Back

ⓘ ចក្រភពអង្គរ ៨០២-១២១៨. ព្រះអង្គជាប់រាជវង្សបុស្ករាក្ស។ព្រះអង្គរំដោះប្រទេសជាតិពីពួកជ្វាហើយព្រះអង្គកសាង្គរាជធានីច្រើនកន្លែងដូចជា ក្រុងឥន្ទ្របុរះ ក្រុងកុតិ ហរិហរាល័យ ..




ចក្រភពអង្គរ(៨០២-១២១៨)
                                     

ⓘ ចក្រភពអង្គរ(៨០២-១២១៨)

ព្រះអង្គជាប់រាជវង្សបុស្ករាក្ស។ព្រះអង្គរំដោះប្រទេសជាតិពីពួកជ្វាហើយព្រះអង្គកសាង្គរាជធានីច្រើនកន្លែងដូចជា ក្រុងឥន្ទ្របុរះ ក្រុងកុតិ ហរិហរាល័យ អមរេន្ទ្របុរះនិងមហេន្ទ្របវ៌ត។ព្រះអង្គបង្កើពិធីទេវរាជនិងលើកដំកើងសាសនាព្រាហ្មណ៍ព្រះអង្គកសាងប្រាសាទភ្នមគូលែនប្រាសាទអកយំអារាមចិននិងសិវលិង្គ។

                                     

1. ព្រះបាទឥន្រ្ទវម្ម៌ទី១៨៧៧-៨៨៩នៃគ-ស

ព្រះអង្គជាញាតិវង្សនិងព្រះបាទជ័យវរ្ម័នទី៣។ព្រះអង្គបានបង្កើតលទ្ធិបិគ្គលនិយមគោរពបូជាដូនតា បុព្វការីជន ញាតិវង្គនិងបានកសាងប្រាសាទព្រះឡគោ ប្រាសាទបាគង បារាយណ៍ឥន្ទ្រតដាក សិវលិង្គ ការពារសន្តិសុខពេញផ្ទៃប្រទេសពហ្រីចទឹកដីកសាងសិលាចរឹកច្រើនកន្លែងដូចជានៅបាយ៉ង់តាកែវអ៊ូប៊ុនថៃ។ ការកសាងក្រុងអង្គរទី១យសោធរបិរះ១ត្រង់ប្រាសាទភ្នំបាខែង

                                     

2. ព្រះបាទយសោវរ្ម័នទី១៨៨៩-៩០០នៃគស

ព្រះអង្គជាបុត្ររបស់ព្រះបាទឥន្ទ្រវរ្ម័នតិ១និងប្រះនាងឥន្ម្រទេវី។ព្រះអង្គជាស្តេចសង្រ្គាមខ្លាំងតាំងជើងគោកនិងជើងទឹក។ព្រះអង្កជាគ្រូអាចារ្យ សាស្ត្រាចារ្យ កសាងអាស្រមចំនួន១០០យសោធរាស្រម។កសាងរាជថធានីក្រុងយសោធរបុរះលើភ្នំបាខែង បារាយណ៍ខាងកើតយសោយរតដាកកសាងព្រះវិហារឧទ្ទិសដល់អាទិទេពសិខរេស្វរះភ្នំព្រះវិហារប្រាសាទប្រាង្គបី។ព្រះងង្គវាយបង្រីកវិសាលភាពទឹកដីរៀបចំរដ្ឋបាល និងវណ្ណះសង្គម។

                                     

3. ព្រះបាទហ័សវរ័នទី១៩០០-922-នៃគ-ស

ព្រះអង្គជាបុត្ររបស់ព្រះបាទយសោវរ្ម័នទិ១។ព្រះអង្គបានកសាងប្រាសាទបក្រីចាំក្រុងនិងរាជធានីហ័សធរបុរះនៅជិតភ្នំបាខែង។ ព្រះបាទឥសានវរ្ម័នទី២៩២២-928នៃគ-ស ព្រះអង្គជាបុត្ររបស់ព្រះបាទយសោវរ្ម័នទី១រាជធានីយសោធរបុរះពុំឃើញមានស្នាមព្រះហស្ថ។។។

                                     

4. ព្រះបាទជ័យវរ្ម័នទី៤៩៩២៨-៩៤២នៃគ-ស)

