Back

ⓘ សុវណ្ណសាមជាតក. ព្រះបរមសាស្តា កាល​ទ្រង់​គង់​ប្រថាប់​នៅ​ជេតពនមហាវិហារ ទ្រង់​ប្រារព្វ​ភិក្ខុ​មួយ​អង្គ ដែល​ជា​អ្នក​ចិញ្ចឹម​មាតា​បិតា ត្រាស់​នូវ​ព្រះ​ធម៌​ទេសនា​នេះ​ថ ..




សុវណ្ណសាមជាតក
                                     

ⓘ សុវណ្ណសាមជាតក

ព្រះបរមសាស្តា កាល​ទ្រង់​គង់​ប្រថាប់​នៅ​ជេតពនមហាវិហារ ទ្រង់​ប្រារព្វ​ភិក្ខុ​មួយ​អង្គ ដែល​ជា​អ្នក​ចិញ្ចឹម​មាតា​បិតា ត្រាស់​នូវ​ព្រះ​ធម៌​ទេសនា​នេះ​ថា កោ នុ មំ ឧសុនា វិជ្ឈិ ដូច្នេះ​ជា​ដើម។ ដូច​បាន​ស្តាប់​មក ក្នុង​ក្រុង​សាវត្ថី មាន​កុលបុត្រ​ម្នាក់ ជា​បុត្រ​តែ​មួយ​ក្នុង​ត្រកូល​សេដ្ឋី ដែល​មាន​សម្បត្តិ​ ១៨​កោដិ។ កុលបុត្រ​នោះ​ជា​ទី​ស្រឡាញ់ ជា​ទី​ចម្រើន​ចិត្ត​នៃ​មាតា​បិតា​ដ៏​ក្រៃលែង។ ថ្ងៃ​មួយ​កុលបុត្រ​នោះ​ឯង កំពុង​នៅ​លើ​ប្រាសាទ បាន​បើក​សីហ​បញ្ជរ សម្លឹង​មើល​មក​ថ្នល់​ធំ ឃើញ​ពួក​មហាជន​កាន់​ផ្កា​កម្រង និង​គ្រឿង​ក្រអូប​ជា​ដើម ទៅ​កាន់​ព្រះ​ជេតពន​មហាវិហារ ដើម្បី​នឹង​ជួប​ជុំ​គ្នា​ស្តាប់​នូវ​ព្រះធម៌​ទេសនា ទើប​គិត​ថា សូម្បី​យើង​​ក៏​ត្រូវ​ទៅ​នឹង​គេ​ដែរ។ កាល​គិត​ដូច្នោះ​ហើយ ទើប​បាន​ចាត់​ចែង​នូវ​ផ្កា​កម្រង និង​គ្រឿង​ក្រអូបនាំ​យក​ទៅ​កាន់​ព្រះ​វិហារ ប្រកប​ដោយ​សទ្ធា ថ្វាយ​សំពត់ ភេសជ្ជះ និង​ទឹក​ជា​ដើម​ ដល់​ព្រះ​សង្ឃ ហើយ​បូជា​ដល់​អង្គ​ព្រះ​ដ៏​មាន​ព្រះ​ភាគដោយ​ផ្កា​កម្រង និង​គ្រឿង​ក្រអូប​ទាំង​ឡាយ ថ្វាយ​បង្គំ​រួច​ ក៏​អង្គុយ​ស្តាប់​ព្រះ​ធម៌​ក្នុង​ទី​ដ៏​សមគួរ។ កាល​កុលបុត្រ​បាន​ស្តាប់​ព្រះ​ធម៌​ទេសនា​ហើយ ក៏​បាន​ឃើញ​...

                                     

