមបានវាយលុកចូលកម្ពុជាហើយបានបង្កើតរដ្ឋាភិបាលថ្មី, ចម្រៀងមួយនេះក៏ត្រូវបានជំនួសដោយចម្រៀងជាតិថ្មីមួយទៀត។ ទោះបីជាយ៉ាងណាក្តី, រដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យនូវតែបន្តយកដប់ប្រាំពីរមេសាជោកជ័យជាបទភ្លេងជាតិរបស់ពួកគេ។ លើសពីនេះទៅទៀតនោះ, ដោយសារតែរដ្ឋាភិបាលខ្មែរក្រហមត្រូវបានប្រទេសលោកខាងលិចមួយចំនួនធំបានទទួលស្គាល់ជារដ្ឋាភិបាលនៃប្រទេសកម្ពុជា, បទចម្រៀងនេះនូវតែជាចម្រៀងជាតិតំណាងអោយប្រទេសកម្ពុជានៅក្នុងកែវភ្នែករបស់ប្រទេសលោកខាងលិចដដែល រហូតដល់ឆ្នាំ១៩៩៣ ទើបប្តូរមកបទនគររាជ។

                                     

1. តំណភ្ជាប់ខាងក្រៅ

  • Lyrics of Dap Prampi Mesa Chokchey
  • Listening Dap Prampi Mesa Chokchey
  • MIDI fileEncarta93′s version
  • Other MIDI file
  • Dap Prampi Mesa Chokcheys video clip at YouTube
  • MIDI fileWK Midis version