ព្រះអង្គជាប្អូនថ្លៃរបស់ព្រះបាទយសោវរ្ម័នទី១។ព្រះអង្កកសាងរាជធានីឆោកគគ៌្យរះឬកោះកេរប្រាសាទធំប្រាសាទប្រាង៧ជាន់និងប្រាសាទជាច្រើននៅកោះកេរ។ ព្រះអង្គជីកបារាយណ៍រ៉ាហាល់សម្រាប់តមកល់ទឹកនិងកសាងសិវលិង្គត្រីភូនេស្វរះ។

                                     

5. ព្រះបាទធរណីន្រ្ទវរ្ម័នទី១១១០៧ ១១១៣នៃ គ.ស

ព្រះអង្គជាបងព្រះបាទឃ័យវរ្ម័នទី៦។ រាជធានីធរបិរះ ព្រះអង្គបានសង់បង្ហើយប្រាសាទបិងជួសជុលប្រាសាទនានា។ តែត្រូវព្រះបាទសូរ្យវរ្ម័នទី២ជ្រែករាជ្យ ហើយគ្រប់គ្រងនៅមហីធរបុរះ។ រីឯនៅក្រុងអង្គរគ្រប់គ្រងដោយស្តេចឬបតីន្រ្ទវរ្ម័ន ត្រូវស្តេចសូរ្យវរ្ម័នទី២លើទ័ពមកវាយដណ្តើមយករាជ្យសម្បត្តិ ហើយឡើងគ្រងរាជ្យនៅក្រុងអង្គរចាប់ពីពេលនេះមក១១១៣នៃ គ.ស។ ការកសាងក្រុងអង្គទី៣យសោធរបុរះ៣ត្រង់ប្រាសាទអង្គរតូច

                                     

6. ព្រះបាទសូរ្យវរ្ម័នទី២១១១៣ ១១៥០នៃ គ.ស

ព្រះអង្គជាចៅរបស់ព្រះបាទធរណីន្រ្ទវរ្ម័នទី១។ កសាងរាជធានីអង្គរទី៣ ត្រង់ប្រាសាទអង្គរវត្តអង្គរតូច។ ព្រះអង្គបានបង្រួបបង្រួនអាណាយចក្រអង្គរកសាងសមិទ្ធិផលជាច្រើន និងវាយពង្រីកទឹកដីនិងអភិវឧ្ឍប្រទេសជាតិ។៖

  • ប្រាសាទព្រះខ័ន
  • កំពង់ស្វាយ
  • ប្រាសាទបន្ទាយសំរែ
  • បឹងមាលា
  • ប្រាសាទចៅសាយទេវតា
  • ប្រាសាទព្រះវិហារ
  • ប្រាសាទអង្គតូច
  • ភ្នំសណ្តក
  • ប្រាសាទធម្មានន្ទ
  • វត្តភូ
  • ប្រាសាទភ្នំជីសូរ
  • ព្រះពិធូរ

ព្រះបាទធរណីន្រ្ទវរ្ម័នទី២១១៥០ ១១៦០នៃ គ.ស ព្រះអង្គជាបងជីដូនមួយរបស់ព្រះបាទសូរ្យវរ្ម័នទី២។ រាជធានីអង្គរតូច ព្រះអង្គពុំបានកសាងអ្វីធំដុំទេ។

                                     

7. ព្រះបាទរាជេន្ទ្រវរ្ម័នទី២៩៤៤-៩៦៨នៃគ-ស

ព្រះអង្គជាក្មួយរបស់ព្រះបាទយសោវរ្ម័នទី១។បិតានាមហេន្ទ្រវរ្ម័នមាតានាមមហេន្ទ្រទេវីប្អូនស្រីរបស់យសោវរ្ម័នទី១ព្រះអង្គបានលើករាជធានីពីកោះកេរមកក្រុងយសោធរបុរះវិញ។ ព្រះអង្គបានកសាងប្រាសាទមេបុណ្យខាងកើតប្រាសាទប្រែរូប ប្រាសាទប្រាង្គ៥ជាន់ ប្រាសាទបាទជុំ ស្រះស្រង់ភិមានអាកាស តាកែវ ប្រាសាទបន្ទាយស្រីនិងវាយចាមយកបដិមាមាសយកស្រុកខ្មែរវិញ។

                                     