1. អតីត​និទាន

ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុង​អតីត​កាល នៅ​ទី​ដែល​មិន​ឆ្ងាយ​ពី​ក្រុង​ពារាណសី មាន​ភូមិ​របស់​នាយ​ព្រាន​មួយ​ឋិត​នៅ​ត្រើយ​អាច​នៃ​ទន្លេ​គង្គា និង​ភូមិ​របស់​នាយ​ព្រាន​មួយ​ទៀត​ឋិត​នៅ​ត្រើន​នាយ​នៃ​ទន្លេ។ ក្នុង​ភូមិ​ទាំង​ពីរ​នោះ ភូមិ​និមួយៗ​មាន​ប្រមាណ​​ជា​៥០០​ត្រកូល នាយ​នេសាទ​ដែល​ជា​ធំ​ពីរ​នាក់​នៃ​ភូមិ​ទាំង​ពីរ​នោះ​ជា​សម្លាញ់​នឹង​គ្នា ពួក​គេ​សន្យា​ថា បើ​ម្នាក់​មាន​កូន​ប្រុស ហើយ​ម្នាក់​ទៀត​មាន​កូន​ស្រី ពួក​គេ​នឹង​ធ្វើ​អាវាហ​វិវាហ​​មង្គល​​ដល់​បុត្រ​ធីតានោះ។ លំដាប់​នោះ ក្នុង​ផ្ទះ​នាយ​នេសាទ​ដែល​ជា​ធំ​ក្នុង​ភូមិ​ត្រើយ​អាយ បាន​ប្រសូត្រ​បុត្រ​សម​តាម​ប្រាថ្នា មាតា​បិតា​ដាក់​ឈ្មោះ​ថា ទុកូលកុមារ ព្រោះ​កុមារ​នោះ ពួក​ញាតិ​ទាំង​ឡាយ​ទទួល​ដោយ​ទុកូល​ពស្ត្រ​ក្នុង​ខណៈ​ដែល​ប្រសូត្រ​។ ឯ​នាយ​នេសាទ​ក្នុង​ភូមិ​ត្រើយ​នាយ ក៏​បាន​ធីតា អោយ​ឈ្មោះ​ថា បារិកាកុមារី ព្រោះ​នាង​ស្រី​ប្រសូត្រ​នៅ​ត្រើយ​នាយ។ ដល់​ពេល​កុមារ​ទាំង​ពីរ​ចម្រើន​វ័យ​ មាតា​បិតា​ទាំង​ពីរ​ខាង​ក៏​ផ្សំ​ផ្គំ​អ្នក​ទាំង​ពីរ​ជា​ភរិយា​ស្វាមី ទោះ​ជា​បុត្រ​ទាំង​ពីរ​មិន​ប្រាថ្នា​នឹង​កាម​គុណ​ក៏​ដោយ។ ក្រោយ​ពី​បាន​ធ្វើ​អាវាហ​វិវាហ​មង្គល​​ហើយ ពួក​គេ​ទាំង​ពីរ​មិន​បាន​ធ្លាក់​ចុះ​កាន់​សមុត្រ​គឺ​កិលេស​ឡើយ គឺ​គេ​នៅ​ជា​មួយ​គ្នា​ដូច​ជា​មហា​ព្រហ្ម​ដូច្នោះ​ឯង។ ទុកូលបណ្ឌិត​មិន​សម្លាប់​ត្រី​ឬ​សត្វ​ដទៃ​ឡើយ​ សូម្បី​តែ​សាច់​ដែល​បុគ្គល​នាំ​មក ក៏​មិន​លក់​ដូរ​អ្វី​ទាំង​អស់។ ក្រោយ​មក​មិន​យូរ​ប៉ុន្មាន អ្នក​ទាំង​ពីរ​ក៏​សុំ​អនុញ្ញាត​មាតា​បិតា​ដើម្បី​ចេញ​បួស។ មាតា​បិតា​ក៏​អនុញ្ញាត។ ទុកូល​បណ្ឌិត​និង​នាង​បារិកា​ដ៏​ឆ្លាត​វៃ មាន​សេចក្តី​រីក​រាយ​ត្រេក​អរ ក្រាប​សំពះ​មាតា​បិតា​ហើយ​ចេញ​អំពី​ផ្ទះ ទៅ​កាន់​ហិមវន្ត​ប្រទេស​តាម​ដង​ទន្លេ​គង្គា សំដៅ​ត្រង់​ទៅ​ស្ទឹង​មិគ​សម្មតា​ដែល​ហូរ​មក​ពី​ភ្នំ​ហិមពាន្ត ចាក់​ចូល​ទៅ​ទន្លេ​គង្គា​នោះ​ឯង។ ខណៈ​នោះ ពិភព​នៃ​សក្ក​ទេវរាជសម្តែង​នូវ​អាការៈ​ក្តៅ​ឡើង ស្តេច​សក្ក​ទ្រង់​អាវជ្ជនាការ​ត្រួត​ត្រា​ពិចារណា​មើល បាន​ជ្រាប​​ហេតុ​ការណ៍​នោះ ទ្រង់​ក៏​បាន​អោយ​វិស្សកម្ម​ទេវបុត្រមក ហើយ​ត្រាស់ថា នែ​ម្នាល​វិស្សកម្ម​ទេវបុត្រ មហា​បុរស​រ័ត្នទាំង​ពីរ​អង្គា​នាំ​គ្នា​ចេញ​ចាក​ផ្ទះ​ ប្រាថ្នា​នឹង​បួស​ជា​តបៈ​ឥសី បាន​ចូល​ទៅ​កាន់​ព្រៃ​នា​ហិមវន្ត​ប្រទេស ព្រោះ​ដូច្នោះ គួរ​អោយ​លោក​ទាំង​ពីរ​នោះ​បាន​ទី​នៅ​អាស្រ័យ​ផង។ អ្នក​ចូរ​និម្មិត​នូវ​បណ្ណ​សាលា ព្រម​ទាំង​បព្វជិត​បរិក្ខារ ដើម្បី​លោក​ទាំង​ពីរ​នោះ ក្នុង​ទី​ចាប់​អំពី​សម្មតានទីមក អោយ​មាន​បរិវេណដ៏​សមរម្យ។ ព្រះ​វិស្សកម្មទេវបុត្រ បាន​ទទួល​នូវ​ព្រះ​រាជ​បញ្ជារ​ហើយ បាន​ចាត់​ចែង​នូវ​កិច្ច​ការ​ទាំង​ពួង​រួច​រាល់ហើយ ទើប​វិល​មក​ទី​ឋាន​របស់​ព្រះ​អង្គ​វិញ។ ទុកូល​បណ្ឌិត និង​នាង​បារិកា បានឃើញ​ផ្លូវ​ដ៏​សមរម្យ​ដែល​វិស្សកម្ម​ទេវបុត្រ​និម្មិត​នោះ ក៏​ដើរ​តាម​ផ្លូវ​នោះ​​រហូត​ដល់​អាស្រម​បទ។ ដោយ​ដឹង​ថា​បរិក្ខា​បព្វជិត​ទាំង​ឡាយ​ដែល​មាន​នៅ​ក្នុង​បណ្ណ​សាលា​នោះ សក្កទេវរាជ​ជា​អ្នក​ប្រទាន​អោយ ពួក​គេ​ទាំង​ពីរ​ក៏​​ដោយ​នូវ​សំពត់​សាដក​ចេញ ទ្រង់​ភេទ​ជា​តាបស តាបស្សិនី។ ទាំង​ពីរ​អង្គ​ចម្រើន​មេត្តា​ភាវនា​ក្នុង​ព្រៃ​មិន​មាន​សៅហ្មង​ឡើយ។ ដោយ​មេត្តា​នុភាព​ថ្នាក់​កាមាវចរភូមិ​របស់​បព្វជិត​ទាំង​ពីរ ម្រឹគី​ម្រឹគា ទាំង​បក្សី​ក្នុង​ព្រៃ​ទាំង​ពួង ត្រឡប់​ជា​មាន​មេត្តា​ចិត្ត​ដល់​គ្នា មិន​មាន​សត្វ​ណា​បៀត​បៀន​ដល់​សត្វ​ណា​ឡើយ។ បារិកា​តបស្សិនី​នៅ​ពេល​បច្ចូស​សម័យ បាន​រៀប​ចំ​ទឹក​និង​របស់​សម្រាប់​ឆាន់​ទុក​ស្រេច​ហើយ បោស​សម្អាត​អាស្រម​បទ ព្រម​ទាំង​កិច្ច​ទាំង​ពួង។ ដល់​វេលា​បុព្វណ្ហសម័យ តាបស​តាបសី​ មិន​មាន​អ្វី​ជា​ការ​ខ្វល់​ខ្វាយ បាន​នាំ​យក​ផលាផល​មក​ឆាន់ ហើយ​ចូល​កាន់​បណ្ណ​សាលា​រៀង​ខ្លួន ចម្រើន​សមណធម៌​ សម្រេច​ការ​នៅ​ក្នុង​ទី​នោះ​ៗ​ឯង។ វេលា​កន្លង​ទៅ សក្កទេវរាជ​បាន​ពិចារណា​ឃើញ​ថា នឹង​មាន​អន្តរាយ​ភ្នែក​ដល់​ព្រះ​មុនី​ទាំង​ពីរ​នេះ។ ទ្រង់​ក៏​បាន​ចុះ​ពី​ទេវលោក ចូល​ទៅ​រក​ទុកូល​បណ្ឌិត នមស្ការ​ហើយ​ទ្រង់​ស្ថិត​នៅ​ក្នុង​ទី​ដ៏​សមគួរ ហើយ​ត្រាស់​ថា បពិត្រ​ អ្នក​ស្វែង​រក​គុណ​ដ៏​ចម្រើន អន្តរាយ​នឹង​ប្រាកដ​ដល់​លោក​ទាំង​ពីរ ដូច្នេះ​គួរ​តែ​លោក​ទាំង​ពីរ​មាន​​បុត្រ​ទុក​សម្រាប់​បដិបត្តិ​តទៅ គឺ​សូម​លោក​ទាំង​ពីរ​សេព​នូវ​លោកធម៌។ ទុកូល​បណ្ឌិត​ស្តាប់​ហើយ ពោល​ថា បពិត្រ​ សក្កទេវរាជ ព្រះ​អង្គ​ត្រាស់​អ្វី​នឹង អាត្មា​ទាំង​ពីរ​សូម្បី​នៅ​កណ្តាល​ផ្ទះ ក៏​មិន​បាន​សេព​នូវ​លោកធម៌​ឡើយ គឺ​យើង​ទាំង​ពីរ​លះ​នូវ​លោកធម៌​នេះ​ដោយ​ខ្ពើម​រអើម ដូច​ជា​ការ​ខ្ពើម​នូវ​គំនរ​លាមក​ដែល​ពេញ​ទៅ​ដោយ​ដង្កូវ ក៏​ឥឡូវ​យើង​ទាំង​ពីរ​ចូល​មក​បួស នឹង​ធ្វើ​នូវ​កម្ម​ដូច្នោះ​បាន​យ៉ាងដូចម្តេច​ទៅ។ សក្កទេវរាជ​ត្រាស់​ថា បពិត្រ​ ឥសី​ដ៏​ចម្រើន លោក​មិន​ចាំ​បាច់​ធ្វើ​យ៉ាង​នោះ​ឡើយ លោក​គ្រាន់​តែ​យក​ដៃ​ទៅ​ស្ទាប​អង្អែល​ពោះ​បារិកា​តបស្សិនី​ប៉ុណ្ណោះ ក្នុង​វេលា​ដែល​នាង​មាន​រដូវ អត់​មាន​ត្រូវ​ធ្វើ​អ្វី​ទៀត​ទេ។ ទុកូល​បណ្ឌិត​តប​ថា មហាបពិត្រ បើ​ត្រឹម​ប៉ុណ្ណេះ អាត្មា​នេះ​អាច​ធ្វើ​បាន។ សក្ក​ទេវរាជ​នមស្ការ​ទុកូល​តាបស​ហើយ ទើប​វិល​ទៅ​ឋាន​ព្រះ​អង្គ​វិញ។ ចំណែក​ទុកូល​បណ្ឌិត ក៏​បាន​ប្រាប់​ការ​ពិត​ដល់​បារិកា អោយ​នាង​ដឹង​ខ្លួន​ជា​មុន លុះ​ដល់​វេលា​នាង​មាន​រដូវ ទើប​យក​ហត្ថា​ទៅ​ស្ទាប​អង្អែល​ត្រង់​ផ្ទៃ​របស់​នាង​ក្នុង​កាល​នោះ។ គ្រា​នោះ​ព្រះ​ពោធិសត្វ​ក៏​ចុះ​ចាប់​បដិសន្ធិ​ក្នុង​ផ្ទៃ​នាង​បារិកា លុះ​កន្លង​ទៅ​១០​មាសា នាង​ក៏​ប្រសូត្រ​បុត្រ​មាន​សម្បុរ​ល្អ​ល្អះ​ដូច​មាស ទើប​មាតា​បិតា​ដាក់​ឈ្មោះ​ថា សុវណ្ណសាមកុមារ ។ ក្នុង​វេលា​ដែល​បារិកា​តបស្សិនី​ចូល​ព្រៃ​ដើម្បី​រក​ផល្លា នាង​កិន្នរី​ទាំង​ឡាយ​ដែល​ឋិត​នៅ​ខាង​ក្នុង​ព្រៃ​ភ្នំ បាន​មក​ប្រជុំគ្នា​ធ្វើ​នាទី​ជា​មេដោះ រីក​រាយ​សប្បាយ​រួម​រស់​ជា​មួយ​សុវណ្ណសាម​កុមារ។ តាបសតាបសី​ទាំង​ពីរ បាន​ស្រង់​វារី​អោយ​ដល់​ព្រះ​ពោធិសត្វ​ហើយ ក៏​ដាក់​អោយ​ផ្ទំ​នា​បរម​សាលា ក្នុង​ខណៈ​នោះ​នាង​កិន្នរី​ទាំង​ឡាយ នាំ​គ្នា​បី​សុវណ្ណ​សាម​កុមារ​ទៅ​ស្រង់​ទឹក​នៅ​នា​ចន្លោះ​ភ្នំ​ ហើយ​ឡើង​កាន់​កំពូល​ភ្នំ​ប្រជុំ​ទៅ​ដោយ​ផ្កា បាន​ប្រដាប់​អោយ​សុវណ្ណសាម​កុមារ​ទៅដោយ​បុប្ផជាតិ​ផ្សេង​ៗ ប្រោះ​ព្រំ​ផាត់​លាប​លើ​កាយ​ដោយ​ហរិតាលមនោសិលា និង​បន្តក់​មួយ​គ្រាប់​អោយ​ជាប់​នា​កណ្តាល​ថ្ងាស ហើយ​ក៏​បាន​នាំ​យក​មក​ដាក់​នៅ​លើ​សេយ្យាសន៍​ក្នុង​បណ្ណ​សាលា។ ឯ​នាង​បារិកា​ត្រឡប់​មក​អោយ​បុត្រ​បៅ​ដោះ ក្នុង​សភាព​បែប​នេះ​រហូត​ដល់​ព្រះ​កុមារ​ធំ។ លុះ​ដល់​កុមារ​មាន​អាយុ​១៦​ឆ្នាំ សម័យ​មួយ​មាតាបិតា​នាំ​គ្នា​ទៅ​រក​ផល្លារហូត​ដល់​ពេល​ល្ងាច​ត្រឡប់​មក​វិញ ដល់​ទី​ជិត​អាស្រម​បទ មហា​មេឃ​ក៏​បាន​តាំង​ឡើង​ ភ្លៀង​យ៉ាង​ខ្លាំង​បាន​ធ្លាក់​មក លោក​ទាំង​ពីរ​បាន​ចូល​ទៅ​កាន់​គល់​ឈើមួយ ឈរ​នៅ​ពី​លើ​ដំបូក។ អាសិរពិស​នៅ​ខាង​ក្នុង​តំបូក​នោះ ត្រូវ​ទឹក​ភ្លៀង​លាយ​ដោយ​ក្លិន​ញើស​ចាក​សរីរៈ​នៃ​អ្នក​ទាំង​ពីរ ហូរ​ចូល​ក្នុង​រន្ធ​ច្រមុះ។ អាសិរពិស​នោះ​មាន​សេចក្តី​ក្រោធ បាន​បញ្ចេញ​ខ្យល់​ពី​រន្ធ​ច្រមុះ​មក​ត្រូវ​ចក្ខុ​ទាំង​ពីរ​របស់​តាបស​តាបសី​នោះ។ ទាំង​ពីរ​អ្នក​ក៏​ងងិត​​ភ្នែក​មិន​អាច​មើល​អ្វី​ឃើញ​ឡើយ។ អ្នក​ទាំង​ពីរ​ក៏​យំ​សោក​រៀប​រាប់ ដោយ​យល់​ថា ឥឡូវ​នេះ ជីវិត​យើង​ទាំង​ពីរ​នឹង​មិន​មាន​តទៅ​ទៀត​ឡើយ។

