Back

ⓘ ឌី សាវ៉េត. អ្នកស្រី​​ឌី​​ សាវ៉េត​ជា​​​តារា​​ភាព​​យន្ត​​ដ៏​​មាន​​កេរ្តិ៍​​ឈ្មោះ​​បោះ​​សម្លេ​ង​ល្បី​សុស​សាយ​​ក្នុង​​ប្រទេស​​កម្ពុជា​ កាល​​ពី​​អំឡុង​​ទស​វត្ស​រ៍​​ទ ..




                                     

ⓘ ឌី សាវ៉េត

អ្នកស្រី​​ឌី​​ សាវ៉េត​ជា​​​តារា​​ភាព​​យន្ត​​ដ៏​​មាន​​កេរ្តិ៍​​ឈ្មោះ​​បោះ​​សម្លេ​ង​ល្បី​សុស​សាយ​​ក្នុង​​ប្រទេស​​កម្ពុជា​ កាល​​ពី​​អំឡុង​​ទស​វត្ស​រ៍​​ទី​​៦០​​​និង​ដើម​​ទស​វត្សរ៍​​ទី​​៧០​​ ។ ​អ្នកស្រី​កើត​​នៅ​​ឆ្នាំ​​១​៩​៤​៤​​ នៅ​សង្កាត់​លេខ​៦​ ទី​ក្រុង​ភ្នំ​ពេញ​ ។ ឪពុក​​ឈ្មោះ​​ឌី​ ណយ​ ជា​ស្មៀន​របស់​ជីតា​ដែលជា​ចាងហ្វាង​សាលាឧទ្ធរណ៍​ មាន​ស្រុក​កំណើត​នៅខេត្ត​តាកែវ​​ ម្តាយ​ឈ្មោះ​សាត់​ រិន​​ ជា​កសិករ​នៅស្រុក​​អង្គ​​ស្នួល​​ ខេត្តកណ្ដាល​។ ​អ្នក​ស្រី​មាន​បងប្អូនទាំង​អស់​៦​នាក់​ ប៉ុន្តែ​បងប្អូន​បង្កើត​មានតែ​ពីរ​នាក់​ប៉ុណ្ណោះ​គឺ​អ្នកស្រី​​​​​​ ឌី សាវ៉ៃ​ ដែល​សព្វ​ថ្ងៃ​រស់​នៅប្រទេស​បារាំង​​ និង​ រូប​អ្នក​ស្រី​ ។​​ កាល​ពី​វ័យ​កុមារ​អ្នក​ស្រី​បាន​សិក្សា​នៅ​សាលា​បឋម​សិក្សាសម្ដេច​​សុធារស​ ហើយ​ក្រោយ​មកបន្ត​នៅ​វិទ្យាល័យ​ចតុមុខ​។​ អ្នក​ស្រី​មាន​ស្វាមី​គឺ​លោក​ហ៊ុយ​ គឹង​ដែល​ជាតារា​សម្ដែង​​ និង​ ជា​ផលិតករ​ភាពយន្ត​នា​ជំនាន់​នោះ​​ ហើយ​ទទួលបាន​បុត្រ​ពីរ​នាក់​ជាចំណង​ដៃ​គឺ​ឈ្មោះ​ហ៊ុយ​ ឌីណា​ និង​​ ហ៊ុយ​ ឌីលី​។​ ក្រោយ​មក​អ្នក​ស្រី​ និង​​ ស្វាមី​បាន​បែក​បាក់គ្នា​ក្នុង​ឆ្នាំ​១៩៧៤​មុន​ពេល​ដែល​អ្នក​ស្រី​ភៀស​ខ្លួន​ទៅ​រស់​នៅ​ឯ​ប្រទេស​បារាំង​។​​ នៅ​ឆ្នាំ​១៩៩៣ អ្នក​ស្រីបាន​វិល​ត្រលប់​មក​កាន់​មាតុ​ភូមិ​វិញ​ មក​ជួល​ផ្ទះ​នៅ​ម្ដុំ​ផ្សារ​កាប់​គោ​។​​ ក្រោយ​មក​ទៀត​ ​ទើ​ប​មាន​ខាង​ទូរ​ទស្សន៍ជាតិអ​ញ្ជើញអ្នក​ស្រីទៅ​​សម្ភាស​ន៍​​​ និង​ មាន​អ្នក​ទាក់ទងអ្នកស្រី​ឱ្យ​ជួយបង្ហាត់​សិល្បៈ​ភាព​យន្ត​​តាម​ក្លឹប​ អង្គការ​ និង​ ស្ថានីយ៍​ទូរ​ទស្សន៍​នានា​។​ នៅ​អំឡុង​ឆ្នាំ​១៩៩៧-១៩៩៨​ អ្នក​ស្រី​បាន​បើក​ក្លឹប​ MSL ជាមូយ​លោក​ហ៊ុយ​ សាន់​​ អតីត​តារា​ភាព​យន្ត​រួមជំនាន់​ ទទួល​បង្ហាត់​បង្រៀន​រាំ​ ដើរ​ម៉ូត​ សម្ដែង ​​និង ច្រៀង​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ អ្នក​ស្រី​បាន​សហការ​ជាមួយ​ទូរទស្សន៍​ជាតិ​កម្ពុ​ជា​បង្កើត​នូវ​កម្មវិធី​ជាច្រើន​។​