8. ព្រហបាទឧទយាទិត្យវរ្ម័នទី១១០០១-១០០២នៃគ-ស

ព្រះអង្គជាក្មួយរបស់ព្រះបាទជ័យវរ្ម័នទី៥។សោយរាជ្យមិនបានប៉ុន្មានខែផងក៏សោយទីវង្គត។វិបត្តិរជបាល្ល័ង្កអស់រយះពេល៩ឆ្នាំរវាងសតតេចជ័យវីរវរ្ម័នគ្រងរាជនៅ ក្រុងអង្គរនិងស្តេចសូរ្យវរ្ម័នទី១គ្រងរាចនៅសម្ភុបុរះក្រចេះ។ស្តេចសូរ្យវរ្ម័ន១យកជ័យជំនះលើស្តេចវីរវរ្ម័នហើយគ្រងរាជនៅក្រុងអង្គរ។ ការកសាងក្រុងអង្គរទី២យសោធរបុរះ២ត្រង់ប្រាសាទបាពួន

                                     

9. ព្រះបាទសូរ្យវរ្ម័ន័ទី១១០០២_១០៥០នៃ គ.ស

ព្រះអង្គជាចៅរបស់ព្រះបាទធរណីន្ទ្រវរ្ម័នទី១។ កសាងរាជធានីអង្គទី៣ត្រង់ប្រាសាទអង្គរវត្តអង្គរតូច។ ព្រះអង្គបានបង្រួបបង្រួមអាណាចក្រអង្គរនិងកសាងប្រាសាទអង្គរតូច ប្រាសាទភ្នំជីសូរ ភ្នំសណ្តក វត្តភូ ប្រាសាទព្រះវិហារ ព្រះពិធូរ ចៅសាយទេវតា ធម្មានន្ទ បន្ទាយសំរែ នឹងមាលាព្រះខ័នកំពង់ស្វាយ និងវាយពង្រីកទឹកដីនិងអភិវឌ្ឍប្រទេសជាតិ។

                                     

10. ព្រះបាទជ័យវរ្ម័នទី៧១១៨១-1218នៃគស

ព្រះអង្គជាបុត្ររបស់ព្រះបាទធរណីន្ទ្រវរ្ម័នទី២។រាជធានីអង្គរទី៤ត្រង់ប្រាសាទបាយ័នព្រះអង្គជាស្តេចខ្លាំងពូកែវាយចាមរំដោះក្រុងអង្គរ និងវាយត្រួតត្រាប្រទេសចាម្ប៉ា។ ព្រះអង្គកសាងក្រុងអង្ករ ទី៤ប្រាសាទបាយ័ន បន្ទាយឆ្មា សាលាដំណាក់១២១ មន្ទីពេទ្យ១០២ ស្ពាន ថ្នល់ ប្រាសាទបន្ទាយក្តី តាព្រហ្មអង្គ តាព្រហ្មបាទី ព្រះខ័ននាគព័ន្ធ តាសោម ក្រោលគោ វត្តនគរបង្កើតសាកលវិទ្យាល័យជាច្រើនងភិវឌ្ឍប្រទេសជាតិពង្រីកទឹកដីនិងផ្សព្វផ្សាយព្រហ្មវិហារធម៌ដល់ប្រជារាស្ត្រ។ ព្រះអង្គមានអគ្គមហេសី ពីរព្រះអង្គដែលមានប្រជ្ញាខ្លាំងពូកែព្រះនាង ជ័យរាជទេវីនិងព្រះនាងឥន្ទ្រទេវី។

                                     