                                     

1.1. អតីត​និទាន បុព្វកម្ម​របស់​ទុកូល​បណ្ឌិត​និង​នាង​បារិកា

បាន​ឮ​ថា ក្នុង​ជាតិ​មុន​អ្នក​ទាំង​ពីរ​បាន​កើត​ក្នុង​ត្រកូល​ពេទ្យ គ្រាមួយ​ ពេទ្យ​នោះ​រក្សា​រោគ​ក្នុង​ភ្នែក​របស់​បុរស​អ្នក​មាន​ទ្រព្យ​ច្រើន​ម្នាក់។ បុរស​នោះ​មាន​ភ្នែក​បាន​ផុត​ចាក​រោគ​ហើយ មិន​អោយ​ថ្លៃ​ព្យាបាល​ដល់​គ្រូ​ពេទ្យ។ លោក​គ្រូ​ពេទ្យ​នោះ មាន​សេចក្តី​ក្រោធ ទៅ​ដល់​ផ្ទះ​រៀប​រាប់​ប្រាប់​ភរិយា​របស់​ខ្លួន​អំពី​អ្នក​ជំងឺដែល​មិន​អោយ​ថ្លៃ​ព្យាបាល​នោះ។ ភរិយា​ស្តាប់​ហើយ ក៏​ខឹង​ក្រោធ ហើយ​ពោល​ថា យើង​មិន​ត្រូវ​ការ​ទ្រព្យ​របស់​វា​នោះ​ឡើយ អ្នក​ចូរ​ផ្សំ​ថ្នាំ​អោយ​វា​បន្តក់​ដាក់​អោយ​វា​ខ្វាក់​ទាំង​ពីរ​តែ​ម្តង​ទៅ។ ​ ស្វាមី​ក៏​យល់​​ស្រប​តាមយ៉ាង​នោះ ទើប​ចេញ​ពី​ផ្ទះ​ទៅ​រក​បុរស​នោះ ហើយ​បាន​ធ្វើ​ដូច្នោះ​ឯង។ បុរស​នោះ​មិន​យូរ​ប៉ុន្មាន​ ភ្នែក​ទាំង​ពីរ​ក៏​ត្រឡប់​ជា​ងងឹត​វិញ។ តាបស​និង​តបស្សិនី បាន​សាង​នូវ​បាបកម្ម​នេះ​ទុក​មក ទើប​បាន​ជា​ឥឡូវ​ត្រូវ​ងងឹត​ភ្នែក​ទាំង​អស់​គ្នា ដោយ​បាបកម្មនោះ​ឯង។

                                     

