Back

ⓘ ពោជ្ឈង្គ៧. ក្នុងព្រះពុទ្ធសាសនា ពោជ្ឈង្គ៧ គឺៈ ៧- ឧបេក្ខា ភាវៈដែលចិត្តព្រងើយ ចំពោះអារម្មណ៍ ។ ៦- សមាធិ ការតំកល់ចិត្តក្នុង អារម្មណ៍តែមួយ មិនរាយមាយ ៤- បីតិ សេចក្តីឆ្ ..




ពោជ្ឈង្គ៧
                                     

ⓘ ពោជ្ឈង្គ៧

ក្នុងព្រះពុទ្ធសាសនា ពោជ្ឈង្គ៧ គឺៈ

  • ៧- ឧបេក្ខា ភាវៈដែលចិត្តព្រងើយ ចំពោះអារម្មណ៍ ។
  • ៦- សមាធិ ការតំកល់ចិត្តក្នុង អារម្មណ៍តែមួយ មិនរាយមាយ
  • ៤- បីតិ សេចក្តីឆ្អែតចិត្ត
  • ៣- វិរិយៈ សេចក្តីព្យាយាម
  • ១- សតិ សេចក្តីដឹង និងប្រុងស្មារតី ក្នុងសកម្មភាព និងចលនាតាមផ្លូវកាយ និងចិត្ត
  • ៥- បស្សទ្ធិ សេចក្តីស្ងប់ស្ងៀម របស់កាយនិងចិត្ត
  • ២- ធម្មវិចយៈ សេចក្តីពិចារណា ទៅក្នុងធម្មជាតិនៃធម៌

ពោជ្ឈង្គ៧នេះ ជាអង្គមួយក្នុងពោធិបក្ខិយធម៌ ដែលមានធម៌៧ក្រុម ។ ពាក្យបាលីថា ពោជ្ឈង្គ មកពីពាក្យ ពោធិ = ការត្រាស់ដឹង និង អង្គ = កត្តា ប្រែថាកត្តានៃការត្រាស់ដឹង ។

                                     

1. អក្សរសាស្រ្តបាលី

នៅក្នុងសុត្តបិដកសំយុត្តនិកាយ ពោជ្ឈង្គសំដៅយក ផ្នែកកុសលធម៌ គឺកត្តាជាលោកិយ ដែលនាំឲ្យទៅដល់ការត្រាស់ដឹង ។ នៅក្នុងគម្ពីរព្រះអភិធម្ម និងអដ្ឋកថាបាលី ពោជ្ឈង្គហាក់ដូចជាសំដៅយក កត្តាជាលោកុត្តរៈ ដែលស្របគ្នានឹងការត្រាស់ដឹង ។

                                     

2. សុត្តន្តបិដក

តាមធម្មទេសនាមួយ ក្នុងសំយុត្តនិកាយ ក្រោមចំណងជើងថា ភិក្ខុសូត្រ សំយុត្តនិកាយ សៀវភៅ​លេខ ៣៧ ទំព័រ ១៨៨ គម្ពីរ​ភាសា​អង់គ្លេស SN 46.5 មានសេចក្តីថា ៖

ភិក្ខុ៖ បពិតព្រះអង្គដ៏ចម្រើន! មានពាក្យពោជ្ឈង្គ ពោជ្ឈង្គដូច្នេះ តើមានន័យដូចម្តេច? ព្រះពុទ្ធ៖ ធម៌នេះនាំឆ្ពោះ ទៅកាន់ការត្រាស់ដឹង ម្នាលភិក្ខុ ទើបហៅថាពោជ្ឈង្គ កត្តានៃការត្រាស់ដឹងដូច្នេះ.។

នៅក្នុងពេលធ្វើសមាធិ គេអាចពិចារណាអំពីពោជ្ឈង្គ ហើយនិងគូប្រឆាំង គឺនីវរណធម៌៥ កាមឆន្ទៈ ព្យាបាទៈ ថីនមិទ្ធៈ ឧទ្ធច្ចកុក្កុច្ចៈ វិចិកិច្ឆា ។ ម្យ៉ាងទៀត សូត្រមួយក្នុង សំយុត្តនិកាយ បានបញ្ជាក់អំពី ការចម្រើនពោជ្ឈង្គ ៧ ជាមួយនឹងព្រហ្មវិហារ៤ មេត្តា ករុណា មុទិតា ឧបេក្ខា ។