11. ព្រះបាទឥន្ទ្រវរ្ម័នទី២១២១៨-១២៤៣នៃគ-ស

ព្រះអង្កជាបុត្រ ព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គបានការពារប្រទេសជាតិពីពួកឈ្លានពានដាយវៀត សៀម និងប្រគល់ឯករាជ្យឲ្យប្រទេសចម្ប៉ាវិញនាឆ្នាំ១២២០។ សេដ្ធកិច្ចសម័យអង្គរស្ថានភាពភូមិសាស្ត្រ ការដែលខ្មែរយើងជ្រើសរើសយកតំបន់អង្គរធ្វើជារាជធានី មិនមែនជាភាពចៃដន្យទេ គឺជាចំណុចកណ្តាលនៃប្រទេសកម្ពុជាយើងម្យ៉ាងទៀតទីនោះជាទីប្រជុំនៃផ្លូវជំនួញទាំងទឹកទាំងគោកដែលសំបូរទៅដោយធនធានធម្មជាតិដូចជា ត្រីនៅបឹងទន្លេសាប ម្រឹក ឈើល្អៗ និងថ្មភក់សម្រាប់សង់ប្រាសាទនៅភ្នំគូលេន ឯវាលទំនាបនៅជុំវិញប្រកបទៅដោយដីមានជីជាតិសម្រាប់ធ្វើកសិកម្ម។ស្ថានភាពភូមិសាស្ត្រល្អគឺដីមានជីវជាតិ គួបផ្សំជាមួយមធ្យោបាយបច្ចេកទេសដ៏ចំណាននិងធនធានមនុស្សអង់អាចក្លាហាន បាននាំអោយសេដ្ឋកិច្ចខ្មែររីកចម្រើនជាអតិបរមា។ ធនធានមនុស្សមរតកពីអតីតកាល ជនជាតិខ្មែរនៅសម័យអង្គរជាជនជាតិដែលមានចិត្តអំណត់ឧស្សាហ៍ព្យាយាមនិងមានបំណងធំបំផុតគឺអភិវឌ្ឍឲ្យរីកចម្រើន លើគ្រប់វិស័យនិងភាពសម្បូរសប្បាយ។ជាសក្ខីកម្មនៃការព្យាយាមនេះ ព្រះរាជាបានឲ្យគេឆ្លាក់ក្បាច់រឿងកូរសមុទ្រទឹកដោះនៅលើជញ្ជាំងប្រាសាទជាច្រើននៅគ្រប់ច្រកទ្វានៃបុរីអង្គរធំព្រោះទឹកអំម្រឹតដែលហូរចេញពីការកូរសមុទ្រទឹកដោះជានិមិត្តរូបនៃថាមពលខាងការងារ និងការប្រណាំងប្រជែងបង្កើតផលិតផលយ៉ាងប្រត្យក្ស។ម្យ៉ាងទៀតការសិក្សាខាងផ្លូវចិត្តវិទ្យាខាងសិល្បះខ្មែរបុរាណបានផ្តល់ព័ត៌មានជាច្រើនទៀតស្ដីពីការតស៊ូចិត្តអំណត់និងសេក្តីប្រាថ្នាយ៉ាងមុតមាំរបស់ខ្មែរជំនាន់នោះចំពោះអ្វីដែលខ្លួនយល់ថាល្អប្រសើរ។សេចក្តីក្លាហាននិងភាពមោះមុតរបស់ខ្មែរយើងសម័យអង្គរគឺមានតាំងពីសម័យអង្គរភ្នំ ចេនឡាមកម្ល៉េះ។ដូចនេះអរិយធម៌ខ្មែរយើងជឿនលឿនតាំងតែពីសម័យនគរភ្នំនិងចេនឡាមកប៉ុន្តែនៅសម័យអរិយធម៌ខ្មែរកាន់តែជឿនលឿននិងរីកសាយទាំងអាស៊ីអាគ្នេយ៍។



                                     

12. វិស័យកសិកម្មនិងនេសាទ

ប្រាជារាស្ត្រខ្មែភាគច្រើនប្រកប់របរកសិកម្មនិងនេសាទ។ទំនាប់នៅជុំវិញបឹងទន្លេសាបពុំមានផ្ទៃដីធំធេងប៉ុន្មាននោះទេតែជាដីសម្បូរជីជាតិដិទមនាបមួយភាគធំត្រូវទឹកលិចនៅរដូវវស្សាប្រជារាស្ត្រ យើងអាចធ្វើស្រែបានតែនៅរដូវប្រាំងប៉ុណ្ណោះ។បោះប៉ុន្តែតំបន់ខ្លះគេធ្វើស្រូវលិចទឹកឬស្រូវពង្រោះដែលឪ្យផលពីឬបីដងក្នុងមួយឆ្នាំ។ ចំណែកដីស្ថិតនៅតំបន់ខ្ពស់ គេធ្វើស្រូវវស្សាដោយពឹងផ្អែកលើទេកភ្លៀង ប្រព័ន្ធប្រលាយ ឬទំនប់ទឹក ។ នៅសម័យអង្គរ ផលិតផលស្រូវទទួលទិន្ធផលខ្ពស់គឺអាចចិញ្ចឹមប្រជារាស្រ្តខ្មែរបានគ្រប់គ្រាន់ ហើយអាចធានាចំពោះចំណាយផ្សេងៗរបស់ពលរដ្ឋទៀតផង។ ស្រូវជាដំណាមស្បៀងយ៉ាងសំខាន់ ពុំមែនសម្រាប់តែផ្គត់ផ្គង់ជីវភាពគ្រួសារប៉ុណ្ណោះទេ ថែមទាំងជួយទំនុកបម្រុងផ្នែកសាសនា និងបង់ពន្ធជូនរដ្ឋ។ នៅទីផ្សារ គេប្រើស្រូវអង្ករដើម្បីដោះដូរជាមួយនឹងផលិតផលដ៍ឬៃទៀត។ ក្រៅពីផលិតផលស្រូវ នៅមានដំណាំបន្ទាប់បន្សំផ្សេងៗទៀតដូចជា ល្ង សណ្តែក ពោត ល្ពៅ ត្រសក់ ឈើហូបផ្លែ ក្រៅពីកសិកម្ម គេនេសាទត្រី និងចឹញ្ចឹមសត្វដូចជា គោ ជ្រូក ក្របី និងបក្សីស្រុក។ នៅពេលទំនេកសិករយើងស្វែងរកបេះរុក្ខផលនិងអនុផលព្រៃឈើដូចជា ក្រវាញ បោចវល្លិ៍ ផ្តៅ រកឃ្មុំ ឪសថ។ ចំពោះផលិតផលស្ករត្នោតនិងទឹកត្នោត មានទួនាទីសំចាន់ណាស់ក្នុងជីវភាពរស់នីប្រចាំថ្ងៃរបស់ប្រជារាស្រ្តខ្មែរ ព្រោះគេចេះធ្វើអាជីវកម្មនេះតាំងពីយូរយារណាស់មកហើយ។ វិស័យឧស្សាហកម្មនិងពាណិជ្ជកម្ម