1.2. អតីត​និទាន បុព្វចរិយារបស់​ព្រះតថាគត​

លំដាប់​នោះ ព្រះ​ពោធិសត្វគិត​ថា មាតាបិតា​យើង​ហេតុ​អី​ថ្ងៃ​នេះ​ហួស​ពេល​ដូច្នេះ។ ព្រះ​ពោធិសត្វ​បាន​ចេញ​ទៅ​រក​អ្នក​ទាំង​ពីរ ទៅ​តាម​ទិស​ដែល​បាន​កំណត់​ទុក ស្រែក​ហៅ​ជា​បណ្តើរ​ៗ។ មាតា​បិតា​ស្តាប់​ឮ​ហើយ ក៏​ឆ្លើយ​តប ហើយ​ពោល​ហាម​បុត្រ​ថា កូន​សម្លាញ់ ទី​នេះ​មាន​អន្តរាយ កូន​កុំ​ចូល​មក​ឡើយ ។ ព្រះ​ពោធិសត្វ​បាន​តប​ថា បើ​ដូច្នោះ សូម​មាតា​បិតា​ចាប់​នូវ​ចុង​ឈើ​ច្រត់​នេះ​ចុះ។ លោក​ទាំង​ពីរ​បាន​ចាប់​ចុង​ឈើ​ហើយ ដើរ​មក​រក​បុត្រ។ ព្រះ​ពោធិសត្វ​សួរ​ថា ចក្ខុ​មាតា​បិតា​ងងិត​ទៅ​ដោយ​សារ​អ្វី? លោក​ទាំង​ពីរ​ក៏​បាន​ពោល​រៀប​រាប់ថា កូន​អើយ កាល​ដែល​ភ្លៀង​ធ្លាក់ យើង​ទាំងពីរ​បាន​មក​ឈរ​នៅ​លើ​តំបូក​ក្បែរ​គល់​ឈើ​នេះ ហើយ​ចក្ខុ​ទាំង​អស់​ក៏​ស្រាប់​តែ​ងងឹត​តែ​ម្តង​ទៅ។ ព្រះ​ពោធិសត្វ​បាន​ស្តាប់​ពាក្យ​មាតា​បិតា​ហើយ​ដឹង​ថា​មាន​អាសិរពិស​នៅ​ក្នុង​ដំបូក។ ព្រះ​ពោធិសត្វ​ឃើញ​មាតា​បិតា​ដូច្នេះ​ហើយ ក៏​យំ​រួច​សើច។ មាតា​បិតា​សួរ​ថា កូន​សម្លាញ់ ម៉េច​បាន​ជា​យំ​ហើយ​សើច​អីចឹង? ព្រះ​ពោធិសត្វ​​តប​ថា កូន​យំ​ដោយ​ខូច​ចិត្ត​ត្បិត​ចក្ខុ​របស់​អ្នក​ទាំង​ពីរ​វិនាស​ទៅ ទាំង​ដែល​កូន​នៅ​ក្មេង​វ័យ តែ​កូន​សើច​ ដោយ​សេចក្តី​សប្បាយ​ចិត្ត​ថា កូន​នឹង​បាន​បដិបត្តិ​ទំនុក​បម្រុង ដល់​មាតា​បិតា​ជា​អ្នក​មាន​គុណ​ទាំង​ពីរ​តទៅ។ សូម​មាតា​បិតា​កុំ​គិត​បារម្ភ​អ្វី​ឡើយ កូន​នឹង​បម្រើ​លោក​ទាំង​ពីរ​បាន​ដល់​នូវ​ផាសុក។ ព្រះ​ពោធិសត្វ​លួង​លោម​ផ្លូវ​ចិត្ត អោយ​មាតាបិតា​បាន​ធូរ​ក្នុង​ចិន្តា ហើយ​ក៏​បាន​នាំ​មក​កាន់​បណ្ណ​សាលា។ ព្រះ​ពោធិសត្វ​រៀប​ចំ​ចង​ខ្សែ​ជា​ស្នួបង្កាន់​ដៃ​ក្នុង​ទី​ទាំង​ពួង គឺ​ទី​សម្រាក​ពេល​ថ្ងៃ ទី​សម្រាក​ពេល​យប់ ទី​ចង្ក្រម បណ្ណសាលា និង​ទី​បន្ទោបង់​ ឧច្ចារៈ​បស្សាវៈ។ ចាប់​ផ្តើម​ពី​នោះ​មក ព្រះ​ពោធិសត្វ ចេញ​ទៅ​រក​ផល្លា​មក​តាំង​ទុក​ក្នុង​បណ្ណសាលា បោស​សម្អាត​ទី​នៅ​ តាំង​ពី​ព្រលឹម​ស្រាង​ៗ ថ្វាយ​បង្គំ​មាតា​បិតា​ហើយ កាន់​ក្អម​ទឹក​ទៅ​កាន់​មិគសម្មតា​នទី ដង​ទឹក​យក​មក ហើយ​រៀប​ចំ​របស់​ឆាន់ ចាត់​ចែង​ឈើ​ជម្រះ​ព្រះ​ទន្ត​និង​ទឹក​ខ្ពុរ​ព្រះ​ឱស្ឋ​ជា​ដើម ហើយ​ប្រគេន​ផល្លា​ដែល​មាន​រស​ល្អ។ កាល​មាតា​បិតា​ឆាន់​រួច ទើប​ខ្លួន​ឯង​បរិភោគ​តាម​ក្រោយ។ ព្រះ​ពោធិសត្វ​បាន​ដង​ទឹក ដាំ​អោយ​ក្តៅ ទើប​ផ្ងូត​ដល់​មាតា​បិតា ទាំង​ដុស​លាង​ព្រះ​បាទា​តាម​អធ្យាស្រ័យ រួច​ហើយ​ជួយ​រៀប​ចំ​គ្រឿង​ស្លៀក​ដណ្តប់ និង​យក​ថ្ម​ដុត​ដោយ​ភ្លើង មក​ដាក់​កំដៅ​ចុង​ជើង​ចុង​ដៃ ដើម្បី​កំចាត់​បង់​នូវ​ភាព​រងារ។



                                     