                                     

1. ជីវិតសិល្បៈ​ និង​ ស្នាដៃ

នៅ​ឆ្នាំ​១៩៥៩​ ក្នុង​វ័យ​១៥​ឆ្នាំ​ អ្នក​ស្រី​បាន​ប្រលង​ជាប់​បវរ​កញ្ញា​លេខ១​។​ នៅ​ឆ្នាំ​១៩៦២​ អ្នក​ស្រី​​ត្រូវ​បាន​លោក​អ៊ួង​ កន្ធន់​ ចាង​ហ្វាង​ផលិតកម្ម​កង​ចក្រ​ភាព​យន្ត​ ជ្រើស​រើស​ថត​ខ្សែ​ភាព​យន្តដំបូង​ក្នុង​​រឿង​ក្បូន​ជីវិត​ ដើរតូ​ជាមួយ​លោកម៉ក់​ ហូ​​។​​ក្រោយ​មក​អ្នក​ស្រី​បាន​បន្ត​​សម្ដែង​ជា​ច្រើន​ផលិតកម្ម​ដូច​ជា ផលិតកម្មតារា​រ័ត្ន​ភាពយន្ដ របស់លោកទា​ លឹម​គុណ​,ផលិតកម្ម​ឥន្ទ្រទេវី​ភាពយន្ត​របស់​លោក ប៊ីវ ឆៃលាង,ផលិតកម្មព្រះ​ខ័ន​ពេជ្រ​ភាពយន្ដ របស់លោកលី​ វ៉ា​,ផលិតកម្មនាគ​ព័ន្ធ​ភាពយន្ត របស់​លោកស៊ុន​ ប៊ុន​លី​,ផលិតកម្មត្រង់​ដឺ​ភាពយន្ត របស់លោកយិន​ បឿនហៅ​ត្រង់​_ដឺ, ផលិតកម្មព្រះ​កែវ​មរកត​ភាពយន្ត របស់លោកន​​ ឬទ្ធី​យ៉ា​ជាដើម ។ ដោយ​សារ​ជោគ​ជ័យ​លើ​វិ​ស័យ​សិល្បៈ​ អ្នក​ស្រីបាន​បើក​ផលិត​កម្មថត​ខ្សែ​ភាព​យន្ត​​មួយ​ជាមួយ​ស្វាមី​គឺ​​​ផលិតកម្មសុវណ្ណ​គិរី​ភាពយន្ដ ហើយ​ថតបានប្រមាណ​​ជាង​១០រឿង​ដែល​សុទ្ធ​សឹង​តែ​ទទួល​ការ​គាំ​ទ្រ​ពី​មហា​ជន​។​ តួ​ឯក​ប្រុស​ដែល​អ្នក​ស្រី​ធ្លាប់​សម្ដែង​ជាមួយ​គឺ​លោក​គង់ សំអឿន,​លោកជា យុទ្ធថន,​​លោកណុប​ ណែម​,​លោកន​ ប្ញទ្ធីយ៉ា​,​​លោកម៉ៃ​ យ៉ា​សិទ្ធិ​,លោកមាស​ សំ​អ៊ែល​​​,លោកសោម​ ដូ​រិន​​,​លោកម៉ក់​​ ហូ​។​ ខ្សែ​ភាព​យន្ត​ដែល​អ្នកស្រី​បាន​ចូល​រួម​សម្ដែង​រួម​មាន​រឿង៖