តាមធម្មទេសនាអគ្គី ក្នុងសំយុត្តនិកាយ ព្រះពុទ្ធបានបញ្ជាក់ថា សតិមានគុណប្រយោជន៍ សព្វត្ថិក ជាដរាប កាលណាចិត្តយឺតយ៉ាវ គេត្រូវចម្រើនធម្មវិចយៈ វិរិយៈនិងបីតិ ហើយបើកាលណាចិត្តរបស់គេ ញាប់ញ័រ គេត្រូវចម្រើនបស្សទ្ធិ សមាធិ និងឧបេក្ខា ។

តាមសំយុត្តនិកាយម្តងទៀត ពេលមួយដែលព្រះពុទ្ធ ទ្រង់អាពាធជាទម្ងន់ ព្រះអង្គបានត្រាស់ឲ្យព្រះមហាចុន្ទ សូត្រពោជ្ឈង្គ ៧ ថ្វាយព្រះអង្គ អាពាធរបស់ព្រះអង្គ ក៏បានជាសះស្បើយ ដោយការធ្វើដូច្នេះ ។

                                     

3. គម្ពីរអភិធម្មនិងអដ្ឋកថា

ក្នុងគម្ពីរវិសុទ្ធិមគ្គ ត្រង់វគ្គដែលពិភាក្សាអំពី របៀបធ្វើឈាន និងរក្សាឈានឲ្យស្ថិតស្ថេរ ព្រះពុទ្ធឃោសៈ បានពន្យល់អំពីពោជ្ឈង្គ ដូច្នេះថា៖

  • សតិដ៏មាំមួន.គេត្រូវមានគ្រប់កាលទាំងអស់
  • កាលណាចិត្តញាប់ញ័រ ដោយមកពីវិរិយៈខ្លាំងពេក ជាដើម.ពេលនោះ គេត្រូវ ចម្រើនពោជ្ឈង្គ៣នោះ ចាប់ពីបស្សទ្ធិទៅ បស្សទ្ធិ សមាធិ ឧបេក្ខា ។
  • កាលណាចិត្តខ្សោយ ដោយមកពីវិរិយៈចុះអន់ថយ ជាដើម.ពេលនោះ គេត្រូវចម្រើនពោជ្ឈង្គ៣នោះ ចាប់ពីធម្មវិចយៈទៅ ធម្មវិចយៈ វិរិយៈ បីតិ
                                     

4. សមាធិ

ក្នុងការធ្វើសមាធិ បុគ្គលម្នាក់ៗភាគច្រើន ពិសោធន៍ឃើញ ធម៌២យ៉ាងក្នុងនីវរណធម៌៥ ។ ធម៌២យ៉ាងនោះគឺ ថីនមិទ្ធៈ គឺសេចក្តីច្រអូស ងុយងោក ហើយនិងឧទ្ធច្ចកុក្កុច្ចៈ គឺសេចក្តីមិនស្ងប់ និងសេចក្តីព្រួយកង្វល់ ដែលជាហេតុធ្វើ មិនឲ្យចិត្តស្ងប់បាន ។ ដូចបានអធិប្បាយ ខាងលើនេះ ក្នុងធម្មទេសនាអគ្គី សំយុត្តនិកាយ៤៦.៥៣ មាន សេចក្តីស្នើឲ្យចម្រើន បីតិ ធម្មវិចយៈ និងវិរិយៈ កាលណាគេពិសោធន៍ឃើញ សេចក្តីច្រអូសងុយងោក ចម្រើនបស្សទ្ធិ សមាធិនិងឧបេក្ខា កាលណាគេឃើញមាន សេចក្តីមិនស្ងប់និងព្រួយកង្វល់ ។ សតិត្រូវតែមានជាប់ជានិច្ច ដើម្បីដឹងច្បាស់ នូវការប្រែប្រួល ក្នុងកាយនិងចិត្ត ថាបានចម្រើន ឬមិនបានចម្រើន ។