1.3. អតីត​និទាន មេត្តាចិត្ត​ព្រះ​ពោធិសត្វ

សម័យ​មួយ ព្រះរាជា​ទ្រង់​ព្រះ​នាម​ថា បិលយក្ខរាជ សោយ​រាជ​សម្បត្តិ​នៅ​ក្នុង​ក្រុង​ពារាណសី ទ្រង់​ល្មោភ​ចំពោះ​សាច់​ម្រឹគ​ក្នុង​ព្រៃ ក៏​ផ្ទេរ​រាជ​សម្បត្តិ​អោយ​ព្រះ​រាជ​ជននី​គ្រប់​គ្រង។ ទ្រង់​ចង​សៀត​រាជាវុធ​៥​យ៉ាង ចូល​កាន់​ហិមវន្ត​ប្រទេស សម្លាប់​ម្រឹគ​ទាំង​ឡាយ​សោយ​សាច់ ស្តេច​បាន​យាង​ទៅដល់​មិគសម្មតានទី​ដោយ​លំដាប់ រហូត​យាង​ដល់​កំពង់​ដែល​សុវណ្ណសាម​ដង​ទឹក​រាល់​ថ្ងៃ។ ព្រះ​រាជា​បាន​ទត​ឃើញ​ច្បាស់​នូវ​ស្នាម​ជើង​ម្រឹគ​ដ៏​ច្រើន ទ្រង់​ក៏​បាន​ធ្វើស៊ុម​ដោយ​មែក​ឈើ​ស្រស់​ហើយ​ត្រៀម​ព្រះ​អង្គ​នៅ​ក្នុង​ស៊ុម​នោះ ជាមួយ​នឹង​ធ្នូ​សរ​ដែល​លាប​ទៅ​ដោយ​ថ្នាំ​ពិស។ ចំណែក​ព្រះ​ពោធិសត្វ​នាំ​ផល្លា​មក​ដល់​ក្នុង​វេលា​ល្ងាច ទុក​ដាក់​ក្នុង​បណ្ណ​សាលា​ហើយថ្វាយ​បង្គំ​មាតា​បិតា​រួច​ទៅ​ដង​ទឹក មាន​ហ្វូង​ម្រឹគ​ហែហម។ ព្រះ​រាជា​ទត​ឃើញ​ព្រះ​ពោធិសត្វ​ គិត​ថា យើង​ត្រាច់​មក​កាន់​ហិមវន្ត​ប្រទេស​ រហូត​អស់​កាល​ត្រឹម​នេះ មិន​ទាន់​ឃើញ​មនុស្ស​ឡើយ តើ​បុគ្គល​នេះ​ជា​ទេវតា​ឬ​ក៏​ជា​នាគ​ហ្ន៎។ ប្រសិន​បើ​យើង​នឹង​ចូល​ទៅ​សួរ បើ​ជា​ទេវតា​ នឹង​ហោះ​ឡើង​ទៅ​លើ​អាកាស បើ​ជា​នាគ នឹង​មុជ​ចុះ​ទៅ​ក្នុង​ដី ឯ​យើង​នឹង​មិន​នៅ​ទី​នេះ​រហូត​ទេ។ ដល់​យើង​ត្រឡប់​ទៅ​ពារាណសី​វិញ អាមាត្យ​ទាំង​ឡាយ​នឹង​សួរ​យើង​ថា កាល​ព្រះ​អង្គ​យាង​ទៅ​ហិមវន្ត​ប្រទេស បាន​ទត​ឃើញ​អ្វី​អស្ចារ្យ​ខ្លះ។ កាល​បើ​សួរ​ដូច្នេះ យើង​នឹង​ប្រាប់​ថា បាន​ឃើញ​សត្វ​ដូច​នេះ។ គេ​នឹង​សួរ​ដេញ​ដោល​ថា សត្វ​នោះ​ឈ្មោះ​អ្វី កាល​បើ​យើង​មិន​ស្គាល់ គេ​នឹង​តិះ​ដៀល​យើង។ ព្រោះ​ហេតុ​នោះ​យើង​នឹង​បាញ់​បុគ្គល​នេះ ធ្វើ​អោយ​ដល់​នូវ​ទុព្វលភាព​ហើយ យើង​នឹង​សួរ​អោយ​ដឹង​រឿង។ លំដាប់​នោះ ព្រះ​ពោធិសត្វ​ចុះ​ទៅ​ងូត​ទឹក​រម្ងាប់​នូវ​ការ​ក្រវល់​ក្រវាយ​កាយ​សមគួរ ហើយ​ឡើង​មក​ស្លៀក​ដណ្តប់​សំពត់​សំបក​ឈើ និង​យក​ស្បែក​ខ្លា​ដាក់​លើ​ស្មា ហើយ​យក​ក្អម​ទឹកឡើង​ដាក់​លើ​ស្មា​ខាង​ឆ្វេង។ ក្នុង​កាល​នោះ ព្រះរាជា​ទ្រង់​គិត​ថា កាល​នេះ​សម​គួរ​នឹង​បាញ់​ហើយ ទើប​លើក​ធ្នូ​និង​សរ​ដែល​លាប​ដោយ​ថ្នាំ​ពិស​នោះ បាញ់​ព្រះ​ពោធិសត្វ​ត្រូវ​ខាង​ស្តាំ​ ធ្លុះ​ចេញ​ទៅ​ខាង​ឆ្វេង។ ហ្វូង​ម្រឹគ​ដឹង​ថា ព្រះ​ពោធិសត្វ​ត្រូវ​គេ​បាញ់ ក៏​តក់​ស្លុត​ភ្ញាក់​ផ្អើល​រត់​អស់។ សុវណ្ណសាម សូម្បី​ត្រូវ​ព្រួញ​ពិស​ក៏​នៅ​ទ្រក្អម​ទឹក​ទុកដោយ​ប្រក្រតី មាន​ស្មារតី​ដាក់​ចុះ​ក្រោម ដោយ​កាយ​ដី​ខ្សាច់​អោយ​ក្រហូង​បន្តិច ទើប​ដាក់​ក្អម​ទឹក​អោយ​នឹង នៅ​ទី​នោះ រួច​ហើយ​កំណត់​ទិស ទើប​បែរ​សីសៈ​ទៅ​ខាង​បណ្ណ​សាលា បី​ដូច​សុវណ្ណ​បដិមា​ដែល​ដួល​ដេក​នៅ​លើ​ផ្ទៃ​ខ្សាច់​ពណ៌​ប្រាក់។ សុវណ្ណសាម​ តាំង​សតិ​ពោល​ថា បុគ្គល​ដែល​មាន​ពៀរ​នឹង​យើង ក្នុង​ហិមវន្ត​ប្រទេស​នេះ មិន​មាន​ឡើយ ឯ​បុគ្គល​ដែល​មាន​ពៀរ​ជា​មួយ​នឹង​មាតា​បិតា​យើង​ក៏​មិន​មាន​ដែរ ពោល​រួច​ ក៏​បាន​ខ្ជាក់​លោហិត​ចេញ​ពី​មាត់។ កាល​ដែល​មិន​បាន​ឃើញ​ព្រះ​រាជា ទើប​ពោល​នូវ​គាថា​សួរ​ថា

បណ្តា​បទ​ទាំង​នោះ ដោយ​សេចក្តី​ថា បុគ្គល​មិន​បាន​តាំង​នូវ​សតិ​ក្នុង​ការ​ចម្រើន​មេត្តា គឺ​បាន​ធ្វើ​ខ្លួន​ជា​អ្នក​ប្រមាថ​ក្នុង​ខណៈ​នោះ​ បាញ់​ហើយ​ពួន​កាយបាត់​។ ក្នុង​គ្រា​ដែល​ព្រះ​ពោធិសត្វ​ពោល​យ៉ាង​នេះ​ហើយ ដើម្បី​នឹង​សម្តែង​ភាព​នៃ​មំសៈ​ក្នុង​សរី​រៈ​របស់​ខ្លួន​អោយ​ឃើញ​ថា​មិន​មែន​ជា​ភក្សា​ហារ ទើប​ពោល​គាថា​បន្ត​ថា

ក្នុង​គាថា​នោះ​មាន​សេចក្តី​ថា ម្នាល​មាណព​ដ៏​ចម្រើន​អើយ សាច់​របស់​ខ្ញុំ គឺ​សាច់​ក្នុង​សរីរៈ​របស់​ខ្ញុំ​បរិភោគ​មិន​បាន គឺ​មនុស្ស​ទាំង​ឡាយ​មិន​គប្បី​បរិភោគ។ ស្បែក​របស់​ខ្ញុំ គឺ​ស្បែក​ក្នុង​សរីរៈ​របស់​ខ្ញុំ មិន​មាន​ប្រយោជន៍​ដល់​មនុស្ស​ទាំងឡាយ។ កាល​បើ​ដូច្នោះ បុរស​នេះ​សំគាល់​ថា ខ្ញុំ​គួរ​បាញ់ ដោយ​មិន​ពិចារណា ដោយ​វណ្ណៈ​អ្វី គឺ​ដោយ​ហេតុ​អ្វី។

កាល​ព្រះ​ពោធិសត្វ​ពោល​គាថា​យ៉ាង​នេះ​ហើយ ក៏​បាន​ស្ងៀម​ក្នុង​ថ្លុក​ឈាម​នោះ​ឯង។ ព្រះ​រាជា​ទ្រង់​ស្តាប់​យ៉ាង​នេះ​ហើយ គិត​ថា បុរស​នេះ​សូម្បី​ត្រូវ​យើង​បាញ់​ដោយ​ព្រួញ​លាប​ថ្នាំ​ពិស​ដួល​ចុះ​ហើយ ក៏​មិន​បាន​ជេរ​យើង ហើយ​ក៏​មិន​ត្អូញ​ត្អែរ​អ្វី​ដែរ បែរ​ជា​ហៅ​រក​យើង​ដោយ​ពាក្យ​គួរ​ជា​ទី​ស្រឡាញ់​ទៅ​វិញ បេះ​ដូង​យើង​ដូច​ជា​ត្រូវ​គេ​អារ​ដោយ​កាំបិត យើង​នឹង​ទៅ​រក​គេ។ ទ្រង់​គិត​ដូច្នេះ​ហើយ ស្តេច​ក៏​យាង​ទៅ​ប្រថាប់​ឈរ​ក្នុង​ទី​ជិត​ព្រះ​ពោធិសត្វ​ហើយ​ពោល​ថា

