Back

ⓘ ខ្លែង គឺជាវត្ថុហោះមានចងខ្សែ។ កំលាំងដែលទាញខ្លែងអោយហោះឡើងទៅលើ ដោយសារកំលាំងដែលបានមកពីល្បឿនចរន្តខ្យល់ដែលបក់ពីលើនិងពីក្រោមវាខុសគ្នា ដែលបង្កើតអោយមានសំពាធទាបនៅខាងក្រោម ..




                                               

ចតុកោណចារឹកក្នុងរង្វង់

ក្នុង​ធរណីមាត្រ ​ចតុកោណ​ចារឹក​ក្នុង​រង្វង់ ​គឺ​ជា​ចតុកោណ​ដែល​កំពូល​និមួយៗ​របស់​វា​ស្ថិត​នៅ​លើ​រង្វង់​តែ​មួយ។ ក្នុង​ចតុកោណ​ចារឹក​ក្នុង​រង្វង់ មុំ​ឈម​គ្នា​ជា​មុំបំពេញ ហើយ​មុំ​ក្រៅ​និមួយៗ​គឺ​ស្មើ​នឹង​មុំ​ឈម​ខាង​ក្នុង។ ក្រលាផ្ទៃ​នៃ​ចតុកោណ​ចារឹក​ក្នុង​រង្វង់​ត្រូវ​បាន​គណនា​ប្រើ​រូបមន្តប្រាម៉ាហ្គឹបតា ខណៈ​ដែល​គេ​ស្គាល់​ប្រវែង​ជ្រុង​និមួយៗ​នៃ​ចតុកោណ។ ក្រលាផ្ទៃ​នេះ​​មាន​តំលៃ​អតិបរមា​​ក្នុង​ចំនោម​ចតុកោណ​ទាំងអស់​​ដែល​មាន​ប្រវែង​ជ្រុង​ដូច​គ្នា។ ទ្រឹស្តីបទតូលេមី​សំដែង​ផល​គុណ​នៃ​រង្វាស់​​អង្កត់ទ្រូង​ទាំង​ពីរ​នៃ​ចតុកោណ​ចារឹក​ក្នុង​រង្វង់​​ជា​ផល​បូក​​នៃ​ផល​គុណ​ជ្រុង​ឈម។ A B ¯ ⋅ C D ¯ + B C ¯ ⋅ D A ¯ = A C ...

ខ្លែង
                                     

ⓘ ខ្លែង

ខ្លែង គឺជាវត្ថុហោះមានចងខ្សែ។ កំលាំងដែលទាញខ្លែងអោយហោះឡើងទៅលើ ដោយសារកំលាំងដែលបានមកពីល្បឿនចរន្តខ្យល់ដែលបក់ពីលើនិងពីក្រោមវាខុសគ្នា ដែលបង្កើតអោយមានសំពាធទាបនៅខាងក្រោមនិងសំពាធខ្ពស់នៅខាងលើ។ ខ្លែងត្រូវបានប្រើជាគ្រឿងលេងកំសាន្ត ជាសិល្បៈ និងក្នុងបំរើបំរាស់ផ្សេងៗ។

                                     

1. ប្រវត្តិ

គេទទួលស្គាល់ជាទូទៅថាខ្លែងចាប់កំណើតដំបូងតាំងពី២៨០០ឆ្នាំមុននៅប្រទេសចិន។ គេជឿបែបនេះដោយសារប្រទេសចិន​ជំនាន់មុនមានវត្ថុធាតុដើមចាំបាច់គ្រប់គ្រាន់សំរាប់ធ្វើខ្លែង ដូចជាក្រណាត់សូត្រសំរាប់ធ្វើតួខ្លែង ខ្សែសូត្រតូចឆ្មារតែមាំមិនងាយដាច់សំរាប់ធ្វើខ្សែ និងឫស្សីសំរាប់ធ្វើឆ្អឺងរឺងមាំ​​និងស្រាល។

គេនិយាយថាខ្លែងរកឃើញដោយម៉ស៊ឺនិងលូប៉ានទស្សនវិទូចិនដ៏ល្បីនៅស.វទី៥។ យ៉ាងហោចណាស់នៅឆ្នាំ៥៤៩គេឃើញមានខ្លែងធ្វើពីក្រដាស់ត្រូវបានគេបង្ហោះ ដោយសំអាងលើកំណត់ត្រាដែលមានសរសេរនៅឆ្នាំនោះ។ ប្រភពឯកសារចិនបុរាណ និងមជ្ឈិមសម័យ បានរាយបញ្ជីរបៀបប្រើប្រាស់ខ្លែងសំរាប់វាស់វែងចំងាយ ពិនិត្យកំលាំងខ្យល់ លើកមនុស្ស និងសញ្ញាទាក់ទង។ ខ្លែងចិនបុរាណមានផ្ទៃរាបស្មើ មិនកោង និងមានរាងជាចតុកោណកែង។