                                     

13. ផលិតផលសិប្បកម្ម

ទន្ទឹមនិងកសិកម្ម សិប្បកម្មសម័យនោះ ក៏មានវឌ្ឍនភាពគួរឪ្យកត់សំគាល់ដែរ។ គេនៅតែបន្តផលិតចានក្បាន ក្អមឆ្នាំង និងតម្បាញ ដើម្បីបំពេញតម្រូវការចាំបាច់ក្នុងស្រុក។ ចំពោះគ្រឿងអលង្ការប្រជារាស្រ្តខ្មែរមានការប៉ិនប្រសប់ និងមានទេពកោសល្យខ្ពស់។ គេចេះធ្វើចិញ្ចៀន កងដៃ កងជើង កាវ រយ៉ា ប្រអប់ប្រាក់ ឬ ស្ពាន់។ល។ វ្រពៃណីមានតាំងពីយូរយារណាស់មកហើយ។ ក្រៅពីមុចរបរខាងលើ ជាងឈើក៍មានការលូតលាស់គួរឪ្យកោតសរសើរ។ ប្រជារាស្រ្តខ្មែរចេះធ្វើរទេះគោ ទូក ដែលជាមធ្យោបាយដឹកជញ្ជូនសម្រាន់ទំនាក់ទំនងផ្នែកពាណិជ្ជកម្ម និងជាមធ្យោបាយដ៍សំខាន់ក្នុងការធ្វើសង្គ្រម។ ជាពិសេស សិល្បះចម្លាក់ថ្ម សូនរូប ស្រីរបាំ…ប្ករកបដិយទេពកោសល្យឥតខ្ចោះដែលមាននៅតាមជញាំ្ជងប្រាសាទអង្គរវត្ត អង្គរធំ … ជាតឹតតាង។

                                     

14. ជំនួញនិងទីផ្សារ

នៅក្នុងរាជធានី ទីផ្សារបានបើកលក់ដូរេជារៀងរាល់ព្រឹក។ ប៉ុន្តែទីផ្សារសម័យនោះ ពុំទាន់មានសំណង់អាគារទេ គេសង់រោងឬ ខ្ទម ក្រាលកន្ទេលផ្ទាល់ដី រួចតាំងផលិតផលដែលត្រូវលក់ដូរ។ នៅតាមជញ្ជាំងប្រាសាទអង្គរធំមានក្បាច់ចម្លាក់ស្តីពីទស្សនីយភាពនៃការលក់ដូរនៅទីផ្សារ គឃើញអ្នកលក់អង្គុយពីក្រោយកន្ទេល ដែលតាំងគ្រឿងលក់ដូរជា ត្រី ថូស្រាលាយផ្សំនឹងឈាកកំសាន្តដូចជា ការប្រជល់មាន់ជល់ជ្រូក… ។ សម័យអង្គរមានការអភិវឌ្ឍ៤ សតវត្សមានពន្លឺយ៉ាងត្រចេះត្រចង់ ជីវភាពប្រជារាស្រ្តខ្មែរ មានភាពសន្បូរធូរធារ។ ដោយសារតែផលិតផលកសិកម្ម នេសាទត្រី ប្រមាញ់ និងរុក្ខផលបានធ្វើអោយព្រេះរាជាណាចក្រអភិវឌ្ឍផ្នែកពាណិជ្ជកម្មគួរឪ្យកត់សម្គាល់។