គា​ថា​ទាំង​នោះ​មាន​សេចក្តី​ថា ព្រះបាទ​បិលយក្ខ​នោះ​មាន​ព្រះ​តម្រិះ​ថា ទេវតា​ក៏​ដោយ នាគ​ក៏​ដោយ រមែង​និយាយ​ភាសា​មនុស្ស​បាន​ យើង​មិន​ដឹង​ថា​បុគ្គល​នោះ​ជា​អ្វី បើ​គេ​ក្រោធ នឹង​ធ្វើ​អោយ​យើង​វិនាស​ទៅ​បាន ដូច្នេះ​កាល​បើ​ប្រាប់​ថា​យើង​ជា​ស្តេច អ្នក​ណា​ដែល​មិន​ខ្លាច រមែង​មិន​មាន​ឡើយ។ កាល​តម្រិះ​ដូច្នេះ​ហើយ ទើប​ត្រាស់​ថា ម្នាល​មាណព​ យើង​ជា​ព្រះ​រាជា​របស់​ដែន​កាសី ប្រជាជន​ស្គាល់​យើង​ដោយនាម​ថា ព្រះបាទ​បិលយក្ខ។ ដោយ​មាន​សេចក្តី ល្មោភ​នឹង​សាច់​ ក៏​បាន​ប្រគល់​រាជ​សម្បត្តិ​ដល់​ព្រះ​ជននី ហើយ​ចេញ​មក​ស្វែង​រក​សាច់​ម្រឹគ។ យើង​ជា​អ្នក​ទ្រទ្រង់​នូវ​កម្លាំង អាច​យឹត​ធ្នូ​ដ៏​ធ្ងន់​បាន គឺ​ធ្នូ​មាន​ទំងន់​ដែល​បុរស​ធម្មតា​១ពាន់​អ្នក​ទើប​អាច​លើក​រួច​បាន រឿង​នេះ​បាន​ល្បី​ពេញ​ជម្ពូទ្វីប។ ដំរី​ដែល​មាន​កម្លាំង​មក​ចំ​មុខ​ព្រួញ​ ក៏​មិន​អាច​ផុត​ចាក​ពី​កន្លែង​ទៅ​បាន​៧​ជំហាន​ឡើយ។​​​ ព្រះរាជា​ទ្រង់​សរសើរ​កម្លាំង​របស់​ព្រះអង្គ​ហើយ ក៏​ត្រាស់​សួរ​នាម​នឹង​គោត្រ​របស់​ព្រះ​ពោធិសត្វ​ថា

ព្រះ​ពោធិសត្វ​ គិត​ថា យើង​ជា​ទេវតា នាគ យក្ស កិន្នរ ឬ​ថា​ជា​ក្សត្រ​ជា​ដើម​យ៉ាង​ណា​មួយ ព្រះ​រាជា​ក៏​គង់​តែ​ជឿ ប៉ុន្តែ​យើង​គួរ​ពោល​តែ​ពាក្យ​ពិត​ប៉ុណ្ណោះ លុះ​គិត​ហើយ​ ទើប​ពោល​ថា

បទ​ទាំង​នោះ​ថា បពិត្រ​មហារាជ សូម​ព្រះ​អង្គ​ទ្រង់​ចម្រើន ខ្ញុំ​ព្រះ​អង្គ​ជា​បុត្រ​ឥសី​ដែល​​ឥសី​នោះ​ជា​បុត្រ​នាយ​ព្រាន។ ញាតិ​ទាំង​ឡាយ​ហៅ​ទូល​បង្គំ​ដែល​នៅ​មាន​ជីវិត​មុន​នេះ​ថា សាម។ ថ្ងៃ​នេះ​ខ្ញុំ​ព្រះអង្គ​ទៅ​ដល់ គឺ​ចូល​ទៅ​ក្នុង​មាត់​នៃ​មរណៈ​ហើយ​យ៉ាង​នេះ។ ម្រឹគ​ត្រូវ​ព្រាន​បាញ់​ដោយ​ព្រួញ​ធំ​លាប​ថ្នាំ​ពិស​យ៉ាង​ណា សូម្បី​ខ្ញុំ​ព្រះអង្គ​ក៏​ជា​អ្នក​ដែល​ត្រូវ​ព្រះអង្គ​បាញ់​យ៉ាង​នោះ​ឯង។ សូម​ព្រះ​អង្គ​ទ្រង់​ទត​មើល​នូវ​ខ្ញុំ​ព្រះអង្គ​ដែល​ដេក​មាន​សភាព​បែប​នេះ។ ព្រះ​រាជា​ទ្រង់​សណ្តាប់​ហើយ មិន​ត្រាស់​សេចក្តី​ពិត កុហក​ថា

លំដាប់​នោះ ព្រះពោធិសត្វ​ទូល​ព្រះ​រាជា​ថា បពិត្រ​ ព្រះរាជា ព្រះអង្គ​ត្រាស់​អ្វី​ហ្នឹង ដែល​ថា​ម្រឹគ​ឃើញ​ខ្ញុំ​ព្រះអង្គ​ ហើយ​រត់​គេច​ទៅ​នោះ មិន​មាន​ក្នុង​ហិមវន្ត​ប្រទេស​នេះ​ឡើយ។

ធម្មតា​ម្រឹគ​ទាំង​ឡាយ​ឃើញ​ខ្ញុំ​ព្រះអង្គ​ហើយ រមែង​មិន​ភ័យ​ខ្លាច​តក់​ស្លុត​ឡើយ។ បពិត្រ​ព្រះ​រាជា​ជា​ធំ ម្រឹគ​ទាំង​ឡាយ​ចូរ​លើក​ទុក​សិន​ចុះ ពោល​ពី​ធម្មតានៃ​កិន្នរ​ទាំង​ឡាយ រមែង​ជា​អ្នក​ភ័យ​ខ្លាច​ដ៏​ក្រៃលែង ប៉ុន្តែ​កិន្នរ​ទាំង​នោះ ឃើញ​ខ្ញុំ​ព្រះអង្គ​ហើយ រមែង​មិន​ភ័យ​តក់​ស្លុត​ឡើយ តាមពិត​ពួក​យើង​រីករាយ​ជាមួយ​គ្នា​ទៅវិញ​ទៅ​មក​ទៅ​តាម​ព្រៃ​ភ្នំ។ ព្រះពោធិសត្វ​សម្តែង​នូវ​សេចក្តី​ថា ព្រោះ​ហេតុអ្វី ទើប​ព្រះអង្គ​អោយ​ខ្ញុំ​ព្រះ​អង្គ​ជឿ​ថា ម្រឹគ​ទាំង​ឡាយ​ឃើញ​ខ្ញុំ​ព្រះអង្គ​ហើយ​ភ័យ​តក់​ស្លុត​នោះ។ ​ព្រះរាជា​​សណ្តាប់​ហើយ ទ្រង់​ព្រះ​តម្រិះ​ថា យើង​បាញ់​សាម​ដែល​ជា​អ្នក​មិន​មាន​កំហុស​នេះ​ហើយ នៅ​ពោល​មុសាវាទ​ទៀត ឥ​ឡូវ​យើង​នឹង​ពោល​តែ​ពាក្យ​ពិត​ប៉ុណ្ណោះ ទើប​ត្រាស់​ថា

កាល​ដែល​បាន​ត្រាស់​យ៉ាង​នេះ​ហើយ ព្រះ​រាជា​ទ្រង់​ព្រះ​តម្រិះ​ថា សាមនេះ នឹង​មិន​មែន​អាស្រ័យ​នៅ​ក្នុង​ព្រៃ​នេះ​តែ​ម្នាក់​ឯង​ទេ ញាតិ​ទាំង​ឡាយ​របស់​គេ​គប្បី​មាន​ជា​ប្រាកដ យើង​នឹង​សួរ​គេ​មើល ទើប​ត្រាស់​ថា

ព្រះ​ពោធិសត្វ​បាន​ស្តាប់​នូវ​ព្រះ​តម្រាស់​ហើយ អត់​ទ្រាំ​ចំពោះ​ទុក្ខ​វេទនា​ដ៏​ខ្លាំង​ក្លា ខ្ពុរ​ព្រះ​លោហិត​ហើយ​ពោល​ថា