  • រឿងវាសនាអកុសល ​ ១៩៦៨
  • រឿងស្អប់ជំពប់លើ ​​​​ ​ ​ ១៩៦៧
  • រឿងចំប៉ា​ថោង​ ១៩៦៩
  • រឿងលាហើយ​ដួង​តារា​​​ ១៩៦៤
  • រឿងនាង​បដាចារ​ ​​ ​ ​ ១៩៦៤
  • រឿងស្រីគ្រប់លក្ខណ៍​ ​ ​ ១៩៧០
  • រឿងទឹក​ភ្នែក​លើ​ខ្នង​ភ្នំ​ ១៩៦៧
  • រឿងនាង​វិមាន​ច័ន្ទ​ ​ ​ ​​​ ១៩៦៦
  • រឿងក្បូន​ជីវិត​ ​​​​​​​ ​​​ ​​​​​​ ​​​​​​​​​​​​​ ១៩៦២
  • រឿងនាង​កែវ​ណាម៉ា​ ១៩៦៧
  • រឿងមរណ​មាតា​ ​ ​ ​​​ ​​ ១៩៦៤​
  • រឿងទុំទាវ​​​​​ ​ ​ ​ ​ ១៩៦៤
  • រឿងវិល​វិញ​ណា​បង​ ​ ​​ ១៩៦៦
  • រឿងភីសាវង់​អូន​អើយ​ ​ ​ ១៩៧៣
  • រឿងកុលាបប៉ៃលិន ​​​​ ​ ១៩៦៣
  • រឿងព្រោះ​តែ​ស្រលាញ់​ ​ ១៩៦៦
  • រឿងក្បូនអណ្ដែត ​​​​ ​ ​ ១៩៦៧
  • រឿងវាសនាបុប្ផាភួងថ្មី ​ ​ ​១៩៦៣
  • រឿងរលកជីវិត ​​​​ ​ ​ ១៩៦២
  • រឿងធីតា​សក់​ពស់​ ​១៩៧៤
  • រឿងខ្យងស័ង្ខ ​ ​ ​ ១៩៦៥
  • រឿងជីវិត​ផ្សង​ព្រេង​ ​ ១៩៧០
  • រឿងអក​លា​ទ្រ​នំ​ ​​ ​​ ១៩៦៧
  • រឿងកុំភ្លេចគុណម្ដាយកុំណាយប្រពន្ធស្មោះត្រង់​​​​​ ​ ​១៩៦២
  • រឿងជីវិតខ្ញុំ​ ​​​​ ​ ​ ១៩៦៣
  • រឿងត្រើយ​ជីវិត​​​​​ ​ ​ ​ ​ ១៩៦៣
  • រឿង​​ពស់​កេង​កងភាគ​២ ​​​ ​ ​ ​ ​ ​១៩៧២
  • រឿងជីវិត​ថ្មី​ ​​ ​ ​ ​​​ ​ ​ ១៩៧២
  • រឿងសំណើចសើចចំអកព្រហ្មលិខិត ១៩៦៤
  • រឿងស្អប់​ណាស់​ស្រ​លាញ់​ណាស់​ ១៩៦៦
  • រឿងសន្ធិប្រកាស
  • រឿងថ្ងៃលិចអូនស្រណោះ ​ ១៩៧៥
  • រឿងអូនជាទេវី​​​​​ ​ ​ ​ ​ ១៩៦៤
  • រឿងទុំទាវ Version 1975 មិនទាន់បានបញ្ចាំង ​ ​
  • រឿងពស់​កេង​កងភាគ​១​ ​​ ​ ​ ​ ១៩៧០​
  • រឿងបុត្រា​ព្រះ​អាទិត្យ​សង​ឈាម​ម្ដាយ​ ១៩៧០
  • រឿងស្អែក​អូន​លា​បង​ហើយ​ ១៩៦៨
  • រឿងឈប់ស្រឡាញ់អូនទៅ​ មិនទាន់បានបញ្ចាំង
  • រឿងហួសហើយជាតិនេះ​ ​ ១៩៦៣
  • រឿងកុំបំភ្លេចខ្ញុំ ​​​​ ​ ​ ១៩៦៤
  • រឿងសាយ័ណ្ហ​ទោច​យំ​ ១៩៦៥​
  • រឿងពៅ​ឈូក​ស​ ​ ​ ​ ​ ​ ​១៩៦៧
  • រឿងដៃដែក​៣២​ ​ ​ ១៩៧៣
  • រឿងម៉ាក់​ថឺង​ ​​ ​ ​ ១៩៧៣
  • រឿងអន្លង់​វាសនា​ ១៩៦៤
  • រឿងប្រុសអប្រិយស្រីរងកម្ម​​​​​ ​ ​ ១៩៦៥
  • រឿងផ្ញើកងចងដៃ ​ ១៩៧៤
  • រឿងមាយើង ​ ​ ១៩៦៤
  • រឿងជីវិតតែមួយ ​​​​ ​ ​ ១៩៦៥
  • រឿងក្រៃ​ថោង​ក្រពើ​ឆារ៉ា​វ៉ាន់​ ១៩៦៨​
  • រឿងបុប្ផា​ទល់​ដែន​ ​​​១៩៦៣
  • រឿងស្ដេច​ដំរី​ស ​១៩៧០​
  • រឿងក្រពើ​លោក​នេន​ ​​ ​១៩៧៤
  • រឿងសុរិយ័នកុមារ​និង​ព្រះ​នាង​ទេព​ធី​តា​ ១៩៦៩
  • រឿងកាត់ត្រើយមហាស្រណោះ​ ​ ១៩៦៦
  • រឿងធីតាសក់ពស់ភាគ២ មិនទាន់បានបញ្ចាំង
  • រឿងទឹក​ហូរ​មិន​ត្រឡប់​ ១៩៦៤
  • រឿងបំណុលជីវិត ១៩៦៩
  • រឿងឆាយាលើអង្គរ ​ ​
  • រឿងវង្វេងព្រោះស្នេហ៍ ១៩៧២
  • រឿងនរណាប្ដីអូន ​ ​ ​ ​ ១៩៦៤
  • រឿងក្រុងសុភមិត្រ ​ ​ ​ ១៩៦៤
  • រឿងបុប្ផាអង្គរ​ ​​ ១៩៧២
  • រឿងវាសនាផ្ការំដួល​ ​​​​ ​ ១៩៦៣
  • រឿងលលក​ញី​ឈ្មោល​ ១៩៦៥