ព្រះរាជា​ទ្រង់​សណ្តាប់​នូវ​ការ​រៀប​រាប់​ពិលាប​សោការបស់​ព្រះ​ពោធិសត្វ​ហើយ ទ្រង់​គិត​ថា បុរស​នេះ​ជា​អ្នក​តាំង​នៅ​ក្នុង​ធម៌​ដ៏​ប្រសើរ បាន​បដិបត្តិ​មាតា​បិតា​ដ៏​ប្រពៃ​ក្រៃ​លែង ឥ​ឡូវ​នេះ​បាន​ដល់​សេចក្តី​ទុក្ខ​មាន​សភាព​បែប​នេះ​ហើយ នៅ​ពិលាប​រៀប​រាប់​ដល់​មាតា​បិតា​ទៀត។ យើង​បាន​ធ្វើ​ខុស​ក្នុង​បុរស​ដែល​សម្បូរណ៍​ដោយ​គុណ​ធម៌​យ៉ាង​នេះ ដូច្នេះ​យើង​គួរ​តែ​លួង​លោម​យក​ចិត្ត​បុរស​នេះ​យ៉ាង​ណា​ទៅ​ហ្ន៎។ ហើយ​ទ្រង់​សន្និដ្ឋាន​ថា ក្នុង​វេលា​ដែល​យើង​ធ្លាក់​នរក រាជ​សម្បត្តិ​នឹង​ធ្វើ​អ្វី​បាន យើង​នឹង​បដិបត្តិ​មាតា​បិតា​នៃ​បុរស​នេះ ដោយ​ទំនង​ដែល​បុរស​នេះ​ធ្លាប់​បដិបត្តិ​ហើយ ការ​ស្លាប់​របស់​បុរស​នេះ​ហាក់​ដូច​ជា​ការ​មិន​ស្លាប់ ដោយ​ប្រការ​ដូច្នេះ​ ទើប​ទ្រង់​ត្រាស់​ថា

ព្រះរាជា​ត្រាស់​ថា យើង​ជា​អ្នក​ឆ្លាត​ក្នុង​ធ្នូ នឹង​សម្លាប់​ម្រឹគ​ធាត់​ៗ ចិញ្ចឹម​មាតា​បិតា​របស់​អ្នក ដោយ​មំសៈ​ដ៏​មាន​ឱ​ជារស​ឆ្ងាញ់។ ព្រះពោធិសត្វ​ពោល​តប​ថា បពិត្រ​មហារាជ​ដ៏​ជា​ធំ ព្រះអង្គ​កុំ​សម្លាប់​សត្វ​ព្រោះ​ហេតុ​ពួក​ទូល​ព្រះបង្គំ​ឡើយ។ ព្រះអង្គ​ក៏​ត្រាស់​បន្ត​ថា អ្នក​បាន​ចិញ្ចឹម​នូវ​លោក​ទាំង​ពីរ​នោះ​យ៉ាង​ណា សូម្បី​ខ្ញុំ​ក៏​នឹង​ចិញ្ចឹម​លោក​ទាំង​ពីរ​នោះ​យ៉ាង​នោះ​ដូចគ្នាដែរ។ លំដាប់​នោះ​ព្រះ​ពោធិសត្វ​ទូល​ថា ល្អហើយ​ព្រះ​អង្គ​ដ៏​ចម្រើន បើ​យ៉ាង​នោះ​ សូម​ព្រះអង្គ​មេត្តា​ប្រោស​ជួយ​ចិញ្ចឹម​បីបាច់​ថែរក្សា​នូវ​មាតា​បិតា​នៃ​ទូល​បង្គំ​ជា​ខ្ញុំ​ផង​ចុះ។

                                     

1.4. អតីត​និទាន ការព្រួយបារម្មណ៍

ព្រះពោធិសត្វ បានទូលប្រាប់ផ្លូវដល់ព្រះរាជាហើយ ខំអត់ទ្រាំនឹងទុក្ខវេទនាមានសភាពបែបនេះ ទុកដោយសិនេហចិត្ត ក្នុងមាតាបិតាជាកម្លាំង ហើយប្រណមអញ្ជលីទូលអង្វរក្នុងបំណងត្រូវការអោយព្រះរាជាចិញ្ចឹមមាតាបិតា

                                     

1.5. អតីត​និទាន មរណភាពរបស់សាម

ព្រះរាជាទ្រង់ទទួលពាក្យនៃព្រះពោធិសត្វ។ ឯចំណែកព្រះពោធិសត្វ កាលបានផ្ញើនូវការថ្វាយបង្គំ​ចំពោះ​មាតា​បិតា​រួច​ហើយ ក៏​ដល់​នូវ​វិសញ្ញីសន្លប់​ស្ងៀម​ទៅ។ ព្រះអង្គ ក៏រលត់អស្សាសៈ មិនបានពោលតទៅទៀតឡើយ ក៏​ក្នុងកាលនោះ ពាក្យដែលប្រព្រឹត្តទៅ អាស្រ័យ​ហទយរូប​ មានចិត្ត​ជា​សមុដ្ឋាន របស់ព្រះពោធិសត្វ​នោះ​បាន​ដាច់​ហើយ ព្រោះ​កម្លាំង​នៃ​ពិស​ជ្រួតជ្រាប។ មាត់​របស់​ព្រះ​ពោធិសត្វ​បិទ ចក្ខុ​ក៏​បិទ ដៃជើង​ឡើងរឹង និង​រាងកាយ​ទាំង​អស់​ប្រឡាក់ទៅ​ដោយ​លោហិត។ លំដាប់នោះ ព្រះរាជា​ទ្រង់​ត្រួតមើលខ្យល់​អស្សាសៈ បស្សាសៈ​របស់​សាម ឃើញថា​រលត់​ទៅ​ហើយ សរីរៈ​ក៏​រឹង​ហើយ​ដែរ។ ទ្រង់​ទត​ឃើញ​ហេតុ​នោះ ក៏​ទ្រង់​ជ្រាប​ថា​សាម​ស្លាប់​ហើយ។ ទ្រង់​មិន​អាច​អត់​ទ្រាំ​នូវ​សេចក្តី​សោក​ទុក​បាន ក៏​ដាក់​ព្រះ​ហស្ថ​លើ​ព្រះ​សីសៈ ព្រះ​កន្សែង​រៀប​រាប់​ដោយ​សំឡេង​ខ្លាំង​ៗ ថា អាត្មាអញប្រាកដជានឹងទៅកាន់នរកពុំខាន ឥតមានសង្ស័យឡើយ ព្រោះអំពើបាបដែលអាត្មាអញបានធ្វើហើយក្នុងគ្រា​នេះ​នឹងជា​ទោស​អោយ​ផល​ដ៏​អាក្រក់​អស់​រាត្រី​កាល​​ជាអង្វែង បើនៅក្នុងស្រុក​ ក្នុង​ប្រទេស​ តែងមានមនុស្សគេដឹង​ គេ​តិះដៀល តែក្នុងអរញ្ញប្រទេស​ដែលឥត​មាន​មនុស្ស តើនរណានឹងចោទប្រកាន់​អាត្មាអញ​បាន ។ កាលនោះ ទេពធីតា​មាន​នាម​ថា ពសុន្ធរី នៅភ្នំ​គន្ធមាទន៍ ធ្លាប់ជាមាតា​របស់​ព្រះពោធិសត្វ ក្នុងអត្តភាព​ទី​៧។ ក្រោយពីបានដឹងថាបុត្ររបស់ខ្លួនត្រូវបាញ់ដួលដេកនៅលើឆ្នេរខ្សាច់ ក៏បានស្រែកយំ​យ៉ាង​ខ្លាំង ហើយ​ពិចារណា​ថា បើយើងមិនទៅទីនោះ​ទេ សុវណ្ណសាម នឹងវិនាសក្នុងទីនោះ​ឯង សូម្បី​ព្រះ​រាជា​ក៏​នឹង​បែកធ្លាយ​ព្រះហឫទ័យ ឯមាតាបិតារបស់​សុវណ្ណសាម នឹង​អត់អាហារ អត់​ទឹក ហើយនឹងត្រូវបាត់បង់​ជីវិត។​ ទេពធីតានោះ បានយាង​ទៅស្ថិតនៅ​ព្ធដ៏អាកាស ដោយ​មិន​ប្រាកដ​កាយ នាមាត់ស្ទឹង​មិគសម្មតា ហើយពោលទៅកាន់​ព្រះរាជាថា បពិត្រមហារាជ ព្រះអង្គបានធ្វើនូវបាបជាទម្ងន់ ជនទាំង៣នាក់ គឺ​មាតាបិតា​និង​បុត្រ ជា​អ្នក​មិន​ប្រទូស្ត ទ្រង់​បាន​សម្លាប់​ហើយ ដោយ​ព្រួញ​តែ​មួយ។ សូមទ្រង់ចិញ្ចឹម​នូវ​ជន​ទាំង​ពីរ​ដែល​ងងឹត​ភ្នែក​នោះ​ដោយ​ធម៌ សុគតិភព​នឹង​គប្បី​មាន​ដល់​ព្រះអង្គ។ ព្រះ​រាជា​ក៏​ជឿតាម​ពាក្យ​របស់​ទេពធីតា ហើយបានបូជាព្រះពោធិសត្វ​ដោយ​ផ្កា ប្រោះព្រំទឹក ហើយ​ធ្វើ​ប្រទក្សិណបីជុំ រួច​យាង​សំដៅ​ទៅ​កាន់​បណ្ណសាលា​។ ទុកូលបណ្ឌិត អង្គុយ​នៅ​ខាង​ក្នុង​បាន​ស្តាប់​សំឡេង​ព្រះបាទ​របស់​ស្តេច​បិលយក្ខ ក៏​នឹក​ថា នេះ​មិន​មែន​ជា​សាម​បុត្រ​យើង​ឡើយ ជា​ស្នូរជើងរបស់​អ្នក​ណា​ហ្ន។​ ទុកូលបណ្ឌិត​ក៏​សួរ​ថា ជាអ្នក​ណា ព្រោះ​បើ​ជាសាម គង់​មាន​ស្នូរជើង​ស្រាលៗ​ដើរ​មក។ ព្រះរាជា​ក៏​បានណែនាំ​ខ្លួន​ជា​មុន ក្នុងគំនិត​ដើម្បី​អោយ​តាបស មាន​ចិត្ត​រអែង​ខ្លះ រួច​ទើប​​រៀបរាប់​សេចក្តី​ទាំងឡាយ​ដែល​ខ្លួន​បាន​សម្លាប់​សាម។ បារិកាតបស្សិនី អង្គុយ​ក្នុង​បណ្ណ​សាលា​ជិត​នោះ​បាន​ស្តាប់​ហើយ ក៏បំណង​នឹង​ដឹង​នូវ​ព្រឹត្តិការណ៍នោះ ទើប​ចេញ​ពី​បណ្ណ​សាលា​ខ្លួន ទៅ​កាន់​សម្នាក់​ទុកូលបណ្ឌិត​ តាម​ខ្សែ​ដែល​សាម​ចង​សម្រាប់​ដើរ។ កាល​បើ​ដឹង​សេចក្តី​ច្បាស់​លាស់​ហើយ អ្នក​ទាំង​ពីរ​ក៏​គក់​ទ្រូង យំ​រៀបរាប់​គុណ​របស់​សាម។ ព្រះរាជា​ក៏​ពោល​លួងលោម​នឹង​ចិញ្ចឹម​ថែរក្សា​អោយ​ដូច​ជា​សាមរហូត​ដល់​អស់​ជីវិត។ ព្រះអង្គ​ ទ្រង់​គិត​ថា គួរ​អស្ចារ្យ​ សូម្បី​ត្រឹម​តែ​ពាក្យ​អាក្រក់​របស់​ឥសី​ទាំង​ពីរ ក៏​មិន​មាន​ចំពោះ​ព្រះ​អង្គ​ឡើយ។ ជន​ទាំង​ពីរ​បាន​ពោល​បដិសេធ​ការ​ចិញ្ចឹម​របស់​ព្រះ​រាជា​ ដោយ​ថា នេះ​មិន​មែន​ជា​ភារៈ​របស់​ទ្រង់​ឡើយ តែ​សូម​អោយ​ទ្រង់​នាំ​ទៅ​កាន់​ទី​ដែល​សាម​ដេក​ស្លាប់។ ក្រោយពី​បាន​ទៅ​ដល់​ទី​នោះ​ តាបស ទ្រសីសៈព្រះពោធិសត្វ​ដាក់​លើភ្លៅ ឯតបស្សិនីក៏​លើក​ជើង​ព្រះ​ពោធិសត្វ​ដាក់​លើ​ភ្លៅខ្លួន អង្គុយយំរៀបរាប់។ លំដាប់នោះ តបស្សិនី​បាន​យក​ដៃ​ស្ទាប​ទ្រូង​របស់​ព្រះ​ពោធិសត្វ ដឹង​ថា​នៅ​មាន​កំដៅ​ភ្លើង​ធាតុ​នៅ​ឡើយ នាង​ក៏​ធ្វើ​នូវ​សច្ច​កិរិយា ដើម្បី​នឹង​ដក​ពិស​ចេញ ក្នុងកាលមុន សាមនេះ​ជា​អ្នក​ប្រព្រឹត្ត​ធម៌ ដោយ​សច្ចៈណា សូម​អោយ​ពិស​របស់​សាម សាប​រលាបទៅ ដោយ​ការ​ពោល​នូវ​ពាក្យ​សច្ចៈ​នោះ។ ក្នុងកាលមុន សាម​ជា​អ្នក​ពោល​នូវ​ពាក្យ​ពិត មាននូវសច្ចវាចា ដោយ​សច្ចៈណា សូម​ពិស​របស់​សាម​សាប​រលាប​ទៅ ដោយ​ការ​ពោល​នូវ​ពាក្យ​សច្ចៈនោះ។ សាម​ជា​អ្នក​ចិញ្ចឹម​មាតា​បិតា ដោយ​សច្ចៈណា សូម​អោយ​ពិស​របស់​សាម​សាប​រលាប​ទៅ ដោយ​ការ​ពោល​នូវ​ពាក្យ​សច្ចៈនោះ ។ សាម​ជា​អ្នក​ប្រព្រឹត្ត​នូវ​ការ​កោត​ក្រែង នូវ​បុគ្គល​ជា​ធំក្នុង​ត្រកូល ដោយ​សច្ចៈ​ណា សូមពិស​របស់​សាម​សាប​រលា​បទៅ ដោយ​ការ​ពោល​នូវ​ពាក្យ​សច្ចៈ​នោះ ។



                                     
  • ជ ប ទ ត គ ព ទ ធន យមស ទ ធស ធ ម ន ន ក ន ង រ ងទសជ តក ដ ចជ ស វណ ណ ស ម ជ តក ព រ វ ស សន តរ ជ តក ជ ដ ម ន ង ព ទ ធន យមក ល យ ម ន ន ក ន ង រ ងបញ ញ សជ តក ដ ចជ រ ងសពស ទ ធ
  • ខន ត ប រម ចន ទក ម រ ជ តក ជ តក ទ សច ចប រម វ ធ រ ជ តក ជ តក ទ អធ ដ ឋ នប រម ន ម រ ជ ជ តក ជ តក ទ ម ត ត ប រម ស វណ ណ ស ម ជ តក ជ តក ទ ឧប ក ខ ប រម
  • ដ លជ ក រប រយ ទ ធគ ន ន ន ទ ន ទ វកថ ផងដ រ ត មគម ព រ ព ទ ធស សន ស វណ ណ ស ម ជ តក ភ ស ប ល ក ន ងក ល កន លងទ ហ យ ព រ ប ទព រហ មទត តស យ រ ជ យក ន ង ក រ ង ព រ ណស

Users also searched:

...